កេរដំណែលលេណដ្ឋាន និងប៉មដ៏រឹងមាំបំផុតដែលសាងសង់ដោយកងទ័ពបារាំងនៅលើភ្នំ A1 ។ រូបថត៖ ទ្រីញបូ/កាសែតរូបភាពវៀតណាម
គោលដៅដំបូងរបស់យើងនៅពេលត្រឡប់មក ឌៀនបៀន (Dien Bien) ស្របនឹងឱកាសអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) គឺកេរដំណែលបញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ (Dien Bien Phu) ដែលមានទីតាំងនៅក្នុងព្រៃចាស់ក្នុងឃុំ មឿងផាំង (Muong Phang) ទីក្រុង ឌៀនបៀនភូ (Dien Bien Phu)។ នៅទីនេះ ភ្ញៀវទេសចរអាចមើលឃើញដោយផ្ទាល់ភ្នែកនូវខ្ទមដ៏សាមញ្ញដែលជាកន្លែងរស់នៅ និងធ្វើការប្រចាំថ្ងៃរបស់លោកនាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប (Vo Nguyen Giap) ខ្ទមធ្វើការរបស់អគ្គសេនាធិការដ្ឋាន ជាទីកន្លែងដែលមេបញ្ជាការជួបជុំ ដើម្បីដាក់ចេញសេចក្ដីសម្រេចចិត្តជាប្រវត្តិសាស្ត្រអំពីយុទ្ធនាការ ឌៀនបៀនភូ (Dien Bien Phu)។
ចេញពីព្រៃ មឿងផាំង (Muong Phang) យើងខ្ញុំជិះម៉ូតូតាមបណ្តោយផ្លូវលេខ ២៧៩ ម្ខាងជាផ្លូវឡើងភ្នំ និងម្ខាងទៀតជាជ្រោះជ្រៅឆ្ពោះទៅទន្លេណឹមរ៉ុម (Nam Rom)។ នេះគឺជាផ្លូវប្រវត្តិសាស្ត្រមួយដែលកងទ័ពយើងទាញកាំភ្លើងធំ ក្នុងអំឡុងពេលយុទ្ធនាការ ឌៀនបៀនភូ (Dien Bien Phu)។ បន្តធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧៩ ដល់ខ្លោងទ្វារក្រុង ឌៀនបៀន (Dien Bien) យើងបានទៅទស្សនាកេរដំណែលប្រវត្តិសាស្ត្រ ហ៊ីមឡាម (Him Lam) ។ នៅលើកំពូលភ្នំ ក្រោមពន្លឺថ្ងៃ និងម្លប់នៃដើមផ្កាជើងគោ ក្រុមភ្ញៀវទេសចរបានគោរពនិងអុជធូប ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធវីរជន ផាមឌីញយ៉ត (Phan Dinh Giot) និងយុទ្ធជនពលីរាប់រយនាក់ដែលលះបង់សាច់ឈាម បង្កើតជ័យជំនះរបស់ ហ៊ីមឡាម (Him Lam) បានកំទេចយកឈ្នះការយាមឃាត់ដ៏រឹងមាំនៃកងទ័ពបារាំង។
ចេញពីព្រៃ មឿងផាំង (Muong Phang) យើងខ្ញុំជិះម៉ូតូតាមបណ្តោយផ្លូវលេខ ២៧៩ ម្ខាងជាផ្លូវឡើងភ្នំ និងម្ខាងទៀតជាជ្រោះជ្រៅ បែរមុខទៅទន្លេណ៉ឹមរ៉ុម (Nam Rom)។ នេះគឺជាផ្លូវប្រវត្តិសាស្ត្រមួយដែលកងទ័ពយើងទាញកាំភ្លើងធំ ក្នុងអំឡុងពេលយុទ្ធនាការ ឌៀនបៀនភូ (Dien Bien Phu)។ បន្តធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧៩ ដល់ខ្លោងទ្វារក្រុង ឌៀនបៀន (Dien Bien) យើងបានទៅទស្សនាកេរដំណែលប្រវត្តិសាស្ត្រ ហ៊ីមឡាម (Him Lam) ។ នៅលើកំពូលភ្នំ ក្រោមពន្លឺថ្ងៃ និងម្លប់នៃដើមផ្កាជើងគោដើម ក្រុមអ្នកទេសចរបានគោរពនិងអុជធូប ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធវីរជន ផាមឌីញយ៉ុត (Phan Dinh Giot) និងយុទ្ធជនពលីរាប់រយនាក់ដែលលះបង់សាច់ឈាម ដើម្បីបង្កើតឡើងជ័យជំនះរបស់ ហ៊ីមឡាម (Him Lam)បានកំទេចឈ្នះការយាមឃាត់ដ៏រឹងមាំបំផុតនៃកងទ័ពបារាំង។
