ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) - ដំបូលផ្ទះភូមិភាគខាងត្បូង

ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) - ដំបូលផ្ទះភូមិភាគខាងត្បូង

ស្ថិត​នៅ​កម្ពស់​៩៨៦ម៉ែត្រ​បើប្រៀប​នឹង​កម្រិត​ទឹក​សមុទ្រ​ ភ្នំបាដែន- Ba Den (ភ្នំនាងខ្មៅ​) ​បាន​ស្គាល់​ជា​ ដំបូល​ផ្ទះ​ភូមិភាគ​ខាងត្បូង​ និង​ជា​និមិត្ត​រូប​នៃ​ខេត្ត​តីនិញ (​​Tay Ninh)។​​ ចាប់តាំង​ពីពេល​មាន​ប្រព័ន្ធ​ខ្សែកាប់​កន្ត្រក​ នៃ​​ឧទ្យាន​ទេសចរណ៍​​ Sun World BaDen Mountain ចំណុះ​​សម្ពន្ធ​ក្រុម​ហ៊ុន​ Sun Group ដាក់​ឱ្យ​ដំណើរការ​​ចាប់​ពី​ឆ្នាំ​២០២០ ទីកន្លែង​នេះ​កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​អញ្ជើញ​​មកកុះករ​ ធ្វើ​ដំណើរ​ឡើងភ្នំបាដែន- Ba Den (ភ្នំនាងខ្មៅ​) ​គយគន់​ទេសភាព​​ស្រស់​​ស្អាត​​នៃខេត្ត​តីនិញ (Tay Ninh)​។

ខ្សែកាប់​កន្រ្តក​ វឹន​សើន (Van Son) ​មាន​​ប្រវែងចម្ងាយ​ ​១.៨៤៧ម៉ែត្រ​ រួម​មាន Cabin ​១១៣​កន្លែង​ Cabin នីមួយ​ៗ​​បន្ទុក​បាន​១០នាក់​ កម្លាំង​​ដឹកជញ្ជូន​​បាន​​ចំនួន​៤.៤០០នាក់​ ​ក្នុងមួយ​ម៉ោង​ សម្រាប់​ដឹក​​​ភ្ញៀវ​ទេសចរ​​ពីជើង​ភ្នំ ​ឡើង​ទៅ​កាន់​កំពូល​​ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​) ​។​

យើង​ខ្ញុំ​ទៅទស្សនាភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​) ​​ដោយខ្សែ​កាប់​កន្រ្តក​នៅ​ថ្ងៃចុង​​សប្តាហ៍មួយ​​ ហើយមានការ​​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ដោយ​ឃើញ​ភ្ញៀវ​​ទេសចរ​កុះករ​​អញ្ជើញ​មកទស្សនា​ទីនេះ ក្នុងនោះ​មាន​​ភ្ញៀវទេសចរ​មកពី​​ប្រទេស​កម្ពុជា​ ជា​​ប្រទេសមិត្ត ដែល​មាន​​ផ្លូវ​គោកភ្ជាប់នឹង​​ខេត្ត​តីនិញ (Tay Ninh) (ចម្ងាយ​ពី​​ច្រក​ព្រំដែន​​ម៉ុក​បាយ​ (Moc Bai) ខេត្ត​តីនិញ​ ទៅ​ដល់ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​)​ ប្រហែល​៤០​​គីឡូម៉ែត្រ​)។

នៅពេល​រៀប​ជួររង់ចាំ​​​ទិញ​សំបុត្រ ​ធ្វើដំណើរ​តាម​ខ្សែកាប់​កន្រ្តក​​ ខ្ញុំ​បាន​​សាកសួរ​បុគ្គលិក​​ប្រចាំ ​នៅ​តង់ត្រួត​ពិនិត្យ​​សំបុត្រ​ បាន​ដឹង​ថា៖ ឧទ្យានទេសចរណ៍​នេះ​ កុះករ​​បំផុត ​នៅ​ពីរថ្ងៃចុង​សប្តាហ៍​ និង​ថ្ងៃបុណ្យ​ទាន​ផ្សេងៗ​ ភ្ញៀវទេសចរ​មកដល់​ទីនេះ ទស្សនា​ដោយ​រូបភាព​ពីរ គឺ​​ទេសចរណ៍​ស្វែងយល់​និង​ទេសចរណ៍​ចេតភាព​​។ ហេតុនេះ​ ខ្សែកាប់កន្រ្តក​​ក៏បាន​សាង​សង់ឡើង​ ​ផ្អែកលើ​គំនិត​ជួយ​នាំ​យក​​ភ្ញៀវ​ទេសចរឡើងកាន់​ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​) ​តាម​​រយៈ​រូបភាព​ទេសចរណ៍​សំខាន់​ពីរ​នេះ​។​

