តាមដាវ (Tam Dao) - ទីរួមស្រុកកប់ក្នុងពពក

តាមដាវ (Tam Dao) - ទីរួមស្រុកកប់ក្នុងពពក

នៅលើកម្ពស់​ជាង ៩០០ ម៉ែត្រ អាកាសធាតុប្រជាក់ពេញ​មួយ​ឆ្នាំ ទីរួមស្រុក តាម​ដាវ (Tam Dao)​ មាន​សំណង់ជាច្រើនបាន​កសាង​តាម​ស្ថាបត្យកម្មបារាំង​រួមផ្សំ​នឹង​ម្ហូបអាហារ​ពិសេស​របស់ប្រជាជន​ក្នុង​ស្រុក... នេះគឺជា​កន្លែង​ទេសចរណ៍​ដ៏ចាប់​ចិត្ត​សម្រាប់ភ្ញៀវ​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ជាមួយប្រភេទទេសចរណ៍ជាច្រើន​ ដូចជា​សម្រាក​លំហែកាយ អេកូទេសចរណ៍ ផ្សងព្រេង ស្រាវជ្រាវ សាសនា ជំនឿ...

ទេសភាព​ទាំងស្រុងនៃទីរួមស្រុក តាម​ដាវ (Tam Dao)  មើល​ពីខាងលើ

ទីរួមស្រុក តាមដាវ (Tam Dao)  មានផ្ទៃដីជាង ២១៤ ហិចតា រួមមាន​ ២ ភូមិ (ភូមិទី ១ និង​ភូមិ​ទី ២)។ ក្នុង​នោះ​កន្លែង​ទេសចរណ៍​ល្បីល្បាញភាគ​ច្រើន​ស្ថិត​ក្នុង​ភូមិទី ១។ មណ្ឌល​ទេសចរណ៍​ តាមដាវ (Tam Dao) បាន​ហ៊ុំព័ទ្ធដោយ​ព្រៃធម្មជាតិ ដូច្នេះ​អាកាសធាតុ​នៅ​ទីនេះ​ត្រជាក់​ណាស់។ ធម្មជាតិ​បាន​ផ្តល់ឲ្យទីរួមស្រុក​ ​តាមដាវ (Tam Dao) នូវទេសភាពស្រស់ស្អាត​អស្ចារ្យ រ៉ូមែនទិច ​និង​ស្រមើស្រមៃ​ក្នុង​ពពក។ ភ្ញៀវទេសចរណ៍​ងាយស្រួល​មើល​ឃើញ​ទេសភាព​ពពក​លើ​កំពូល​ភ្នំ​ទាល ​ចុះ​វាល​ស្មៅ​ពណ៌បៃតង ​ផ្កាគ្រប់​ប្រភេទ​កំពុង​រីក​ក្បែល​ផ្ទះ​ជាច្រើន​លើ​ចង្កេះ​ភ្នំ។ អារម្មណ៍​ដំបូង​នៅពេល​មក​ដល់ ទីរួមស្រុក តាមដាវ (Tam Dao)  គឺ​កន្លែង​នេះ​​ ​ដូចជា ប្រព័ន្ធ "ម៉ាស៊ីនត្រជាក់" ធម្មជាតិដ៏ធំសម្បើម គ្រប់គ្រងដោយស្ងប់ស្ងាត់ ផ្តល់ឱ្យទីរួមស្រុកមានបរិយាកាសចុះសម្រុង និងបរិសុទ្ធ។

តំបន់​ទឹកធ្លាក់ បាក (Bac) ដែលមានទឹកជ្រោះលាក់ខ្លួននៅក្នុងភ្នំ ពពុះពណ៌សចែងចាំងពណ៌ប្រាក់ដូចសំពត់សូត្រមួយផ្ទាំងស្ថិត​នៅលើចង្កេះភ្នំ ​ជាគោលដៅមួយដែលភ្ញៀវមិនអាចគួររំលងបាន។ ភ្ញៀវទេសចរអាច​លេង​កម្សាន្ត​ក្នុងទឹក​ត្រជាក់ និង​មានពេលវេលាសម្រាកលំហែកាយ និងថតរូបដ៏អស្ចារ្យ។ 



ស្ថិត​នៅ​កណ្តាល​ទីរួម​ស្រុក តាម​ដាវ (Tam Dao) វិហារកាតូលិកកសាងពីថ្មមើលទៅដូចជាមនុស្សស្ងៀមស្ងាត់ឈរនៅកណ្តាល​មេឃ និងផែនដី នៅលើចង្កេះភ្នំកណ្តាលព្រៃស្រល់។ ជាមួយនឹងលក្ខណៈពិសេសដ៏មានតម្លៃជាច្រើន វិហារកាតូលិកបុរាណបានក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅ ​ទីរួម​ស្រុក តាម​ដាវ (Tam Dao)

