ក្រសួងនគរបាលបានសម្របសម្រួលជាមួយខេត្ត ក្វាងនីញ (Quang Ninh) រៀបចំការហាត់សមពន្លត់អគ្គីភ័យ
ស្វែងរក និងជួយសង្គ្រោះថ្នាក់ក្រសួងនៅឆ្នាំ ២០២៣ ។ អ្នកចូលរួមមានចំនួនជាង ២០០០
នាក់ និងមធ្យោបាយធ្វើដំណើរទំនើបបំផុតចំនួន ១២៨ គ្រឿងមកពីកងកម្លាំងខេត្ត
ក្វាងនីញ (Quang Ninh) របស់ក្រសួងនគរបាល
ក្រសួងការពារប្រទេស។ រូបថត៖ VNA
កងកម្លាំអស្វែងរក និងជួយសង្គ្រោះស្វែងរកអ្នកបាត់ខ្លួនដោយសារទឹកជំនន់ និងជាតិត្រជាក់ពីភ្នំភ្លើងនៅស៊ូម៉ាត្រាខាងលិច ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី ១២ ខែ ឧសភា
ឆ្នាំ ២០២៤។ រូបថត៖ VNA
បម្រែបម្រួលអាកាសធាតុ និងស្ថានភាពឡើងកម្ដៅនៃហាសមុទ្រដោយសាមនុស្សបង្កើត កំពុងបង្កើនប្រេកង់ និងភាពធ្ងន់ធ្ងរនៃបាតុភូតអាកាសធាតុអាក្រក់ ដូចជាព្យុះ Yagi ជាដើម។ យោងតាមអង្គការយូនីសេហ្វ (UNICEF) កុមារចំនួន ៦លាននាក់ នៅអាស៊ីអាគ្នេយ៍ត្រូវបានរងផលប៉ះពាល់ដោយព្យុះនេះ ដោយសារជួបលំបាកក្នុងការប្រើប្រាស់ទឹកស្អាត ការអប់រំ ការថែទាំសុខភាព អាហារ និងទីជម្រក។
បច្ចុប្បន្ននេះ ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍កំពុងស្នើប្រទេសហូឡង់ ដើម្បីស្វែងរកដំណោះស្រាយទប់ទល់នឹងជំនោរឡើងខ្ពស់ និងទឹកជំនន់ដោយសារបម្រែបម្រួលអាកាសធាតុ។ ពីព្រោះប្រទេសហូឡង់មានបទពិសោធន៍រាប់សិបឆ្នាំ ក្នុងការគ្រប់គ្រងទឹក ជាមួយនឹងគោលបំណង់ចង់ជួយកាត់បន្ថយការចំណាយរាប់ពាន់លានដុល្លារសម្រាប់ប្រព័ន្ធគ្រោះមហន្តរាយទឹកជំនន់ និងការខូចខាតដែលប្រជាជននៅទីនេះត្រូវទទួលរង។
ទាក់ទិននឹងឧប្បត្តិហេតុស្ពាន ផុងចូវ (Phong Chau) ត្រូវបាក់ និងរសាត់ នៅផ្លូវជាតិលេខ៣២C (ខេត្ត ភូថ (Phu Tho)) នៅព្រឹកថ្ងៃទី១០
ខែកញ្ញា ឆ្នាំ២០២៤ កងកម្លាំងសមត្ថកិច្ចខេត្ត ខេត្ត ភូថ (Phu Tho) និងក្រសួងការពារប្រទេសបានប្រមូលសម្ភារៈមកដល់ទីតាំងដោយងាយស្រួល
ត្រៀមខ្លួនសម្រាប់ការដំឡើងស្ពានបណ្ដោះអាសន្ន ផុងចូវ (Phong Chau) ដើម្បីជំនួសស្ពាន ផុងចូវ (Phong Chau) ដែលទើបបាក់
នៅពេលលក្ខខណ្ឌសុវត្ថិភាពបានអនុញ្ញាត។ រូបថត៖ VNA
បើយោងតាមអ្នកសង្កេតការណ៍ ការពិសោធន៍របស់ប្រទេសហូឡង់ជាមួយនឹងអគារបណ្តែតទឹក និងវិធីការពារឆ្នេរសមុទ្រអាចជួយដាក់ចេញទិសដៅសម្រាប់ការខិតខំប្រឹងប្រែងទប់ស្កាត់នឹងជំនោរខ្ពស់របស់អាស៊ីអាគ្នេយ៍។
ក្នុងចំណោមគំនិតផ្តួចផ្តើមដែលបានប្រើប្រាស់នៅក្នុងប្រទេសហូឡង់គឺរបងរាំងព្យុះ Maeslant ដែលមានទីតាំងនៅជិតកំពង់ផែ Rotterdam ទីដែលការពារឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសហូឡង់អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។ របងនេះស្វ័យប្រវត្តិទាំងស្រុក ហើយនឹងបិទដោយស្វ័យប្រវត្តិនៅពេលដែលកម្រិតទឹកសមុទ្រកើនឡើងលើសពី ១,៥ ម៉ែត្រ ហើយការពារផ្ទៃដីប្រហែល ៤០% ស្ថិតក្រោមនីវ៉ូទឹកសមុទ្រ។ របងរាំងព្យុះស្រដៀងនេះមួយទៀតក្នុងពិភពលោកគឺស្ថិតនៅក្នុងទីក្រុង Saint Petersburg របស់រុស្ស៊ី។
លើសពីនេះ គណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (ACDM) ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ បានបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ រួមមានស្ថាប័ននៃអង្គការសហប្រជាជាតិ អង្គភាពហិរញ្ញវត្ថុពហុភាគី និងអង្គការក្រៅរដ្ឋាភិបាល។ ការខិតខំប្រឹងប្រែងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ACDM ក្នុងការសម្របសម្រួលជាមួយប្រទេសផ្សេងទៀត ដើម្បីកសាងលទ្ធភាពស្តារឡើងវិញក្រោយពីគ្រោះមហន្តរាយកើតឡើងក្នុងតំបន់។
អាស៊ីអាគ្នេយ៍គឺជាកន្លែងមួយដែលងាយរងផលប៉ៈពាល់ធ្ងន់បំផុតនៃបម្រែបម្រួលអាកាសធាតុ ទោះបីជាសកម្មភាពរបស់ ACDM បាននាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងតំបន់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទនៃហានិភ័យនៃគ្រោះធម្មជាតិកើនឡើង គង់មានបញ្ហាប្រឈមនៅខាងមុខនៅឡើយ។ ដោយការសម្របសម្រួលជាមួយគ្នា ក្នុងស្មារតីអាស៊ានតែមួយ ការឆ្លើយតបរួមមួយ អាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ហើយឆ្ពោះទៅមុខ ដើម្បីក្លាយជាអង្គការឈានមុខគេក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។/.