តែផ្អាបក្លិនស្រុកប្លៅ
ដំណាំតែជាប្រភេទដំណាំមួយក្នុងចំណោមដំណាំឧស្សាហកម្មសំខាន់ រីកចម្រើនខ្លាំងបំផុតនៅតំបន់ដីស្រុកបៅឡុក (Bao Loc) ខេត្តលឹមដុង (Lam Dong)។ ដំណាំតែមិនត្រឹមតែជួយឱ្យប្រជាជនមានជីវភាពរស់នៅស្ថេរភាពជាង ថែមទាំងបង្កើតបានជាលក្ខណៈវប្បធម៌ដោយឡែក សម្រាប់តំបន់ដីភ្នំ ដែលពោរពេញទៅដោយខ្យល់ក្តៅ។
ប្រសិនបើនៅភូមិភាគខាងជើង ដើមតែបានដាំច្រើននៅតាមខេត្តថៃង្វៀន (Thai Nguyen) ហាយ៉ាង (Ha Giang) ភូថ័រ (Phu Tho) នៅភូមិភាគខាងត្បូងតំបន់ដីខេត្តលឹមដុង (Lam Dong) ក៏មានប្រសិទ្ធិនាមថា ជាស្រុកកំណើតដើមតែដែរ ដោយមានឈ្មោះថា តែប្លៅ។ ប្លៅជាឈ្មោះចាស់នៃតំបន់ដីស្រុកបាវឡុក (Bao Loc) ខេត្តលឹមដុង (Lam Dong)។ ដើមតែមានវត្តមានដំបូងបង្អស់ នៅស្រុកកូវដឹក (Cau Dat) ខេត្តលឹមដុង (Lam Dong) នាឆ្នាំ១៩២៧។ ជនជាតិបារាំង ឃើញតំបន់ដីនេះ សមស្របនឹងដំណាំតែ ដូច្នេះក៏យកពូជតែបាច់ម៉ាវ (Bach Mao) មកទីនេះវប្បកម្ម។ បន្ទាប់មកតាមដំណើរការអភិវឌ្ឍ ដំណាំតែក៏លូតលាស់មានវត្តមាននៅស្រុកយីឡិញ (Di Linh) និងបាវឡុក (Bao Loc) នៅឆ្នាំ១៩៣០ ផងដែរ។ ដំណាំតែបន្សាំសមស្របនឹងតំបន់ដីប្លៅ ផ្តើមចេញពីវាលស្រែចម្ការរបស់ជនជាតិបារាំង ក្រោយមកបង្កើតបានជាកសិដ្ឋាន ចម្ការតែ ដែលជាកម្មសិទ្ធិរបស់គ្រួសារនីមួយៗ។
ដោយកិត្យានុភាពល្បីល្បាញនៃពាណិជ្ជសញ្ញា “តែប្លៅ” ដូច្នេះតែដែលល្បីៗសុទ្ធតែប្រើប្រាស់នាម “តែប្លៅ” ដាក់នៅលើផលិតផលរបស់ខ្លួនដូចជាពាណិជ្ជសញ្ញា វ៉ាន់ហឿង (Van Huong) ឡានហឿង (Lan Huong) ដូហូវ (Do Huu) ង៉ុកត្រាង (Ngoc Trang) ជាដើម។
ក្នុងចំណោមតែឆ្ងាញ់ល្បីនៅតំបន់ដីស្រុកបាវឡុក (Bao Loc) តែវ៉ាន់ហឿង (Van Huong) ជាឈ្មោះតែល្បីតាំងពីដើមទសវត្សរ៍ឆ្នាំ៦០ នៃសតវត្សរ៍មុន តែវ៉ាន់ហឿង (Van Huong) បានចូលរួមចំណែកដាក់ខឿនគ្រឹះដំបូង ជាផលិតផលល្បីឈ្មោះនៅតំបន់ដីប្លៅ។
តែប្លៅស្របនឹងចំណូលចិត្តអ្នកអាស៊ីបូព៌ា។ ប្រសិនបើ តែថៃង្វៀន (Thai Nguyen)មិនផ្អាបក្លិន តែប្លោះបែរជាល្បីឈ្មោះដោយប្រភេទតែដែលផ្អាបក្លិនប្រណីតៗទៅវិញ។ ប្រជាជនប្រើប្រាស់ផ្កា chloranthus ផ្កាឈូក និងផ្កាម្លិះ សម្រាប់ផ្អាបយកក្លិននៃផ្កាទាំងនេះ លាយច្របល់នឹងតែ បង្កើតបានជារសជាតិឈ្ងុយឆ្ញាញ់ពិសេស។
ផ្អាបក្លិនតែ ជាដំណាក់កាលពិបាកត្រូវប្រុងប្រយត្នជាខ្លាំង តែផ្អាបដែលមានរសជាតិឆ្ងាញ់បំផុត គឺប្រភេទតែបាច់ម៉ាវ (Bach Mao) បានប្រមូលផលបេះតាមស្តង់ដារ ត្រួយមួយមានតែស្លឹកពីរប៉ុណ្ណោះ។ ផ្កាសម្រាប់ផ្អាបត្រូវបេះចំពេល ការរីករបស់ផ្កាល្មមគួរ ដូចជាផ្កា chloranthus ត្រូវបេះពេលព្រឹកព្រលឹម ផ្កាម្លិះត្រូវបេះនៅពេលរសៀល ដើម្បីរក្សាបានក្លិនល្អបំផុត។
ផ្កាបន្ទាប់ពីប្រមូលផលបេះយកមក នឹងបានយកទៅផ្អាបនឹងតែ ក្នុងអំឡុងពេលសមស្រប ទើបយកទៅសម្ងួត។ ក្រៅពីផ្កា មូលដ្ឋានមួយចំនួននៅផ្អាបបន្ថែមរុក្ខជាតិឱសថដូចជា ឈើអែម ដើមឧបឈ្លើយ ផ្លែអានីស គ្រាប់ Foeniculum vulgare ផាសុកភាពផង ជួយឱ្យមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ផង។
នៅតំបន់ដីប្លៅ ក្រៅពីឈ្មោះតែល្បី ដែលមានតាំងពីយូរយារណាស់មកហើយ ដូចជាតែផ្អាបនឹងក្លិនផ្កាម្លិះ ផ្កាឈូក ផ្កា chloranthus ។ល។ ដោយក្តីស្រឡាញ់ យកចិត្តទុកដាក់មកលើដំណាំតែ អ្នកប្លៅនៅបង្កើតបានរសជាតិថ្មីសម្រាប់ផលិតផលតែប្លៅ។ ផ្តើមចេញពីប្រភេទតែក្លិនស្លឹកតើយសាមញ្ញ ដែលផ្អាបជាមួយនឹងក្លិនឧស្សាហកម្ម ឆ្លងកាត់ច្រើនឆ្នាំសិក្សាស្រាវជ្រាវ បង្កើតបានតែស្លឹកតើយ ជាមួយនឹងវត្ថុធាតុធម្មជាតិ ធ្វើឱ្យផលិតផលតែផ្អាបស្រុកប្លៅកាន់តែសម្បូរបែប។
មូលដ្ឋានសហត្ថាករណ៍តែតូចធំជិត១.៥០០កន្លែង ជាតួលេខស្ថិតិនៅ “ក្រុងតែ” ស្រុកបាវឡុក (Bao Loc) ។ តែប្លៅមិនត្រឹមតែជាផលិតផលប្រើប្រាស់ក្នុងស្រុក នៅទាំងមានវត្តមាននៅទីផ្សារជាច្រើនលើពិភពលោក៕