ក្រុង ធូឌឹក (Thu Duc) - កម្លាំងចលករជំរុញការអភិវឌ្ឍថ្មីនៃទីក្រុង ហូជីមិញ (Ho Chi Minh)

ក្រុង ធូឌឹក (Thu Duc) - កម្លាំងចលករជំរុញការអភិវឌ្ឍថ្មីនៃទីក្រុង ហូជីមិញ (Ho Chi Minh)

នាថ្ងៃទី១​ ខែមករា ឆ្នាំ២០២១ ក្រុង​ ធូ​ឌឹក (Thu Duc) - ជាក្រុង​​ដំបូង​គេ​ចំណុះទីក្រុង​ ​ ហូជីមិញ (Ho Chi Minh) និងទូទាំងប្រទេស ​ ត្រូវបាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ។ ក្នុង​ផែន​ការ និង​ទិសដៅ​អភិវឌ្ឍ ក្រុង ធូ​ឌឹក (Thu Duc) នឹង​ក្លាយទៅ​ជាតំបន់​ឈាន​មុខ​គេ​ខាង​សេដ្ឋកិច្ចមុខស្រួចជា​ឧស្សហកម្ម​សេដ្ឋកិច្ច​បញ្ញា ឆ្ពោះទៅជាក្រុង​មួយមានពហុមជ្ឈមណ្ឌល​​ ក្នុង​ឆ្នាំ២០៤០ ​រួម​ចំណែក​​ជំរុញ​ការអភិវឌ្ឍ​របស់ទីក្រុង​ ហូជីមិញ​ (Ho Chi Minh) និងទូទាំង​តំបន់​អាគ្នេយ៍​នៃភាគ​ខាងត្បូង ។ ​

ការក្រឡាខ្លួន​ខាង​ហេដ្ឋា​រចនាសម្ព័ន្ធ

​ដូចគ្នា​នឹង​យុវជន​នៅ​ខេត្ត​ជាច្រើន​ បងប្រុស​ ង្វៀន​ស្វឹន​សើន (Nguyen Xuan Son)  (ស្រុក​កំណើត​នៅ​ខេត្ត​ ក្វាង​ង៉ាយ (Quang Ngai)) បាន​ជ្រើសរើស​ទីក្រុង​ ហូជីមិញ (Ho Chi Minh) ជា​កន្លែង​ចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន។ ក្នុង​ឆ្នាំ ​២០១៧ គាត់​​បាន​ចាក​ចេញ​ពីស្រុក​កំណើត​ ​មកកាន់ទីក្រុង​ សាយហ្គន (Sai Gon) ដើម្បី​ចូល​រៀន​នៅ​សកលវិទ្យាល័យ ។ បញ្ចប់​ការ​សិក្សា គាត់​បាន​ជ្រើសរើស​ក្រុង​ ធូឌឹក (Thu Duc)​ ធ្វើជាស្រុកកំណើតទីពីរ ដើម្បីរស់នៅ និង​ចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​ តាំង​ពីពេល​នោះ​រហូត​មក​បច្ចុប្បន្ននេះ។

​ក្នុង​រយៈពេលជាង ១៥ ឆ្នាំ​ រស់​នៅ​ក្នុងក្រុង​ ធូឌឹក (Thu Duc) បង សើន (Son) បានមើល​ឃើញ​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័សនៃតំបន់នេះ ចាប់​តាំងពីវានៅតែ​​ខណ្ឌមួយ​នៅ​ជាយ​ទីក្រុង រហូតបាន​ក្លាយទៅជាក្រុង​ ក្រុងក្នុងទ្រូងទីក្រុង​​ ដំបូង​គេ​នៃទីក្រុង​ ហូជីមីញ (Ho Chi Minh) ​និង​ទូទាំង​ប្រទេស​។ ក្នុង​ដំណើរការអភិវឌ្ឍនេះ បង សើន (Son) បាន​ចាប់អារម្មណ៍​បំផុត​គឺការ​ផ្លាស់ប្តូរ​ថ្មីយ៉ាង​ខ្លាំង​ក្លានូវ​មុខ​មាត់របស់ក្រុង​ ធូឌឹក (Thu Duc)​។


