រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តដំណាលនូវដំណោះស្រាយ ដើម្បីឆាប់រហ័សដកចេញកាតលឿង EC អំពីការនេសាទជលផលខុសច្បាប់ មិនរាយការណ៍ និងមិនគោរពបទប្បញ្ញត្តិរបស់ IUU ជាភារកិច្ចសំខាន់នៃវិស័យជលផលនាឆ្នាំ២០២២។
រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តដំណាលនូវដំណោះស្រាយ ដើម្បីឆាប់រហ័សដកចេញកាតលឿង EC អំពីការនេសាទជលផលខុសច្បាប់ មិនរាយការណ៍ និងមិនគោរពបទប្បញ្ញត្តិរបស់ IUU ជាភារកិច្ចសំខាន់នៃវិស័យជលផលនាឆ្នាំ២០២២។ មុនឆ្នាំ២០១៧ ជលផលបានក្លាយជាវិស័យមួយក្នុងចំណោមវិស័យសេដ្ឋកិច្ចនាំមុខ រួមចំណែកសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់វៀតណាម។ ក៏ប៉ុន្តែ ការគ្រប់គ្រងប្រភពធនធាននិងធ្វើអាជីវកម្មជលផល នៅតែមានអត្ថិភាពជាច្រើន បង្ករឧបសគ្គ អភិវឌ្ឍន៍អស្ថេរភាព មិនទាន់ឆ្លើយតបបានគ្រប់គ្រាន់នូវបទប្បញ្ញត្តិនិតីវិធី ស្តីពីការគ្រប់គ្រងរបរនេសាទត្រី។
ហេតុនេះ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ គណៈកម្មាធិការអ៊ឺសេ (EC) បានព្រមាន “កាតលឿង” ចំពោះផលិតផលជលផលធ្វើអាជីវកម្មរបស់វៀតណាម នាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុប ដោយសារមិនទាន់គោរពបាននូវបទប្បបញ្ញត្តិស្តីពីការប្រឆាំងនេសាទជលផលខុសច្បាប់ មិនរាយការណ៍ និងមិនគោរពបទប្បញ្ញត្តិ (ធ្វើអាជីវកម្ម IUU)
កងកម្លាំងសមត្ថកិច្ចវៀតណាមត្រួតពិនិត្យ តាមដាននាវានេសាទត្រី គោរពបទប្បញ្ញត្តិរបស់ IUU ជាប្រចាំ ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ដោយភាពប្រឹងប្រែង ប្តេជ្ញារបស់រដ្ឋាភិបាល ក្រសួង វិស័យ និងខេត្តក្រុងចំណុះមជ្ឈិមកៀកមាត់សមុទ្រចំនួន២៨ ក្រោយជាង៥ឆ្នាំ ការងារប្រឆាំងការធ្វើអាជីវកម្ម IUU សម្រេចបានលទ្ធផលសំខាន់ដូចជា ប្រព័ន្ធគតិយុត្តស្តីពីជលផល ឈានដល់ការសុក្រិត នាវានេសាទត្រីបំពានដែនសមុទ្រនៃប្រទេសនានា បានថយចុះបើប្រៀងនឹងឆ្នាំមុនៗ។ល។
ខេត្តភូអៀន (Phu Yen) បានស្គាល់ជា “បូរី” របរនេសាទត្រីសាម៉ុង ជាមួយបរិមាណត្រីដែលនេសាទជារៀងរាល់ឆ្នាំ ប្រហែល ៥.០០០ តោន នាំចេញទៅកាន់ប្រទេសនានា ចំណុះប្លុកអ៊ឺរ៉ុប អាមេរិក ជប៉ុន។ រូបថត៖ ផាម គឿង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ជំនះ "កាតលឿង” ស្តីពី IUU អគ្គនាយកដ្ឋានជលផល បានពិគ្រោះនឹងថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ណែនាំមូលដ្ឋានកែសម្រួលការបញ្ជាក់ ទទួលស្គាល់ជលផលដែលបានធ្វើអាជីវកម្ម ជំនះភាពកង្វះខាត មិនបង្ករឥទ្ធិពលដល់ការនាំចេញជលផលធ្វើអាជីវកម្មទៅកាន់ទីផ្សារអ៊ឺរ៉ុប។ ទូទាំងប្រទេសមាន១៦ខេត្ត ក្នុងចំណោម២៨ខេត្តក្រុងកៀកមាត់សមុទ្រ អនុវត្តការបញ្ជាក់ប្រភពជលផលអាជីវកម្មប្រមូលផ្តុំ នៅតាមខេត្តភូមិភាគកណ្តាល ភូមិភាគអាស៊ីអាគ្នេយ៍នៃភូមិភាគខាងត្បូង ភូមិភាគនិរតីនៃភូមិភាគខាងត្បូង បម្រើតែសកម្មភាពនាំចេញជលផលទៅកាន់ទីផ្សារអ៊ឺរ៉ុប។
តាមលោកត្រឹន ឌិញឡឹន (Tran Dinh Luan) អគ្គនាយកនៃអគ្គនាយកដ្ឋានជលផល សំណើរ៤ក្រុមរបស់ EC អំពីកាតលឿង IUU បាននិងកំពុងពង្រាយសកម្ម។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងអគ្គនាយកដ្ឋានជលផល ក៏បានពង្រាយបញ្ជូនក្រុមការងារពិនិត្យ IUU ជាង១០ក្រុម នៅតាមមូលដ្ឋាន។
ក្រោយការពិនិត្យម្តងៗ ជាពិសេសបន្ទាប់កិច្ចប្រជុំអនុសាសន៍របស់នាយករដ្ឋមន្រ្តី ជាមួយនឹងខេត្តក្រុងកៀកមាត់សមុទ្រចំនួន២៨ មានការជឿនលឿនជាក់ស្តែង នៅតាមមូលដ្ឋាន។ ស្មារតីប្រជាជន មន្ត្រីសមត្ថកិច្ច ក៏បានលើកកម្ពស់។ ប្រជានេសាទបង្កើតស្មារតីដាក់ទិនានុលេខន៍នេសាទ នៅមានផ្នែកតូចមួយ មានចេតនាបំពាន។
ទន្ទឹមនោះនឹង ការដំឡើងឧបករណ៍តាមដានជើងដំណើរសម្រាប់នាវានេសាទត្រីសព្វថ្ងៃ សម្រេចបាន៩២% ជាមួយនាវាមានប្រវែងពី១៥ម៉ែត្រឡើងទៅ នៅសល់មកបានសំណូមពរមូលដ្ឋាន នាវាណាធ្វើដំណើរនេសាទត្រូវដំឡើងឧបករណ៍តាមដានជើងដំណើរ នាវាណាដេកចត់មិនចេញនេសាទ ត្រូវកំណត់ច្បាស់ជារបស់មូលដ្ឋានណា នៅទីតាំងណា នរណាជាម្ចាស់នាវា ដើម្បីគ្រប់គ្រងជាក់លាក់ ព្រមទាំងសំណូមពរគោរពបទប្បញ្ញត្តិនៃច្បាប់។
“សំខាន់បំផុតសព្វថ្ងៃ អនុវត្តច្បាប់និងពង្រាយតាមការជាក់ស្តែង។ ការគ្រប់គ្រងក្រុមនាវា សព្វថ្ងៃចំនួននាវាបានថយចុះតាមដូចការកំណត់នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជលផលវៀតណាមរហូដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។ ស៊ើបអង្កេតប្រភពធនធានសព្វថ្ងៃ នៅក្នុងកម្មវិធីរដ្ឋាភិបាល ដើម្បីឃើញចំនួនប្រភពធនធានសរុប ដើម្បីរចនាសម្ពន្ធឡើងវិញនូវចំនួននាវាសមស្របធានា នេះជាប្រសិទ្ធភាពនិងលទ្ធផលផលិតកម្មនៃប្រជានេសាទ ផ្តើមចេញពីនោះប្រាក់ចំណូលនិងជីវភាពរស់នៅនៃប្រជានេសាទ នឹងបានល្អប្រសើរជាង ហើយគោរពបទប្បញ្ញត្តិនៃនិតីវិធី” - លោកត្រឹន ឌិញឡឹន (Tran Dinh Luan) ឱ្យដឹង៕
អត្ថបទ៖ ផុងធូ
រូបថត៖ កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បច្ចេកទេស ក្រាហ្វីក៖ ត្រាងញូង ប្រែសម្រួល៖ រីកើង