យ៉ុងញ៉ាន (Giong Nhan) គឺជាឈ្មោះរបស់ចំការមៀនដែលមានអាយុជាច្រើនឆ្នាំ មានប្រវែង ១០ គីឡូម៉ែត្រ និងទំហំប្រមាណ ២៣០ ហិចត
នំបាញ់ឆែវ យ៉ុងញ៉ាន (Giong Nhan) មានពណ៌លឿងស្រស់ ស្រួយ ស្នូលសាច់ជ្រូក និងកំពឹសឈ្ងុយឆ្ងាញ់ ពិសារួមជាមួយជីរនឹងទឹកត្រីជូរផ្អែមលាយត្រីម្ទេស ខ្ទឹមស។ រូបថត៖ ថុងហាយ
យ៉ុងញ៉ាន (Giong Nhan) គឺជាឈ្មោះរបស់ចំការមៀនដែលមានអាយុជាច្រើនឆ្នាំ មានប្រវែង ១០ គីឡូម៉ែត្រ និងទំហំប្រមាណ ២៣០ ហិចតា ស្ថិតក្បែរវាលខ្សាច់ក្នុងភូមិសាស្ត្រឃុំ ហៀបថាញ (Hiep Thanh) និងវិញត្រាចដុង (Vinh Trach Dong) ទីក្រុង បាកលៀវ (Bac Lieu) មាននំបាញ់ឆែវល្បីល្បាញទូទាំងតំបន់រវាលរាបទន្លេ គឺវឡុង (Cuu Long)។ នំបាញ់ឆែវនៅទីនេះឈ្ងុយឆ្ងាញ់ណាស់ ដោយសារម្សៅទន់ ចាក់ព័ន្ធគ្នា ប៉ុន្តែវាមិនជាប់នឹងត្បាល់ថ្ម។ ម៉្យាងទៀត នំបាញ់ឆែវអាស្រ័យទៅលើការចាក់ម្សៅ នំស្រួយ ស្នូលធ្វើពីសាច់ជ្រូក កំពឹសសណ្តែតខៀវ សណ្តែកបណ្តុះ ប៉ិគួក និងខ្ទឹមបារាំង។ កំពឹសនៃខេត្ត បាកលៀវ (Bac Lieu) មានរសជាតិប្រៃពិសេសដោយឡែក។
នំបាញ់ឆែវល្បីល្បាញ ដោយសារបន្លែដែលបានដាំនៅ «ដីផ្នោ» បានជាស្រួយឆ្ងាញ់។ បន្លែនៅទីនេះមានគ្រប់ប្រភេទ៖ សាឡាត់ ស្ពៃ ជីនាងវង ជីអង្កាម ... ទឹកត្រីបានធ្វើដែលមានរស់ជាតិប្រៃផង ជូរ និងផ្អែមផង ជាតិហិររបស់ម្ទេស និងខ្ទឹមសផង...ពិសានំបាញ់ឆែវ យូងញ៉ាន (Giong Nhan) ឈ្ងុយឆ្ងាញ់ រហូតដល់ភ្លេចផ្លូវមកផ្ទះវិញ ប្រសិនបើបានក្លែមនឹងមៀនពិសេសនៃតំបន់នេះ./.
អនុវត្ត៖ ថុងហា/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង