ដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០២០ ទីកន្លែងនេះកាន់តែ
ស្ថិតនៅកម្ពស់៩៨៦ម៉ែត្របើប្រៀបនឹងកម្រិតទឹកសមុទ្រ ភ្នំបាដែន- Ba Den (ភ្នំនាងខ្មៅ) បានស្គាល់ជា “ដំបូលផ្ទះភូមិភាគខាងត្បូង” និងជានិមិត្តរូបនៃខេត្តតីនិញ (Tay Ninh)។ ចាប់តាំងពីពេលមានប្រព័ន្ធខ្សែកាប់កន្ត្រក នៃឧទ្យានទេសចរណ៍ Sun World BaDen Mountain ចំណុះសម្ពន្ធក្រុមហ៊ុន Sun Group ដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០២០ ទីកន្លែងនេះកាន់តែទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកុះករ ធ្វើដំណើរឡើងភ្នំបាដែន- Ba Den (ភ្នំនាងខ្មៅ) គយគន់ទេសភាពស្រស់ស្អាតនៃខេត្តតីនិញ (Tay Ninh)។
ខ្សែកាប់កន្រ្តក វឹនសើន (Van Son) មានប្រវែងចម្ងាយ ១.៨៤៧ម៉ែត្រ រួមមាន Cabin ១១៣កន្លែង Cabin នីមួយៗបន្ទុកបាន១០នាក់ កម្លាំងដឹកជញ្ជូនបានចំនួន៤.៤០០នាក់ ក្នុងមួយម៉ោង សម្រាប់ដឹកភ្ញៀវទេសចរពីជើងភ្នំ ឡើងទៅកាន់កំពូលភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) ។
យើងខ្ញុំទៅទស្សនាភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) ដោយខ្សែកាប់កន្រ្តកនៅថ្ងៃចុងសប្តាហ៍មួយ ហើយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញភ្ញៀវទេសចរកុះករអញ្ជើញមកទស្សនាទីនេះ ក្នុងនោះមានភ្ញៀវទេសចរមកពីប្រទេសកម្ពុជា ជាប្រទេសមិត្ត ដែលមានផ្លូវគោកភ្ជាប់នឹងខេត្តតីនិញ (Tay Ninh) (ចម្ងាយពីច្រកព្រំដែនម៉ុកបាយ (Moc Bai) ខេត្តតីនិញ ទៅដល់ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) ប្រហែល៤០គីឡូម៉ែត្រ)។
នៅពេលរៀបជួររង់ចាំទិញសំបុត្រ ធ្វើដំណើរតាមខ្សែកាប់កន្រ្តក ខ្ញុំបានសាកសួរបុគ្គលិកប្រចាំ នៅតង់ត្រួតពិនិត្យសំបុត្រ បានដឹងថា៖ ឧទ្យានទេសចរណ៍នេះ កុះករបំផុត នៅពីរថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានផ្សេងៗ ភ្ញៀវទេសចរមកដល់ទីនេះ ទស្សនាដោយរូបភាពពីរ គឺទេសចរណ៍ស្វែងយល់និងទេសចរណ៍ចេតភាព។ ហេតុនេះ ខ្សែកាប់កន្រ្តកក៏បានសាងសង់ឡើង ផ្អែកលើគំនិតជួយនាំយកភ្ញៀវទេសចរឡើងកាន់ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) តាមរយៈរូបភាពទេសចរណ៍សំខាន់ពីរនេះ។
នៅខែមករា ឆ្នាំ២០២០ អង្គការឯតទគ្គកម្មពិភពលោក Guinness ទទួលស្គាល់ស្ថានីយ៍បាដែន ចំណុះប្រព័ន្ធខ្សែកាប់កន្រ្តកឧទ្យានទេសចរណ៍ Sun World BaDen Mountain ជា “ស្ថានីយ៍ខ្សែកាប់កន្រ្តកធំបំផុតលើពិភពលោក” ដោយមានផ្ទៃដីសរុបឡើងដល់ ១០.៩៥៩ម៉ែត្រការេ។