បង សើន (Son)​ បាន​ចែក​រំលែក​ថា៖ លើក​ដំបូង​ដែល​ខ្ញុំ​មក​ដល់​​សកលវិទ្យាល័យ​ជាតិ​ទីក្រុង​ ហូជីមិញ (Ho Chi Minh) (សង្កាត់ លីញ​ទ្រូង (Linh Trung) ក្រុង​ ធូ​ឌឹក (Thu Duc) ខ្ញុំ​​ឃើញតំបន់នេះមាន​ផ្ទះ​សំ​​ណាក់ជាច្រើនត្រូវ​​ទ្រុឌទ្រោម ហើយមានតម្លៃជួលថោកសមរម្យសម្រាប់និស្សិត និងកម្មករ។ នៅពេលនោះ ភូមិសកលវិទ្យាល័យទាំងមូលមានតែគម្រោង និងអគារថ្មីៗមួយចំនួនប៉ុណ្ណោះដែលកំពុងសាងសង់ ភាគច្រើនជាផ្ទះមួយ​ជាន់ ផ្សារតូចមួយចំនួន ផ្លូវថ្នល់ក៏តូចចង្អៀត។ ប៉ុន្តែឥឡូវនេះ ភូមិសាកលវិទ្យាល័យបានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្ត្រ - បច្ចេកវិទ្យាឈានមុខគេ នៅក្នុងទីក្រុង ហូជីមិញ (Ho Chi Minh) ជាមួយនឹងមានគ្រប់គ្រាន់កត្តាទំនើបស្ដីពីសោភ័ណភាពទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មចាំបាច់។ ជំនាន់សិស្សា​នុសិស្សបច្ចុប្បន្ននេះ​ប្រហែល​​ជា​គេកំពុងពេញ​ចិត្ត និង​សប្បាយ​ចិត្ត​ណាស់ នៅពេល​ដែល​បាន​​​សិក្សា​ក្នុង​បរិយាកាស​ដ៏ល្អ​បែប​នេះ»។​​ 

ក្រុង​ ធូ​ឌឹក (Thu Duc) គឺជាទីក្រុង​ក្មេងខ្ចី​ដែល​មាន​ប្រៀបខ្លាំង​ពិសេស​ និង​លេច​ធ្លោនូវ​ភូមិសាស្ត្រ ក៏​ដូចជា​គ្រឹះស្ថាន​ហេដ្ឋារចនាសម្ព័ន្ធ។ ដោយហេតុ​នោះ​ ក្រុង​ ធូ​ឌឹក (Thu Duc) គឺ​ជា​ច្រក​ទ្វារ​ចេញ​ចូល​ពីទិសខាង​កើត​នៃទីក្រុង​ ហូជីមិញ (Ho Chi Minh) ជាប់​ព្រំប្រទល់នឹង​បណ្តា​ខេត្ត​នៅទិសអាគ្នេយ៍​នៃភាគខាងត្បូង ​ដែល​មាន​ប្រព័ន្ធគមនាគមន៍កំពុងត្រូវបានវិនិយោគ និងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីចង្វាក់គ្នា ងាយស្រួលសម្រាប់តភ្ជាប់ និងសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចជាមួយបណ្តាខេត្តនៅជុំវិញ ដូចជា៖ ខ្សែរថភ្លើង metro លេខ ១ ពីតំបន់ទេសចរណ៍ សួយ​ទៀន (Suoi Tien) ដល់ផ្សារ​ បេន​ថាញ (Ben Thanh) (ខណ្ឌទី ១) នឹងដាក់​ឲ្យដំណើរការនាពេលខាងមុខឆាប់ៗនេះ។ ខ្សែផ្លូវក្រវ៉ាត់ក្រុងទី ៣ (មីភឿក (My Phuoc) - តឹន​វ៉ាន់ (Tan Van) - ញ៉ឹនត្រាច (Nhon Trach)); ផ្លូវល្បឿនលឿនទីក្រុង ហូជីមិញ - ឡុងថាញ់ - យៅយៃ (Ho Chi Minh Long Thanh Dau Giay) ផ្លូវជាតិលេខ A, ផ្លូវជាតិលេខ ១K; ផ្លូវហាយវេ ហាណូយ (Ha Noi) តភ្ជាប់ទៅកណ្តាលខណ្ឌទី ១ ផ្លូវហាយវេ ផាម​វ៉ាន់​ដុង (Pham Van Dong) តភ្ជាប់ទៅអាកាសយានដ្ឋាន តឹន​សើន​ញ៉ឹត (Tan Son Nhat) ខណ្ឌ ប៊ិញ​ថាញ (Binh Thanh) ខណ្ឌ ហ្គោវ៉ឹប (Go Vap) និងផ្លូវទឹកតាមដងទន្លេ សាយហ្គន (Sai Gon) - ទន្លេ ដុង​ណាយ (Dong Nai) ... 

