នៅលើកោះនាគ

នៅលើកោះនាគ


ជាមួយនឹងក្តីសុប៉ិន្តប្រាថ្នាធ្វើម្ចាស់មហាសមុទ្រ ពីបូរាណកាលមក ប្រជាជនវៀតណាមបានច្នៃប្រឌិត​រឿងព្រេងអំពីសត្វនាគដែលផ្សារភ្ជាប់នឹងស្ថាននាមជាច្រើននៅឈូងសមុទ្រខាងជើង។ ឧទាហរណ៍ ទីក្រុង ហាយ​ផុង (Hai Phong) មានស្រុកកោះ បាចឡុង​វី (Bach Long Vi) ដែលមានន័យថា "កន្ទុយ នាគស" ។ ខេត្ត ក្វាង​នីញ (Quang Ninh) មានស្រុកកោះ វ៉ឹន​ដូន (Van Don)​ ផ្សារភ្ជាប់​នឹងស្ថាននាមឈូង​សមុទ្រ​ បាយ​ទឺឡុង (Bai Tu Long) ដែលមានន័យថា "ហ្វូងកូននាគ" មានកំពង់ផែ កាយ​រ៉ុង (Cai Rong) មានន័យថា "មេនាគ" និងស្រុកកោះ​ កូតូ (Co To) មានវាលថ្ម ម៉ុង​រ៉ុង (Mong Rong) ។ សព្វថ្ងៃនេះ ស្រុកកោះទាំងបីនេះគឺជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនៅភាគខាងជើង។

ភ្ញៀវទេសចរមក​ទស្សនាវាល​ថ្ម  ម៉ុង​រ៉ុង (Mong Rong) នៅលើកោះ កូតូ (Co To)។ រូបថត៖ កុងដាត /កាសែតរូបភាពវៀតណាម

កូតូ (Co To) មានឈ្មោះ​បុរាណ​ មាណបសឹន (Son) (នុយចាង ( Nui Chang​)​) កាលពីមុន ទីនេះជាចំណត់របស់នាវា និងអ្នកនេសាទតំបន់សមុទ្រឦសាន។ នៅឆ្នាំ១៨៣២ អភិបាល ហាយ​អាន (Hai An) គឺលោក ង្វៀន​កុងទ្រឺ (Nguyen Cong Tru) បានស្នើឱ្យស្តេចបង្កើតភូមិ ឃុំ និងតែងតាំងអ្នកដែលគ្រប់គ្រង និងការពារប្រទេសជាតិពីទីសសមុទ្រ។ បន្ទាប់ពីឯករាជនៅភាគខាងជើង (ឆ្នាំ ១៩៥២) បក្ស និងរដ្ឋបានបង្កើតអង្គភាពរដ្ឋបាលថ្នាក់ស្រុកនៅលើកោះ កូតូ (Co To) ។


ស្ថិតនៅភាគឦសាននៃខេត្ត ក្វាង​នីញ (Quang Ninh) ស្រុកកោះ កូតូ (Co To) មានផ្ទៃដីធម្មជាតិជាង ៤៧km2 ប្រជាជនប្រមាណ ៦៧០០ នាក់ រួមមានកោះធំនិងតូចជាង ៣០ ក្នុង​ចំណោម​នោះមានកោះ​ធំ​ជាង​គេ​ទាំង​បី​គឺ​កោះកូតូ (Co To) ថាញឡឹន (Thanh Lan) និង​កោះ ត្រឹន (Tran) (មាន​ឈ្មោះ​ផ្សេងទៀតគឺ ចាន (Chan) ឬ ចាង​តី (Chang Tay)។ នៅខាងកើត​ កោះ កូតូ (Co To) មាន​ព្រំប្រទល់​ជាប់​ដែនសមុទ្រ​អន្តរជាតិ ​ដែល​មាន​ប្រវែង​ជិត ២០០ គីឡូម៉ែត្រគិត​ពី​លំហសមុទ្រ​កោះ ត្រឹន (Tran) ទៅ​ដល់ស្រុកកោះ​ បាចឡុង ( Bach Long Vi)។ នេះ​ជាកន្លែង​ដែល​ដើរ​តួនាទី​សំខាន់​ខ្លាំង​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ និង​កិច្ចការ​បរទេស... នៅតំបន់​សមុទ្រ​ឦសាន​នៃ​មាតុភូមិយើង។
កំពង់ផែនៅលើកោះ កូតូ (Co To)។ រូបថត៖ ទ្រឿង​យ៉ាង

