ដាក់បញ្ចូលប្រទេសវៀតណាក្នុងចំណោម ៣០ប្រទេសទេសចរណ៍ឈានមុខគេ លើពិភពលោក
ក្នុងបរិបទដែលទីផ្សារទេសចរណ៍វៀតណាមកំពុងបានស្តារឡើងវិញជាបណ្តើរៗ បន្ទាប់ពីជំងឺCOVID-19 លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh)បានជឿជាក់លើការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ការសម្របសម្រួល ការឯកភាពរវាងសហគ្រាសនិងប្រជាជន...វិស័យទេសចរណ៍របស់វៀតណាមនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា តាមទិសដៅ “ផលិតផលពិសេស សេវកម្មវិជ្ជាជីវៈ បែបបទងាយស្រួល តម្លៃប្រកួតប្រជែង បរិស្ថានមានអានាម័យស្អាត គោលដៅសុវត្ថិភាពនិងជិតស្និទ្ធ”ស្ថិតក្នុងក្រុមចំណោមឋ ៣០ ប្រទេសមានសមត្ថភាពប្រកួតប្រជែងវិស័យទេសចរណ៍ឈានមុខលើពិភពលោក។
វៀតណាមគឺប្រទេសមួយមានប្រព័ន្ធនយោបាយដ៏ស្ថេរភាព ទីតាំងភូមិសាស្ត្រមានភាពងាយស្រួល ប្រព័ន្ធគមនាគមន៍បានអភិវឌ្ឍជាព្រមៗគ្នា ធម្មជាតិអស្ចារ្យ ស្រស់ស្អាត ចម្រុះសម្បូរទាំងសមុទ្រ ភ្នំ ព្រៃនិងទន្លែ វៀតណាមមានអច្ឆរិយៈធម្មជាតិមួយក្នុងចំណោមអច្ឆរិយៈធម្មជាតិថ្មីទាំង ៧ក្នុងពិភពលោកមានបេតិកភណ្ឌធម្មជាតិពិភពលោកចំនួន ៣ បេតិកភណ្ឌវប្បធម៌អរូបីដែលតំណាងឲ្យមនុស្សជាតិចំនួន ១៥ មានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ រមណីយដ្ឋាន ផលិតផលពិសេសរាប់ពាន់ និងមានតម្លៃ ទាបជាង បើសិនប្រៀបធៀបនឹងក្នុងតំបន់ ជាពិសេសប្រទេសវៀតណាមមាន ៥៤ជនជាតិជាមួយនឹងលក្ខណៈវប្បធម៌ពិសេស …
“ខាងលើទាំងនោះគឺជាកត្តាមូលដ្ឋាននិងសំខាន់ ដើម្បីយើងអភិវឌ្ឍ ក្នុងនោះមានការអភិវឌ្ឍវិស័យទេសចរណ៍” លោនាយករដ្ឋមន្ត្រីបានអះអាងក្នុងសន្និសីទអនឡាញទូទាំងប្រទេសអំពីទេសចរណ៍ ឆ្នាំ២០២៣ ដើម្បី “ជំរុញការស្តារៈឡើងវិញយ៉ាងឆាប់រហ័ស ពន្លឿនការអភិវឌ្ឍន៍" ដែលបានរៀបចំឡើងនាពាក់កណ្តាលខែមិនាកន្លងហើយ។
ទន្ទឹមនឹងនោះ ប្រព័ន្ធសម្ភារៈបច្ចេកទេស រចនាសម្ព័ន្ធបម្រើទេសចរណ៍របស់វៀតណាមមួយថ្ងៃកាន់តែអភិវឌ្ឍ ប្រព័ន្ធផលិតផលទេសចរណ៍បាននិងកំពុងបង្កើតឡើង ឆ្លើយតបនឹងតម្រូវដ៏សម្បូរ៍របស់ទីផ្សារ។ សមត្ថភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍របស់វៀតណាមកាន់តែបានកែលម្អ ជាប់ចំណាត់ថ្នាក់លេខ ៦៣ ក្នុងចំណោម ១៤០ប្រទេស និងបូរណភាពទឹកដី នាឆ្នាំ២០១៩ កើនឡើង ១៧ថ្នាក់ បើសិនប្រៀបធៀបនឹងឆ្នាំ២០១១។ នាឆ្នាំ២០២១ ខឿនសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ ៥២ ក្នុងចំណោម ១៧៧ប្រទេស កើនឡើង ៨ថ្នាក់ បើសិនជាប្រៀបធៀបនឹងឆ្នាំ២០១៩។ ជាមួយនឹងសន្ទស្សន៍សសរស្តម្ភ ៦/១៧ ជាប់ចំណាត់ថ្នាក់ក្នុងបណ្តាប្រទេសឈានមុខគេលើពិភពលោក វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៣ ដែលមានកំណើនទេសចរណ៍ខ្ពស់បំផុត។
ទោះជាយ៉ាងណាក៏ដោយ ត្រូវទទួលស្គាល់ដោយស្មោះត្រង់នូវបញ្ហាសេសសល់ និងភាពអវិជ្ជមាននៃវិស័យទេសចរណ៍ ដូចជា ការអភិវឌ្ឍមិនសមស្របនឹងសក្តានុពល ភាពប្រៀប មិនទាន់លំនឹង ការប្រកួតប្រជែងមិនខ្ពស់។ ការអភិវឌ្ឍទេសចរណ៍គឺជាការទទួលខុសត្រូវរួមនៃប្រព័ន្ធនយោបាយទាំងមូល គ្រប់ជាន់ថ្នាក់ គ្រប់វិស័យ និងសង្គមទាំងមូល ការអភិវឌ្ឍន៍ទេសចរណ៍ត្រូវតែដាក់ក្នុងការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចសង្គមទាំងមូល ដោយមានតួនាទីជាវិស័យសេដ្ឋកិច្ចនាំមុខ ផ្លាស់ប្តូរពី "ផ្តល់អ្វីដែលយើងមាន" ទៅ "ផ្តល់អ្វីដែលអតិថិជនត្រូវការ"; ពីទេសចរណ៍ "មួយរដូវ" ទៅទេសចរណ៍ពេញមួយឆ្នាំ; អភិវឌ្ឍន៍ទេសចរណ៍តាមទិសដៅសុវត្ថិភាព បៃតង ស្អាត ស៊ីវិល័យ ទំនើប ទាក់ទាញ លើកកម្ពស់វប្បធម៌ទេសចរណ៍វៀតណាម ...
ទេសចរណ៍រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ធានាសុមាលភាពសង្គម អភិរក្សនិងពង្រីកតម្លៃវប្បធម៌ ការពារបរិស្ថាននិងការពារជាតិនិងសុន្តិសុខជាតិ។ ក្នុងនិន្នាការបច្ចុប្បន្ននេះ នៅទាំងជំរុញការផ្លាស់ប្តូរឌីជីថល បង្កើតនិងអភិវឌ្ឍប្រព័ន្ធអេកូទេសចរណ៍ឆ្លាតវៃនៅប្រទេសវៀតណាម។ ព្រមទាំង បង្កើនកិច្ចសហប្រតិបត្តិអន្តរជាតិ ជាពិសេសជាមួយសារជីវកម្ម ក្រុមហ៊ុនទេសចរណ៍ធំៗ ក្រុមហ៊ុនពហុជាតិ ក្នុងការជំរុញតភ្ជាប់ ទាក់ទាញទីផ្សារដែលមានបរិមាណភ្ញៀវច្រើន និងសក្តានុពល។
ទេសចរណ៍គឺជាវិស័យ សេដ្ឋកិច្ចសំខាន់ ជាឧស្សហកម្មគ្មានផ្សែង រួមចំណែកយ៉ាងសំខាន់ក្នុងខឿនសេដ្ឋកិច្ចនៃប្រទេសជាច្រើន ដែលជានិន្នាការអភិវឌ្ឍនៅពេលអានាគត។ ទន្ទឹមនឹងនេះ វាក៏ជាស្ពានតភ្ជាប់ដើម្បីប្រជាជននៃបណ្តាប្រទេសជួបប្រាស្រ័យ ដោះដូរការយល់ដឹងជាមួយគ្នា ពង្រឹងសាមគ្គីភាព មិត្តភាពនិងឆ្ពោះទៅកាន់ពិភពលោកប្រកបដោយសន្តិសុខ ស្ថេរភាព អភិវឌ្ឍនិងវិបុលភាព./.
មហាសន្និបាតលើកទី ១៣ របស់បក្ស បានកំណត់ថា «ជំរុញរចនាសម្ព័ន្ធវិស័យទេសចរណ៍ឡើងវិញ ធានាវិជ្ជាជីវៈ ទំនើប និងអភិវឌ្ឍជាព្រមៗគ្នា ស្ថេរភាព និងសមាហរណកម្មអន្តរជាតិ... កសាង អភិវឌ្ឍ និងកំណត់ទីតាំងម៉ាកយីហោទេសចរណ៍ជាតិផ្សារភ្ជាប់ជាមួយនឹងរូបភាពលេចធ្លោ ពិសេស បង្កប់នូវអត្តសញ្ញាណវប្បធម៌ជាតិ... ដល់ឆ្នាំ ២០៣០ ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមនឹងឈានដល់ ៤៧ - ៥០ លាននាក់ ទេសចរណ៍រួមចំណែកប្រហែល ១៤ - ១៥% GDP បង្កើនសមាមាត្រតំបន់ សេវាកម្មក្នុង GDP កើនឡើងជាង ៥០% ។
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ទីភ្នាក់ងារសារព័ត៌មាន
ប្រែសម្រួលដោយង្វៀនយ៉ាង