តំបន់ប្រជុំជន នៅ Novaland ក្នុងក្រុង ធូឌឹក (Thu Duc)។ រូបថត៖ យ៉ាង​សើន​ដុង

ទន្ទឹម​នឹង​នេះ នេះជាតំបន់​ងាយស្រួលក្នុងការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូន ​និងចែកចាយទំនិញ ដោយការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ រួមទាំងកំពង់ផែ កាតឡាយ (Cat Lai) ដែលមានទំហំ​ដី ១៦០ ហិចតា ប្រវែង​កំពង់​ផែ ២០៤០​ ម៉ែត្រ ដែលបច្ចុប្បន្នជាកំពង់ផែធំ និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម។ ខណៈដែលបាន​សួរ​អំពីបំណងរបស់​ខ្លួនស្ដី​អំពី​ការអភិវឌ្ឍនៃក្រុង​ ធូ​ឌឹក (Thu Duc) នាពេល​អនាគត់ បង សើន​ (Son) បាន​មាន​ប្រសាសន៍ថា ក្រុង​ ធូ​ឌឹក (Thu Duc) នឹង​បញ្ចប់​ និង​ដាក់​ឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ Metro លេខ ១ ខ្សែរថភ្លើង​ទីក្រុង​ទំនើប​ដំបូង​គេ​នៃទីក្រុង ហូជីមិញ (Ho Chi Minh) ដើម្បី​រួម​ចំណែក​ក្នុង​ការ​ផ្លាស់ប្តូរ កែលំអមុខ​មាត់​ប្រព័ន្ធដឹក​ជញ្ជូន​ទីក្រុង ​ហូជីមិញ (Ho Chi Minh)

ប្រហែលជា​បំណង​ប្រាថ្នានេះ​របស់​បង ​ សើន (Son) ក៏ជា​ស្មារតី​រួម​របស់​ប្រជាជន​ដែល​កំពុង​រស់​នៅ​ និងធ្វើ​ការ នៅក្រុង ធូ​ឌឹក (Thu Duc)​ ទាំងមូល។ ពួកគេ​សង្ឈឹម​ថា ក្រុង​ ធូ​ឌឹក (Thu Duc) នឹង​មាន​ជំហាន​អភីវឌ្ឍយ៉ាងខ្លាំង​ក្លា សមស្រប​នឹង​សក្តានុពល ធនធាន​ផ្ទៃក្នុង​របស់​តំបន់​ ឆ្ពោះទៅមុខក្លាយជាក្រុង​ទំនើប ពហុមជ្ឈមណ្ឌល និងលើសពីនេះទៀត គឺក្លាយជាទីក្រុង​គួរឲ្យ​រស់​នៅ។

ពិធីបុណ្យបង្ហោះប៉េងប៉ោងខ្យល់ ទីក្រុង ហូជីមិញ (Ho Chi Minh)  លើកទី២ បានប្រព្រឹត្តទៅនៅឧទ្យានស្ពាន ធូថៀម ២ (Thu Thiem 2) (ទីក្រុង ធូឌឹក (Thu Duc))។ រូបថត៖ យ៉ាង​សើន​ដុង

ឆ្ពោះទៅក្លាយជាទីក្រុង​មួយ​ដែល​មាន​ពហុមជ្ឈមណ្ឌល

ដោយ​ការ​ខិតខំប្រឹង​ប្រែង​និង​ក្ដីសង្ឃឹម ជំរុញ​ក្រុង ធូឌឹក (Thu Duc) ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ខ្លាំង​ក្លា និរន្តរភាព ដើម្បី​ក្លាយទៅជា​កម្លាំងអភិវឌ្ឍ​ថ្មី​របស់ទីក្រុង ហូជីមិញ (Ho Chi Minh) និងតំបន់​អាគ្នេយនៃភាគខាងត្បូងទាំងមូល ​កាលពីខែ​មិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការ​ប្រជាជន​ទីក្រុង ហូជីមិញ (Ho Chi Minh) បានដាក់សំណើរជូននាយករដ្ឋមន្ត្រីអំពីការត្រួតពិនិត អនុម័ត​គម្រោង​រៀបចំ​រួម​នៃក្រុង ធូឌឹក (Thu Duc) ចំណុះ​ទីក្រុង ហូជីមិញ (Ho Chi Minh) រហូតដល់ឆ្នាំ២០៤០។

តាមរយៈ​នោះ ក្រុង ធូឌឹក (Thu Duc) បាន​កំណត់​ថា​ ជាក្រុង​ប្រភេទទី មួយ​ចំណុះ​ទីក្រុង ហូជីមិញ (Ho Chi Minh) អភិវឌ្ឍតាម​ទ្រង់​ទ្រាយទីក្រុង​ច្នៃប្រឌិត អន្តរកម្មខ្ពស់ ជាមណ្ឌលភាគខាងកើតនៃទីក្រុង ហូជីមិញ (Ho Chi Minh)  ស្តីពីសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស និងបច្ចេកវិទ្យា វប្បធម៌ អប់រំ និងបណ្តុះបណ្តាល។ 

តាមរយៈ​នោះ ក្រុង ធូឌឹក (Thu Duc) បាន​កំណត់​ថា​ ជាក្រុង​ប្រភេទទី មួយ​ចំណុះ​ទីក្រុង ហូជីមិញ (Ho Chi Minh) អភិវឌ្ឍតាម​ទ្រង់​ទ្រាយទីក្រុង​ច្នៃប្រឌិត អន្តរកម្មខ្ពស់ ជាមណ្ឌលភាគខាងកើតនៃទីក្រុង ហូជីមិញ (Ho Chi Minh)  ស្តីពីសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស និងបច្ចេកវិទ្យា វប្បធម៌ អប់រំ និងបណ្តុះបណ្តាល។ ក្រុង ធូឌឹក (Thu Duc) នឹងក្លាយជាស្នូលបដិវត្តន៍ឧស្សាហកម្មលើកទី ៤ របស់ទីក្រុ ហូជីមិញ (Ho Chi Minh) អភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន ... លើមូលដ្ឋាននៃសេដ្ឋកិច្ចបញ្ញា វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ។ 

ដើម្បីធ្វើបានយ៉ាងដូចនេះទីក្រុង ហូជីមិញ (Ho Chi Minh) នឹងរៀបចំក្រុង ធូឌឹក (Thu Duc) ក្លាយជាទីក្រុងពហុមជ្ឈមណ្ឌល ដោយមានមជ្ឈមណ្ឌលសំខាន់មួយ គឺតំបន់ ធូថៀម (Thu Thiem) និងមជ្ឈមណ្ឌលពីរផ្សេងទៀត នៅតំបន់ ទ្រឿងថ (Truong Tho) និងតំបន់ ឡុង​ភឿក (Long Phuoc)។ ក្នុង​នោះ តំបន់ ធូថៀម (Thu Thiem) នឹងត្រូវបានវិនិយោគ និងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ​អន្តរជាតិ តំបន់ទ្រឿងថ (Truong Tho) នឹងក្លាយជាមជ្ឈមណ្ឌលរដ្ឋបាល ពាណិជ្ជកម្ម និងសេវាកម្ម ដែលជាគំរូទីក្រុងនាពេលអនាគតសម្រាប់ការរស់នៅ ធ្វើការ និងសម្រាកលំហែកាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អ និងការគ្រប់គ្រងដោយបច្ចេកវិទ្យាខ្ពស់ រីឯ តំបន់ ឡុង​ភឿក (Long Phuoc) វិញនឹងក្លាយជាមជ្ឈមណ្ឌលអេកូបរិស្ថានវិទ្យា ស្រាវជ្រាវ បណ្តុះបណ្តាល និងផលិតបច្ចេកវិទ្យាខ្ពស់... 


