ប្តេជ្ញាដកចេញកាតលឿង EC
មុនឆ្នាំ២០១៧ ជលផលបានក្លាយជាវិស័យមួយក្នុងចំណោមវិស័យសេដ្ឋកិច្ចនាំមុខ រួមចំណែកសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់វៀតណាម។ ក៏ប៉ុន្តែ ការគ្រប់គ្រងប្រភពធនធាននិងធ្វើអាជីវកម្មជលផល នៅតែមានអត្ថិភាពជាច្រើន បង្ករឧបសគ្គ អភិវឌ្ឍន៍អស្ថេរភាព មិនទាន់ឆ្លើយតបបានគ្រប់គ្រាន់នូវបទប្បញ្ញត្តិនិតីវិធី ស្តីពីការគ្រប់គ្រងរបរនេសាទត្រី។
ដោយភាពប្រឹងប្រែង ប្តេជ្ញារបស់រដ្ឋាភិបាល ក្រសួង វិស័យ និងខេត្តក្រុងចំណុះមជ្ឈិមកៀកមាត់សមុទ្រចំនួន២៨ ក្រោយជាង៥ឆ្នាំ ការងារប្រឆាំងការធ្វើអាជីវកម្ម IUU សម្រេចបានលទ្ធផលសំខាន់ដូចជា ប្រព័ន្ធគតិយុត្តស្តីពីជលផល ឈានដល់ការសុក្រិត នាវានេសាទត្រីបំពានដែនសមុទ្រនៃប្រទេសនានា បានថយចុះបើប្រៀងនឹងឆ្នាំមុនៗ។ល។
ជំនះ "កាតលឿង” ស្តីពី IUU អគ្គនាយកដ្ឋានជលផល បានពិគ្រោះនឹងថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ណែនាំមូលដ្ឋានកែសម្រួលការបញ្ជាក់ ទទួលស្គាល់ជលផលដែលបានធ្វើអាជីវកម្ម ជំនះភាពកង្វះខាត មិនបង្ករឥទ្ធិពលដល់ការនាំចេញជលផលធ្វើអាជីវកម្មទៅកាន់ទីផ្សារអ៊ឺរ៉ុប។ ទូទាំងប្រទេសមាន១៦ខេត្ត ក្នុងចំណោម២៨ខេត្តក្រុងកៀកមាត់សមុទ្រ អនុវត្តការបញ្ជាក់ប្រភពជលផលអាជីវកម្មប្រមូលផ្តុំ នៅតាមខេត្តភូមិភាគកណ្តាល ភូមិភាគអាស៊ីអាគ្នេយ៍នៃភូមិភាគខាងត្បូង ភូមិភាគនិរតីនៃភូមិភាគខាងត្បូង បម្រើតែសកម្មភាពនាំចេញជលផលទៅកាន់ទីផ្សារអ៊ឺរ៉ុប។

តាមលោកត្រឹន ឌិញឡឹន (Tran Dinh Luan) អគ្គនាយកនៃអគ្គនាយកដ្ឋានជលផល សំណើរ៤ក្រុមរបស់ EC អំពីកាតលឿង IUU បាននិងកំពុងពង្រាយសកម្ម។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងអគ្គនាយកដ្ឋានជលផល ក៏បានពង្រាយបញ្ជូនក្រុមការងារពិនិត្យ IUU ជាង១០ក្រុម នៅតាមមូលដ្ឋាន។

ក្រោយការពិនិត្យម្តងៗ ជាពិសេសបន្ទាប់កិច្ចប្រជុំអនុសាសន៍របស់នាយករដ្ឋមន្រ្តី ជាមួយនឹងខេត្តក្រុងកៀកមាត់សមុទ្រចំនួន២៨ មានការជឿនលឿនជាក់ស្តែង នៅតាមមូលដ្ឋាន។ ស្មារតីប្រជាជន មន្ត្រីសមត្ថកិច្ច ក៏បានលើកកម្ពស់។ ប្រជានេសាទបង្កើតស្មារតីដាក់ទិនានុលេខន៍នេសាទ នៅមានផ្នែកតូចមួយ មានចេតនាបំពាន។
ទន្ទឹមនោះនឹង ការដំឡើងឧបករណ៍តាមដានជើងដំណើរសម្រាប់នាវានេសាទត្រីសព្វថ្ងៃ សម្រេចបាន៩២% ជាមួយនាវាមានប្រវែងពី១៥ម៉ែត្រឡើងទៅ នៅសល់មកបានសំណូមពរមូលដ្ឋាន នាវាណាធ្វើដំណើរនេសាទត្រូវដំឡើងឧបករណ៍តាមដានជើងដំណើរ នាវាណាដេកចត់មិនចេញនេសាទ ត្រូវកំណត់ច្បាស់ជារបស់មូលដ្ឋានណា នៅទីតាំងណា នរណាជាម្ចាស់នាវា ដើម្បីគ្រប់គ្រងជាក់លាក់ ព្រមទាំងសំណូមពរគោរពបទប្បញ្ញត្តិនៃច្បាប់។
អត្ថបទ៖ ផុងធូ
រូបថត៖ កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បច្ចេកទេស ក្រាហ្វីក៖ ត្រាងញូង ប្រែសម្រួល៖ រីកើង