នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្រុង ធូឌឹក (Thu Duc) - ជាក្រុងដំបូងគេចំណុះទីក្រុង ហូជីមិញ (Ho Chi Minh) និងទូទាំងប្រទេស...នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្រុង ធូឌឹក (Thu Duc) - ជាក្រុងដំបូងគេចំណុះទីក្រុង ហូជីមិញ (Ho Chi Minh) និងទូទាំងប្រទេស – ត្រូវបានបង្កើតឡើងជាផ្លូវការ។ ក្នុងផែនការ និងទិសដៅអភិវឌ្ឍ ក្រុង ធូឌឹក (Thu Duc) នឹងក្លាយទៅជាតំបន់ឈានមុខគេខាងសេដ្ឋកិច្ចមុខស្រួចជាឧស្សហកម្មសេដ្ឋកិច្ចបញ្ញា ឆ្ពោះទៅជាក្រុងមួយមានពហុមជ្ឈមណ្ឌល ក្នុងឆ្នាំ២០៤០ រួមចំណែកជំរុញការអភិវឌ្ឍរបស់ទីក្រុង ហូជីមិញ (Ho Chi Minh) និងទូទាំងតំបន់អាគ្នេយ៍នៃភាគខាងត្បូង ។
ការក្រឡាខ្លួនខាងហេដ្ឋារចនាសម្ព័ន្ធ
ដូចគ្នានឹងយុវជននៅខេត្តជាច្រើន បងប្រុស ង្វៀនស្វឹនសើន (Nguyen Xuan Son) (ស្រុកកំណើតនៅខេត្ត ក្វាងង៉ាយ (Quang Ngai)) បានជ្រើសរើសទីក្រុង ហូជីមិញ (Ho Chi Minh) ជាកន្លែងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។ ក្នុងឆ្នាំ ២០១៧ គាត់បានចាកចេញពីស្រុកកំណើត មកកាន់ទីក្រុង សាយហ្គន (Sai Gon) ដើម្បីចូលរៀននៅសកលវិទ្យាល័យ ។ បញ្ចប់ការសិក្សា គាត់បានជ្រើសរើសក្រុង ធូឌឹក (Thu Duc) ធ្វើជាស្រុកកំណើតទីពីរ ដើម្បីរស់នៅ និងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន តាំងពីពេលនោះរហូតមកបច្ចុប្បន្ននេះ។
ក្នុងរយៈពេលជាង ១៥ ឆ្នាំ រស់នៅក្នុងក្រុង ធូឌឹក (Thu Duc) បង សើន (Son) បានមើលឃើញការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃតំបន់នេះ ចាប់តាំងពីវានៅតែខណ្ឌមួយនៅជាយទីក្រុង រហូតបានក្លាយទៅជាក្រុង “ក្រុងក្នុងទ្រូងទីក្រុង” ដំបូងគេនៃទីក្រុង ហូជីមីញ (Ho Chi Minh) និងទូទាំងប្រទេស។ ក្នុងដំណើរការអភិវឌ្ឍនេះ បង សើន (Son) បានចាប់អារម្មណ៍បំផុតគឺការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវមុខមាត់របស់ក្រុង ធូឌឹក (Thu Duc)។
