ពិធីដង្ហែសង្ឃឹកបង្វិលនៅភូមិយ៉ាងកាវ (Giang Cao)

ពិធីដង្ហែសង្ឃឹកបង្វិលនៅភូមិយ៉ាងកាវ (Giang Cao)

ពិធីដង្ហែសង្ឃឹកបង្វិល​​នៅ​​ភូមិ​យ៉ាង​កាវ​ (Giang Cao) ឃុំ​បាត​ត្រាង​ (Bat Trang) ក្រុង​ហាណូយ​ បានចាត់តាំងឡើងក្នុង​អំឡុង​ពេល​ពីរថ្ងៃ ថ្ងៃទី​​១៥និង​១៦ ខែ​២ ចន្ទគតិ​ជា​រៀង​រាល់ឆ្នាំ ដើម្បី​រំលឹក​ដល់សគុណ​​ពួក​អាទិទេព​​ ​ដែលចាត់ទុក​ជា​អ្នក​តា​ម្ចាស់​ភូមិ។

ពិធី​បុណ្យ​បាន​ប្រព្រឹត្តទៅ​ជាមួយនឹងសកម្មភាពជាច្រើនប្រកបដោយភាព​​រីករាយ​សប្បាយយ៉ាងខ្លាំង​ ​ដូចជា​ ពិធី​ដង្ហែទង់​ ដង្ហែសង្ឃឹកគង្គា​ ពិធី​ថ្វាយបូជា​ ប៉ុន្តែ​ការ​ដង្ហែ​​ដែលទទួល​​បានការ​​រង់ចាំ​បំផុត​ គឺការ​ដង្ហែបង្វិលសង្ឃឹក​​អ្នក​តាម្ចាស់​ភូមិ។​

អ្ន​កភូមិ​យ៉ាង​កាវ​ (Giang Cao) ចូល​រួម​ពិធី​ដង្ហែសង្ឃឹក​បង្វិល​​​អ្នក​តាម្ចាស់​ភូមិ​។​

វិហារ​យ៉ាង​កាវ​ (Giang Cao) បូជា​អាទិទេព​៤ព្រះអង្គ ភុង​សឺន​ (Phung Son) ភុង​យី (Phung Di) ហាយ​នឿង (Hai Nuong) និង​ទីនឿង​ (Ty Nuong)។ រៀង​រាល់ថ្ងៃ​ អាទិទេព​​ទាំងនេះ​បាន​​តម្កល់បូជា​នៅ​វិមាន​ហាមឃាត់​​ក្នុង​វិហារ​ ប៉ុន្តែ​នៅថ្ងៃបុណ្យ​បូជា​ ​អាទិទេព​ទាំងនេះ​នឹង​បាន​​ដង្ហែ​ជុំវិញ​ភូមិស្រុក។​

ភូមិ​យ៉ាងកាវ​ (Giang Cao) ដើមឡើយ​ជា​តំបន់​ធ្វើ​ស្រែ​សុទ្ធសាធ​ ដូច្នេះ​តាម​ប្រពៃណី​​ក្នុងថ្ងៃបុណ្យ​នឹង​មាន​ការ​ដង្ហែ​គង្គា។ ក្រុម​ដង្ហែគង្គាធ្វើដំណើរ​ពី​វិហារ​ ​ឡើង​លើទូក​ចេញ​ទៅ​កណ្តាលទន្លេ​ យកទឹក​ស្អាត​បរិសុទ្ធ​ នាំយកទៅ​កាន់​វិហារ​ដើម្បី​បូជា​។ នេះ​ជា​ពិធី​កិច្ច​សម្តែង​ការ​ដឹងគុណដល់​ពួក​អាទិទេព​ ទន្ទឹមនោះ​ក៏ជា​បំណង​ប្រាថ្នា​របស់​អ្នក​ភូមិ​ សូមទឹក​​ភ្លៀង​អំណោយ​ផល​ ដំណាំលូតលាស់​ល្អ​ ទិន្នផល​អំណោយ​ផល​។​

ការ​ដង្ហែ​សង្ឃឹក​​អ្នកតាម្ចាស់​ភូមិ​ ក្នុងថ្ងៃបុណ្យ​នៅភូមិ​យ៉ាង​កាវ​ (Giang Cao) បាន​មនុស្ស​គ្រប់​គ្នា​​ទទួល​រង់ចាំ​បំផុត​ ពីព្រោះក្រៅពី​ភាព​​ពិសេស​ ទាក់ទាញ​ នៃរបៀប​ដង្ហែ​សង្ឃឹក​​ ហើយប្រព្រឹត្តទៅ​ក្នុង​មួយ​ឆ្នាំ​មានតែមួយ​ដង​ប៉ុណ្ណោះ​​។​

ថ្ងៃ​ដំបូង បុណ្យភូមិ​នឹង​បាន​ក្រាល​កន្ទេល​ផ្កា​ បាញ់​ប្រេង​ក្រអូប​ រូច​ដាក់​តម្កល់សង្ឃឹក​គង្គា​​​ នៅ​​មុខ​ទ្វារ​វិហារ​យ៉ាង​កាវ​ (Giang Cao)។ បន្ទាប់ពី​ធ្វើពិធីកិច្ច​ អ្នកភូមិ​គោរព​ដង្ហែ​ផើង​ធូប​ រួមនឹង​គ្រឿង​បូជា​​អាទិទេព​៤ព្រះ​អង្គ​ ចេញពី​វិមាន​ហាម​ឃាត់​ដាក់​តម្កល់​នៅ​លើ​សង្ឃឹក​​ ផើង​​ធូប​ និង​គ្រឿង​បូជា​នៅលើ​សង្ឃឹកក៏បាន​​ខ្ជាប់យ៉ាង​រឹងមាំផង​ដែរ​​។​


