ពិធីដង្ហែសង្ឃឹកបង្វិលនៅភូមិយ៉ាងកាវ (Giang Cao) ឃុំបាតត្រាង (Bat Trang) ក្រុងហាណូយ បានចាត់តាំងឡើងក្នុងអំឡុងពេលពីរថ្ងៃ ថ្ងៃទី១៥និង១៦ ខែ២ ចន្ទគតិជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់សគុណពួកអាទិទេព ដែលចាត់ទុកជាអ្នកតាម្ចាស់ភូមិ។
ពិធីដង្ហែសង្ឃឹកបង្វិលនៅភូមិយ៉ាងកាវ (Giang Cao) ឃុំបាតត្រាង (Bat Trang) ក្រុងហាណូយ បានចាត់តាំងឡើងក្នុងអំឡុងពេលពីរថ្ងៃ ថ្ងៃទី១៥និង១៦ ខែ២ ចន្ទគតិជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់សគុណពួកអាទិទេព ដែលចាត់ទុកជាអ្នកតាម្ចាស់ភូមិ។
ពិធីបុណ្យបានប្រព្រឹត្តទៅជាមួយនឹងសកម្មភាពជាច្រើនប្រកបដោយភាពរីករាយសប្បាយយ៉ាងខ្លាំង ដូចជា ពិធីដង្ហែទង់ ដង្ហែសង្ឃឹកគង្គា ពិធីថ្វាយបូជា ប៉ុន្តែការដង្ហែដែលទទួលបានការរង់ចាំបំផុត គឺការដង្ហែបង្វិលសង្ឃឹកអ្នកតាម្ចាស់ភូមិ។
អ្នកភូមិយ៉ាងកាវ (Giang Cao) ចូលរួមពិធីដង្ហែសង្ឃឹកបង្វិលអ្នកតាម្ចាស់ភូមិ។
វិហារយ៉ាងកាវ (Giang Cao) បូជាអាទិទេព៤ព្រះអង្គ ភុងសឺន (Phung Son) ភុងយី (Phung Di) ហាយនឿង (Hai Nuong) និងទីនឿង (Ty Nuong)។ រៀងរាល់ថ្ងៃ អាទិទេពទាំងនេះបានតម្កល់បូជានៅវិមានហាមឃាត់ក្នុងវិហារ ប៉ុន្តែនៅថ្ងៃបុណ្យបូជា អាទិទេពទាំងនេះនឹងបានដង្ហែជុំវិញភូមិស្រុក។
ភូមិយ៉ាងកាវ (Giang Cao) ដើមឡើយជាតំបន់ធ្វើស្រែសុទ្ធសាធ ដូច្នេះតាមប្រពៃណីក្នុងថ្ងៃបុណ្យនឹងមានការដង្ហែគង្គា។ ក្រុមដង្ហែគង្គាធ្វើដំណើរពីវិហារ ឡើងលើទូកចេញទៅកណ្តាលទន្លេ យកទឹកស្អាតបរិសុទ្ធ នាំយកទៅកាន់វិហារដើម្បីបូជា។ នេះជាពិធីកិច្ចសម្តែងការដឹងគុណដល់ពួកអាទិទេព ទន្ទឹមនោះក៏ជាបំណងប្រាថ្នារបស់អ្នកភូមិ សូមទឹកភ្លៀងអំណោយផល ដំណាំលូតលាស់ល្អ ទិន្នផលអំណោយផល។
ការដង្ហែសង្ឃឹកអ្នកតាម្ចាស់ភូមិ ក្នុងថ្ងៃបុណ្យនៅភូមិយ៉ាងកាវ (Giang Cao) បានមនុស្សគ្រប់គ្នាទទួលរង់ចាំបំផុត ពីព្រោះក្រៅពីភាពពិសេស ទាក់ទាញ នៃរបៀបដង្ហែសង្ឃឹក ហើយប្រព្រឹត្តទៅក្នុងមួយឆ្នាំមានតែមួយដងប៉ុណ្ណោះ។
ថ្ងៃដំបូង បុណ្យភូមិនឹងបានក្រាលកន្ទេលផ្កា បាញ់ប្រេងក្រអូប រូចដាក់តម្កល់សង្ឃឹកគង្គា នៅមុខទ្វារវិហារយ៉ាងកាវ (Giang Cao)។ បន្ទាប់ពីធ្វើពិធីកិច្ច អ្នកភូមិគោរពដង្ហែផើងធូប រួមនឹងគ្រឿងបូជាអាទិទេព៤ព្រះអង្គ ចេញពីវិមានហាមឃាត់ដាក់តម្កល់នៅលើសង្ឃឹក ផើងធូប និងគ្រឿងបូជានៅលើសង្ឃឹកក៏បានខ្ជាប់យ៉ាងរឹងមាំផងដែរ។