បង សើន (Son) បានចែករំលែកថា៖ “លើកដំបូងដែលខ្ញុំមកដល់សកលវិទ្យាល័យជាតិទីក្រុង ហូជីមិញ (Ho Chi Minh) (សង្កាត់ លីញទ្រូង (Linh Trung) ក្រុង ធូឌឹក (Thu Duc) ខ្ញុំឃើញតំបន់នេះមានផ្ទះសំណាក់ជាច្រើនត្រូវទ្រុឌទ្រោម ហើយមានតម្លៃជួលថោកសមរម្យសម្រាប់និស្សិត និងកម្មករ។ នៅពេលនោះ ភូមិសកលវិទ្យាល័យទាំងមូលមានតែគម្រោង និងអគារថ្មីៗមួយចំនួនប៉ុណ្ណោះដែលកំពុងសាងសង់ ភាគច្រើនជាផ្ទះមួយជាន់ ផ្សារតូចមួយចំនួន ផ្លូវថ្នល់ក៏តូចចង្អៀត។ ប៉ុន្តែឥឡូវនេះ ភូមិសាកលវិទ្យាល័យបានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្ត្រ - បច្ចេកវិទ្យាឈានមុខគេ នៅក្នុងទីក្រុង ហូជីមិញ (Ho Chi Minh) ជាមួយនឹងមានគ្រប់គ្រាន់កត្តាទំនើបស្ដីពីសោភ័ណភាពទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មចាំបាច់។ ជំនាន់សិស្សានុសិស្សបច្ចុប្បន្ននេះប្រហែលជាគេកំពុងពេញចិត្ត និងសប្បាយចិត្តណាស់ នៅពេលដែលបានសិក្សាក្នុងបរិយាកាសដ៏ល្អបែបនេះ»។
ក្រុង ធូឌឹក (Thu Duc) គឺជាទីក្រុងក្មេងខ្ចីដែលមានប្រៀបខ្លាំងពិសេស និងលេចធ្លោនូវភូមិសាស្ត្រ ក៏ដូចជាគ្រឹះស្ថានហេដ្ឋារចនាសម្ព័ន្ធ។ ដោយហេតុនោះ ក្រុង ធូឌឹក (Thu Duc) គឺជាច្រកទ្វារចេញចូលពីទិសខាងកើតនៃទីក្រុង ហូជីមិញ (Ho Chi Minh) ជាប់ព្រំប្រទល់នឹងបណ្តាខេត្តនៅទិសអាគ្នេយ៍នៃភាគខាងត្បូង ដែលមានប្រព័ន្ធគមនាគមន៍កំពុងត្រូវបានវិនិយោគ និងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីចង្វាក់គ្នា ងាយស្រួលសម្រាប់តភ្ជាប់ និងសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចជាមួយបណ្តាខេត្តនៅជុំវិញ ដូចជា៖ ខ្សែរថភ្លើង metro លេខ ១ ពីតំបន់ទេសចរណ៍ សួយទៀន (Suoi Tien) ដល់ផ្សារ បេនថាញ (Ben Thanh) (ខណ្ឌទី ១) នឹងដាក់ឲ្យដំណើរការនាពេលខាងមុខឆាប់ៗនេះ។ ខ្សែផ្លូវក្រវ៉ាត់ក្រុងទី ៣ (មីភឿក (My Phuoc) - តឹនវ៉ាន់ (Tan Van) - ញ៉ឹនត្រាច (Nhon Trach)); ផ្លូវល្បឿនលឿនទីក្រុង ហូជីមិញ - ឡុងថាញ់ - យៅយៃ (Ho Chi Minh – Long Thanh – Dau Giay) ផ្លូវជាតិលេខ ១A, ផ្លូវជាតិលេខ ១K; ផ្លូវហាយវេ ហាណូយ (Ha Noi) តភ្ជាប់ទៅកណ្តាលខណ្ឌទី ១ ផ្លូវហាយវេ ផាមវ៉ាន់ដុង (Pham Van Dong) តភ្ជាប់ទៅអាកាសយានដ្ឋាន តឹនសើនញ៉ឹត (Tan Son Nhat) ខណ្ឌ ប៊ិញថាញ (Binh Thanh) ខណ្ឌ ហ្គោវ៉ឹប (Go Vap) និងផ្លូវទឹកតាមដងទន្លេ សាយហ្គន (Sai Gon) - ទន្លេ ដុងណាយ (Dong Nai) ...
តំបន់ប្រជុំជន នៅ Novaland ក្នុងក្រុង ធូឌឹក (Thu Duc)។ រូបថត៖ យ៉ាងសើនដុង
ទន្ទឹមនឹងនេះ នេះជាតំបន់ងាយស្រួលក្នុងការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូន និងចែកចាយទំនិញ ដោយការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ រួមទាំងកំពង់ផែ កាតឡាយ (Cat Lai) ដែលមានទំហំដី ១៦០ ហិចតា ប្រវែងកំពង់ផែ ២០៤០ ម៉ែត្រ ដែលបច្ចុប្បន្នជាកំពង់ផែធំ និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម។ ខណៈដែលបានសួរអំពីបំណងរបស់ខ្លួនស្ដីអំពីការអភិវឌ្ឍនៃក្រុង ធូឌឹក (Thu Duc) នាពេលអនាគត់ បង សើន (Son) បានមានប្រសាសន៍ថា ក្រុង ធូឌឹក (Thu Duc) នឹងបញ្ចប់ និងដាក់ឲ្យដំណើរការខ្សែរថភ្លើង Metro លេខ ១ – ខ្សែរថភ្លើងទីក្រុងទំនើបដំបូងគេនៃទីក្រុង ហូជីមិញ (Ho Chi Minh) ដើម្បីរួមចំណែកក្នុងការផ្លាស់ប្តូរ កែលំអមុខមាត់ប្រព័ន្ធដឹកជញ្ជូនទីក្រុង ហូជីមិញ (Ho Chi Minh)។
ប្រហែលជាបំណងប្រាថ្នានេះរបស់បង សើន (Son) ក៏ជាស្មារតីរួមរបស់ប្រជាជនដែលកំពុងរស់នៅ និងធ្វើការ នៅក្រុង ធូឌឹក (Thu Duc) ទាំងមូល។ ពួកគេសង្ឈឹមថា ក្រុង ធូឌឹក (Thu Duc) នឹងមានជំហានអភីវឌ្ឍយ៉ាងខ្លាំងក្លា សមស្របនឹងសក្តានុពល ធនធានផ្ទៃក្នុងរបស់តំបន់ ឆ្ពោះទៅមុខក្លាយជាក្រុងទំនើប ពហុមជ្ឈមណ្ឌល និងលើសពីនេះទៀត គឺក្លាយជាទីក្រុងគួរឲ្យរស់នៅ។
ពិធីបុណ្យបង្ហោះប៉េងប៉ោងខ្យល់ ទីក្រុង ហូជីមិញ (Ho Chi Minh) លើកទី២ បានប្រព្រឹត្តទៅនៅឧទ្យានស្ពាន ធូថៀម ២ (Thu Thiem 2) (ទីក្រុង ធូឌឹក (Thu Duc))។ រូបថត៖ យ៉ាងសើនដុង
ឆ្ពោះទៅក្លាយជាទីក្រុងមួយដែលមានពហុមជ្ឈមណ្ឌល
ដោយការខិតខំប្រឹងប្រែងនិងក្ដីសង្ឃឹម ជំរុញក្រុង ធូឌឹក (Thu Duc) អភិវឌ្ឍយ៉ាងឆាប់រហ័ស ខ្លាំងក្លា និរន្តរភាព ដើម្បីក្លាយទៅជាកម្លាំងអភិវឌ្ឍថ្មីរបស់ទីក្រុង ហូជីមិញ (Ho Chi Minh) និងតំបន់អាគ្នេយនៃភាគខាងត្បូងទាំងមូល កាលពីខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ (Ho Chi Minh) បានដាក់សំណើរជូននាយករដ្ឋមន្ត្រីអំពីការត្រួតពិនិត អនុម័តគម្រោងរៀបចំរួមនៃក្រុង ធូឌឹក (Thu Duc) ចំណុះទីក្រុង ហូជីមិញ (Ho Chi Minh) រហូតដល់ឆ្នាំ២០៤០។
តាមរយៈនោះ ក្រុង ធូឌឹក (Thu Duc) បានកំណត់ថា ជាក្រុងប្រភេទទី មួយចំណុះទីក្រុង ហូជីមិញ (Ho Chi Minh) អភិវឌ្ឍតាមទ្រង់ទ្រាយទីក្រុងច្នៃប្រឌិត អន្តរកម្មខ្ពស់ ជាមណ្ឌលភាគខាងកើតនៃទីក្រុង ហូជីមិញ (Ho Chi Minh) ស្តីពីសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស និងបច្ចេកវិទ្យា វប្បធម៌ អប់រំ និងបណ្តុះបណ្តាល។
តាមរយៈនោះ ក្រុង ធូឌឹក (Thu Duc) បានកំណត់ថា ជាក្រុងប្រភេទទី មួយចំណុះទីក្រុង ហូជីមិញ (Ho Chi Minh) អភិវឌ្ឍតាមទ្រង់ទ្រាយទីក្រុងច្នៃប្រឌិត អន្តរកម្មខ្ពស់ ជាមណ្ឌលភាគខាងកើតនៃទីក្រុង ហូជីមិញ (Ho Chi Minh) ស្តីពីសេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកទេស និងបច្ចេកវិទ្យា វប្បធម៌ អប់រំ និងបណ្តុះបណ្តាល។ ក្រុង ធូឌឹក (Thu Duc) នឹងក្លាយជាស្នូលបដិវត្តន៍ឧស្សាហកម្មលើកទី ៤ របស់ទីក្រុង ហូជីមិញ (Ho Chi Minh) អភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន ... លើមូលដ្ឋាននៃសេដ្ឋកិច្ចបញ្ញា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ។
ដើម្បីធ្វើបានយ៉ាងដូចនេះទីក្រុង ហូជីមិញ (Ho Chi Minh) នឹងរៀបចំក្រុង ធូឌឹក (Thu Duc) ក្លាយជាទីក្រុងពហុមជ្ឈមណ្ឌល ដោយមានមជ្ឈមណ្ឌលសំខាន់មួយ គឺតំបន់ ធូថៀម (Thu Thiem) និងមជ្ឈមណ្ឌលពីរផ្សេងទៀត នៅតំបន់ ទ្រឿងថ (Truong Tho) និងតំបន់ ឡុងភឿក (Long Phuoc)។ ក្នុងនោះ តំបន់ ធូថៀម (Thu Thiem) នឹងត្រូវបានវិនិយោគ និងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទ្រឿងថ (Truong Tho) នឹងក្លាយជាមជ្ឈមណ្ឌលរដ្ឋបាល ពាណិជ្ជកម្ម និងសេវាកម្ម ដែលជាគំរូទីក្រុងនាពេលអនាគតសម្រាប់ការរស់នៅ ធ្វើការ និងសម្រាកលំហែកាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អ និងការគ្រប់គ្រងដោយបច្ចេកវិទ្យាខ្ពស់ រីឯ តំបន់ ឡុងភឿក (Long Phuoc) វិញនឹងក្លាយជាមជ្ឈមណ្ឌលអេកូបរិស្ថានវិទ្យា ស្រាវជ្រាវ បណ្តុះបណ្តាល និងផលិតបច្ចេកវិទ្យាខ្ពស់...
