បម្រួញទេសភាពហាណូយមកនៅក្នុងកែវកាហ្វេស៊ុត
កាហ្វេស៊ុតបានក្លាយជាទឹកពិសាក្នុងចំណោមទឹកពិសា ត្រូវតែសាកផឹកនៅពេលធ្វើដំណើរមកដល់រដ្ឋធានីហាណូយ។ មិនត្រឹមតែជាការច្នៃធ្វើកាហ្វេស៊ុតដ៏សាមញ្ញប៉ុណ្ណោះទេ តែនេះជាការច្នៃមិនឈប់ឈររបស់បង ឡេ ត្វឹនងៀ (Le Tuan Nghia) តំណាលនោះនៅនាំយកទេសភាពពិសេសរបស់ហាណូយ បញ្ចេញនៅលើកែវកាហ្វេស៊ុត។
ជាអ្នកមានទេពកោសល្យខាងវិចិត្រសិល្បៈ និងជាអ្នកសាងគំនូរទេសភាពរបស់វៀតណាម បងឡេ ត្វឹនងៀ (Le Tuan Nghia) បានប្រាថ្នាគូរសាងនៅលើកែវកាហ្វេស៊ុត តាំងពីពេលបើកហាងកាហ្វេនៅឆ្នាំ២០១២។ ក៏ប៉ុន្តែដោយបរិយាកាសចង្អៀតនៃផ្ទះឈ្នូល ក្រោយមកដោយមានជំងឺកូវិដ - ១៩ កើតឡើង ហាងត្រូវបិទទ្វារ ដូច្នេះរហូតដល់ឆ្នាំ២០២១ បងវិលត្រឡប់មកបើកហាងនៅត្រង់អគារបុរាណលេខ៧១ ផ្លូវឡានអ៊ុង (Lan Ong) ហាណូយ ទើបចាប់ផ្តើមអនុវត្តគោលគំនិតនេះ។
បងងៀ (Nghia) រៀបរាប់៖ “ប្រការដែលខ្ញុំចង់បង្ហាញតាមរយៈកែវកាហ្វេនេះ គឺទឹកចិត្តស្រឡាញ់ហាណូយ។ ខ្ញុំសង្ឃឹមថានឹងមានមនុស្សជាច្រើន អញ្ជើញមកពិសា ជាពិសេសគឺភ្ញៀវទេសចរបរទេស ដើម្បីពួកគាត់យល់ដឹងច្បាស់ជាង ស្រឡាញ់ហាណូយជាង តាមរយៈកែវកាហ្វេវិសេសនេះ”។
ចំពោះបងងៀ (Nghia) កាហ្វេមួយកែវ ពេលយកជូនភ្ញៀវ មិនត្រឹមតែស្អាតខាងវិចិត្រសិល្បៈ ថែមទាំងមានគុណភាពសម្រេចបាននឹងតម្រូវការ។ កាហ្វេត្រូវជាប្រភេទកាហ្វេដែលបានជ្រើសរើសយ៉ាងហ្មត់ចត់។ ដើម្បីធ្វើបានកាហ្វេស៊ុតមួយកែវ មានរសជាតិឈ្ងុយឆ្ញាញ់ មិនឆ្អាប ទាមទារអ្នកធ្វើត្រូវមានបទពិសោធន៍ក្នុងការធ្វើក្រែមស៊ុត ធ្វើដូចម្តេចមានគ្រប់ពេលវេលា បំបាត់ជាតិក្លិនឆ្អាបរបស់ស៊ុត។
ដំបូង ស៊ុតបានវាយកូរក្លាយជាក្រែម ទុកដាក់នឹងកែវជាមុនសិន។ បន្ទាប់មក បងងៀ (Nghia) ចាក់ទឹកកាហ្វេគុណភាព ហូរចូលពីក្រោមស្រទាប់ក្រែមស៊ុត។ ក្រែមស៊ុតស្រាលជាង ដូចនេះក៏អណ្តែតនៅលើ កាហ្វេលិចនៅពីក្រោមវិញ។ ផ្ទៃមុខក្រែមត្រូវធ្វើដោយភាពប៉ិនប្រសប់ មិនឱ្យមានពពុះ ពេលនោះទើបបង្កើតបានផ្ទៃមុខល្អសម្រាប់គូរគំនូរនៅលើវា។
ដើម្បីស្នាមគំនូសនៅលើកែវកាហ្វេបានសម្បុរស្រស់ស្អាត បងងៀ (Nghia) ត្រូវលាយជាមួយនឹងម្សៅកាកាវ នឹងទឹកដោះគោ តាមអត្រាល្មាក់ល្មម ដែលអាចអណ្តែតនៅលើផ្ទៃមុខស្រទាប់ក្រែមបាន។ បន្ទាប់មក ប្រើម្ជុលគូរធ្វើដូចម្តេចឱ្យមានស្នាកស្នាម ស្រទន់ ពីព្រោះទំហំផ្ទៃនៅលើកែវកាហ្វេតូច។
តាមរយៈថ្វីដៃដ៏ប៉ិនប្រសប់ របស់បងងៀ (Nghia) កែវកាហ្វេរំលេចទេសភាពហាណូយដូចជា ប្រាសាទអណ្តើក វត្តសសរមួយ វិមានតម្កល់សព។ល។ សុទ្ធតែរំលេចឡើង ជក់ចិត្តជាខ្លាំង។ ដើម្បីធ្វើបានសម្រេចកាហ្វេស៊ុតមួយកែវ ដែលមានគំនូរនៅលើផ្ទៃមុខ ត្រូវចំណាយពេលប្រហែល១៥នាទី។
បច្ចុប្បន្ន ហាងកាហ្វេឈ្មោះលិញ (Linh) របស់បងងៀ (Nghia) បានក្លាយជាហាងកាហ្វេមួយក្នុងចំណោមកាហ្វេដែលមានអ្នកស្វែងរកមកពិសា មិនត្រឹមតែមានរសជាតិកាហ្វេស៊ុតឆ្ញាញ់ ថែមទាំងចង់ឃើញថ្វីដៃរបស់អ្នកម្ចាស់ហាង អាចប្រែក្លាយកាហ្វេស៊ុតមួយកែវធម្មតា ទៅជាស្នាដៃសិល្បៈសម្តែងអំពីទេសភាពហាណូយខ្នាតតូច។
អត្ថបទ៖ ង្វឹនហា រូបថត៖ ខាញឡុង និងឯកសារតួអង្គផ្តល់ជូន
ប្រែសម្រួល៖ រីកើង