វប្បធម៌

បម្រួញទេសភាពហាណូយមកនៅក្នុងកែវកាហ្វេស៊ុត

កាហ្វេ​ស៊ុត​បាន​ក្លាយ​ជាទឹក​ពិសា​ក្នុង​ចំណោម​ទឹក​ពិសា​ ត្រូវតែសាក​ផឹក​នៅពេល​ធ្វើ​ដំណើរ​មកដល់រដ្ឋធានី​ហាណូយ​។ មិន​ត្រឹមតែ​ជា​ការច្នៃ​ធ្វើ​កាហ្វេ​ស៊ុត​ដ៏សាមញ្ញប៉ុណ្ណោះ​ទេ តែនេះ​ជាការ​ច្នៃ​មិនឈប់​ឈរ​របស់បង ឡេ​ ត្វឹន​ងៀ (Le Tuan Nghia) តំណាលនោះ​នៅ​​នាំយក​ទេសភាព​ពិសេស​របស់ហាណូយ​ បញ្ចេញ​នៅលើ​កែវ​កាហ្វេ​ស៊ុត​។​

កាហ្វេ​ស៊ុត​បាន​ក្លាយ​ជាទឹក​ពិសា​ក្នុង​ចំណោម​ទឹក​ពិសា​ ត្រូវតែសាក​ផឹក​នៅពេល​ធ្វើ​ដំណើរ​មកដល់រដ្ឋធានី​ហាណូយ​។ មិន​ត្រឹមតែ​ជា​ការច្នៃ​ធ្វើ​កាហ្វេ​ស៊ុត​ដ៏សាមញ្ញប៉ុណ្ណោះ​ទេ តែនេះ​ជាការ​ច្នៃ​មិនឈប់​ឈរ​របស់បង ឡេ​ ត្វឹន​ងៀ (Le Tuan Nghia) តំណាលនោះ​នៅ​​នាំយក​ទេសភាព​ពិសេស​របស់ហាណូយ​ បញ្ចេញ​នៅលើ​កែវ​កាហ្វេ​ស៊ុត​។​

បង ឡេ​ ត្វឹន​ងៀ (Le Tuan Nghia) ប៉ិន​ប្រសប់​គួសវៀស​លើ​កែវកាហ្វេ​។ រូបថត៖ ខាញឡុង​/កាសែតរូបភាពវៀតណាម​

ជា​អ្នក​មាន​ទេពកោសល្យ​ខាងវិចិត្រសិល្បៈ​ និង​ជាអ្នក​សាង​គំនូរ​ទេសភាព​របស់​វៀតណាម​ បងឡេ ត្វឹន​ងៀ (Le Tuan Nghia) បាន​ប្រាថ្នា​គូរសាង​​នៅលើ​កែវកាហ្វេ​ស៊ុត តាំងពីពេល​បើកហាងកាហ្វេនៅ​ឆ្នាំ២០១២។​ ក៏ប៉ុន្តែដោយ​បរិយាកាស​ចង្អៀត​នៃ​ផ្ទះ​ឈ្នូល​ ក្រោយ​មក​ដោយ​មាន​ជំងឺកូវិដ​ - ១៩ កើត​ឡើង​ ហាងត្រូវ​បិទទ្វារ​ ដូច្នេះ​រហូតដល់​ឆ្នាំ​២០២១ បងវិល​​ត្រឡប់មក​បើក​ហាង​នៅ​ត្រង់អគារ​បុរាណ​លេខ​៧១ ផ្លូវ​ឡានអ៊ុង​ (Lan Ong) ហាណូយ​ ​ទើប​ចាប់​ផ្តើម​អនុវត្ត​គោល​គំនិត​នេះ​។

បងងៀ (Nghia) រៀប​រាប់៖ ប្រការ​ដែល​ខ្ញុំ​ចង់​បង្ហាញ​តាម​រយៈ​កែវកាហ្វេ​នេះ គឺ​ទឹក​ចិត្ត​ស្រឡាញ់​ហាណូយ​។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ជាច្រើន​ អញ្ជើញ​មកពិសា​ ជាពិសេស​គឺភ្ញៀវទេសចរ​បរទេស​ ដើម្បី​ពួកគាត់​យល់ដឹង​ច្បាស់​ជាង ស្រឡាញ់​ហាណូយ​ជាង​ តាម​រយៈ​កែវកាហ្វេ​វិសេសនេះ។​

ចំពោះ​បងងៀ (Nghia) កាហ្វេមួយកែវ​ ពេល​យក​ជូន​ភ្ញៀវ​ មិនត្រឹមតែ​ស្អាត​ខាង​វិចិត្រ​សិល្បៈ  ថែមទាំង​មាន​គុណភាព​​សម្រេច​បាននឹង​​តម្រូវការ​។ កាហ្វេ​ត្រូវ​ជា​ប្រភេទ​កាហ្វេ​ដែល​បាន​ជ្រើស​រើស​យ៉ាង​ហ្មត់ចត់​។ ដើម្បី​ធ្វើបាន​កាហ្វេ​ស៊ុត​មួយកែវ មាន​រសជាតិ​ឈ្ងុយ​ឆ្ញាញ់​ មិន​ឆ្អាប ទាមទារ​អ្នក​ធ្វើ​ត្រូវ​មានបទពិសោធន៍​ក្នុងការ​ធ្វើក្រែម​​ស៊ុត​ ធ្វើ​ដូចម្តេច​មានគ្រប់ពេលវេលា​ បំបាត់​ជាតិ​ក្លិន​ឆ្អាប​របស់​ស៊ុត​។​

