ឌៀនបៀន (Dien Bien) - មជ្ឈមណ្ឌលទេសចរណ៍ថ្មីនៃតំបន់ភាគពាយ័ព្យ

ឌៀនបៀន (Dien Bien) - មជ្ឈមណ្ឌលទេសចរណ៍ថ្មីនៃតំបន់ភាគពាយ័ព្យ

កាលពី ៧០ ឆ្នាំមុន ឈ្មោះ ឌៀនបៀន (Dien Bien) បានលេចចេញយ៉ាងភ្លឺស្វាងនៅលើផែនទីពិភពលោក​ជាមួយ​នឹងជ័យជម្នះជាប្រវត្តិសាស្ត្រ ឌៀនបៀនភូ (Dien Bien Phu)"​ល្បី​រន្ទឺក្នុងទ្វីបទាំងប្រាំ កក្រើកផែនដី" (ថ្ងៃទី៧ ឧសភា ឆ្នាំ១៩៥៤ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤)។ សព្វថ្ងៃនេះ ឌៀនបៀន (Dien Bien) ត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលទេសចរណ៍ថ្មីដែលកំពុងរីកចម្រើននៃតំបន់ភាគពាយ័ព្យដោយមានភាពប្រៀបអំពីទេសចរណ៍ប្រវត្តិសាស្ត្រ - វិញ្ញាណវប្បធម៌ អេកូទេសចរណ៍ ស្វែងយល់ពីទេសភាពធម្មជាតិ និងទេសចរណ៍សម្រាកលំហែកាយ កម្សាន្ត និងថែទាំសុខភាព។

ខែឧសភាបានចូលមកដល់នៅតំបន់ដាំផ្កាជើង​គោ

កេរដំណែល​លេណដ្ឋាន និង​ប៉មដ៏រឹងមាំបំផុតដែលសាងសង់ដោយកងទ័ពបារាំងនៅលើភ្នំ A1 ។ រូបថត៖ ទ្រីញ​បូ/កាសែតរូបភាពវៀតណាម

គោលដៅដំបូងរបស់យើងនៅពេលត្រឡប់មក ឌៀនបៀន (Dien Bien) ស្របនឹងឱកាសអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) គឺកេរដំណែល​បញ្ជាការដ្ឋានយុទ្ធនាការ​  ឌៀនបៀនភូ (Dien Bien Phu) ដែលមានទីតាំងនៅក្នុងព្រៃចាស់ក្នុងឃុំ មឿងផាំង (Muong Phang) ទីក្រុង ឌៀនបៀនភូ (Dien Bien Phu)។ នៅទីនេះ ភ្ញៀវទេសចរអាចមើលឃើញដោយផ្ទាល់ភ្នែកនូវខ្ទមដ៏សាមញ្ញដែលជាកន្លែងរស់នៅ និងធ្វើ​ការប្រចាំថ្ងៃរបស់លោកនាយឧត្តមសេនីយ៍ វ៉​ង្វៀន​យ៉ាប (Vo Nguyen Giap) ខ្ទមធ្វើការរបស់អគ្គសេនាធិការដ្ឋាន ជាទីកន្លែងដែលមេបញ្ជាការជួបជុំ ដើម្បីដាក់ចេញសេចក្ដី​សម្រេចចិត្តជាប្រវត្តិសាស្ត្រអំពីយុទ្ធនាការ ឌៀនបៀនភូ (Dien Bien Phu)។

ចេញ​ពី​ព្រៃ​ មឿង​ផាំង (Muong Phang) យើង​ខ្ញុំជិះ​ម៉ូតូ​តាម​បណ្តោយផ្លូវ​លេខ ២៧៩ ម្ខាង​ជា​ផ្លូវ​ឡើង​ភ្នំ និង​ម្ខាង​ទៀត​ជា​ជ្រោះ​ជ្រៅឆ្ពោះ​ទៅ​ទន្លេ​ណឹមរ៉ុម (Nam Rom)។ នេះ​គឺ​ជា​ផ្លូវប្រវត្តិសាស្ត្រ​មួយដែល​កងទ័ពយើង​ទាញ​កាំភ្លើង​ធំ​ ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ  ឌៀនបៀនភូ (Dien Bien Phu)។ បន្ត​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​លេខ ២៧៩ ដល់​ខ្លោង​ទ្វារ​ក្រុង ឌៀនបៀន (Dien Bien) យើង​បាន​ទៅ​ទស្សនា​កេរដំណែល​ប្រវត្តិសាស្ត្រ ហ៊ីមឡាម (Him Lam) ។ នៅលើកំពូលភ្នំ ក្រោមពន្លឺថ្ងៃ និងម្លប់នៃដើមផ្កាជើងគោ ក្រុមភ្ញៀវទេសចរបានគោរពនិងអុជធូប ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធវីរជន ផាម​ឌីញ​យ៉ត (Phan Dinh Giot) និងយុទ្ធជនពលីរាប់រយនាក់ដែលលះបង់សាច់ឈាម បង្កើតជ័យជំនះរបស់ ហ៊ីមឡាម (Him Lam) បាន​កំទេចយក​ឈ្នះការយាម​ឃាត់ដ៏រឹងមាំនៃកងទ័ពបារាំង។

ចេញ​ពី​ព្រៃ​ មឿង​ផាំង (Muong Phang) យើង​ខ្ញុំជិះ​ម៉ូតូ​តាម​បណ្តោយផ្លូវ​លេខ ២៧៩ ម្ខាង​ជា​ផ្លូវ​ឡើង​ភ្នំ និង​ម្ខាង​ទៀត​ជា​ជ្រោះ​ជ្រៅ បែរ​មុខ​ទៅ​ទន្លេ​ណ៉ឹមរ៉ុម (Nam Rom)។ នេះ​គឺ​ជា​ផ្លូវប្រវត្តិសាស្ត្រ​មួយដែល​កងទ័ពយើង​ទាញ​កាំភ្លើង​ធំ​ ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ  ឌៀនបៀនភូ (Dien Bien Phu)។ បន្ត​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​លេខ ២៧៩ ដល់​ខ្លោង​ទ្វារ​ក្រុង ឌៀនបៀន (Dien Bien) យើង​បាន​ទៅ​ទស្សនា​កេរដំណែល​ប្រវត្តិសាស្ត្រ ហ៊ីមឡាម (Him Lam) ។ នៅលើកំពូលភ្នំ ក្រោមពន្លឺថ្ងៃ និងម្លប់នៃដើមផ្កាជើងគោដើម ក្រុមអ្នកទេសចរបានគោរពនិងអុជធូប ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធវីរជន ផាម​ឌីញ​យ៉ុត (Phan Dinh Giot) និងយុទ្ធជនពលីរាប់រយនាក់ដែលលះបង់សាច់ឈាម ដើម្បីបង្កើតឡើងជ័យជំនះរបស់ ហ៊ីមឡាម (Him Lam)បាន​កំទេច​ឈ្នះការយាម​ឃាត់ដ៏រឹងមាំបំផុតនៃកងទ័ពបារាំង។

ទេសភាពនៃភ្នំ A1 (កងទ័ពបារាំងហៅវាថាមូលដ្ឋាន Elian ២) ដែលមានទីតាំងនៅជាប់ផ្លូវហាយវេលេខ ២៧៩ (ឥឡូវជាផ្លូវ វ៉ង្វៀន​យ៉ាប (Vo Nguyen Giap))ស្ថិតក្នុងសង្កាត់ មឿង​ថាញ (Muong Thanh) - ទីក្រុង ឌៀន​បៀន​ភូ (Dien Bien Phu) ខេត្ត ឌៀន​បៀន ( Dien Bien) ។ រូបថត៖ ហ័ងហា/កាសែតរូបភាពវៀតណាម

ពីទីកេរដំណែល​  ហ៊ីមឡាម (Him Lam) យើងបានបន្តធ្វើ​ដំណើរតាមបណ្តោយផ្លូវថ្មី ដែលដាក់ឈ្មោះតាមនាយឧតម្តសេនីយ៍ វ៉ូ ង្វៀនយ៉ាប (Vo Nguyen Giap)។ ផ្លូវ​នេះ​ឆ្លង​កាត់​កណ្តាល​ក្រុង ហើយ​ឆ្ពោះ​ទៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ តីត្រាង (Tay Trang) ជាប់​ព្រំដែន​ឡាវ។ នៅលើផ្លូវនេះមានបណ្តុំកេរដំណែល​ប្រវត្តិសាស្ត្រល្បីៗជាច្រើនដូចជា៖ វិមានជ័យជំនះ ទីលាន ៧ ឧសភា, ប្រាសាទបូជាយុទ្ធជន​ពលីនៅសមរភូមិ ឌៀបបៀនភូ (Dien Bien Phu) ទីបញ្ចុះសពជាតិសម្រាប់យុទ្ធជនពលីនៅភ្នំ A1, ភ្នំ D1,  ស្ពាន មឿង​ថាញ (Muong Thanh) សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ ឌៀបបៀនភូ (Dien Bien Phu) 

នៅ​ភ្នំ A1 ក្រុមភ្ញៀវនិមួយៗ បាន​ឈប់​ជា​យូរ​​នៅ​ក្បែរ​រណ្ដៅ​ដែល​បណ្តាល​ដោយគ្រឿងផ្ទុះ​យក្ស​នៅ​កំពូល​ភ្នំ។ នេះគឺជាកន្លែងខ្ពស់ដែលមានទីតាំងសំខាន់សម្រាប់ការការពារកណ្តាលក្រុង មឿង​ថាញ (Muong Thanh) បិទច្រកចូលលេណដ្ឋានបញ្ជាការរបស់ឧត្តមសេនីយ៍ លោក Chistian de Castries (១៩០២ - ១៩៩១)។ អស់រយៈពេល ៣៩ ថ្ងៃទាំងយប់ ដ៏អង់​អាច​ក្លាហាន ជីកភ្នំ ដេកក្នុងផ្លូវរូងក្រោមដី ភ្លៀងធ្លាក់ ហូបបាយ​ពូត កងទ័ពរបស់យើងបានជីករូងក្រោមដីឆ្លងកាត់ភ្នំ ដើម្បីដាក់ជាតិ​ផ្ទុះទម្ងន់ជិត ១ តោន ហើយបំផ្លាញលេណដ្ឋានការពារមួយ​ចំនួនរបស់ខ្មាំងសត្រូវ និងកំទេច​កន្លែង​នោះ​ រួម​ចំណែក​យ៉ាងសំខាន់​សម្រាប់​កាលៈទេសៈប្រវត្តិសាស្ត្រ ​ដែល​ទង់ជាតិ "ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ ប្តេជ្ញាយក​ឈ្នះ" បាន​ហោះ​លើ​ដំបូល​រូងក្រោម​ដី​របស់លោកឧត្តមសេនីយ៍ Chistian de Castries នៅ​ម៉ោង ៥ និង​ ៣០​ នាទី ល្ងាច​នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា ឆ្នាំ ១៩៥៤ គូសចំណាំ​ការ​ដួល​រលំរបស់​​ខ្មាំងសត្រូវ​នៅ​ ឌៀនបៀនភូ​  (Dien Bien Phu) បង្កើតជ័យជំនះជាប្រវត្តិសាស្ត្រ ឌៀនបៀនភូ​  (Dien Bien Phu) "ល្បីល្បាញលើទ្វីបទាំងប្រាំ ធ្វើឲ្យកក្រើកផែនដី"។

 
ភ្ញៀវទេសចរទៅទស្សនារូង​ក្រោម​ដីបញ្ជារបស់ឧត្តមសេនីយ៍ លោក Chistian de Castries ។ រូបថត៖ ទ្រីញ​បូ/កាសែតរូបភាពវៀតណាម

 

កម្លាំងចលករសម្រាប់ខេត្ត​ ឌៀនបៀន (Dien Bien) អភិវឌ្ឍ

ភ្ញៀវទេសចរណ៍ និងអតីតយុទ្ធជននៅទូទាំងប្រទេសមកទស្សនាខ្ទមស្នាក់នៅ និងធ្វើការរបស់លោកនាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប (Vo Nguyen Giap) នៅទីបញ្ជាការដ្ឋាន​ នៅ​មឿង​ផាំង (Muong Phang) (បច្ចុប្បន្ននៅទីក្រុង ឌៀនបៀន​ភូ (Dien Bien Phu))។ រូបថត៖ ទ្រីញ​បូ/កាសែតរូបភាពវៀតណាម
អតីតយុទ្ធជនបាន​រំជួល​ចិត្ត នៅពេលពួកគេបានទៅទស្សនារូង​ក្រោម​ដីបញ្ជាការរបស់លោកនាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប (Vo Nguyen Giap) នៅទីបញ្ជាការដ្ឋាន​ នៅ​មឿង​ផាំង (Muong Phang)។ រូបថត៖ ទ្រីញ​បូ/កាសែតរូបភាពវៀតណាម

ខេត្ត​ ឌៀនបៀន (Dien Bien) ជាតំបន់ដែលមានធម្មជាតិដ៏អស្ចារ្យ រ៉ូមែនទិច និងអាកាសធាតុស្រស់បំព្រង មានប្រវត្តិវីរភាព និងវប្បធម៌ពិសេស និងជាតំបន់​ដែល​មានការបង្រួបបង្រួមនៃសោភណ្ឌភាពនៃតំបន់ភាគពាយ័ព្យ។ ទាំងនេះគឺជាសក្ដានុពល និងភាពខ្លាំងសំខាន់ៗ ដែលជួយខេត្ត  ឌៀនបៀន (Dien Bien) ឈានឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍ កើនឡើងយ៉ាងខ្លាំង ដើម្បីក្លាយជាមជ្ឈមណ្ឌលទេសចរណ៍នៃអនុតំបន់ភាគពាយ័ព្យ ដោយផ្អែកលើសសរស្តម្ភសំខាន់​ៗ​ ចំនួនបី៖ ទេសចរណ៍ប្រវត្តិសាស្ត្រ - ខាងវិញ្ញាណវប្បធម៌ អេកូទេសចរណ៍ ស្វែងយល់ពីទេសភាពធម្មជាតិ និងទេសចរណ៍សម្រាប់ការសម្រាកលំហែកាយ ការកម្សាន្ត និងការថែទាំសុខភាព។

ជ្រលង មឿងថាញ (Muong Thanh) ដែលជាមូលដ្ឋានការពារ​ដ៏រឹង​មាំ នៅឌៀនបៀនភូ​  (Dien Bien Phu) ក្នុងអតីតកាល រហូត​ដល់​បច្ចុប្បន្ននេះបានក្លាយជាកន្លែងអភិរក្ស និងពង្រីកបេតិកភណ្ឌរបាំ Xoe របស់សហគមន៍ជនជាតិថៃ ដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកទេសចរនិងលេងកម្សាន្តជារៀងរាល់ថ្ងៃ។ ពេលយប់ ក្នុង​ឈុតសម្តែង​របាំ Xoe របស់ប្រជាជនថៃនៅស្រុក​ មឿង​ថាញ (Muong Thanh) តែងតែច្រៀងរួមគ្នាថា៖ «បើសិនមិនរាំរបាំ Xoe ប្រជាជន​មិនសប្បាយ​រីករាយ បើសិនមិន​រាំរបាំ Xoe ដើមស្រូវក៏មិនចេញ​ផ្កា បើសិនមិន​រាំរបាំ Xoe ដើម​ពោតមិន​ចេញ​ផ្លែ បើសិនមិនរាំរបាំ Xoe ប្រុស​និងស្រីមិន​ក្លាយទៅ​ជា​ប្ដី​ប្រពន្ធ​ទេ»។ កញ្ញា ថាយ​ឡធីបៀយ (Thai Lo Thi Buoi នៅភូមិ ភឿង​លើយ (Phieng Loi) (ឃុំ ថាញ​មីញ(Thanh Minh) ទីក្រុង ឌៀនបៀនភូ​  (Dien Bien Phu) បានចែក​រំលែក​ថា សម្រាប់ជនជាតិថៃយើង​ខ្ញុំមិនដឹងថា របាំ xoe មានពីកាលណាទេ យើងគ្រាន់តែដឹងថា នៅពេល​យើងខ្ញុំធំឡើង ក្មេងស្រីគ្រប់រូបត្រូវរៀនរបាំនេះ។ គ្មាន​ព្រឹត្តិការណ៍ធំៗ ឬ​ពិធីបុណ្យ​ណា​របស់​ជនជាតិ​ថៃយើងនៅ​ស្រុក​ មឿង​ថាញ (Muong Thanh) ​ក៏មិនសម្តែង​របាំ ​ Xoe នៅឡើយ

ពីមួយជំនាន់ទៅមួយជំនាន់ របាំ Xoe របស់​ប្រជាជន​ថៃ មានស្ថិតស្ថេរនិងអភិវឌ្ឍយ៉ាងខ្លាំង ហើយបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅឆ្នាំ ២០២១។ សព្វថ្ងៃនេះ របាំ Xoe របស់ប្រជាជនថៃបានក្លាយទៅជាសោភណ្ឌភាពវប្បធម៌ពិសេសនៃភូមិទេសចរណ៍សហគមន៍នៅខេត្ត​ ឌៀបបៀន (Dien Bien) ។

ការអភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌ Xoe របស់​ប្រជាជនថៃ រួមជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ និងទេសចរណ៍កសិកម្ម គឺជាទិសដៅពិសេសរបស់ខេត្ត ឌៀបបៀន (Dien Bien)។ ពីគំរូទេសចរណ៍សហគមន៍សាកល្បងចំនួនប្រាំបីភូមិ ក្នុងឆ្នាំ ២០០៣ រហូតដល់ឥឡូវនេះគំរូនេះត្រូវបានរីក​ចម្រើននៅស្រុកនានាក្នុងខេត្ត។ គំរូនេះដែលទទួលជោគជ័យបំផុតដែល​គេអាចលើកឡើង ដូចជាក្នុងភូមិ ចែកាន់ (Che Can) ភូមិ ភៀងលើយ (Phieng Loi) និងភូមិ ណាសឹ (Na Su) ជាដើម ។ ភូមិ ចែកាន់ (Che Can) ស្ថិតនៅក្នុងឃុំ មឿង​ផាំង(Muong Phang) ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីកណ្តាលខេត្ត ឌៀនបៀន (Dien Bien) មាន ១០០ គ្រួសារដែលមានប្រជាជនជាង ៤៣០ នាក់ សុទ្ធសឹងជាជនជាតិថៃ។ ប្រជាជននៃភូមិ ចែកាន់ (Che Can) ជាម្ចាស់ និងអភិរក្សសម្បត្តិវប្បធម៌ថៃបុរាណ ដែលកន្លែងមួយចំនួននៅតែមានដូចជា៖ ស្ថាបត្យកម្មផ្ទះខ្ពស់ពីដីរបស់ជនជាតិថៃខ្មៅ សំលៀកបំពាក់ ជំនឿ ពិធីបុណ្យ និងជាពិសេសរបាំ Xoe ។ លើសពីនេះ ក៏មាន​សិប្បកម្ម​ប្រពៃណី​ផងដែរ ដូចជា​ការ​ត្បាញ​ក្រណាត់​​ជនជាតិ​ភាគ​តិច តម្បាញ ឬស្សី ជាងដែក ជាងឈើ និង​ធ្វើ​ឧបករណ៍​ភ្លេង​បុរាណ​ប្រពៃណី។ ទន្ទឹម​នឹង​នេះទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងអាកាសធាតុស្រស់បំព្រង ភូមិ ចែកាន់ (Che Can) បានក្លាយជាគំរូអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដ៏ជោគជ័យបំផុតនៅខេត្ត ឌៀនបៀន (Dien Bien) និងជាគោលដៅទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសមកទស្សនា ផងដែរ។

 

ខេត្ត ឌៀនបៀន (Dien Bien) ក៏មានទេសភាពល្បីៗជាច្រើនដូចជា៖ បឹង ប៉ាខ័ង (Pa Khoang) បឹង ហួយផា (Huoi Pha) រូងភ្នំ បាថើម (Pa Thom) រូងភ្នំ ខជួឡា (Kho Chua La) រូងភ្នំ ពេរ៉ាំងគី (Pe Rang Ky) តំបន់​អភិរក្សធម្មជាតិ មឿង​ញ៉ែ (Muong Nhe) កន្លែង​ទឹក​រ៉េធម្មជាតិក្តៅ អ៊ូវ៉ា និង​ហួព៉ែ (Hua Pe)  ទេសភាពបឹងវារីសនី សើន​ឡា (Son La)  ភ្នំ​ ផាឌីន (Pha Din) (ភ្នំមួយក្នុងចំណោមភ្នំគ្រោះថ្នាក់បំផុតទាំងបួននៅក្នុងប្រទេសវៀតណាម "កន្លែង​ដែល​កើតឡើងការផ្ទុះគ្រាប់បែកជាច្រើន​ដង​" នៅក្នុងយុទ្ធនាការ ឌៀនបៀនភូ (Dien Bien Phu) ។ អាជ្ញាធរខេត្ត ឌៀនបៀន (Dien Bien) កំពុងផ្តោតលើការអនុវត្យ​សកម្មភាពសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ដើម្បីជំរុញតំណភ្ជាប់ជាមួយខេត្តនៅភាគខាងជើងឡាវ ភាគឦសាននៃប្រទេសថៃ និងប្រទេសចិន ដើម្បីដើម្បីបង្កើត tour ដំណើរទេសចរអន្តរជាតិ និងដំណើរទេសចរតាមបណ្តោយខ្សែបន្ទាត់ភាគពាយ័ព្យ។ ទិសដៅនេះក៏មានគោល​បំណង​ទាញយកប្រយោជន៍ពីអាកាសយានដ្ឋាន ឌៀនបៀនភូ (Dien Bien Phu) ដែលជាអាកាសយានដ្ឋានស៊ីវិលតែមួយគត់នៅតំបន់ភាគពាយ័ព្យ ដោយតភ្ជាប់ទីក្រុង  ឌៀនបៀន (Dien Bien) ជាមួយទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

ជាមួយនឹងសក្ដានុពល និងគុណសម្បត្តិពិសេសរបស់ខ្លួន ឆ្នាំនេះខេត្ត ឌៀនបៀន (Dien Bien) ធ្វើជាម្ចាស់ផ្ទះឆ្នាំទេសចរណ៍ជាតិ ភ្ជាប់ជាមួយអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) ។ ចំណុចលេចធ្លោនៃឆ្នាំទេសចរណ៍ជាតិ - ឌៀនបៀនភូ (Dien Bien Phu) ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ពិធីបុណ្យថ្នាក់ជាតិសំខាន់ៗដូចជា៖ ពិធីបុណ្យផ្កាជើង​គោឆ្នាំ ២០២៤; អបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) ការតាំងពិព័រណ៍ទេសចរណ៍ភាគពាយ័ព្យ - ឌៀនបៀន (Dien Bien)

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឌៀនបៀន (Dien Bien) លោក លេ​ថាញដូ (Le Thanh Do) បានឲ្យដឹងថា ឆ្នាំនេះ ខេត្តឌៀនបៀន (Dien Bien) ដាក់​ចេញគោលដៅទទួលភ្ញៀវទេសចរណ៍ចំនួន ១,៣ លាននាក់ ជាមួយនឹងចំណូលសរុបប្រមាណ ២.២០០ ពាន់លានដុង។ ដល់ឆ្នាំ ២០២៥ ខេត្ត  ឌៀនបៀន (Dien Bien) ដាក់​ចេញគោលដៅទទួលភ្ញៀវទេសចរណ៍ចំនួន ១,៤៥ លាននាក់ ចំណូលសរុបជាង ២.៣៨០ ពាន់លានដុង រួមចំណែកប្រមាណ ១០% នៃ GRDP មធ្យមរបស់ខេត្ត./.

  • អត្ថបទ៖ ត្រឹន​ហៀវ- រូបថត៖ ទ្រីញ​វ៉ាន់​បូ ត្រឹន​ហៀវ

    បច្ចេកទេស និងក្រាហ្វិក៖ត្រាង​ញូង ប្រែសម្រួលដោយង្វៀន​យ៉ាង



Top