ពិធីបុណ្យ Kate របស់ជនជាតិចាម នៅខេត្ត ប៊ិញធួន (Binh Thuan)
នាពេលថ្មីៗនេះ ជនជាតិចាមនៅខេត្ត ប៊ិញធួន (Binh Thuan) និងខេត្ត និញធួន (Ninh Thuan) បានប្រារព្ធពិធីបុណ្យ Kate ក្នុងបរិយាកាសរីករាយ និងរំភើបចិត្ត ដែលមានកម្មវិធីប្រពៃណី និងពិធីបុណ្យប្រពៃណីជាច្រើនរបស់សហគមន៍។ សម្រាប់ជនរួមជាតិចាម នៅខេត្ត ប៊ិញធួន (Binh Thuan) ភាពសប្បាយរីករាយត្រូវបានកើនឡើងយ៉ាងច្រើន នៅក្នុងពិធីបុណ្យនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានប្រកាសសេចក្តីសម្រេចដាក់បញ្ចូលពិធីបុណ្យ Kate របស់ជនជាតិចាមរបស់ខេត្ត ប៊ិញធួន (Binh Thuan) ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
ពិធីបុណ្យ Kate គឺជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយរបស់ជនជាតិចាមកាន់សាសនាព្រាហ្មណ៍ ដែលធ្វើឡើងនៅដើមខែទី៧ តាមប្រតិទិនចាម (ត្រូវនឹងខែតុលា) ឆ្នាំ ២០២២កន្លងហើយនេះពិធីបុណ្យ Kate ត្រូវបានប្រារព្ធឡើងនៅតំបន់កេរ្តិ៍ដំណែលប្រាសាទ Po Sah Inu (សង្កាត់ ភូហាយ ( Phu Hai) ទីក្រុង ផានធៀត (Phan Thiet))។ ជនជាតិចាមមួយចំនួនធំដែលរស់នៅក្នុងខេត្ត ប៊ិញធួន (Binh Thuan) បានចូលរួមក្នុងពិធីបុណ្យ ក៏ដូចជាភ្ញៀវទេសចរជាច្រើននាក់នៅគ្រប់ទិសទីដែលមកប្រាសាទ Po Sah Inu ដើម្បីទស្សនា និងចូលរួមក្នុងសកម្មភាពដ៏សប្បាយរីករាលរបស់សហគមន៍ជនជាតិចាមក្នុងពិធីបុណ្យដ៏ពិសិដ្ឋនេះ។
លោកស្រី ថុង ធីញ៉ៃ (Thong Thi Nhay) (អាយុ ៧១ឆ្នាំ នៅទីរួមស្រុក ម៉ាឡឹម (Ma Lam) ស្រុក ហាវធួនបាក (Ham Thuan Bac) បាននិយាយថា ជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យ Kate គាត់ សាច់ញាតិ និងមិត្តភ័ក្តិរបស់គាត់រស់ក្នុងភូមិបានមកប្រាសាទនេះ ដើម្បីចូលរួមសកម្មភាពនានានៃពិធីបុណ្យ ក្នុងរយៈពេលពីរថ្ងៃ។ ក្រោមម្លប់នៅជើងប្រាសាទ Po Sah Inu លោកស្រី ញ៉ៃ (Nhay) និងមិត្តភ័ក្តិបានរៀបចំនំប្រពៃណីមួយចំនួន ដូចជា នំសណ្តែកបាយ នំអន្សំ នំមានរូបរាងមើមខ្ញី នំដំឡូងជាដើម… ដើម្បីសែនថ្វាយនៅប្រាសាទនេះ។ រូបភាពជនជាតិចាម ពាក់សម្លៀកបំពាក់ប្រពៃណី ទូលស្ពកដាក់គ្រឿងសំណែនឡើងទៅកាន់ប្រាសាទ Po Sah Inu បានក្លាយជារូបភាពដែលធ្លាប់ស្គាល់ និងពិសេសក្នុងពិធីបុណ្យ Kate!

ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យនេះ ពិធីប្រពៃណីជាច្រើនត្រូវបានរៀបចំឡើង នៅប្រាសាទ Po Sah Inu ដូចជា៖ ពិធីបើកទ្វារប្រាសាទ ពិធីសែនថ្វាយ ពិធីដង្ហែរក្បួនស្លៀកពាក់សំលៀកបំពាក់ព្រះ Po Sah Inu ងួតលាងសំណាងលិង្គ (Linga) ស្លៀកពាក់សំលៀកបំពាក់ ពិធីសែននៅមុខប្រាសាទ… ជាមួយអត្ថន័យដ៏ពិសិដ្ឋអំណរគុណរចំពោះព្រះអាទិទេពដែលប្រទានអាកាសធាតុល្អ ដើម្បីជនជាតិចាមមានរដូវប្រមូលផលជាច្រើនសន្ធឹក ថែមទាំងជាការរំលឹកនឹកដល់វីរជនពលីនិងបុព្វបុរស។ សហគមន៍ជនជាតិចាមមកបួងសួងចំពោះប្រាសាទ សុំសុខភាពល្អ និងសេចក្តីសុខ សម្រាប់ក្រុមគ្រួសារ កូនចៅរកស៊ីមានបាន និងសុំជួបតែសំណាងល្អ។
កម្មវិធីសិល្បៈប្រពៃណីជាច្រើនបានសំដែងក្នុងពិធីបុណ្យ ដូចជា៖ ការប្រគុំតន្រ្តីប្រពៃណី ចម្រៀងប្រជាប្រិយជនជាតិចាម យុវជនចូលរួមប្រឡងផ្លុំប៉ី Saranai ប្រឡងបង្ហាញងសំលៀកបំពាក់ប្រពៃណី ប្រឡងវេចនំ បុកអង្គរ តុបតែងនិងរៀបចំគ្រឿងសំណែន … បានប្រពឹត្តិទៅយ៉ាងរំភើប និងទាក់ទាញទស្សនិកជន។
លើសពីនេះ សកម្មភាពឧទ្ទេសនាមជាច្រើនដែលបង្ហាញពីវប្បធម៌ចាម ដូចជាការសំដែងមុខរបរស្មូន តម្បាញសំពត់ចាម ដាក់តាំងមុខម្ហូបពិសេសក្នុងស្រុក... ទាំងអស់នោះបានបង្កើតឡើងនូវពិធីបុណ្យ Kate ឆ្នាំ២០២២ មានភាពរស់រវើក ចម្រុះពណ៌និងមានអត្ថន័យ។ នាពិធីបុណ្យ Kate មិនត្រឹមតែបំពេញតម្រូវការសាសនារបស់ជនជាតិចាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតតាំងពីយូរយារណាស់មកហើយ ជាព្រឹត្តិការណ៍ទេសចរណ៍ពិសេសក្នុងស្រុកបានទាក់ទាញភ្ញៀវទស្សនា ភ្ញៀវទេសចរណ៍ យល់នូវភាពស្រស់ស្អាតនៃវប្បធម៌ក្នុងតំបន់នេះ។
យុវជន ថុង ថាយបាវ (Thong Thai Bao) (និស្សិតសាលាបរិញ្ញាបត្ររងវិជ្ជាជីវៈខេត្ត ប៊ិញធួន ( Binh Thuan)) បានបង្ហាញនូវចំណេះដឹងយ៉ាងជ្រាលជ្រៅអំពីពិធីបុណ្យនេះរបស់ជនរួមជាតិចាម នៅពេលដែលគាត់បានចូលរួមក្នុងការថតរូប និងថតវីដេអូអំពីពិធីបុណ្យនេះផង ព្រមទាំងពន្យល់ដល់យើងខ្ញុំបណ្ដើរអំពីអត្ថន័យនៃពិធីនានាដែលបានរៀបចំក្នុងពិធីបុណ្យ Kate នេះ។ “ខ្ញុំស្រលាញ់ និងចូលចិត្តស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រ ជាពិសេសវប្បធម៌របស់ជនរួមជាតិចាម។ ក្នុងឱកាសបុណ្យទានយ៉ាងនេះ គឺជាឱកាសមួយសម្រាប់អ្នករាល់គ្នាបានជួបជុំ ដោះដូរ បង្ហាញពីមនោសញ្ចេតនារបស់ខ្លួនចំពោះសាច់ញាតិ ហើយក៏ជាឱកាសមួយដើម្បីកម្សន្តសប្បាយរីករាយ បន្ទាប់ពីការសិក្សា និងការធ្វើការនឿយហត់អស់រយៈពេលមួយឆ្នាំ។
ពិធីបុណ្យ Kate របស់ជនជាតិចាម ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ចាត់ចំណាត់ថ្នាក់ ក្នុងចំណោមពិធីបុណ្យធំៗទាំង ១៥ របស់ប្រទេសវៀតណាម។ ក្រសួងនេះ បានចេញសេចក្តីសម្រេចលេខ ៧៧៦/QD-BVHTTDL ដាក់បញ្ជូនពិធីបុណ្យប្រពៃណី ពិធីបុណ្យ Kate របស់ជនជាតិចាម នៅខេត្តប៊ិញធួន ( Binh Thuan) ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ និងបានមន្ទីរវប្បធម៌ កីឡា ទេសចរណ៍ខេត្ត ប៊ិញធួន (Binh Thuan) ប្រកាសក្នុងឱកាសនៃពិធីបុណ្យ Kate នាឆ្នាំ ២០២២./.
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនថាំង ហ៊ឹវថាញ ហ័ងហា ឡេមិញ
ប្រែសម្រួលដោយង្វៀនយ៉ាង