ព្រឹត្តិការណ៍ដាក់បញ្ចូល​បណ្តាញអគ្គិសនីជាតិនៅលើកោះ កូតូ (Co To) ក្នុងឆ្នាំ ២០១៣ រួមជាមួយ​នឹងការវិនិយោគស្របគ្នាក្នុងការសាងសង់សំណង់ចរាចរណ៍ផ្លូវទឹកដែលបានកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរពីដីគោកទៅកាន់កោះនេះ។ ម៉្យាងវិញទៀត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមជាមួយនឹងបណ្តាញអគ្គិសនីជាតិ បានកម្លាយមជ្ឈមណ្ឌលសេវាកម្មភស្តុភាររបរនេសាទនៅ កូតូ (Co To) ឱ្យទៅជាផ្នែកមួយដ៏រឹងមាំ សម្រាប់ការជួយអ្នកនេសាទនៅស្រុកកោះ កូតូ (Co To) ឈានដល់លំហសមុទ្រក្នុង​រយៈពេល​ច្រើន​ថ្ងៃ។

ពីកោះមួយដែលស្ថិតនៅឆ្ងាយពីដីគោក បច្ចុប្បន្ននេះ កោះ កូតូ (Co To) មានកប៉ាល់ល្បឿនលឿនជាង ៣០ គ្រឿង ដែល​តភ្ជាប់នឹងកំពង់ផែ អោទៀន (Ao Tien) កាយ​រ៉ុង (Cai Rong) (វ៉ឹន​ដុន (Van Don)) តួន​ចូវ (Tuan Chau) (ហាឡុង (Ha Long)) វូឌូក (Vung Duc) ( កឹម​ផា (Cam Pha))។  នៅខែ​ កក្កដា ឆ្នាំ២០២៣ ជើងហោះហើរពាណិជ្ជកម្មដោយយន្តហោះចុះចតលើ​ផ្ទៃសមុទ្រ តភ្ជាប់ពីតួន​ចូវ (Tuan Chau) (ហាឡុង (Ha Long) ទៅកោះ​កូតូ (Co To) ត្រូវបានដំណើរការជាផ្លូវការ ដើម្បីដឹកភ្ញៀវទេសចរជាមួយនឹងរយៈពេលហោះហើរតិចជាង ២០ នាទី ដែលបង្កើតលក្ខខណ្ឌសម្រាប់កោះ​កូតូ (Co To) ក្លាយជាផ្នែកមួយនៃ "តំបន់​កម្លាំង​ចលករ យោង​តាម​ទិស​ដៅ​រៀបចំ​លំហ​អភិវឌ្ឍ​ខេត្ត ក្វាង​នីញ (Quang Ninh)។