វិហារកាតូលិកថ្ម តាម​ដាវ (Tam Dao) ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩០៦ ចំនៅផ្លូវឡើងទៅភ្នំ ធៀនញី (Thien Nhi) ។ គ្រាដំបូង​ឡើយ នេះ​ជា​គំរូ​នៃ​ផ្ទះ​ខ្ពស់ពីដីប្រក់​ស្លឹកដែល​សង់​ដោយ​ជនជាតិ​បារាំង។ រហូតដល់​ឆ្នាំ ១៩៣៧ វិហារកាតូលិកត្រូវបានសាងសង់ឡើងវិញយ៉ាងរឹងមាំដោយ​ថ្ម​ តាមស្ថាបត្យកម្ម Gothic ។ នេះ​ជាសំណង់មួយក្នុងបណ្ដាសំណង់​ស្ថាបត្យកម្ម​បុរាណ​​ក្នុង​ទីរួមស្រុក តាម​ដាវ (Tam Dao) ដែល​រួច​ផុត​ពី​ការ​បំផ្លិចបំផ្លាញ​នៃ​សង្គ្រាម។


ភ្ញៀវជាច្រើនស្គាល់វិហារ​កាតូលិក​ថ្មី ដោយ​ដំបូល​មានរាងដូចក្លោងទ្វារឋានសួគ៌ តាម​ដាវ (Tam Dao)។ មើលពីចម្ងាយ ក្លោងទ្វារឋានសួគ៌មើលទៅដូចជាឱបក្រសោបភ្នំ និងព្រៃនៃ តាម​ដាវ (Tam Dao) និងរសាត់ក្នុងពពក។

គោលដៅមួយទៀតដែលស្ទើរតែគ្រប់ភ្ញៀវទេសចរមកទេសចរណ៍មិនអាចរំលងបាន នៅពេលមកដល់ តាម​ដាវ (Tam Dao) គឺតំបន់កូវ​មៃ (Cau May) ដោយឈរនៅទីនេះភ្ញៀវអាចឃើញទេសភាពទាំងមូលនៃ តាម​ដាវ (Tam Dao) ដ៏​សុខសាន្ត ។ ដើម្បីមកទីនេះ ភ្ញៀវទេសចរនឹងឡើងកាំជណ្តើរ​ដែលគ្រប​ដណ្តប់ដោយផ្កាឈូករ័ត្ន​ព្រៃ។ ផ្កាឈូករ័ត្ន​ព្រៃនៅទីនេះមិនច្រើនដូចទីក្រុង ដាឡាត (Da Lat) ទេ ប៉ុន្តែវាស្រស់ស្អាត និងមាន​លក្ខណៈធម្មជាតិ។ ផ្កានីមួយៗមានពណ៌លឿង បញ្ចេញពន្លឺដូចកាំរស្មីនៃព្រះអាទិត្យតូចមួយនៅកណ្តាលរដូវរងារ លើវាលស្មៅពណ៌បៃតងស្រងាត់។ ប្រសិនបើអ្នកមានសំណាង ដែលបានមកទីនេះនៅថ្ងៃដែលមានពពក និងអ័ព្ទច្រើន អ្នកនឹងមានអារម្មណ៍ថា អ្នកបានសម្របខ្លួនក្នុងលំហដ៏អាថ៌កំបាំង មានអារម្មណ៍ដូចជាឈរនៅកណ្តាលសមុទ្រពពក។ 


ស្ពាន កូវ​មៃ (Cau May) គ្រាន់​តែ​ជា​ស្ពាន​ដែល​ត្បាញ​ដោយ​ឫស្សី​ ប៉ុន្តែវារឹង​មាំណាស់។ នៅតាមសងខាងផ្លូវនាំទៅកាន់ស្ពាន គេដាំផ្កាឈូតរ័ត្នព្រៃ  និងផ្កាកូស្មូ ដើមត្រែងពណ៌លឿងខ្ចី។ បច្ចុប្បន្ន ស្ពាន​នេះ​បាន​ដំឡើងកៅអីប៉ាក់ប៉ើកដែល​រចនាតាមសំបុកបក្សី​ដ៏​ស្រស់​ស្អាត​ជាង​មុន និង​ជណ្តើរ​ឡើង​ទៅ​ឋានសួគ៌។ ស្ពាន កូវ​មៃ (Cau May) គឺពិតជាកន្លែងថតរូបដែលមិនគួររំលងពេលមកដល់ តាម​ដាវ (Tam Dao) ។