ដល់​វេលា​ល្អ យុវជនមាន​​កម្លាំង​មាំ​មួន​៨នាក់ សែង​សង្ឃឹក​នៅលើ​ស្មា​។ ចាប់តាំងពីពេលនេះតទៅ​សង្ឃឹកមិនត្រូវឱ្យ​ប៉ះផ្ទៃដី រហូតដល់​ត្រឡប់មកដាក់លើ​កន្ទេល​ក្នុង​វិហារ​។ សង្ឃឹកអ្នក​តាម​ម្ចាស់​ភូមិ​ ​បាន​ដង្ហែ​តាម​របៀប​​ពិសេស​ នៅ​កណ្តាល​ជួរ​ក្បូន​​ដង្ហែ​ សង្ឃឹក​ធំ​ទៅ​មុខ​ថយ​ក្រោយ​ បង្វិល​ជុំ​ ជួន​ពេល​រត់​រហ័ស​តាម​ដងផ្លូវ​។ តាម​ការ​ធ្វើ​ដំណើរ​នេះ សង្ឃឹកអ្នក​តាម​ម្ចាស់​ភូមិ​​ ចេញ​​ពី​វិហារ​ចល័ត​ទៅ​កាន់​ភូមិ តាមដងផ្លូវ​​ ​ឆ្លៀត​ឆៀង​​ចូល​កន្លែង​សំខាន់​ៗ​ដូចជា​៖ វត្ត​ ស្តូប​យុវជនពលី សាលារៀន​។ ក្រោម​​ភ្លេង​អម​ពិធី​​ និងសំឡេង​ហោ​កញ្រ្ជៀវ​របស់​អ្នក​ទស្សនា​ បុរស​ដង្ហែ​សង្ឃឹក​ទីង​ទាង​​ ឡើង​ចុះ​ៗដូចជា ​ហោះហើរ​ បង្កើត​បានជា​​បរិយាកាស​រីក​រាយ​សប្បាយ​។​

យ៉ាង​នេះ ក្នុង​ថ្ងៃ​បើក​ពិធីបុណ្យ​ មនុស្ស​គ្រប់គ្នា​នឹង​ដង្ហែ​សង្ឃឹកអ្នកតាម្ចាស់ភូមិ ​តាម​ដងផ្លូវ​ជុំ​វិញ​ភូមិ​ស្រុក​ រហូត​ដល់​យប់​ ទើប​វិល​ត្រឡប់​មកកាន់​​វិហារ​វិញ។ នៅទីនេះ ​អ្នកភូមិ​ធ្វើ​ពិធី​កិច្ចរួច នឹង​ដង្ហែ​គ្រឿង​បូជា​ចេញ​ពីសង្ឃឹក​ចូល​ទៅ​វិមាន​ហាម​ឃាត់វិញ​។ 


ភូមិយ៉ាង​កាវ​ (Giang Cao) នៅ​មាន​បូជាអាទិទេព​ពី​រព្រះ​អង្គ​ក្នុង​​វិហារ​ធំ ​ស្ថិតនៅ​ឆ្នេរ​ទន្លេ​ក្រហម​ ដូច្នេះ​ព្រឹកថ្ងៃស្អែក​ក្រុម​ដង្ហែ​សង្ឃឹក​​នឹងធ្វើ​ដំណើរ​ទៅ​កាន់ទីនោះ។ ពួកគាត់​ប្រព្រឹត្ត​​​ពិធី​និមន្ត​​អ្នក​តា​ម្ចាស់​ភូមិ​ឡើង​លើសង្ឃឹក​។ ក្រុម​ដង្ហែ​ធ្វើ​ដំណើរ​ចេញ​ពី​ឆ្នេរ​ទន្លេ​ក្រហម​​ទៅកាន់​ច្រក​ចូល​នីមួយ​ៗ​ ក្នុងបរិយាកាស​អ៊ូអរ​ សប្បាយ​ រហូត​ដល់ពេល​ថ្ងៃត្រង់​។

លោក​ ង្វៀន​ ថាញ​ណាម (Nguyen Thanh Nam) ​រស់នៅ​ក្រុម​​ទី២ ឃុំ​បាតត្រាង​ (Bat Trang) បានរៀប​​រាប់ថា​៖ ជាអ្នក​បាតត្រាង​ (Bat Trang) ឆ្នាំ​ណា​ខ្ញុំ​ក៏ចូល​រួម​ពិធីបុណ្យ​យ៉ាង​កាវ​ (Giang Cao) បុណ្យ​ភូមិទាក់ទាញ​ខ្លាំងបំផុត​ប្រហែល​ជា​ពិធី​ដង្ហែ​បង្វិលសង្ឃឹកនេះ​​​។ ខ្ញុំ​ក៏ដូច​ជា​មនុស្ស​គ្រប់​គ្នា មាន​ទស្សនាទាន​ថា​​ការបង្វិលសង្ឃឹក​​​កាន់តែយូរ​ មាន​ភាព​ហោះហើរខ្លាំង​ នោះ​ជា​សញ្ញាថា​​ឆ្នាំមួយ​ដែល​មាន​ភាព​​រីក​រាយ​ និង​ជួប​តែសំណាង​ល្អ​។​

សង្ឃឹកអ្នក​តាម​ម្ចាស់​ភូមិ​ ​បាន​ដង្ហែ​បង្វិល ​នៅ​ចំពោះ​មុខ​មនុស្សម្នា​ចូល​រួម​ពិធីបុណ្យ​។​​

អត្ថបទនិង​រូបថត៖ វៀតគឿង​

ប្រែសម្រួល៖ រីកើង​


Top