តែផ្អាបក្លិនស្រុកប្លៅ

តែផ្អាបក្លិនស្រុកប្លៅ

 

ដំណាំ​តែ​ជា​ប្រភេទ​ដំណាំ​មួយ​ក្នុង​ចំណោម​ដំណាំ​​ឧស្សាហកម្ម​សំខាន់​ រីក​ចម្រើន​ខ្លាំង​បំផុត​នៅ​តំបន់ដី​ស្រុក​បៅ​ឡុក​ (Bao Loc) ខេត្ត​លឹមដុង (Lam Dong)​។ ដំណាំតែ​មិនត្រឹម​តែ​ជួយ​ឱ្យ​ប្រជា​ជន​មាន​ជីវភាព​រស់នៅ​ស្ថេរភាព​ជាង ថែមទាំង​បង្កើតបានជា​​លក្ខណៈ​វប្បធម៌​ដោយ​ឡែក​ សម្រាប់​តំបន់​ដី​ភ្នំ​​ ដែល​ពោរពេញ​ទៅ​ដោយ​ខ្យល់​ក្តៅ​។​

ប្រសិន​បើ​នៅ​ភូមិភាគខាង​ជើង​ ដើម​តែ​បាន​ដាំ​ច្រើន​នៅ​តាម​ខេត្ត​ថៃង្វៀន (Thai Nguyen) ហាយ៉ាង​ (Ha Giang) ភូថ័រ​ (Phu Tho) នៅ​ភូមិ​ភាគខាងត្បូង​តំបន់​ដី​ខេត្ត​លឹម​ដុង​ (Lam Dong) ក៏​​មាន​ប្រសិទ្ធិនាម​ថា​ ជា​ស្រុកកំណើត​ដើម​តែ​ដែរ​ ដោយ​មាន​ឈ្មោះ​ថា តែ​ប្លៅ​។ ប្លៅ​ជា​ឈ្មោះ​ចាស់​នៃ​តំបន់​ដី​ស្រុក​បាវ​ឡុក​ (Bao Loc) ខេត្ត​លឹម​ដុង​ (Lam Dong)។ ដើម​តែ​មាន​វត្តមានដំបូង​បង្អស់​ ​នៅ​ស្រុក​កូវ​ដឹក​ (Cau Dat) ខេត្ត​លឹម​ដុង​ (Lam Dong) នា​​ឆ្នាំ​១៩២៧​។ ជនជាតិ​បារាំង​ ឃើញ​តំបន់ដី​នេះ សមស្រប​នឹង​ដំណាំ​តែ​ ដូច្នេះ​ក៏​យក​ពូជ​តែ​បាច់​ម៉ាវ​ (Bach Mao) មកទី​នេះ​វប្បកម្ម​។​ បន្ទាប់​មក​តាម​ដំណើរ​ការអភិវឌ្ឍ​ ដំណាំ​តែ​ក៏លូតលាស់​មាន​វត្តមាន​នៅ​ស្រុក​យី​ឡិញ (Di Linh) និង​បាវ​ឡុក​ (Bao Loc) នៅ​ឆ្នាំ​១៩៣០ ផងដែរ​។ ដំណាំតែ​បន្សាំសមស្រប​នឹង​តំបន់ដី​ប្លៅ​ ផ្តើម​ចេញ​ពី​វាលស្រែ​ចម្ការ​របស់​ជនជាតិ​បារាំង​ ក្រោយ​មក​បង្កើត​បានជា​កសិដ្ឋាន​ ចម្ការ​តែ ដែល​​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​នីមួយ​ៗ។​

 

 

ដោយ​កិត្យានុភាព​ល្បីល្បាញ​នៃ​ពាណិជ្ជសញ្ញា​ “តែ​ប្លៅ​” ដូច្នេះ​តែ​ដែល​ល្បី​ៗ​​សុទ្ធតែ​ប្រើប្រាស់​នាម​ “តែ​ប្លៅ​” ដាក់​នៅលើ​ផលិតផល​របស់​ខ្លួន​ដូចជា​ពាណិជ្ជសញ្ញា​​ វ៉ាន់​ហឿង (Van Huong) ឡាន​ហឿង (Lan Huong) ដូហូវ​ (Do Huu) ង៉ុក​ត្រាង (Ngoc Trang) ​ជា​ដើម​។

ក្នុង​ចំណោម​តែ​ឆ្ងាញ់​​ល្បី​​នៅ​តំបន់​ដី​ស្រុក​បាវឡុក​ (Bao Loc) តែ​វ៉ាន់​ហឿង​ (Van Huong) ជា​ឈ្មោះ​តែ​ល្បី​តាំងពី​ដើម​ទសវត្សរ៍ឆ្នាំ​៦០​ នៃ​សតវត្សរ៍​មុន​ តែវ៉ាន់​ហឿង ​(Van Huong) បាន​ចូល​រួម​ចំណែក​ដាក់​ខឿន​គ្រឹះ​ដំបូង​ ជា​ផលិតផល​​ល្បី​​ឈ្មោះ​​​នៅ​តំបន់​ដីប្លៅ​។​

 

 