មកដល់មណ្ឌល​ទេសចរណ៍ តាម​ដាវ (Tam Dao) ភ្ញៀវនឹងមានអារម្មណ៍ថាមានបួនរដូវក្នុងមួយថ្ងៃ។ នៅពេលព្រឹក ទីនេះមាន​អាកាសធាតុ​ត្រជាក់បន្តិចដោយខ្យល់និទាឃរដូវ ថ្ងៃត្រង់អាកាសធាតុ​​ក្តៅ​ដូចក្នុង​រដូវក្តៅ រសៀលអាកាសធាតុត្រជាក់បន្តិចដូចក្នុងរដូវស្លឹកឈើជ្រុះដ៏រ៉ូមែនទិក ហើយអាកាសធាតុ តាមដាវ (Tam Dao) នៅពេលយប់ត្រជាក់ដូចក្នុងរដូវរងា។


បាន​ចាត់​ទុក​ដូចជា ដាឡាត (Da Lat) ភាគខាងជើង" តាមដាវ (Tam Dao) មានអត្ថប្រយោជន៍ដ៏អស្ចារ្យជាមួយនឹងអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ រដូវកាលនីមួយៗនៃ តាមដាវ (Tam Dao) នឹងនាំមកជូនអ្នកទស្សនានូវបទពិសោធន៍ និងអារម្មណ៍ប្លែកៗ។ កន្លែង​នេះ​ជា​កន្លែង​ទេសចរណ៍ ​ពេញ​និយម​ជា​យូរ​មក​ហើយ ដែលបាន​ជ្រើសរើស​ដោយ​មនុស្ស​ជា​ច្រើន​សម្រាប់​វិស្សមកាល​របស់​ពួកគេ./.

បច្ចុប្បន្ននេះ ទីរួម​ស្រុក តាម​ដាវ (Tam Dao) មានមណ្ឌល​សម្រាក​លំហែកាយស្អាតៗជាច្រើន សម្រាប់ភ្ញៀវស្នាក់នៅ។

ចម្ងាយត្រឹមតែ ៨០ គីឡូម៉ែត្រពីរដ្ឋធានី ហាណូយ (Ha Noi) ទីរួមស្រុក តាម​ដាវ (Tam Dao) មានទីតាំងងាយស្រួលទាក់ទាញភ្ញៀវទេសចរមកពីហាណូយ (Ha Noi) និងខេត្តជុំវិញ ភ្ញៀវអាចធ្វើ​ដំណើរទៅកាន់ទីរួមស្រុក តាម​ដាវ (Tam Dao) ដោយម៉ូតូ រថយន្តទេសចរណ៍ ឬឡានក្រុង។

បើសិន​ជា​ភ្ញៀវធ្វើ​ដំណើរទៅកាន់ តាម​ដាវ (Tam Dao) ដោយ​ខ្លួង​ឯង ដោយ​ម៉ូតូ​ ឬ​ឡានក្រុង៖ ចេញ​ពីរដ្ឋធានី ហាណូយ (Ha Noi) ​​តាម​ផ្លូវ ថាំងឡុង - ណូយបាយ (Thang Long - Noi Bai) បត់តាម​ទិស​ទៅ ភូក​អៀន- វិញ​អៀន (Phuc Yen - Vinh Yen)។

ទៅ តាម​ដាវ (Tam Dao) ដោយឡានក្រុង៖ អ្នកអាចកក់សំបុត្រឡានក្រុងរបស់ក្រុមហ៊ុន Limousine ដែលធ្វើ​ដំណើរពី​ ហាណូយ (Ha Noi) - តាម​ដាវ (Tam Dao) ឬជិះឡានក្រុងនៅចំណតរថយន្តក្រុង មីឌីញ (My Dinh) ប៉ុន្តែដើម្បីទិញសំបុត្រនៅចំណតរថយន្តក្រុង មីឌីញ (My Dinh) ភ្ញៀវគួរតែមើលម៉ោងឡានចេញជាមុនសិន ដោយសារតែមានឡានក្រុងយ៉ាងតិចដែលចេញទៅទីរួមស្រុក តាម​ដាវ (Tam Dao) ។

ដំណើរកំសាន្តនៅទីរួមស្រុក​ តាម​ដាវ (Tam Dao)៖ មណ្ឌលទេសចរណ៍ តាមដាវ (Tam Dao) មានទំហំតូចទីតាំងទស្សនាក្នុងទីរួមស្រុកនៅជិតៗគ្នា ដូច្នេះភ្ញៀវទេសចរភាគច្រើនដើរ កម្សាន្តពីកន្លែងមួយ ទៅកន្លែងមួយនិងទស្សនា​ទីរួមស្រុក។

អត្ថបទ៖ វីថាវ រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង


Top