ប្រព័ន្ធខ្សែកាប់កន្រ្តកនៃសម្ពន្ធក្រុមហ៊ុន Sun World BaDen Mountain រួមមានខ្សែកាប់កន្រ្តកពីរ ខ្សែកាប់កន្ត្រកវឹនសើន (Van Son) នាំភ្ញៀវទេសចរពីជើងភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) ដែលមានប្រវែងចម្ងាយ ចំនួន១.៨៤៧ម៉ែត្រ តភ្ជាប់កំពូលភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) ជាដំបូលផ្ទះភូមិខាងត្បូង។ អង្គុយលើខ្សែកាប់កន្រ្តក អាចគយគន់ទេសភាពជ្រលងភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) ដោយមានដើមរុក្ខជាតិខៀវស្រស់នៅពីក្រោមដូចជាព្រំក្រាល សំឡឹងទៅឆ្ងាយនឹងឃើញទេសភាពទីក្រុងតីនិញ (Tay Ninh)។ ប្រសិនបើ យើងធ្វើដំណើរខ្សែកាប់កន្រ្តកនៅពេលព្រឹកព្រលឹម នឹងអាចប្រមាញ់បានពពក សស្គុះ អណ្តែតរសាត់ឆ្លងកាត់កំពូលភ្នំ សាងបានជាទេសភាពឋានសួគ៌ដ៏ចាប់ចិត្ត។ សកម្មភាពដំបូលដែលភ្ញៀវទេសចរធ្វើមុនគេ នៅពេលបោះជំហានមកដល់កំពូលភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) គឺធ្វើដំណើរទៅដល់បង្គោលសីមាកំណត់ត្រាកម្ពស់៩៨៦ម៉ែត្រ នៅលើកំពូលភ្នំ នេះក៏ចាត់ទុកជាមោទនភាពមួយនៃប្រជាជនខេត្តតីនិញ (Tay Ninh)។
ចំណុចបន្ទាប់ទៀតនៃកំពូលភ្នំនេះ ដែលទាក់ទាញភ្ញៀវទេសចរអញ្ជើញមកគយគន់កុះករ នោះគឺរូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន ដែលស្ថិតនៅលើកំពូលភ្នំ បានរចនា ចម្លាក់ ប្រណីតៗ ដោយមានកម្ពស់៧២ម៉ែត្រ សិតដោយស្ពាន់ក្រហមចំនួន១៧០តោន បានអង្គការឯតទគ្គកម្មអាស៊ីទទួលស្គាល់ជា “រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន ខ្ពស់បំផុតនៅអាស៊ី ស្ថិតនៅលើកំពូលភ្នំ”។ ក្រៅពីនោះ នៅមានផ្នែកផ្សេងៗជាច្រើនដូចជា៖ មណ្ឌលស្ថានីយ៍ខ្សែកាប់កន្រ្តក មណ្ឌលតាំងសិល្បៈពុទ្ធសាសនា រួមនឹងទេសភាពធម្មជាតិបៃតង បរិយាកាសស្រស់សាយនៅលើកំពូលភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាកុះករ។
ខ្សែកាប់កន្រ្តកដែលនៅមក មានឈ្មោះថាវិហារហាង រួមមាន Cabin ចំនួន៧៨កន្លែង មានប្រវែងចម្ងាយប្រហែល១.២៤៦ម៉ែត្រ ដឹកភ្ញៀវទេសចរឡើងទៅទស្សនាប្រជុំវប្បធម៌ចេតភាពវិហារនាងខ្មៅ ភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ)។ នៅលើ Cabin ភ្ញៀវទេសចរអាចគយគន់ទេសភាពស្រស់បំព្រង ដោយមានវិហារតូចធំច្បាមជាប់លើកំពូលភ្នំ ក្នុងនោះមានវិហារ បានកសាងជាយូរយារណាស់មកហើយ រំលេចស្លាកស្នាមបុរាណកាល ស្ថាបត្យកម្មជក់ភ្នែក ពេលបានកសាងលើកំពូលភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ) ដូចជា៖ វិហារនាងខ្មៅ វិហារហាង វិហារត្រុង វិហារព្រះម៉ែគង់ស៊ីអ៊ីន។ល។ វិហារជាច្រើននៅទីនេះ បានផ្សារភ្ជាប់នឹងវប្បធម៌ ប្រវត្តិសាស្រ្តទឹកដីខេត្តតីនិញ (Tay Ninh) បានប្រជាជននៅទីនេះ គោរពបូជា ក៏ដូចជាមានប្រព្រឹត្តទៅសកម្មភាពបុណ្យទាន បុណ្យវប្បធម៌ ក្នុងនោះអាចពណ៌នាដល់បុណ្យខួបនាងខ្មៅ (ប្រព្រឹត្តិទៅនៅថ្ងៃទី៤ - ៥ - ៦ ខែ៥ ចន្ទគតិ) ចាត់ទុកជាពិធីបុណ្យសំខាន់មួយនៅភ្នំបាដែន - Ba Den (ភ្នំនាងខ្មៅ)។
ទន្ទឹមនោះ នៅមានរូបសំណាកព្រះពុទ្ធចូលបរិនិព្វាននៅលើខ្នងភ្នំ ឬជួងធំមានទម្ងន់០៦តោន មានកម្ពស់៣,៥ម៉ែត្រ ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាកុះករ នៅកំពូលភ្នំនេះ៕
អត្ថបទ៖ ថុងហាយ - ប៊ិចវ៉ឹន - សើនងា - ង្វៀនឡឹន - ង្វៀនយ៉ាង - រីកើង