កោះ​កូតូ (Co To)  មានឆ្នេរដ៏ស្រស់ស្អាតជាច្រើនដូចជា ម៉ុងរ៉ុង (Mong Rong) ហុងវ៉ាន់ (Hong Van) វ៉ាន់ឆាយ (Van Chay) បាកវ៉ាន់ (Bac Van) ទីញអៀវ (Tinh Yeu) វ៉ោមស៊ី (Vom Si) វូង​អ៊ុងវៀន (Vung Ong Tien) ... ស្ថិតពាសពេញទូទាំងកោះ។ ឆ្នេរខ្លះលាតសន្ធឹងប្រវែងមួយគីឡូម៉ែត្រជាមួយនឹងវាលខ្សាច់សស្គុស ឬមានឆ្នេរខ្លះទៀតស្ថិតនៅចន្លោះច្រាំងថ្ម ហ៊ុំព័ន្ធជុំវិញជួរដើម​ស្ងាវ។ មិនត្រឹមតែប៉ុណ្ណោះ តំបន់សមុទ្រ កូតូ (Co To) ក៏ត្រូវបានចាត់ទុកថាជាតំបន់ជីវចម្រុះឈានមុខគេរបស់វៀតណាម ជាមួយនឹងវត្តមាននៃប្រព័ន្ធអេកូឡូស៊ីគំរូជាច្រើនក្នុងតំបន់ត្រូពិច រួមទាំងប្រព័ន្ធអេកូឡូស៊ីផ្កាថ្មប្រមូលផ្តុំផងដែរ។ នេះ​ក៏​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​រចនាសម្ព័ន្ធ​គ្រឿងសមុទ្រ​ដែល​មាន​ប្រភេទ​គ្រឿង​សមុទ្រ​កម្រ និង​មាន​តម្លៃ​ខ្ពស់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ និងសេវាកម្មរបស់កោះ កូតូ (Co To) មានការអភិវឌ្ឍយ៉ាងខ្លាំង ហើយក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ ដែលស្មើនឹងជិត ៧០% នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ស្រុកកោះ ដោយទទួលភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិជាង ៣០០.០០០ នាក់ក្នុងមួយឆ្នាំ។


 
ទិដ្ឋភាពរួម​នៃកោះ​ បាចឡុង​វី (Bach Long Vi) ពីខាងលើមានឋបនីយភណ្ឌចំណត​នាវាចតជៀសព្យុះខាងជើង និងខាងត្បូង កំពុងកសាងជិត​រួចរាល់ជាបន្ទាន់។ រូបថត៖ ហ័ង​ហា /កាសែតរូបភាពវៀតណាម

មានរឿងព្រេងក្នុង​រាជកាល​ស្តេច​ ហ៊ុង (Hung) តំណាល​ថា សម័យបុរាណ សមុទ្រខាងកើតនៃជនជាតិ ឡាក​វៀត (Lac Viet) សំបូរទៅដោយធនធាន​ធម្មជាតិ ឈូងសមុទ្រជ្រៅ មានគុជខ្យង ខ្យងសមុទ្រ បង្គា និងត្រីជាច្រើន​។ ឃើញ​ដូច្នេះ​ចោរសមុទ្រ​ក៏​ចង់មក​ទីនោះដើម្បីប្លនយក់​។ ព្រះអាទីទេពបានឃើញកូនចៅ ឡាក​វៀត (Lac Viet) លំបាក​លំបិនណាស់ ក៏បានចាត់មេនាគ និងកូននាគចុះមកជួយសង្គ្រោះ។ ក្រោយ​ពី​កម្ចាត់​ចោរ​សមុទ្រ​ហើយ មេ​នាគ​បាន​ឃើញ​ថា តំបន់​សមុទ្រ​ខាង​ជើង​ស្អាត​ដូច​សួនផ្កា ហើយសម្រេចចិត្ត​ស្នាក់នៅ​ និងការពារ​ប្រជាជន​ឡាក​វៀត (Lac Viet)។ ដើម្បីចងចាំរឿងព្រេងនិទាននេះ ប្រជាជនបានដាក់ឈ្មោះកោះមួយនៅលំហសមុទ្រឈូងសមុទ្រតុងកឹងថា បាចឡុង​វី (Bach Long Vi) មានន័យថា "កន្ទុយនាគស" ។