 

នៅ​ខែ​មករា ឆ្នាំ២០២០ អង្គការ​ឯតទគ្គកម្ម​ពិភពលោក Guinness ទទួលស្គាល់​ស្ថានីយ៍​បាដែន​ ចំណុះ​ប្រព័ន្ធ​ខ្សែកាប់​កន្រ្តក​​ឧទ្យាន​ទេសចរណ៍​ Sun World BaDen Mountain ជា​ ស្ថានីយ៍​ខ្សែកាប់​កន្រ្តក​ធំបំផុត​​លើ​ពិភពលោក​ ដោយ​មាន​ផ្ទៃដី​​សរុប​​ឡើង​ដល់ ១០.៩៥៩​​ម៉ែត្រការេ។​

ប្រព័ន្ធ​ខ្សែកាប់​កន្រ្តក​នៃ​សម្ពន្ធក្រុមហ៊ុន​ Sun World BaDen Mountain រួម​មាន​ខ្សែកាប់​កន្រ្តក​ពីរ​ ខ្សែកាប់កន្ត្រក​​វឹន​សើន (Van Son) នាំ​​ភ្ញៀវ​ទេសចរ​ពី​ជើងភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​) ​​ដែលមាន​ប្រវែងចម្ងាយ​​ ចំនួន​​១.៨៤៧ម៉ែត្រ​ តភ្ជាប់​​​កំពូលភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​) ជា​ដំបូល​ផ្ទះ​​ភូមិ​ខាងត្បូង​។ អង្គុយ​លើ​​ខ្សែកាប់​កន្រ្តក ​អាច​គយ​គន់​ទេសភាព​ជ្រលង​ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​)​ ដោយ​​មាន​​ដើម​រុក្ខជាតិ​ខៀវ​​ស្រស់​​​នៅពីក្រោមដូចជាព្រំ​ក្រាល​​ សំឡឹង​ទៅ​ឆ្ងាយ​នឹង​ឃើញ​​​ទេសភាព​ទីក្រុង​តីនិញ​ (Tay Ninh)​។ ប្រសិនបើ ​យើង​​ធ្វើ​ដំណើរ​ខ្សែកាប់​​កន្រ្តក​​នៅពេល​ព្រឹក​​ព្រលឹម​ នឹង​​អាច​​ប្រមាញ់បាន​​ពពក សស្គុះ​​ អណ្តែត​រសាត់​​ឆ្លង​កាត់កំពូល​ភ្នំ​ សាងបាន​​ជាទេសភាព​ឋាន​សួគ៌​​ដ៏ចាប់ចិត្ត​។ សកម្មភាព​​​ដំបូល​ដែល​ភ្ញៀវ​ទេសចរ​​ធ្វើ​មុនគេ​ នៅ​ពេល​បោះ​​ជំហាន​មកដល់​កំពូល​​​ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​) ​​​គឺធ្វើដំណើរ​​ទៅដល់​បង្គោល​​សីមា​កំណត់​ត្រា​កម្ពស់​​៩៨៦ម៉ែត្រ​ នៅលើកំពូល​ភ្នំ​ នេះក៏​ចាត់ទុក​​ជា​មោទនភាពមួយ​​នៃ​ប្រជាជន​​ខេត្ត​តីនិញ (Tay Ninh)​​។​