ដល់វេលាល្អ យុវជនមានកម្លាំងមាំមួន៨នាក់ សែងសង្ឃឹកនៅលើស្មា។ ចាប់តាំងពីពេលនេះតទៅសង្ឃឹកមិនត្រូវឱ្យប៉ះផ្ទៃដី រហូតដល់ត្រឡប់មកដាក់លើកន្ទេលក្នុងវិហារ។ សង្ឃឹកអ្នកតាមម្ចាស់ភូមិ បានដង្ហែតាមរបៀបពិសេស នៅកណ្តាលជួរក្បូនដង្ហែ សង្ឃឹកធំទៅមុខថយក្រោយ បង្វិលជុំ ជួនពេលរត់រហ័សតាមដងផ្លូវ។ តាមការធ្វើដំណើរនេះ សង្ឃឹកអ្នកតាមម្ចាស់ភូមិ ចេញពីវិហារចល័តទៅកាន់ភូមិ តាមដងផ្លូវ ឆ្លៀតឆៀងចូលកន្លែងសំខាន់ៗដូចជា៖ វត្ត ស្តូបយុវជនពលី សាលារៀន។ ក្រោមភ្លេងអមពិធី និងសំឡេងហោកញ្រ្ជៀវរបស់អ្នកទស្សនា បុរសដង្ហែសង្ឃឹកទីងទាង ឡើងចុះៗដូចជា ហោះហើរ បង្កើតបានជាបរិយាកាសរីករាយសប្បាយ។
យ៉ាងនេះ ក្នុងថ្ងៃបើកពិធីបុណ្យ មនុស្សគ្រប់គ្នានឹងដង្ហែសង្ឃឹកអ្នកតាម្ចាស់ភូមិ តាមដងផ្លូវជុំវិញភូមិស្រុក រហូតដល់យប់ ទើបវិលត្រឡប់មកកាន់វិហារវិញ។ នៅទីនេះ អ្នកភូមិធ្វើពិធីកិច្ចរួច នឹងដង្ហែគ្រឿងបូជាចេញពីសង្ឃឹកចូលទៅវិមានហាមឃាត់វិញ។
ភូមិយ៉ាងកាវ (Giang Cao) នៅមានបូជាអាទិទេពពីរព្រះអង្គក្នុងវិហារធំ ស្ថិតនៅឆ្នេរទន្លេក្រហម ដូច្នេះព្រឹកថ្ងៃស្អែកក្រុមដង្ហែសង្ឃឹកនឹងធ្វើដំណើរទៅកាន់ទីនោះ។ ពួកគាត់ប្រព្រឹត្តពិធីនិមន្តអ្នកតាម្ចាស់ភូមិឡើងលើសង្ឃឹក។ ក្រុមដង្ហែធ្វើដំណើរចេញពីឆ្នេរទន្លេក្រហមទៅកាន់ច្រកចូលនីមួយៗ ក្នុងបរិយាកាសអ៊ូអរ សប្បាយ រហូតដល់ពេលថ្ងៃត្រង់។
លោក ង្វៀន ថាញណាម (Nguyen Thanh Nam) រស់នៅក្រុមទី២ ឃុំបាតត្រាង (Bat Trang) បានរៀបរាប់ថា៖ “ជាអ្នកបាតត្រាង (Bat Trang) ឆ្នាំណាខ្ញុំក៏ចូលរួមពិធីបុណ្យយ៉ាងកាវ (Giang Cao) បុណ្យភូមិទាក់ទាញខ្លាំងបំផុតប្រហែលជាពិធីដង្ហែបង្វិលសង្ឃឹកនេះ។ ខ្ញុំក៏ដូចជាមនុស្សគ្រប់គ្នា មានទស្សនាទានថាការបង្វិលសង្ឃឹកកាន់តែយូរ មានភាពហោះហើរខ្លាំង នោះជាសញ្ញាថាឆ្នាំមួយដែលមានភាពរីករាយ និងជួបតែសំណាងល្អ”។
សង្ឃឹកអ្នកតាមម្ចាស់ភូមិ បានដង្ហែបង្វិល នៅចំពោះមុខមនុស្សម្នាចូលរួមពិធីបុណ្យ។
អត្ថបទនិងរូបថត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង