កម្លាំងចលករកំណើនវិស័យ logistics នៅអាស៊ីអាគ្នេយ៍

កម្លាំងចលករកំណើនវិស័យ logistics នៅអាស៊ីអាគ្នេយ៍

ជា​ចំណែក​មួយ​នៃ​នាវាចរណ៍ ដែល​​តភ្ជាប់​ផ្ទាល់​នឹង​មហាសមុទ្រ​ឥណ្ឌា - ប៉ាស៊ី​ហ្វិក​​ សមុទ្រ​ខាង​​កើត​ មាន​តួនាទី​ដ៏សំខាន់​ ក្នុង​​ពាណិជ្ជកម្ម​នាវាចរណ៍​​រវាង​​អាស៊ាន​​និង​​សកលលោក​។ ហេតុ​នេះ ប្រទេសនានានៅ​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​​ជំរុញ​អភិឌ្ឍន៍​​ប្រព័ន្ធ​កំពង់ផែ​ ក៏ដូច​ជា​ការ​​ដឹក​ជញ្ជូន​ផ្លូវ​គោក​ ដើម្បី​ពង្រីក​ប្រៀប​ខ្លាំង ​ជំរុញ​កំណើន​​វិស័យ​logistics

សកម្មភាព​នាំចូល​ឡាន​ឆ្លងកាត់តាម​កំពង់ផែ​ហាយ​ផុង​ (Hai Phong)​។ រូបថត៖ ទីភ្នាក់​ងារ​សារ​ព័ត៌មានវៀតណាម​

ត្រូវបាន​​​ធនាគារ​ពិភពលោក ​រៀប​​ចំណាត់ថ្នាក់លេខមួយ ក្នុង​​ចំណោម​ប្រទេស​​ទាំង​១៥៥​ ខាង​​​វិស័យ​ logistics រួម​ជាមួយនឹង​ទីតាំង​​​យុទ្ធសាស្រ្ត ​នៅ​តំបន់អាស៊ីអាគ្នេយ៍​ ​ប្រទេស​សិង្ហបូរី​ ​​បច្ចុប្បន្ន​​កំពុង​ជា​​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​ ដោះដូរ​ ដឹក​ជញ្ជូន​ទំនិញ​​សកលលោក​។ វិស័យ​​សេវាកម្ម​នាវាចរណ៍​ និង​ logistics បាន​​រួម​​ចំណែក​​​​៣៤% តម្លៃសេវកម្មតំបន់​ និង​​ រួម​ចំណែកជិត​​ ២០% ចូលក្នុង​ខឿន​សេដ្ឋកិច្ច​​ប្រទេស​សិង្ហបូរី​​។​

ជាពិសេស​ ឆ្នាំ​២០៤០ កំពង់ផែយក្ស​ Tuas​ ​របស់ប្រទេស​សិង្ហបូរីបានកសាង​សម្រេច​​ នឹងទទួល container​​​​ធំបំ​ផុត​​​លើ​ពិភពលោក​ ​ដោយ​មាន​ចំណុះ​សរុប​​ឡើង​ដល់​៦៥​លាន​ TEU ខ្ពស់​ជាង​​ចំណុះ​សរុប​​៥០លាន​ TEU នៃ​​ស្ថានីយ៍​ container ទាំង​៥ ​ដែលមាន​នៅ​សព្វថ្ងៃ។​

ខណៈនោះ​ ប្រទេស​ឥណ្ឌូនេស៊ី​ជាប្រទេសមាន​ខឿន​សេដ្ឋកិច្ច​អ៊ីនធើណែត​ធំបំផុត​ និង​អភិវឌ្ឍ​រហ័ស​បំផុត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ រំពឹង​នឹង​ស្រូប​យក​៥០%​តួលេខនៃការ​​ដោះដូ​រ​ពាណិជ្ជកម្ម​​អេឡិចត្រូនិច​សរុប​​នៅតំបន់​​អាស៊ី​អាគ្នេយ៍​ នា​ឆ្នាំ​២០២៥។ ដោយ​សារការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​​អេឡិចត្រូនិច​ តម្រូវការ​​​ផ្គត់​ផ្គង់​ផលិតផល ​ប្រការ​នេះ​កំពុង​ជំរុញ​ផ្ទាល់​ការ​អភិវឌ្ឍ​នៃ​សេវាកម្ម​ logistics។ រដ្ឋាភិបាល​​ប្រទេស​នេះ បាន​ឡើង​ផែនការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ logistics ជាតិ​ (NLE) ដោយ​មាន​កំពង់​ផែ​សមុទ្រ​និង​ព្រលាន​យន្ត​ហោះ​​១៤​ទីតាំង សម្រាប់​​ជំនួយ​ និង ​ជំរុញ​វិស័យ​ logistics។​

វៀតណាម​ក៏ជា​ប្រទេស​ឈាន​មុខ​នៅក្នុង​តំបន់​គម្រោងផែនការ​ប្រព័ន្ធ​កំពង់​ផែ​សមុទ្រ ​តំណាល​គ្នា​ បម្រើ​​ដោះដូរ​​​នាវាចរណ៍​។ នាយកដ្ឋាន​នាវាចរណ៍​វៀតណាមបាន​​ឱ្យ​ដឹងថា​ បច្ចុប្បន្ន​ប្រទេស​យើង​​មាន​កំពង់ផែ​២៨៦​​កន្លែង​ ប្រវែ​ង​​ស្ពាន​កំពង់ផែវែង​៩៦​គីឡូម៉ែត្រ​ និង​ពលានុភាព​សរុប​​ប្រហែល​៧០០លាន​តោន​/ឆ្នាំ​។ បើប្រៀង​​នឹង​ទ្រង់​ទ្រាយ​​ដឹក​ជញ្ជូន​តាមសមុទ្រ​នៃ​ប្រទេស​នានា​​នៅតំបន់​​អាស៊ី​អាគ្នេយ៍​ វៀតណាម​​ឈរ​ក្រោយ​​ប្រទេស​ម៉ាឡេស៊ី​ និង​សិង្ហបូរីតែ​ប៉ុណ្ណោះ​​។​


រដ្ឋាភិបាល​វៀតណាម​បាន​កំណត់​ logistics ជា​វិស័យ​សេវាកម្ម​សំខាន់​ក្នុង​រចនាសម្ពន្ធ​ខឿន​សេដ្ឋកិច្ច​ស៊ីវិល​ទូទៅ​ ត្រូវការ​ជំរុញ បង្វែ​ថាមពល​តាម​ទិស​បៃតង អភិវឌ្ឍ​វិស័យ ​logistics ជិត​ស្និទ្ធ​នឹង​បរិស្ថាន​ ផ្សារភ្ជាប់នឹង​ការ​ប្រើប្រាស់​សំចៃ​ថាមពល​ និង​មានប្រសិទ្ធភាព​តាម​កិច្ចសន្យា​របស់វៀតណាម ​នៅ ​COP 26

លោក​ Thomas Tieber នាយក​ប្រតិបត្តិនៃ​ ​DHL Global Forwarding នៅ​តំបន់​អាស៊ី​អាគ្នេយ៍​សង្កត់ធ្ងន់ថា​៖ ការដឹក​ជញ្ជូន​ផ្លូវគោក​​សន្យា​នឹង​បង្កើត​បាន​អនាគត​មួយ​បៃតង​​ជាង​ មាន​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ជាង​ ពឹង​លើ​បច្ចេកវិទ្យា​​ព្រម​ទាំង​មាន​ចីរភាព​​ជាង ដោយ​​ពឹងលើ​ការ​ប្រើប្រាស់​​ប្រេង​ឥន្ទនៈឱ្យ​មាន​ប្រសិទ្ធភាព​។ ពេល​សហប្រតិបត្តិការ​​ជាមួយ​​​គ្នា​ កត្តាទាំងឡាយ​នេះ​ នឹងបង្ក​ការ​ផ្លាស់ប្តូរ​ទៅលើ​​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវ​គោក ផ្តល់​​ដំណោះស្រាយ ​logistics ចីរភាព​ និងមានភាព​ទាក់ទាញ​ជាង​កាលណាទាំង​អស់​។​