ដោយផ្អែកលើមជ្ឈមណ្ឌលសំខាន់ៗ ចំនួន ៣ ដូចខាងលើ ដើម្បីជំរុញសេដ្ឋកិច្ច ការច្នៃប្រឌិត និងការផ្លាស់ប្តូរថ្មី ក្រុង​ធូឌឹក (Thu Duc) ក៏បានកំណត់តំបន់សំខាន់ៗ ចំនួន ១០ ដែលត្រូវអភិវឌ្ឍ រួមមាន៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ធូថៀម (Thu Thiem) តំបន់បុរីពាណិជ្ជកម្ម សេវាកម្ម​កំពង់​ផែ ឧស្សហកម្ម កាត​ឡាយ - ថាញ​មីលើយ (Cat Lai - Thanh My Loi) ។ តំបន់បុរីពាណិជ្ជកម្ម វប្បធម៌ ច្នៃប្រឌិត និងអន្តរកម្មខ្ពស់នៃតំបន់ ​ទ្រឿង​ថ (Truong Tho) ឧទ្យាន និង​តំបន់​បុរី តាម​ភូ (Tam Phu) និងតំបន់បុរី​ផលិតកម្ម​ជឿន​លឿន ពាណិជ្ជកម្មសេវាកម្ម លីញ​ទ្រូង (Linh Trung)​ តំបន់ផលិតកម្មបច្ចេកវិទ្យាខ្ពស់ សេវាកម្ម និងបណ្តុះបណ្តាលទីក្រុង ​ហូជីមិញ (Ho Chi Minh) តំបន់បុរី​ និង​ឧទ្យានប្រវត្តិសាស្ត្រ-វប្បធម៌ជនជាតិ ឡុង​ប៊ិញ (Long Binh) ; តំបន់បុរី និងឧទ្យានវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ទីក្រុង ហូជីមិញ (Ho Chi Minh) នៅតំបន់ ឡុងភឿក​ (Long Phuoc) - តំបន់បុរីអេកូឡូស៊ី បច្ចេកវិទ្យាខ្ពស់ ឡុងភឿក​ (Long Phuoc) - តាមដា (Tam Da) និងតំបន់មួយដែលជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យជាតិនៃទីក្រុងហូជីមិញ (Ho Chi Minh)

ក្រៅពីការផ្តោតកសាង និងអភិវឌ្ឍ ក្រុង​ ធូឌឹក (Thu Duc) ក្លាយទៅជាទីក្រុងមាន​ពហុមជ្ឈមណ្ឌល​ និង​សកម្មទំនើប ថ្នាក់ដឹកនាំទីក្រុងក៏មិនភ្លេចនូវការរក្សា និងពង្រីកគុណសម្បត្តិនៃកត្តាប្រវត្តិសាស្ត្រ និងវប្បធម៌ ទេសចរណ៍ពិសេស ដែលមានស្រាប់នៃក្រុង​ ធូឌឹក (Thu Duc) ។ ឧទាហរណ៍៖ តំបន់ទេសចរណ៍វប្បធម៌ សួយទៀន (Suoi Tien) (សង្កាត់ តឹន​ភូ (Tan Phu)), ឧទ្យានវប្បធម៌ ប្រវត្តិសាស្ត្រជនជាតិ និងវប្បធម៌ (សង្កាត់ ឡុង​ប៊ិញ (Long Binh)), វត្ត ហ្វេងៀម (Hue Nghiem) (សង្កាត់​ អាន​ខាញ (An Khanh)), សារមន្ទីរអាវផាយ (សង្កាត់​ ឡុង​ភឿក ( Long Phuoc)), ស្រះផ្កាឈូក តាម​ដា (Tam Da) (សង្កាត់​ ទ្រឿង​ថាញ (Truong Thanh) ... ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម Giga Mall (សង្កាត់​ ហៀប​ប៊ិញ​ចាញ (Hiep Binh Chanh)) ឧទ្យាន​តំបន់បុរី Sala (សង្កាត់ អាន​លើយ​ដុង (An Loi Dong) ខាងក្នុងតំបន់បុរី Sala), Vincom ធូ​ឌឹក (Thu Duc) (សង្កាត់ ប៊ិញ​ថ (Binh Tho)... ទាំងនេះនឹងក្លាយជា​កន្លែងទេសចរណ៍ និងវប្បធម៌គួរឲ្យ​ចាប់ចិត្ត ដើម្បីក្រុង ធូឌឹក (Thu Duc) ទាក់ទាញភ្ញៀវទេសចរមកទស្សនា។/.


អត្ថបទ៖ សើន​ងា រូបថត៖ ង្វៀន​ឡឹន យ៉ាង​សើន​ដុង ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង



Top