នំបាញ់ឆែវ យ៉ុងញ៉ាន (Giong Nhan)

នំបាញ់ឆែវ យ៉ុងញ៉ាន (Giong Nhan)

 

នំបាញ់ឆែវ យ៉ុង​ញ៉ាន (Giong Nhan) មាន​ពណ៌លឿងស្រស់​ ស្រួយ​ ​ស្នូលសាច់ជ្រូក​ និងកំពឹសឈ្ងុយឆ្ងាញ់ ​ពិសារួមជាមួយ​ជី​រនឹង​ទឹក​ត្រីជូរ​ផ្អែមលាយត្រី​ម្ទេស ខ្ទឹមស​។ រូបថត៖ ថុង​ហាយ

យ៉ុង​ញ៉ាន (Giong Nhan) គឺជា​ឈ្មោះរបស់​ចំការមៀន​​ដែល​មាន​អាយុជាច្រើន​ឆ្នាំ​ មានប្រ​វែង ១០ គីឡូម៉ែត្រ​ និងទំហំ​ប្រមាណ ២៣០ ហិចតា ស្ថិតក្បែរ​​វាល​ខ្សាច់ក្នុង​ភូមិសាស្ត្រ​ឃុំ​ ហៀថាញ (Hiep Thanh) ​ និង​វិញ​ត្រាចដុង (Vinh Trach Dong) ទីក្រុង​ បាក​លៀវ (Bac Lieu) មាន​នំបាញ់ឆែវ​ល្បីល្បាញ​ទូទាំង​តំបន់​រវាល​រាប​ទន្លេ​ គឺវឡុង (Cuu Long)។ នំបាញ់​ឆែវ​នៅ​ទីនេះ​ឈ្ងុយឆ្ងាញ់​ណាស់ ដោយសារ​ម្សៅ​​​ទន់ ចាក់ព័ន្ធគ្នា​ ប៉ុន្តែ​វា​មិន​ជាប់​នឹង​ត្បាល់ថ្ម។ ម៉្យាងទៀត នំបាញ់​ឆែវ​អាស្រ័យទៅលើ​​ការចាក់​ម្សៅ ​នំស្រួយ ស្នូល​ធ្វើ​ពី​សាច់ជ្រូក កំពឹសសណ្តែត​ខៀវ សណ្តែកបណ្តុះ ប៉ិគួក និង​ខ្ទឹម​បារាំង។ កំពឹស​នៃខេត្ត​ បាកលៀវ (Bac Lieu) មាន​រសជាតិប្រៃពិសេសដោយឡែក។ 

 

នំបាញ់​ឆែវ​ល្បីល្បាញ ដោយសារ​បន្លែដែលបាន​ដាំ​នៅ «ដីផ្នោ» បានជាស្រួយឆ្ងាញ់។ ​បន្លែនៅទីនេះ​មាន​គ្រប់ប្រភេទ៖  សាឡាត់ ស្ពៃ ជីនាងវង ជីអង្កាម ... ទឹក​ត្រី​បាន​ធ្វើ​ដែល​មានរស់ជាតិ​ប្រៃផង ជូរ និង​ផ្អែម​ផង ជាតិហិររបស់​ម្ទេស​ និង​ខ្ទឹម​សផង...​ពិសា​នំបាញ់ឆែវ យូង​ញ៉ាន (Giong Nhan) ឈ្ងុយឆ្ងាញ់ រហូតដល់ភ្លេចផ្លូវមកផ្ទះវិញ ប្រសិនបើបានក្លែមនឹងមៀនពិសេស​នៃតំបន់នេះ./.

អនុវត្ត៖ ថុង​ហា/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង


Top