ចំណុច​បន្ទាប់ទៀត​នៃកំពូល​ភ្នំ​នេះ ដែលទាក់ទាញ​ភ្ញៀវទេសចរអញ្ជើញ​​មក​គយគន់កុះករ​​ នោះគឺ​រូប​សំណាក​ព្រះម៉ែ​គង់ស៊ីអ៊ីន ដែល​​ស្ថិតនៅលើកំពូល​ភ្នំ​ បាន​​រចនា ​ចម្លាក់​ ប្រណីតៗ​ ​ដោយ​មានកម្ពស់​៧២ម៉ែត្រ​ សិត​ដោយ​ស្ពាន់ក្រហម​ចំនួន​១៧០​​តោន​ បាន​​អង្គការ​ឯតទគ្គកម្ម​អាស៊ី​ទទួលស្គាល់​ជា​ រូបសំណាក​ព្រះ​ម៉ែគង់​​ស៊ីអ៊ីន​ ​ខ្ពស់​បំផុត​នៅអាស៊ី ស្ថិតនៅ​លើកំពូល​ភ្នំ​។ ក្រៅពីនោះ​ នៅមាន​ផ្នែក​​ផ្សេង​ៗជាច្រើន​ដូចជា៖ មណ្ឌល​ស្ថានីយ៍​​ខ្សែកាប់​កន្រ្តក មណ្ឌល​​តាំង​សិល្បៈ​ពុទ្ធសាសនា​ រួម​នឹង​ទេសភាព​ធម្មជាតិ​បៃតង បរិយាកាស​ស្រស់សាយ​នៅលើ​កំពូល​ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​) ​ចូលរួម​​​ចំណែក​​ទាក់ទាញ​ភ្ញៀវទេសចរ​អញ្ជើញ​​មកទស្សនាកុះករ​​។​

 

ខ្សែកាប់កន្រ្តកដែលនៅមក​​​ មានឈ្មោះ​ថា​វិហារ​ហាង​ រួមមាន​ Cabin ចំនួន​៧៨កន្លែង​ ​មានប្រវែងចម្ងាយ​​​ប្រហែល​១.២៤៦​ម៉ែត្រ​ ដឹក​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ទស្សនា​​ប្រជុំ​វប្បធម៌​​ចេតភាព​​វិហារ​​នាងខ្មៅ​ ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​)​​។ នៅ​លើ​ Cabin ភ្ញៀវទេសចរ​អាច​គយគន់​ទេសភាព​ស្រស់​​បំព្រង​ ដោយមានវិហារ​តូចធំ​ច្បាម​ជាប់​លើ​​កំពូល​ភ្នំ​ ក្នុង​នោះមានវិហារ​​ បាន​​កសាង​ជា​យូរយារ​ណាស់មកហើយ ​រំលេច​​ស្លាកស្នាម​បុរាណ​កាល​ ស្ថាបត្យកម្ម​ជក់​ភ្នែក ​ពេល​​បាន​កសាងលើ​កំពូល​​ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​) ​ដូចជា​៖ វិហារ​នាងខ្មៅ​ វិហារហាង វិហារ​​ត្រុង វិហារព្រះម៉ែ​គង់​ស៊ីអ៊ីន​​។ល។ វិហារ​​​ជាច្រើន​នៅទីនេះ បាន​ផ្សារភ្ជាប់នឹង​​វប្បធម៌​ ប្រវត្តិសាស្រ្ត​​ទឹក​ដី​ខេត្ត​តីនិញ​ (Tay Ninh) ​បាន​​ប្រជាជន​​នៅទីនេះ​ គោរព​បូជា ​ក៏ដូច​ជា​មានប្រព្រឹត្ត​ទៅ​សកម្មភាព​​បុណ្យ​ទាន​ បុណ្យ​វប្បធម៌ ក្នុង​នោះ​អាចពណ៌នា​ដល់​បុណ្យ​ខួប​នាង​ខ្មៅ (ប្រព្រឹត្តិ​​ទៅនៅ​ថ្ងៃទី​៤ - -  ខែ៥ ចន្ទគតិ) ចាត់ទុក​ជា​ពិធីបុណ្យសំ​ខាន់​មួយ​​​នៅភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ​)។​

 

ទន្ទឹម​នោះ​ នៅមាន​​រូបសំណាក​ព្រះពុទ្ធ​ចូល​បរិនិព្វាននៅ​​លើខ្នង​ភ្នំ​ ឬជួង​ធំ​​មាន​ទម្ងន់​​០៦​តោន​ មាន​កម្ពស់​៣,៥ម៉ែត្រ​ ជាទីកន្លែង​ទាក់ទាញ​ភ្ញៀវទេសច​​រ​​អញ្ជើញ​មកទស្សនាកុះ​ករ ​​នៅ​កំពូល​ភ្នំនេះ៕​

 

អត្ថបទ ថុង​ហាយ - ប៊ិចវ៉ឹន - សើន​ងា - ង្វៀន​ឡឹន - ង្វៀន​យ៉ាង​ - រីកើង

 


Top