បណ្ដាប្រទេសអាស៊ីអាគ្នេយ៍បង្កើនកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ

បណ្ដាប្រទេសអាស៊ីអាគ្នេយ៍បង្កើនកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ

ជាមួយនឹងភូមិសាស្ត្រចម្រុះមានដីគោក កោះផង អាស៊ីអាគ្នេយ៍ទទួលរងនូវគ្រោះធម្មជាតិធ្ងន់ធ្ងរបំផុត។ ដើម្បីបង្កើតតំបន់ដែលមានសុវត្ថិភាព បណ្តាប្រទេសអាស៊ានបានត្រឹមអាចរួមគ្នាចែករំលែក និងបង្កើនកិច្ចសាហការដើម្បីទប់​ស្កាត់នឹងគ្រោះមហន្តរាយធម្មជាតិ។

នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី គឺជាតំបន់ដែលងាយនឹងមានទឹកជំនន់ ធ្លាក់ស្រុតឆ្នេរសមុទ្រ និងឆេះព្រៃឈើ។ ប្រទេស​ថៃ​កំពុង​រង​ផល​ប៉ះពាល់​នៃបម្រែបម្រួល​អាកាសធាតុ​លើវិស័យជាច្រើន ​ត្រូវធនទ្រាំ​នឹង​កម្ដៅ និង​គ្រោះ​រាំង​ស្ងួត។ ប្រសិនបើកម្រិតទឹកសមុទ្រកើនឡើងប្រហែល ២ ម៉ែត្រ នឹងប៉ះពាល់ដល់ប្រជាជន​ចំនួន ២៨%  និង ៥២% GDP។ រីឯប្រទេសឥណ្ឌូនេស៊ីវិញ កម្រិតទឹកសមុទ្រកើនឡើងជះឥទ្ធិពលលើតំបន់ធ្យូងភក់ធំៗ ដែលប្រើសម្រាប់ផលិតប្រេងដូង។

ក្រសួងនគរបាលបានសម្របសម្រួលជាមួយខេត្ត ក្វាងនីញ (Quang Ninh) រៀបចំការហាត់សមពន្លត់អគ្គីភ័យ ស្វែងរក និងជួយសង្គ្រោះថ្នាក់ក្រសួងនៅឆ្នាំ ២០២៣ ។ អ្នកចូលរួមមានចំនួនជាង ២០០០ នាក់ និងមធ្យោបាយ​ធ្វើ​ដំណើរទំនើបបំផុតចំនួន ១២៨ គ្រឿងមកពីកងកម្លាំង​ខេត្ត​ ក្វាង​នីញ (Quang Ninh) របស់ក្រសួងនគរបាល ក្រសួងការពារ​ប្រទេស។ រូបថត៖ VNA

 

ដូចគ្នានោះដែរ ប្រទេសវៀតណាម​ ជាទីតាំងនៃទិន្នផលកសិកម្មមានតួនាទីសំខាន់នៅក្នុងតំបន់វាល​ទំនាបដីសណ្តទន្លេគឺវឡុង (Cuu Long) និងទន្លេហុង (Hong) កម្រិត​ទឹក​សមុទ្រកើនឡើង២ ម៉ែត្រនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន។ ទន្ទឹមនឹងនេះ យោងតាមទិន្នន័យផ្កាយរណប តំបន់ឆ្នេរសមុទ្រម៉ាឡេស៊ីក៏មិនអាចគេចផុតដែរ។

យោងតាមរូបភាពពីផ្កាយរណប​បាន​បង្ហាញ​ថា ហានិភ័យឆេះព្រៃឈើក្នុងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ កំពុងស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ ក្នុង​ចំណោម​នោះ មាន​ចំណុច​ក្តៅ​ប្រមាណ​ ៦០០ ​កន្លែង​នៅ​ក្នុង​ប្រទេស​ថៃ ភាគច្រើន​នៅ​លើ​ដី​ព្រៃ ហើយ​ជាង​ ៤០០០​កន្លែង​ក្នុង​ប្រទេសកម្ពុជា។

ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាលំហអាកាស និងបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រថៃ ក៏បានឱ្យដឹងដែរថា ខេត្ត Kanchanaburi នៃប្រទេសថៃ គឺជាខេត្តដែល​ករណីអគ្គិភ័យកើតមានច្រើនបំផុត ចំនួន ១១០ ករណី។ ក្រៅពីប្រទេស ថៃ ផ្កាយរណបបានកត់ត្រាចំណុចក្តៅចំនួន ៤.០៥៦ នៅប្រទេសកម្ពុជា ចំណុចក្តៅចំនួន ៩៧៩ នៅប្រទេសមីយ៉ាន់ម៉ា ចំណុចក្តៅចំនួនចំនួន ៦២២ នៅប្រទេសឡាវ និងចំណុចក្តៅចំនួន ១៦៦ កន្លែងនៅប្រទេសវៀតណាម។

 


កងកម្លាំអស្វែងរក ​និងជួយសង្គ្រោះស្វែងរកអ្នកបាត់ខ្លួនដោយសារទឹកជំនន់ និងជាតិត្រជាក់ពីភ្នំភ្លើងនៅស៊ូម៉ាត្រាខាងលិច ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៤។ រូបថត៖ VNA

បម្រែបម្រួលអាកាសធាតុ និងស្ថានភាពឡើងកម្ដៅនៃហាសមុទ្រដោយសាមនុស្សបង្កើត កំពុងបង្កើនប្រេកង់ និងភាពធ្ងន់ធ្ងរនៃបាតុភូតអាកាសធាតុអាក្រក់ ដូចជាព្យុះ Yagi ជាដើម។ យោងតាមអង្គការយូនីសេហ្វ (UNICEF) កុមារចំនួន ៦លាននាក់ នៅអាស៊ីអាគ្នេយ៍ត្រូវបានរងផលប៉ះពាល់ដោយព្យុះនេះ ដោយសារជួបលំបាកក្នុងការប្រើប្រាស់ទឹកស្អាត ការអប់រំ ការថែទាំសុខភាព អាហារ និងទីជម្រក។

បច្ចុប្បន្ននេះ ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍កំពុងស្នើប្រទេសហូឡង់ ដើម្បីស្វែងរកដំណោះស្រាយទប់ទល់នឹងជំនោរឡើងខ្ពស់ និងទឹកជំនន់ដោយសារបម្រែបម្រួលអាកាសធាតុ។ ពីព្រោះប្រទេសហូឡង់មានបទពិសោធន៍រាប់សិបឆ្នាំ ក្នុងការគ្រប់គ្រងទឹក ជាមួយនឹងគោលបំណង់ចង់ជួយកាត់បន្ថយការចំណាយរាប់ពាន់លានដុល្លារសម្រាប់ប្រព័ន្ធគ្រោះមហន្តរាយទឹកជំនន់ និងការខូចខាតដែល​ប្រជាជននៅទីនេះត្រូវទទួលរង។

ទាក់ទិននឹងឧប្បត្តិហេតុស្ពាន ផុងចូវ (Phong Chau) ត្រូវបាក់ និងរសាត់ នៅផ្លូវជាតិលេខ៣២C (ខេត្ត ភូថ (Phu Tho)) នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កងកម្លាំងសមត្ថកិច្ចខេត្ត ខេត្ត ភូថ (Phu Tho) និងក្រសួងការពារប្រទេសបានប្រមូលសម្ភារៈមកដល់ទីតាំងដោយងាយស្រួល ត្រៀមខ្លួនសម្រាប់ការ​ដំឡើង​ស្ពាន​បណ្ដោះអាសន្ន ផុងចូវ (Phong Chau) ដើម្បី​ជំនួស​ស្ពាន ផុងចូវ (Phong Chau) ដែល​ទើបបាក់ នៅពេល​លក្ខខណ្ឌ​សុវត្ថិភាព​បានអនុញ្ញាត។ រូបថត៖ VNA

បើយោងតាមអ្នកសង្កេតការណ៍ ការពិសោធន៍របស់ប្រទេសហូឡង់ជាមួយនឹងអគារបណ្តែតទឹក និងវិធីការពារឆ្នេរសមុទ្រអាចជួយដាក់​ចេញ​ទិសដៅសម្រាប់ការខិតខំប្រឹងប្រែងទប់ស្កាត់នឹងជំនោរខ្ពស់របស់អាស៊ីអាគ្នេយ៍។

ក្នុងចំណោមគំនិត​ផ្តួចផ្តើមដែលបានប្រើប្រាស់នៅក្នុងប្រទេសហូឡង់គឺរបងរាំងព្យុះ Maeslant ដែលមានទីតាំងនៅជិតកំពង់ផែ Rotterdam ទីដែលការពារឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសហូឡង់អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។ របងនេះស្វ័យប្រវត្តិទាំងស្រុក ហើយនឹងបិទដោយស្វ័យប្រវត្តិនៅពេលដែលកម្រិតទឹកសមុទ្រកើនឡើងលើសពី ១,៥ ម៉ែត្រ ហើយការពារផ្ទៃដីប្រហែល​ ៤០%  ស្ថិតក្រោមនីវ៉ូទឹកសមុទ្រ។ របងរាំង​ព្យុះ​ស្រដៀង​នេះមួយ​ទៀតក្នុង​ពិភពលោក​គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង Saint Petersburg របស់​រុស្ស៊ី។


លើសពីនេះ គណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (ACDM) ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ បានបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ រួមមានស្ថាប័ននៃអង្គការសហប្រជាជាតិ អង្គភាពហិរញ្ញវត្ថុពហុភាគី និងអង្គការក្រៅរដ្ឋាភិបាល។ ការខិតខំប្រឹងប្រែងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ACDM ក្នុងការសម្របសម្រួល​ជាមួយប្រទេសផ្សេងទៀត ដើម្បីកសាងលទ្ធភាព​ស្តារឡើង​វិញក្រោយពីគ្រោះមហន្តរាយកើត​ឡើងក្នុងតំបន់។

អាស៊ីអាគ្នេយ៍គឺជាកន្លែងមួយដែលងាយរងផល​ប៉ៈពាល់ធ្ងន់បំផុតនៃបម្រែបម្រួលអាកាសធាតុ ទោះបីជាសកម្មភាពរបស់ ACDM បាននាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងតំបន់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទ​នៃហានិភ័យនៃគ្រោះធម្មជាតិកើនឡើង គង់មានបញ្ហាប្រឈមនៅខាងមុខនៅឡើយ។ ដោយការ​សម្របសម្រួល​ជាមួយ​គ្នា ក្នុងស្មារតីអាស៊ានតែមួយ ការឆ្លើយតបរួមមួយ អាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ហើយឆ្ពោះទៅមុខ ដើម្បី​ក្លាយជាអង្គការឈានមុខគេក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។/.

អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន

ប្រែសម្រួលដោយង្វៀនយ៉ាង


Top