ចំណុចសំខាន់ៗ

ដាក់បញ្ចូលប្រទេសវៀតណាក្នុងចំណោម ៣០ប្រទេសទេសចរណ៍ឈានមុខគេ លើពិភពលោក

ក្នុង​បរិបទ​​ដែល​ទីផ្សារទេសចរណ៍​វៀតណាម​កំពុង​បានស្តារឡើង​វិញ​ជាបណ្តើរៗ បន្ទាប់ពី​ជំងឺ COVID-19 លោកនាយករដ្ឋមន្ត្រី ផាម​ មិញ​ជិញ (Pham Minh Chinh) បាន​ជឿជាក់​លើ​ការចូល​រួមនៃប្រព័ន្ធនយោបាយទាំងមូល ការសម្របសម្រួល ការឯកភាពរវាង​សហគ្រាសនិង​ប្រជាជន...

ក្នុង​បរិបទ​​ដែល​ទីផ្សារទេសចរណ៍​វៀតណាម​កំពុង​បានស្តារឡើង​វិញ​ជាបណ្តើរៗ បន្ទាប់ពី​ជំងឺCOVID-19 លោកនាយករដ្ឋមន្ត្រី ផាម​ មិញ​ជិញ (Pham Minh Chinh)បាន​ជឿជាក់​លើ​ការចូល​រួមនៃប្រព័ន្ធនយោបាយទាំងមូល ការសម្របសម្រួល ការឯកភាពរវាង​សហគ្រាសនិង​ប្រជាជន...វិស័យទេសចរណ៍របស់​​វៀតណាម​នឹង​អភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា តាម​ទិស​ដៅ ផលិតផលពិសេស សេវកម្មវិជ្ជាជីវៈ ​បែបបទងាយស្រួល ​តម្លៃប្រកួត​ប្រជែង បរិស្ថាន​មាន​អានាម័យ​ស្អាត គោល​ដៅ​សុវត្ថិភាព​និង​ជិតស្និទ្ធស្ថិត​ក្នុង​ក្រុម​ចំណោមឋ ៣០ ប្រទេសមាន​សមត្ថភាពប្រកួត​ប្រជែង​វិស័យទេសចរណ៍​ឈាន​មុខលើ​ពិភពលោក។

ឈូងសមុទ្រ ហាឡុង (Ha Long) គឺជាបេតិកភណ្ឌធម្មជាតិពិភពលោកដែលអង្គការ UNESCO ទទួលស្គាល់ ក្នុងឆ្នាំ ១៩៩៤ មានទីតាំងនៅខេត្ត ក្វាង​និញ (Quang Ninh) ប្រទេសវៀតណាម។ ឈូងសមុទ្រដ៏ស្រស់ស្អាតដែលបង្កើតឡើងដោយភ្នំថ្មកំបោររាប់ពាន់ផ្ទាំង មាន​រូបរាងនិងទំហំផ្សេងៗគ្នា - គឺជាឈូងសមុទ្រមួយក្នុងចំណោមឈូងសមុទ្រដ៏ស្រស់ស្អាតបំផុតទាំងប្រាំនៅលើភពផែនដី។ រូបថត៖ ឯកសារ VNP

វៀតណាម​គឺប្រទេសមួយ​មាន​ប្រព័ន្ធ​នយោបាយដ៏​ស្ថេរភាព ទីតាំង​​​ភូមិសាស្ត្រ​មានភាព​ងាយស្រួល ប្រព័ន្ធ​គមនាគមន៍​បានអភិវឌ្ឍជាព្រមៗគ្នា ធម្មជាតិ​អស្ចារ្យ ស្រស់ស្អាត ចម្រុះសម្បូរទាំងសមុទ្រ ភ្នំ ព្រៃនិង​ទន្លែ ​វៀតណាមមានអច្ឆរិយៈធម្មជាតិមួយ​ក្នុង​ចំណោម​អច្ឆរិយៈធម្មជាតិ​ថ្មីទាំង ៧ក្នុងពិភពលោកមានបេតិកភណ្ឌ​ធម្មជាតិ​ពិភពលោកចំនួន ៣ បេតិកភណ្ឌវប្បធម៌អរូបី​​ដែល​តំណាង​ឲ្យ​មនុស្សជាតិ​ចំនួន ១៥ ​មាន​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ រមណីយដ្ឋាន ផលិតផល​ពិសេសរាប់ពាន់ និងមានតម្លៃ ទាប​ជាង​ បើ​សិន​ប្រៀបធៀប​នឹង​ក្នុង​តំបន់ ជាពិសេស​​ប្រទេស​វៀតណាម​មាន ៥៤​ជនជាតិជាមួយនឹងលក្ខណៈវប្បធម៌ពិសេស