ផ្លូវ​ដែក​នៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ ក៏កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ចូល​រួម​កសាង​ប្រព័ន្ធ logistics​ ដើម្បី​ធ្វើអាជីវកម្ម​ប្រភពធនធាន​ដូចជា​ កំពង់​ផែសមុទ្រ​ កំពង់ផែគោក ពិសេស​លើកកម្ពស់​ចំណុះ​ (សមាមាត្រ​)​ ដឹក​ជញ្ជូន​ផ្លូវ​ដែក​ ក្នុង​ប្រព័ន្ធ logistic​។ ទីផ្សារ​​ដឹក​ជញ្ជូន​ផ្លូវ​គោក​អាស៊ាន​ បាន​ព្យាករណ៍​ល្បឿន ​CAGR លើ​៨%​ នៅ​ដំណាក់កាល​ ២០២០ - ២០២៥។​


ក៏ប៉ុន្តែ​ ប្រទេស​ជា​សមាជិក​អាស៊ាន​ កំពុង​តែ​នៅ​ក្នុង​ដំណាក់កាល​ផ្សេងៗគ្នា​​ ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ ​logistics។ នោះ​ជា​មូលហេតុ ​ដែល​បង្កើត​បណ្តាញ​ logistics វៃឆ្លាត​ អាស៊ាន​ (ASLN) ដោយ​គោល​បំណង​ជំរុញ​តំណ​និង​សមាហរណកម្ម​ logistics ក្នុង​ប្លុក​អាស៊ាន​។ លម្អិត​ គឺមាន​គម្រោងការ​ពីរ ​បាន​ចុះ​បឋមសិលា​ដំបូង​ នោះគឺ​មជ្ឈមណ្ឌល ​logistics ICD វិញ​ភុក (Vinh Phuc) នៅ​ប្រទេស​វៀតណាម​ (កំពង់ផែ​យក្ស​រវាង​សិង្ហបូរី និង​វៀតណាម​) និង​តំបន់​សម្ព័ន្ធ​ភ្នំពេញ​ logistics Complex នៅ​កម្ពុជា​។

ទន្ទឹមនោះ ផ្លូវ​ដែក​ចិន​-ឡាវ​ ដាក់​ឱ្យ​ដំណើរការ​ក្លាយ​ជា​កម្លាំង​ចលករ​មួយជំរុញ​តំណ​តំបន់​ ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​។ នេះ​បាន​ចាត់ទុកជា​​លទ្ធផល​ នៃសហប្រតិបត្តិការ​រវាង​​ចិន​និង​អាស៊ាន​ ដើម្បី​ជំរុញ ​BRI (ខ្សែ​ក្រវាត់មួយ​ ផ្លូវ​មួយ​)​ គុណភាព​ខ្ពស់​។​

ផ្លូវ​ល្បឿន​លឿន​វឹន​ដូន​ (Van Don) - ម៉ុង​កាយ​ (Mong Cai) ​បាន​​ដាក់​ឱ្យ​ដំណើរការ​ អាច​​បង្កើត​បានជា​​កម្លាំង​ចលករ​អភិវឌ្ឍសេដ្ឋកិច្ច​-សង្គម​ អន្តរ​តំបន់​ និង​​ក្នុង​តំបន់​អាស៊ាន​។​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

តភ្ជាប់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ជា​អាទិភាព​សំខាន់មួយ ​ចំពោះ​ប្រទេស​ជា​សមាជិក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជា​សមាជិកនៅតំបន់​​អាស៊ាន​។​ គមនាគមន៍​ដឹក​ជញ្ជូន​និង​ពាណិជ្ជកម្ម​​ក្នុង​ប្លុក​​និង​ក្រៅ​ប្លុក​ មួយថ្ងៃកាន់តែ​អភិវឌ្ឍ​ បង្កើត​បាន​ជា​ព្រឹត្តិការណ៍​ សេដ្ឋកិច្ច​អភិឌ្ឍ​តាម​ទ្រង​ទ្រាយ ក្នុងតំបន់​។ ក្នុងនោះ​ ជំរុញ​វិស័យ​ logistics អភិវឌ្ឍ នឹង​ចូល​រួមធ្វើឱ្យ​​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ក្លាយ​ជារុង​រឿង​​ជាង​៕

អត្ថបទ៖ កាសែតរូបភាព​វៀតណាម ​- រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​

 


Top