ដំណាក់កាល​ធ្វើ​កាហ្វេស៊ុត​។ រូបថត៖ ខាញ​ឡុង/កាសែតរូបភាព​វៀតណាម​

ដំបូង​ ស៊ុត​បាន​វាយ​កូរ​ក្លាយ​ជា​ក្រែម​ ទុកដាក់នឹង​កែវជា​មុន​សិន​។ បន្ទាប់មក បងងៀ​ (Nghia) ចាក់​ទឹក​កាហ្វេ​គុណភាព​ ហូរ​ចូល​ពីក្រោម​ស្រទាប់​ក្រែម​ស៊ុត​។ ក្រែម​ស៊ុត​ស្រាល​ជាង​ ដូចនេះ​ក៏អណ្តែត​នៅលើ​  កាហ្វេ​លិច​នៅពីក្រោម​វិញ​។ ផ្ទៃមុខ​ក្រែម​ត្រូវ​ធ្វើ​ដោយភាព​​ប៉ិន​ប្រសប់​ មិនឱ្យ​មាន​ពពុះ​ ពេលនោះទើប​បង្កើត​បាន​ផ្ទៃមុខ​ល្អសម្រាប់​គូរ​គំនូរ​នៅលើ​វា​។​

ដើម្បី​ស្នាម​គំនូស​នៅលើកែវកាហ្វេ​បាន​សម្បុរ​ស្រស់ស្អាត​ បងងៀ (Nghia) ​ត្រូវ​លាយ​ជាមួយនឹង​ម្សៅ​កាកាវ​ នឹង​ទឹក​ដោះគោ​ តាមអត្រា​ល្មាក់ល្មម​ ដែល​អាច​អណ្តែត​នៅលើ​ផ្ទៃមុខ​ស្រទាប់ក្រែម​បាន​។ បន្ទាប់មក​ ប្រើ​ម្ជុល​គូរ​ធ្វើ​ដូចម្តេច​ឱ្យ​មាន​ស្នាកស្នាម​ ស្រទន់ ពីព្រោះ​ទំហំផ្ទៃនៅលើ​កែវ​កាហ្វេ​តូច​។​

ដោយ​ទេពកោសល្យ​​​និង​ការ​ច្នៃ​របស់​បង ឡេ ត្វឹន​ងៀ (Le Tuan Nghia) រូបភាព​ហាណូយ​ សន្សឹម​រំលេច​នៅលើកែវ​កាហ្វេ​ស៊ុត​។​ រូបថត៖ ខាញ​ឡុង/កាសែតរូបភាព​វៀតណាម

តាម​រយៈ​ថ្វី​ដៃ​ដ៏ប៉ិន​ប្រសប់​ របស់​បងងៀ (Nghia) កែវ​កាហ្វេ​រំលេច​ទេសភាព​ហាណូយ​ដូចជា​ ប្រាសាទ​អណ្តើក​ វត្ត​សសរមួយ​ វិមាន​តម្កល់សព​។ល។ សុទ្ធតែ​រំលេច​ឡើង​ ជក់ចិត្ត​ជា​ខ្លាំង​។ ដើម្បី​ធ្វើ​បាន​សម្រេច​កាហ្វេស៊ុត​មួយ​កែវ​  ដែលមាន​គំនូរ​នៅ​លើ​ផ្ទៃមុខ​ ត្រូវចំណាយ​ពេល​ប្រហែល​១៥​នាទី​។​

បច្ចុប្បន្ន ហាងកាហ្វេ​ឈ្មោះលិញ (Linh) របស់បងងៀ (Nghia) បាន​ក្លាយ​ជា​ហាងកាហ្វេមួយ​ក្នុង​ចំណោម​កាហ្វេ​ដែលមាន​អ្នក​ស្វែងរក​មកពិសា​ មិនត្រឹម​តែ​មាន​រសជាតិ​កាហ្វេស៊ុត​ឆ្ញាញ់​ ថែមទាំង​ចង់​ឃើញ​ថ្វី​ដៃ​របស់​អ្នក​ម្ចាស់ហាង​ អាចប្រែក្លាយ​កាហ្វេស៊ុត​មួយ​កែវ​ធម្មតា​ ទៅ​ជា​ស្នាដៃ​សិល្បៈសម្តែង​​អំពី​​ទេសភាព​ហាណូយ​ខ្នាតតូច​។​

ទេសភាព​ហាណូយ​ បាន​បង ឡេ ត្វឹន​ងៀ (Le Tuan Nghia) បង្កើត​​លើកែវ​កាហ្វេ​ស៊ុត​។ រូបថត៖ ឯកសារ​តួ​អង្គ​ផ្តល់​ជូន​

អត្ថបទ៖ ង្វឹន​ហា រូបថត៖ ខាញឡុង​ និង​ឯកសារតួអង្គផ្តល់ជូន​

ប្រែសម្រួល៖ រីកើង​


top