ខាងលើ​ទាំងនោះ​គឺជា​កត្តា​មូល​ដ្ឋាន​និង​សំខាន់​ ដើម្បីយើង​អភិវឌ្ឍ ក្នុង​នោះ​មាន​ការអភិវឌ្ឍ​វិស័យទេសចរណ៍ លោនាយករដ្ឋមន្ត្រីបាន​អះ​អាង​ក្នុង​សន្និសីទ​អនឡាញ​ទូទាំង​ប្រទេស​អំពី​ទេសចរណ៍ ឆ្នាំ២០២៣ ដើម្បី ​ជំរុញ​​ការស្តារៈឡើង​វិញ​​យ៉ាង​ឆាប់រហ័ស ​ពន្លឿនការអភិវឌ្ឍន៍" ដែល​បាន​រៀបចំឡើង​​នាពាក់​កណ្តាល​ខែមិនាកន្លងហើយ។

ទន្ទឹម​នឹង​នោះ ប្រព័ន្ធ​សម្ភារៈបច្ចេក​ទេស រចនាសម្ព័ន្ធបម្រើ​ទេសចរណ៍​របស់​វៀតណាម​មួយថ្ងៃកាន់តែអភិវឌ្ឍ ប្រព័ន្ធផលិតផល​ទេសចរណ៍​បាន​និង​កំពុង​បង្កើត​ឡើង​ ឆ្លើយតប​នឹង​តម្រូវ​ដ៏សម្បូរ៍​របស់ទីផ្សារ។ សមត្ថភាពប្រកួត​ប្រជែងនៃវិស័យទេសចរណ៍របស់វៀតណាម​កាន់តែ​​បានកែលម្អ ជាប់​ចំណាត់​ថ្នាក់លេខ ៦៣ ក្នុង​ចំណោម ១៤០ប្រទេស និងបូរណភាពទឹកដី នាឆ្នាំ២០១៩ ​កើនឡើង​ ១៧ថ្នាក់  បើ​សិន​ប្រៀបធៀប​នឹង​ឆ្នាំ២០១១។ នា​ឆ្នាំ២០២១ ​ខឿនសេដ្ឋកិច្ចជាប់​ចំណាត់​ថ្នាក់​លេខ ៥២ ក្នុងចំណោម ១៧៧ប្រទេស កើន​ឡើង​ ៨ថ្នាក់  ​បើសិន​ជាប្រៀបធៀប​នឹង​ឆ្នាំ២០១៩។ ជាមួយនឹងសន្ទស្សន៍​​សសរស្តម្ភ ៦/១៧ ជាប់ចំណាត់ថ្នាក់ក្នុងបណ្តាប្រទេសឈានមុខគេលើពិភពលោក វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៣ ដែលមានកំណើនទេសចរណ៍ខ្ពស់បំផុត។


ទោះជាយ៉ាងណាក៏ដោយ ត្រូវ​ទទួលស្គាល់ដោយស្មោះត្រង់នូវបញ្ហាសេសសល់ និងភាពអវិជ្ជមាននៃវិស័យទេសចរណ៍ ដូចជា ការអភិវឌ្ឍមិនសមស្របនឹងសក្តានុពល ភាពប្រៀប មិនទាន់លំនឹង ការប្រកួតប្រជែងមិន​​ខ្ពស់។ ការអភិវឌ្ឍទេសចរណ៍គឺជាការទទួលខុសត្រូវរួមនៃប្រព័ន្ធនយោបាយទាំងមូល គ្រប់ជាន់ថ្នាក់ គ្រប់វិស័យ និងសង្គមទាំងមូល ការអភិវឌ្ឍន៍ទេសចរណ៍ត្រូវតែដាក់ក្នុងការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចសង្គមទាំងមូល ដោយមានតួនាទីជាវិស័យសេដ្ឋកិច្ចនាំមុខ ផ្លាស់ប្តូរពី "ផ្តល់អ្វីដែលយើងមាន" ទៅ "ផ្តល់អ្វីដែលអតិថិជនត្រូវការ"; ពីទេសចរណ៍ "មួយរដូវ" ទៅទេសចរណ៍ពេញមួយឆ្នាំ; អភិវឌ្ឍន៍ទេសចរណ៍តាមទិសដៅសុវត្ថិភាព បៃតង ស្អាត ស៊ីវិល័យ ទំនើប ទាក់ទាញ លើកកម្ពស់វប្បធម៌ទេសចរណ៍វៀតណាម ...

ទេសចរណ៍​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ធានាសុមាលភាពសង្គម អភិរក្សនិង​ពង្រីក​តម្លៃវប្បធម៌ ការពារ​បរិស្ថាន​និងការពារជាតិ​និង​សុន្តិសុខជាតិ។ ក្នុង​និន្នាការ​បច្ចុប្បន្ននេះ ​នៅទាំងជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល បង្កើត​និង​អភិវឌ្ឍ​ប្រព័ន្ធអេកូទេសចរណ៍ឆ្លាតវៃនៅប្រទេសវៀតណាម។ ព្រមទាំង​ បង្កើន​​កិច្ចសហប្រតិបត្តិអន្តរជាតិ ជាពិសេស​ជាមួយ​សារជីវកម្ម ក្រុមហ៊ុនទេសចរណ៍ធំៗ ក្រុមហ៊ុន​ពហុជាតិ​ ក្នុង​ការ​ជំរុញ​​តភ្ជាប់ ទាក់ទាញ​ទីផ្សារ​ដែល​មាន​បរិមាណ​ភ្ញៀវ​ច្រើន​ និង​សក្តានុពល។


ទេសចរណ៍​គឺជាវិស័យ​ សេដ្ឋកិច្ច​សំខាន់ ជាឧស្សហកម្ម​គ្មាន​ផ្សែង រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ខឿន​សេដ្ឋកិច្ច​នៃប្រទេសជាច្រើន ដែល​ជា​និន្នាការ​អភិវឌ្ឍនៅពេល​អានាគត។ ទន្ទឹម​នឹង​នេះ វាក៏ជា​ស្ពានតភ្ជាប់ដើម្បី​​ប្រជាជន​នៃបណ្តា​ប្រទេសជួប​ប្រាស្រ័យ​ ដោះដូរការយល់ដឹងជាមួយ​គ្នា ពង្រឹង​សាមគ្គីភាព មិត្តភាព​និង​ឆ្ពោះ​ទៅកាន់​ពិភពលោក​​ប្រកបដោយ​សន្តិសុខ ​ស្ថេរភាព​ អភិវឌ្ឍនិង​វិបុលភាព./.

មហាសន្និបាត​លើកទី ១៣ របស់​បក្ស​ បាន​កំណត់​ថា «ជំរុញ​រចនាសម្ព័ន្ធវិស័យទេសចរណ៍ឡើង​វិញ​ ធានាវិជ្ជាជីវៈ ទំនើប​ និង​អភិវឌ្ឍ​ជាព្រមៗគ្នា ស្ថេរភាព​ និង​សមាហរណកម្មអន្តរជាតិ... កសាង​ អភិវឌ្ឍ និងកំណត់ទីតាំងម៉ាកយីហោទេសចរណ៍ជាតិផ្សារភ្ជាប់ជាមួយនឹងរូបភាពលេចធ្លោ ពិសេស បង្កប់នូវអត្តសញ្ញាណវប្បធម៌ជាតិ... ដល់ឆ្នាំ ២០៣០ ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមនឹងឈានដល់ ៤៧ - ៥០ លាននាក់ ទេសចរណ៍រួមចំណែកប្រហែល ១៤ - ១៥% GDP បង្កើនសមាមាត្រតំបន់ សេវាកម្មក្នុង GDP កើនឡើងជាង ៥០% ។


អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ទីភ្នាក់ងារសារព័ត៌មាន

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top