សព្វថ្ងៃនេះ បាចឡុង​វី (Bach Long Vi) គឺជាស្រុកកោះមួយស្ថិតនៅឈូងសមុទ្រតុងកឹង ឆ្ងាយពីទីក្រុង ហាយ​ផុង (Hai Phong) មានចម្ងាយប្រហែល ១១០ គីឡូម៉ែត្រ។ ថ្វីត្បិតតែតំបន់នេះមានទំហំតូច ២,៣៣ គីឡូម៉ែត្រការ៉េក៏ដោយ ប៉ុន្តែកោះ បាចឡុង​វី (Bach Long Vi) មានទីតាំងជាយុទ្ធសាស្ត្រ និងសារៈសំខាន់ពិសេសសម្រាប់ការការពារជាតិ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ តំបន់​សមុទ្រ បាចឡុង​វី (Bach Long Vi) ជា​កន្លែង​នេសាទ​ធំ​មួយ​ក្នុង​ចំណោម​កន្លែង​នេសាទ​ធំៗ​ចំនួន ៨ នៅ​ឈូង​សមុទ្រ​តុងកឹង ដែល​មាន​ផ្ទៃ​សមុទ្រ ១.៥០០ ម៉ាយ​ការ៉េ ជម្រៅ​ជា​មធ្យម​ពី ៣៥ ទៅ ៥៥ ម៉ែត្រ (កន្លែង​ជ្រៅ​បំផុត ៦០ - ៧០ ម៉ែត្រ) បាត​សមុទ្រ​សឹងតែរាបស្មើ ដូច្នេះវាមានភាពងាយស្រួលសម្រាប់ការអភិវឌ្ឍការនេសាទ និង​នេសាទគ្រឿង​សមុទ្រនៅសមុទ្រ។ ក្នុង​តំបន់​សមុទ្រ បាចឡុង​វី (Bach Long Vi)  មានគ្រឿង​សមុទ្រចំនួន ៤០០ ប្រភេទ រួមទាំងគ្រឿង​សមុទ្រជាច្រើនប្រភេទដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ ត្រីតុកកែ ត្រសក់​សមុទ្រ សារ៉ាយទំពាំង​បាយសមុទ្រ សារ៉ាយ​ជាច្រើន​ប្រភេទ... ជាពិសេស កន្លែង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា "រដ្ឋធានី​" នៃខ្យងសមុទ្រ​ដែល​មាន​តម្លៃ​អាហារូបត្ថម្ភ និង​សេដ្ឋកិច្ច​ខ្ពស់។

ឋបនីយភណ្ឌចំណត​នាវាខាង​ត្បូង (កន្លែងសំខាន់) នៃកោះ បាច​ឡុង​វី (Bach Long Vi)  ។ រូបថត៖ រូបថត៖ ហ័ង​ហា /កាសែតរូបភាពវៀតណាម

ជាកន្លែងនេសាទដ៏ធំមួយ ស្រុកកោះ បាច​ឡុង​វី (Bach Long Vi)  ត្រូវបានវិនិយោគ និងសាងសង់ឡើង ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភា​សម្រាប់របរនេសទ និងជួយសង្គ្រោះនៅភាគខាងជើង។ ប្រព័ន្ធឋបនីយភណ្ឌចំណត​នាវា និងកំពង់ផែនៅ បាច​ឡុង​វី (Bach Long Vi) អាចចតទូក​និងនាវាជិត ២០០០ គ្រឿង ដើម្បីជ្រកពីព្យុះ ទិញលក់ និងលក់ដូរគ្រឿងសមុទ្រ ផ្គត់ផ្គង់ស្បឿងអាហារ ប្រេងសាំង និងទឹកសាប។ នេះគឺជាគោលដៅដែលធ្លាប់ស្គាល់សម្រាប់នាវានេសាទរាប់ពាន់រយមកពីទូទាំងប្រទេស។

 

បាច​ឡុង​វី (Bach Long Vi) មានទេសភាពធម្មជាតិពិសេស​។ ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មដែលអភិវឌ្ឍខ្លាំងបំផុតនៅឈូងសមុទ្រតុងកឹង មានការគ្របដណ្តប់ដ៏អស្ចារ្យ កន្លែងខ្លះធ្លាប់គ្របដណ្តប់រហូតដល់ ៩០% ។ លើសពីនេះទៀត នៅលើកោះ និងតំបន់ឆ្នេរ ខ្សែក្រវាត់ពណ៌បៃតងនៃប្រព័ន្ធអេកូឡូស៊ីនៃកោះអណ្តែតទឹក ប្រព័ន្ធអេកូឡូស៊ីឆ្នេរ រួមជាមួយនឹងសំណង់ និងស្ថាបត្យកម្ម ដូចជា បង្គោលភ្លើងហ្វារ ស្ថាវាយោអគ្គិសនី ស្ថានីយ៍ឧតុនិយម កំពង់ផែ ឧទ្យានបៃតង តំបន់វារីវប្បកម្មខ្យងសមុទ្រ​; ស្នាដៃវប្បធម៌៖ សារមន្ទីរ ស្តូបអនុស្សាវរីយ៍ វត្ត  បាច​ឡុង​វី (Bach Long Vi) ប្រាសាទ​សក្ការៈបូជាមេបញ្ជា ត្រឹន​ហ៊ឹង​ដាវ (Tran Hung Dao) ឡៅផឹត (Lau Phat) ... បង្កើតសក្តានុពលទេសចរណ៍ដ៏អស្ចារ្យ។