ដោយផ្អែកលើមជ្ឈមណ្ឌលសំខាន់ៗ ចំនួន ៣ ដូចខាងលើ ដើម្បីជំរុញសេដ្ឋកិច្ច ការច្នៃប្រឌិត និងការផ្លាស់ប្តូរថ្មី ក្រុងធូឌឹក (Thu Duc) ក៏បានកំណត់តំបន់សំខាន់ៗ ចំនួន ១០ ដែលត្រូវអភិវឌ្ឍ រួមមាន៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ធូថៀម (Thu Thiem) តំបន់បុរីពាណិជ្ជកម្ម សេវាកម្មកំពង់ផែ ឧស្សហកម្ម កាតឡាយ - ថាញមីលើយ (Cat Lai - Thanh My Loi) ។ តំបន់បុរីពាណិជ្ជកម្ម វប្បធម៌ ច្នៃប្រឌិត និងអន្តរកម្មខ្ពស់នៃតំបន់ ទ្រឿងថ (Truong Tho) ឧទ្យាន និងតំបន់បុរី តាមភូ (Tam Phu) និងតំបន់បុរីផលិតកម្មជឿនលឿន ពាណិជ្ជកម្មសេវាកម្ម លីញទ្រូង (Linh Trung) តំបន់ផលិតកម្មបច្ចេកវិទ្យាខ្ពស់ សេវាកម្ម និងបណ្តុះបណ្តាលទីក្រុង ហូជីមិញ (Ho Chi Minh) តំបន់បុរី និងឧទ្យានប្រវត្តិសាស្ត្រ-វប្បធម៌ជនជាតិ ឡុងប៊ិញ (Long Binh) ; តំបន់បុរី និងឧទ្យានវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ទីក្រុង ហូជីមិញ (Ho Chi Minh) នៅតំបន់ ឡុងភឿក (Long Phuoc) - តំបន់បុរីអេកូឡូស៊ី បច្ចេកវិទ្យាខ្ពស់ ឡុងភឿក (Long Phuoc) - តាមដា (Tam Da) និងតំបន់មួយដែលជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យជាតិនៃទីក្រុងហូជីមិញ (Ho Chi Minh) ។
ក្រៅពីការផ្តោតកសាង និងអភិវឌ្ឍ ក្រុង ធូឌឹក (Thu Duc) ក្លាយទៅជាទីក្រុងមានពហុមជ្ឈមណ្ឌល និងសកម្មទំនើប ថ្នាក់ដឹកនាំទីក្រុងក៏មិនភ្លេចនូវការរក្សា និងពង្រីកគុណសម្បត្តិនៃកត្តាប្រវត្តិសាស្ត្រ និងវប្បធម៌ ទេសចរណ៍ពិសេស ដែលមានស្រាប់នៃក្រុង ធូឌឹក (Thu Duc) ។ ឧទាហរណ៍៖ តំបន់ទេសចរណ៍វប្បធម៌ សួយទៀន (Suoi Tien) (សង្កាត់ តឹនភូ (Tan Phu)), ឧទ្យានវប្បធម៌ ប្រវត្តិសាស្ត្រជនជាតិ និងវប្បធម៌ (សង្កាត់ ឡុងប៊ិញ (Long Binh)), វត្ត ហ្វេងៀម (Hue Nghiem) (សង្កាត់ អានខាញ (An Khanh)), សារមន្ទីរអាវផាយ (សង្កាត់ ឡុងភឿក ( Long Phuoc)), ស្រះផ្កាឈូក តាមដា (Tam Da) (សង្កាត់ ទ្រឿងថាញ (Truong Thanh) ... ឬមជ្ឈមណ្ឌលពាណិជ្ជកម្ម Giga Mall (សង្កាត់ ហៀបប៊ិញចាញ (Hiep Binh Chanh)) ឧទ្យានតំបន់បុរី Sala (សង្កាត់ អានលើយដុង (An Loi Dong) ខាងក្នុងតំបន់បុរី Sala), Vincom ធូឌឹក (Thu Duc) (សង្កាត់ ប៊ិញថ (Binh Tho)... ទាំងនេះនឹងក្លាយជាកន្លែងទេសចរណ៍ និងវប្បធម៌គួរឲ្យចាប់ចិត្ត ដើម្បីក្រុង ធូឌឹក (Thu Duc) ទាក់ទាញភ្ញៀវទេសចរមកទស្សនា។/.
អត្ថបទ៖ សើនងា រូបថត៖ ង្វៀនឡឹន យ៉ាងសើនដុង ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង