ពិធីបុណ្យ Kate របស់ជនជាតិចាម នៅខេត្ត ប៊ិញធួន (Binh Thuan)

ពិធីបុណ្យ Kate របស់ជនជាតិចាម នៅខេត្ត ប៊ិញធួន (Binh Thuan)


នាពេលថ្មីៗនេះ ជនជាតិចាមនៅខេត្ត ប៊ិញធួន (Binh Thuan) និងខេត្ត និញធួន (Ninh Thuan) បានប្រារព្ធពិធី​បុណ្យ Kate ក្នុងបរិយាកាសរីករាយ និងរំភើបចិត្តដែលមានកម្មវិធីប្រពៃណី និងពិធីបុណ្យប្រពៃណីជាច្រើនរបស់សហគមន៍។ សម្រាប់ជនរួមជាតិចាម នៅខេត្ត ប៊ិញធួន (Binh Thuan) ភាពសប្បាយរីករាយត្រូវបានកើនឡើងយ៉ាងច្រើន នៅក្នុងពិធីបុណ្យនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានប្រកាសសេចក្តីសម្រេចដាក់បញ្ចូលពិធីបុណ្យ Kate របស់ជនជាតិចាមរបស់ខេត្ត ប៊ិញធួន (Binh Thuan) ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

ពិធីបុណ្យ Kate គឺជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយរបស់ជនជាតិចាមកាន់សាសនាព្រាហ្មណ៍ ដែលធ្វើឡើងនៅដើមខែទី៧ តាមប្រតិទិនចាម (ត្រូវនឹងខែតុលា)  ឆ្នាំ ២០២២កន្លងហើយនេះពិធីបុណ្យ Kate ត្រូវបានប្រារព្ធឡើងនៅតំបន់កេរ្តិ៍ដំណែលប្រាសាទ Po Sah Inu (សង្កាត់ ភូហាយ ( Phu Hai) ទីក្រុង ផានធៀត (Phan Thiet))។ ជនជាតិចាមមួយចំនួនធំដែលរស់នៅក្នុងខេត្ត ប៊ិញធួន (Binh Thuan) បានចូលរួមក្នុងពិធីបុណ្យ ក៏ដូចជាភ្ញៀវទេសចរជាច្រើននាក់នៅគ្រប់ទិសទីដែលមកប្រាសាទ Po Sah Inu ដើម្បីទស្សនា និងចូលរួមក្នុង​សកម្មភាពដ៏សប្បាយរីករាលរបស់សហគមន៍ជនជាតិចាមក្នុងពិធីបុណ្យដ៏ពិសិដ្ឋនេះ។

លោកស្រី ថុង​ ធីញ៉ៃ (Thong Thi Nhay) (អាយុ ៧១ឆ្នាំ នៅទីរួមស្រុក ម៉ាឡឹម (Ma Lam) ស្រុក ហាវធួន​បាក (Ham Thuan Bac) បាននិយាយថា ជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យ Kate គាត់ សាច់ញាតិ និងមិត្តភ័ក្តិរបស់គាត់​​រស់ក្នុងភូមិបានមកប្រាសាទនេះ ដើម្បីចូលរួមសកម្មភាពនានានៃពិធីបុណ្យ ក្នុងរយៈពេលពីរថ្ងៃ។ ក្រោមម្លប់នៅជើងប្រាសាទ Po Sah Inu  លោកស្រី ញ៉ៃ (Nhay) និងមិត្តភ័ក្តិបានរៀបចំនំប្រពៃណីមួយចំនួន ដូចជា នំសណ្តែកបាយ នំអន្សំ នំមានរូបរាងមើមខ្ញី នំដំឡូងជាដើមដើម្បីសែនថ្វាយនៅប្រាសាទនេះ។ រូបភាពជនជាតិចាម ពាក់សម្លៀកបំពាក់ប្រពៃណី ទូល​ស្ពកដាក់​គ្រឿង​សំណែនឡើងទៅកាន់ប្រាសាទ Po Sah Inu  បានក្លាយជារូបភាពដែលធ្លាប់ស្គាល់ និងពិសេសក្នុងពិធីបុណ្យ Kate!

ការរៀបចំពិធី​បើក​ទ្វារ​ប្រាសាទ Po Sah Inu មុន​នឹងពិធី​ដង្ហែ​សម្លៀក​បំពាក់​របស់​ព្រះអាទិទេព​ចូល​ទៅ​ក្នុង។ រូបថត៖ ៖ ហ៊ឹវថាញ

ពិធី​មួយដើម្បីរៀប​ចំ​គ្រឿង​សំណែន ​មុន​ពេល​សែនស្វាយនៅខាងក្នុង​ប្រាសាទ Po Sah Inu ក្នុង​ពិធីបុណ្យ Kate។ រូបថត៖ ហ័ងហា

ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​ពិធីបុណ្យ​នេះ ពិធី​ប្រពៃណី​ជាច្រើន​ត្រូវបាន​រៀបចំឡើង​ នៅ​ប្រាសាទ Po Sah Inu ដូចជា​៖ ពិធី​បើក​ទ្វារ​ប្រាសាទ ពិធី​សែនថ្វាយ ពិធី​ដង្ហែរក្បួន​ស្លៀកពាក់​សំលៀកបំពាក់​ព្រះ Po Sah Inu ងួតលាងសំណាងលិង្គ (Linga) ស្លៀកពាក់​សំលៀកបំពាក់ ពិធីសែននៅមុខប្រាសាទ ជាមួយអត្ថន័យដ៏ពិសិដ្ឋ​អំណរគុណរចំពោះព្រះអាទិទេពដែលប្រទានអាកាសធាតុល្អ ដើម្បីជនជាតិចាមមាន​រដូវ​ប្រមូលផលជាច្រើន​សន្ធឹក ថែមទាំងជាការរំលឹកនឹកដល់វីរជនពលីនិងបុព្វបុរស។ សហគមន៍ជនជាតិចាមមកបួងសួងចំពោះប្រាសាទ សុំសុខភាពល្អ និងសេចក្តីសុខ សម្រាប់ក្រុមគ្រួសារ កូនចៅរកស៊ីមានបាន និងសុំជួបតែសំណាងល្អ។

 

កម្មវិធីសិល្បៈប្រពៃណីជាច្រើនបានសំដែងក្នុងពិធីបុណ្យ ដូចជា៖ ការប្រគុំតន្រ្តីប្រពៃណី  ចម្រៀងប្រជាប្រិយជនជាតិចាម យុវជនចូលរួមប្រឡងផ្លុំប៉ី Saranai ប្រឡងបង្ហាញងសំលៀកបំពាក់ប្រពៃណី ប្រឡងវេចនំ បុក​អង្គរ តុបតែង​និង​រៀបចំ​គ្រឿង​សំណែន បានប្រពឹត្តិទៅយ៉ាងរំភើប និងទាក់ទាញទស្សនិកជន។

លើសពីនេះ សកម្មភាពឧទ្ទេសនាមជាច្រើនដែលបង្ហាញពីវប្បធម៌ចាម ដូចជាការសំដែងមុខ​របរស្មូន តម្បាញសំពត់ចាម ដាក់​តាំងមុខម្ហូបពិសេសក្នុងស្រុក... ទាំងអស់នោះបានបង្កើតឡើងនូវពិធីបុណ្យ Kate ឆ្នាំ២០២២ មានភាពរស់រវើក ចម្រុះពណ៌និង​មាន​អត្ថន័យ។ នាពិធីបុណ្យ Kate មិនត្រឹមតែបំពេញតម្រូវការសាសនារបស់ជនជាតិចាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតតាំងពីយូរយារណាស់មកហើយ ជាព្រឹត្តិការណ៍ទេសចរណ៍ពិសេសក្នុងស្រុកបានទាក់ទាញភ្ញៀវទស្សនា ភ្ញៀវទេសចរណ៍ យល់នូវភាពស្រស់ស្អាតនៃវប្បធម៌ក្នុងតំបន់នេះ។

 

 

យុវជន​ ថុង​ ថាយ​បាវ (Thong Thai Bao) (និស្សិតសាលាបរិញ្ញាបត្ររងវិជ្ជាជីវៈខេត្ត ប៊ិញ​ធួន ( Binh Thuan)) បានបង្ហាញនូវចំណេះដឹងយ៉ាងជ្រាលជ្រៅអំពីពិធីបុណ្យនេះរបស់ជនរួមជាតិចាម នៅពេលដែលគាត់បានចូលរួមក្នុងការថតរូប និងថតវីដេអូអំពីពិធីបុណ្យនេះផង ព្រមទាំងពន្យល់ដល់យើងខ្ញុំបណ្ដើរអំពីអត្ថន័យនៃពិធីនានាដែលបានរៀបចំក្នុងពិធីបុណ្យ Kate នេះ។ ខ្ញុំស្រលាញ់ និងចូលចិត្តស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រ ជាពិសេសវប្បធម៌របស់ជនរួមជាតិចាម។ ក្នុងឱកាសបុណ្យទានយ៉ាងនេះ គឺជាឱកាសមួយសម្រាប់អ្នករាល់គ្នាបានជួបជុំ ដោះដូរ បង្ហាញពីមនោសញ្ចេតនារបស់ខ្លួនចំពោះសាច់ញាតិ ហើយក៏ជាឱកាសមួយដើម្បីកម្សន្តសប្បាយរីករាយ បន្ទាប់ពីការសិក្សា និងការធ្វើការនឿយ​ហត់អស់រយៈពេលមួយឆ្នាំ។

ពិធីបុណ្យ Kate របស់ជនជាតិចាម ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ចាត់ចំណាត់ថ្នាក់ ក្នុង​ចំណោមពិធីបុណ្យ​ធំៗទាំង ១៥ របស់​ប្រទេស​វៀតណាម។ ក្រសួងនេះ បានចេញសេចក្តីសម្រេចលេខ ៧៧៦/QD-BVHTTDL ដាក់បញ្ជូនពិធីបុណ្យប្រពៃណី ពិធីបុណ្យ Kate របស់ជនជាតិចាម នៅខេត្តប៊ិញ​ធួន ( Binh Thuan) ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ និងបានមន្ទីរវប្បធម៌ កីឡា ទេសចរណ៍ខេត្ត ប៊ិញ​ធួន (Binh Thuan) ប្រកាសក្នុងឱកាសនៃពិធីបុណ្យ Kate នាឆ្នាំ ២០២២./.

អត្ថបទ៖ សើន​ងៀ រូបថត៖ ង្វៀន​ថាំង ហ៊ឹវថាញ ហ័ងហា ឡេ​មិញ

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top