 

 
ស្ពានកឹម​ផា (Cam Pha)  (ផ្លូវល្បឿន​លឿន ហាយឡុង - វ៉ឹន​ដុន) (Ha Long - Van Don) តភ្ជាប់ទីក្រុង កឹម​ផា (Cam Pha)  ជាមួយស្រុក វ៉ឹន​ដុន (Van Don)។ រូបថត៖ ទ្រឿង​យ៉ាង

កាលពីមុន វឹន​ដុន (Van Don) ជាកំពង់ផែពាណិជ្ជកម្មដ៏ធំមួយ ដែលធ្លាប់ស្គាល់ជាចំណុចចាប់ផ្តើមនៃ "ផ្លូវសូត្រ" នៅផ្លូវសមុទ្រ និងជាកន្លែងលក់ដូរពាណិជ្ជកម្មជាមួយប្រទេសដូចជា ជប៉ុន ចិន ឥណ្ឌា ថៃ ឥណ្ឌូនេស៊ី... កំពង់ផែពាណិជ្ជកម្មបុរាណនេះបានរីកចម្រើនក្នុងរាជកាលទាំងបី លី ត្រឹន​ និងចុងរាជការឡេ (Ly - Tran  Hau Le) ហើយបន្ទាប់មកបានគេបំភ្លេចក្នុងរាជកាល​ ម៉ាក (Mac) ។ សព្វថ្ងៃនេះ ស្រុកកោះ វឹន​​ដុន (Van Don) រួមមានកោះធំ និងតូចចំនួន ៦០០ ដែលភាគច្រើនស្ថិតនៅឈូង​សមុទ្រ បាយ​ទឹឡុង (Bai Tu Long) និងមួយផ្នែកនៅឈូងសមុទ្រ ហាឡុង (Ha Long) ដូច្នេះស្រុកនេះមានគុណសម្បត្តិជាច្រើនក្នុងចរាចរណ៍ផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោក។ ជាពិសេស ស្រុកវឹន​ដុន (Van Don)  គឺជាកន្លែង​ប្រសព្វនៃច្រករបៀងសេដ្ឋកិច្ច៖ ខ្សែក្រវាត់សេដ្ឋកិច្ចវៀតណាម - ចិន និងច្រករបៀងសេដ្ឋកិច្ច Nanning - សិង្ហបុរី តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង (ហាណូយ - ហាយផុង - ក្វាងនីញ) (Ha Noi - Hai Phong - Quang Ninh) ។ ទាំងនេះអាចនិយាយថា នេះជាគុណសម្បត្តិលេចធ្លោ និងប្លែកនៃស្រុកកោះនេះ។

វឹន​ដុន (Van Don)  ក៏មានភាពប្រៀបក្នុងវិស័យវារីវប្បកម្ម។ តាម​ស្ថិតិ ​ផ្ទៃទឹកចិញ្ចឹម​ត្រី​ក្នុង​ស្រុក​មាន ​១.១៥៦​ហិច​តា ចិញ្ចឹមល្អិត​មាន ​៦.២៨៨ ​ហិ​កតា ។ ផ្អែកលើកត្តាមួយ​ចំនួន ដូចជា ប្រភពទឹក ជម្រៅ ចរន្តទឹក ផ្លេនតុន​... តំបន់វារីវប្បកម្មសមុទ្រក្នុងស្រុកត្រូវបានបែងចែកទៅជា ៧១ កន្លែង ក្នុង​នោះ​មាន​មូលដ្ឋានវារីវប្បកម្មចំនួន ៦២ ដែលត្រូវបានផ្តល់លេខកូដសម្រាប់ស្វែងរក​ប្រភពដើម។

ស្រុកវឹន​ដុន (Van Don)  មានឈូងសមុទ្រ បាយ​ទឹឡុង (Bai Tu Long) ដែលមានទីតាំងនៅជាប់បេតិកភណ្ឌឈូងសមុទ្រ​ ហាឡុង (Ha Long) ។ នេះ​ជា​ប្រជុំ​កោះចម្រុះ ៖ កោះថ្ម កោះ​ដី​ និង​មានប្រជាជន​រស់នៅ ឆ្នេរ​ខ្សាច់ពណ៌​ស​ដ៏​វែង​ឆ្ងាយ មិន​សូវមាន​ខ្យល់និងរលកបោក ដែល​បាន​ហ៊ុំព័ន្ធដោយព្រៃធម្មជាតិ​ ​ បាយ​ទឹឡុង (Bai Tu Long) - "គុជ​ឆៅ" នៃប្រព័ន្ធអេកូឡូស៊ីវៀតណាម។ ការដែលស្រុក វ៉ឹន​ដុន (Van Don) ដាក់ឱ្យដំណើរការជាផ្លូវការនូវកំពង់ផែលំដាប់ខ្ពស់ អោទៀន (Ao Tien) ដែលបានជួយឱ្យ "តំបន់នាគ" ផ្លាស់ប្តូរ​មុខ​មាត់  និងក្លាយជាតំបន់មួយដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវអាកាស-ផ្លូវទឹក - ផ្លូវគោកដ៏ទំនើបបំផុតនៅក្នុងស្រុកកោះរបស់វៀតណាម ជាមួយនឹងអាកាសយានដ្ឋានទំនើប ផ្លូវល្បឿន​លឿន និងកំពង់ផែចត​នាវាដឹក​ភ្ញៀវ​ទេសចរទំនើប បង្កើតភាពទាក់ទាញថ្មីសម្រាប់កំពង់ផែពាណិជ្ជកម្មចាស់ និងបង្កើតសន្ទុះសម្រាប់ការធ្វើអាជីវកម្មនៅឈូងសមុទ្រ បាយ​ទឹឡុង (Bai Tu Long) ។ 

ការដែលមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអភិវឌ្ឍន៍រួមជាមួយនឹងទេសភាពនិងប្រព័ន្ធអេកូឡូស៊ីចម្រុះបានជួយ ស្រុក​កោះ​ វ៉ឹន​ដុន (Van Don) ក្លាយជា "កូអរដោនេមាស" ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស និងអ្នកវិនិយោគមកទស្សនាកំពុងកើនឡើង។

កំពង់ផែ កាយរ៉ុង (Cai Rong) នៅស្រុក វ៉ឹន​ដុន (Van Don) ជាកំពង់ផែមួយ​ក្នុងចំណោម​បណ្តាកំពង់ផែដឹកជញ្ជូនដ៏ធំបំផុតមួយ ក្នុងខេត្ត ក្វាង​នីញ (Quang Ninh) នៅទីនេះ ជាកន្លែង​រៀបចំ​ជើង​នាវាទេសចរណ៍ទៅទស្សនា កូតូ (Co To) ក្វាន​ឡាន (Quan Lan) មីញចូវ (Minh Chau) កោះ ង៉ុក​វ៉ឹង (Ngoc Vung) ... រូបថត ៖ ទ្រឿង​យ៉ាង

អត្ថបទ៖ ថុង​ធៀន

រូបថត៖ ហ័ងហា, កុងដាត /កាសែតរូបភាពវៀតណាម ទ្រឿង​យ៉ាង

បច្ចេកទេស និងក្រាហ្វិក៖ ត្រាង​ញុង



Top