ទេសភាពនៃភ្នំ A1 (កងទ័ពបារាំងហៅវាថាមូលដ្ឋាន Elian ២) ដែលមានទីតាំងនៅជាប់ផ្លូវហាយវេលេខ ២៧៩ (ឥឡូវជាផ្លូវ វ៉ង្វៀនយ៉ាប (Vo Nguyen Giap))ស្ថិតក្នុងសង្កាត់ មឿងថាញ (Muong Thanh) - ទីក្រុង ឌៀនបៀនភូ (Dien Bien Phu) ខេត្ត ឌៀនបៀន ( Dien Bien) ។ រូបថត៖ ហ័ងហា/កាសែតរូបភាពវៀតណាម
ពីទីកេរដំណែល ហ៊ីមឡាម (Him Lam) យើងបានបន្តធ្វើដំណើរតាមបណ្តោយផ្លូវថ្មី ដែលដាក់ឈ្មោះតាមនាយឧតម្តសេនីយ៍ វ៉ូ ង្វៀនយ៉ាប (Vo Nguyen Giap)។ ផ្លូវនេះឆ្លងកាត់កណ្តាលក្រុង ហើយឆ្ពោះទៅច្រកទ្វារព្រំដែនអន្តរជាតិ តីត្រាង (Tay Trang) ជាប់ព្រំដែនឡាវ។ នៅលើផ្លូវនេះមានបណ្តុំកេរដំណែលប្រវត្តិសាស្ត្រល្បីៗជាច្រើនដូចជា៖ វិមានជ័យជំនះ ទីលាន ៧ ឧសភា, ប្រាសាទបូជាយុទ្ធជនពលីនៅសមរភូមិ ឌៀបបៀនភូ (Dien Bien Phu) ទីបញ្ចុះសពជាតិសម្រាប់យុទ្ធជនពលីនៅភ្នំ A1, ភ្នំ D1, ស្ពាន មឿងថាញ (Muong Thanh) សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ ឌៀបបៀនភូ (Dien Bien Phu) ។
នៅភ្នំ A1 ក្រុមភ្ញៀវនិមួយៗ បានឈប់ជាយូរនៅក្បែររណ្ដៅដែលបណ្តាលដោយគ្រឿងផ្ទុះយក្សនៅកំពូលភ្នំ។ នេះគឺជាកន្លែងខ្ពស់ដែលមានទីតាំងសំខាន់សម្រាប់ការការពារកណ្តាលក្រុង មឿងថាញ (Muong Thanh) បិទច្រកចូលលេណដ្ឋានបញ្ជាការរបស់ឧត្តមសេនីយ៍ លោក Chistian de Castries (១៩០២ - ១៩៩១)។ អស់រយៈពេល ៣៩ ថ្ងៃទាំងយប់ ដ៏អង់អាចក្លាហាន “ជីកភ្នំ ដេកក្នុងផ្លូវរូងក្រោមដី ភ្លៀងធ្លាក់ ហូបបាយពូត” កងទ័ពរបស់យើងបានជីករូងក្រោមដីឆ្លងកាត់ភ្នំ ដើម្បីដាក់ជាតិផ្ទុះទម្ងន់ជិត ១ តោន ហើយបំផ្លាញលេណដ្ឋានការពារមួយចំនួនរបស់ខ្មាំងសត្រូវ និងកំទេចកន្លែងនោះ រួមចំណែកយ៉ាងសំខាន់សម្រាប់កាលៈទេសៈប្រវត្តិសាស្ត្រ ដែលទង់ជាតិ "ប្តេជ្ញាចិត្តប្រយុទ្ធ ប្តេជ្ញាយកឈ្នះ" បានហោះលើដំបូលរូងក្រោមដីរបស់លោកឧត្តមសេនីយ៍ Chistian de Castries នៅម៉ោង ៥ និង ៣០ នាទី ល្ងាចនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ គូសចំណាំការដួលរលំរបស់ខ្មាំងសត្រូវនៅ ឌៀនបៀនភូ (Dien Bien Phu) បង្កើតជ័យជំនះជាប្រវត្តិសាស្ត្រ ឌៀនបៀនភូ (Dien Bien Phu) "ល្បីល្បាញលើទ្វីបទាំងប្រាំ ធ្វើឲ្យកក្រើកផែនដី"។
ភ្ញៀវទេសចរទៅទស្សនារូងក្រោមដីបញ្ជារបស់ឧត្តមសេនីយ៍ លោក Chistian de Castries ។ រូបថត៖ ទ្រីញបូ/កាសែតរូបភាពវៀតណាម
កម្លាំងចលករសម្រាប់ខេត្ត ឌៀនបៀន (Dien Bien) អភិវឌ្ឍ
ភ្ញៀវទេសចរណ៍ និងអតីតយុទ្ធជននៅទូទាំងប្រទេសមកទស្សនាខ្ទមស្នាក់នៅ និងធ្វើការរបស់លោកនាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប (Vo Nguyen Giap) នៅទីបញ្ជាការដ្ឋាន នៅមឿងផាំង (Muong Phang) (បច្ចុប្បន្ននៅទីក្រុង ឌៀនបៀនភូ (Dien Bien Phu))។ រូបថត៖ ទ្រីញបូ/កាសែតរូបភាពវៀតណាម
អតីតយុទ្ធជនបានរំជួលចិត្ត នៅពេលពួកគេបានទៅទស្សនារូងក្រោមដីបញ្ជាការរបស់លោកនាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប (Vo Nguyen Giap) នៅទីបញ្ជាការដ្ឋាន នៅមឿងផាំង (Muong Phang)។ រូបថត៖ ទ្រីញបូ/កាសែតរូបភាពវៀតណាម
ខេត្ត ឌៀនបៀន (Dien Bien) ជាតំបន់ដែលមានធម្មជាតិដ៏អស្ចារ្យ រ៉ូមែនទិច និងអាកាសធាតុស្រស់បំព្រង មានប្រវត្តិវីរភាព និងវប្បធម៌ពិសេស និងជាតំបន់ដែលមានការបង្រួបបង្រួមនៃសោភណ្ឌភាពនៃតំបន់ភាគពាយ័ព្យ។ ទាំងនេះគឺជាសក្ដានុពល និងភាពខ្លាំងសំខាន់ៗ ដែលជួយខេត្ត ឌៀនបៀន (Dien Bien) ឈានឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍ កើនឡើងយ៉ាងខ្លាំង ដើម្បីក្លាយជាមជ្ឈមណ្ឌលទេសចរណ៍នៃអនុតំបន់ភាគពាយ័ព្យ ដោយផ្អែកលើសសរស្តម្ភសំខាន់ៗ ចំនួនបី៖ ទេសចរណ៍ប្រវត្តិសាស្ត្រ - ខាងវិញ្ញាណវប្បធម៌ អេកូទេសចរណ៍ ស្វែងយល់ពីទេសភាពធម្មជាតិ និងទេសចរណ៍សម្រាប់ការសម្រាកលំហែកាយ ការកម្សាន្ត និងការថែទាំសុខភាព។
ជ្រលង មឿងថាញ (Muong Thanh) ដែលជាមូលដ្ឋានការពារដ៏រឹងមាំ នៅឌៀនបៀនភូ (Dien Bien Phu) ក្នុងអតីតកាល រហូតដល់បច្ចុប្បន្ននេះបានក្លាយជាកន្លែងអភិរក្ស និងពង្រីកបេតិកភណ្ឌរបាំ Xoe របស់សហគមន៍ជនជាតិថៃ ដែលទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់មកទេសចរនិងលេងកម្សាន្តជារៀងរាល់ថ្ងៃ។ ពេលយប់ ក្នុងឈុតសម្តែងរបាំ Xoe របស់ប្រជាជនថៃនៅស្រុក មឿងថាញ (Muong Thanh) តែងតែច្រៀងរួមគ្នាថា៖ «បើសិនមិនរាំរបាំ Xoe ប្រជាជនមិនសប្បាយរីករាយ បើសិនមិនរាំរបាំ Xoe ដើមស្រូវក៏មិនចេញផ្កា បើសិនមិនរាំរបាំ Xoe ដើមពោតមិនចេញផ្លែ បើសិនមិនរាំរបាំ Xoe ប្រុសនិងស្រីមិនក្លាយទៅជាប្ដីប្រពន្ធទេ»។ កញ្ញា ថាយឡធីបៀយ (Thai Lo Thi Buoi នៅភូមិ ភឿងលើយ (Phieng Loi) (ឃុំ ថាញមីញ(Thanh Minh) ទីក្រុង ឌៀនបៀនភូ (Dien Bien Phu) បានចែករំលែកថា “សម្រាប់ជនជាតិថៃយើងខ្ញុំមិនដឹងថា របាំ xoe មានពីកាលណាទេ យើងគ្រាន់តែដឹងថា នៅពេលយើងខ្ញុំធំឡើង ក្មេងស្រីគ្រប់រូបត្រូវរៀនរបាំនេះ។ គ្មានព្រឹត្តិការណ៍ធំៗ ឬពិធីបុណ្យណារបស់ជនជាតិថៃយើងនៅស្រុក មឿងថាញ (Muong Thanh) ក៏មិនសម្តែងរបាំ Xoe នៅឡើយ”។
ពីមួយជំនាន់ទៅមួយជំនាន់ របាំ Xoe របស់ប្រជាជនថៃ មានស្ថិតស្ថេរនិងអភិវឌ្ឍយ៉ាងខ្លាំង ហើយបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅឆ្នាំ ២០២១។ សព្វថ្ងៃនេះ របាំ Xoe របស់ប្រជាជនថៃបានក្លាយទៅជាសោភណ្ឌភាពវប្បធម៌ពិសេសនៃភូមិទេសចរណ៍សហគមន៍នៅខេត្ត ឌៀបបៀន (Dien Bien) ។
ការអភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌ Xoe របស់ប្រជាជនថៃ រួមជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ និងទេសចរណ៍កសិកម្ម គឺជាទិសដៅពិសេសរបស់ខេត្ត ឌៀបបៀន (Dien Bien)។ ពីគំរូទេសចរណ៍សហគមន៍សាកល្បងចំនួនប្រាំបីភូមិ ក្នុងឆ្នាំ ២០០៣ រហូតដល់ឥឡូវនេះគំរូនេះត្រូវបានរីកចម្រើននៅស្រុកនានាក្នុងខេត្ត។ គំរូនេះដែលទទួលជោគជ័យបំផុតដែលគេអាចលើកឡើង ដូចជាក្នុងភូមិ ចែកាន់ (Che Can) ភូមិ ភៀងលើយ (Phieng Loi) និងភូមិ ណាសឹ (Na Su) ជាដើម ។ ភូមិ ចែកាន់ (Che Can) ស្ថិតនៅក្នុងឃុំ មឿងផាំង(Muong Phang) ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីកណ្តាលខេត្ត ឌៀនបៀន (Dien Bien) មាន ១០០ គ្រួសារដែលមានប្រជាជនជាង ៤៣០ នាក់ សុទ្ធសឹងជាជនជាតិថៃ។ ប្រជាជននៃភូមិ ចែកាន់ (Che Can) ជាម្ចាស់ និងអភិរក្សសម្បត្តិវប្បធម៌ថៃបុរាណ ដែលកន្លែងមួយចំនួននៅតែមានដូចជា៖ ស្ថាបត្យកម្មផ្ទះខ្ពស់ពីដីរបស់ជនជាតិថៃខ្មៅ សំលៀកបំពាក់ ជំនឿ ពិធីបុណ្យ និងជាពិសេសរបាំ Xoe ។ លើសពីនេះ ក៏មានសិប្បកម្មប្រពៃណីផងដែរ ដូចជាការត្បាញក្រណាត់ជនជាតិភាគតិច តម្បាញ ឬស្សី ជាងដែក ជាងឈើ និងធ្វើឧបករណ៍ភ្លេងបុរាណប្រពៃណី។ ទន្ទឹមនឹងនេះទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងអាកាសធាតុស្រស់បំព្រង ភូមិ ចែកាន់ (Che Can) បានក្លាយជាគំរូអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដ៏ជោគជ័យបំផុតនៅខេត្ត ឌៀនបៀន (Dien Bien) និងជាគោលដៅទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសមកទស្សនា ផងដែរ។
ខេត្ត ឌៀនបៀន (Dien Bien) ក៏មានទេសភាពល្បីៗជាច្រើនដូចជា៖ បឹង ប៉ាខ័ង (Pa Khoang) បឹង ហួយផា (Huoi Pha) រូងភ្នំ បាថើម (Pa Thom) រូងភ្នំ ខជួឡា (Kho Chua La) រូងភ្នំ ពេរ៉ាំងគី (Pe Rang Ky) តំបន់អភិរក្សធម្មជាតិ មឿងញ៉ែ (Muong Nhe) កន្លែងទឹករ៉េធម្មជាតិក្តៅ អ៊ូវ៉ា និងហួព៉ែ (Hua Pe) ទេសភាពបឹងវារីសនី សើនឡា (Son La) ភ្នំ ផាឌីន (Pha Din) (ភ្នំមួយក្នុងចំណោមភ្នំគ្រោះថ្នាក់បំផុតទាំងបួននៅក្នុងប្រទេសវៀតណាម "កន្លែងដែលកើតឡើងការផ្ទុះគ្រាប់បែកជាច្រើនដង" នៅក្នុងយុទ្ធនាការ ឌៀនបៀនភូ (Dien Bien Phu) ។ អាជ្ញាធរខេត្ត ឌៀនបៀន (Dien Bien) កំពុងផ្តោតលើការអនុវត្យសកម្មភាពសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ដើម្បីជំរុញតំណភ្ជាប់ជាមួយខេត្តនៅភាគខាងជើងឡាវ ភាគឦសាននៃប្រទេសថៃ និងប្រទេសចិន ដើម្បីដើម្បីបង្កើត tour ដំណើរទេសចរអន្តរជាតិ និងដំណើរទេសចរតាមបណ្តោយខ្សែបន្ទាត់ភាគពាយ័ព្យ។ ទិសដៅនេះក៏មានគោលបំណងទាញយកប្រយោជន៍ពីអាកាសយានដ្ឋាន ឌៀនបៀនភូ (Dien Bien Phu) ដែលជាអាកាសយានដ្ឋានស៊ីវិលតែមួយគត់នៅតំបន់ភាគពាយ័ព្យ ដោយតភ្ជាប់ទីក្រុង ឌៀនបៀន (Dien Bien) ជាមួយទីក្រុងហាណូយ និងទីក្រុងហូជីមិញ។
ជាមួយនឹងសក្ដានុពល និងគុណសម្បត្តិពិសេសរបស់ខ្លួន ឆ្នាំនេះខេត្ត ឌៀនបៀន (Dien Bien) ធ្វើជាម្ចាស់ផ្ទះឆ្នាំទេសចរណ៍ជាតិ ភ្ជាប់ជាមួយអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) ។ ចំណុចលេចធ្លោនៃឆ្នាំទេសចរណ៍ជាតិ - ឌៀនបៀនភូ (Dien Bien Phu) ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ពិធីបុណ្យថ្នាក់ជាតិសំខាន់ៗដូចជា៖ ពិធីបុណ្យផ្កាជើងគោឆ្នាំ ២០២៤; អបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) ការតាំងពិព័រណ៍ទេសចរណ៍ភាគពាយ័ព្យ - ឌៀនបៀន (Dien Bien) …
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឌៀនបៀន (Dien Bien) លោក លេថាញដូ (Le Thanh Do) បានឲ្យដឹងថា ឆ្នាំនេះ ខេត្តឌៀនបៀន (Dien Bien) ដាក់ចេញគោលដៅទទួលភ្ញៀវទេសចរណ៍ចំនួន ១,៣ លាននាក់ ជាមួយនឹងចំណូលសរុបប្រមាណ ២.២០០ ពាន់លានដុង។ ដល់ឆ្នាំ ២០២៥ ខេត្ត ឌៀនបៀន (Dien Bien) ដាក់ចេញគោលដៅទទួលភ្ញៀវទេសចរណ៍ចំនួន ១,៤៥ លាននាក់ ចំណូលសរុបជាង ២.៣៨០ ពាន់លានដុង រួមចំណែកប្រមាណ ១០% នៃ GRDP មធ្យមរបស់ខេត្ត./.