តែ​ប្លៅ​​ស្រប​នឹង​ចំណូល​ចិត្ត​អ្នក​អាស៊ី​បូព៌ា​។ ប្រសិនបើ ​តែ​ថៃង្វៀន (Thai Nguyen)​មិន​ផ្អាប​ក្លិន​ តែប្លោះ​បែរជា​ល្បី​ឈ្មោះ​ដោយ​ប្រភេទតែដែល​​ផ្អាបក្លិន​ប្រណីត​ៗ​ទៅវិញ​។ ប្រជា​ជន​ប្រើប្រាស់​ផ្កា ​chloranthus ផ្កា​ឈូក និង​ផ្កា​ម្លិះ​ សម្រាប់​ផ្អាប​យកក្លិន​នៃ​ផ្កាទាំង​នេះ លាយ​ច្របល់​នឹង​តែ​ បង្កើត​បាន​ជា​រសជាតិ​ឈ្ងុយ​ឆ្ញាញ់​ពិសេស​។​

ផ្អាប​ក្លិន​តែ​ ជា​ដំណាក់កាល​ពិបាក​ត្រូវ​ប្រុង​ប្រយត្នជា​ខ្លាំង​ តែ​ផ្អាបដែលមាន​រសជាតិ​ឆ្ងាញ់​បំផុត​ គឺប្រភេទ​តែ​បាច់​ម៉ាវ​ (Bach Mao) បាន​ប្រមូលផល​បេះ​តាម​ស្តង់ដារ ​​ត្រួយ​មួយមានតែ​ស្លឹក​ពីរ​ប៉ុណ្ណោះ​​។ ផ្កា​សម្រាប់​ផ្អាប​ត្រូវ​បេះ​ចំពេល​ ការ​រីក​របស់​ផ្កា​ល្មម​គួរ​​ ដូចជា​ផ្កា​ chloranthus ត្រូវ​បេះ​ពេល​ព្រឹក​ព្រលឹម​ ផ្កាម្លិះ​ត្រូវ​បេះ​នៅ​ពេល​រសៀល ដើម្បី​រក្សាបាន​ក្លិន​ល្អបំផុត​។​

ផ្កា​បន្ទាប់ពីប្រមូល​ផល​​បេះ​យក​មក នឹង​បាន​យកទៅ​ផ្អាបនឹងតែ​ ក្នុង​អំឡុង​ពេល​សមស្រប​ ទើប​យក​ទៅ​សម្ងួត​។ ក្រៅ​ពី​ផ្កា មូលដ្ឋានមួយ​ចំនួន​នៅ​ផ្អាប​បន្ថែម​រុក្ខជាតិ​ឱសថ​ដូចជា ​ឈើ​អែម​ ដើម​ឧបឈ្លើយ​ ផ្លែ​អានីស គ្រាប់ ​Foeniculum vulgare ផាសុកភាព​ផង​ ជួយ​ឱ្យ​មានក្លិន​ក្រអូប​ឈ្ងុយ​​ឆ្ងាញ់​ផង។​

 

 

នៅ​តំបន់ដី​ប្លៅ ក្រៅ​ពី​ឈ្មោះតែ​ល្បី​ ដែលមាន​តាំង​ពីយូរ​យារ​ណាស់មកហើយ​ ដូចជា​តែ​ផ្អាប​នឹងក្លិន​ផ្កា​ម្លិះ ផ្កាឈូក​ ផ្កា chloranthus ។ល។ ដោយ​ក្តី​ស្រឡាញ់​ យក​ចិត្តទុក​ដាក់​មកលើ​ដំណាំតែ​ អ្នក​ប្លៅ​នៅ​បង្កើត​បាន​រសជាតិ​ថ្មី​សម្រាប់​ផលិតផល​តែ​ប្លៅ។ ផ្តើម​​ចេញពី​ប្រភេទតែ​ក្លិន​ស្លឹក​តើយ​សាមញ្ញ​ ដែល​ផ្អាប​ជាមួយ​​នឹងក្លិនឧស្សាហកម្ម​​ ឆ្លងកាត់​ច្រើន​ឆ្នាំ​សិក្សា​ស្រា​វជ្រាវ​ បង្កើត​បានតែ​ស្លឹកតើយ​ ជាមួយនឹង​វត្ថុធាតុ​ធម្មជាតិ ធ្វើឱ្យ​ផលិតផល​តែ​ផ្អាប​ស្រុក​ប្លៅ​កាន់តែ​​សម្បូរបែប​។

មូលដ្ឋាន​សហត្ថាករណ៍​តែ​តូចធំ​ជិត​១.៥០០​កន្លែង ជា​តួលេខ​ស្ថិតិ​នៅ “ក្រុង​តែ​” ស្រុក​បាវ​ឡុក (Bao Loc) ​។ តែប្លៅ​មិនត្រឹមតែ​ជា​ផលិតផល​ប្រើប្រាស់​ក្នុង​​ស្រុក​ នៅទាំង​មានវត្តមាន​នៅ​​ទីផ្សារជា​ច្រើន​លើ​ពិភពលោក​៕​

 

 

 

អត្ថបទនិង​រូបថត៖ ត្រឹន​ ថាញ​យ៉ាង​

ប្រែសម្រួល​៖ រីកើង​


top