កម្លាំងចលករកំណើនវិស័យ logistics នៅអាស៊ីអាគ្នេយ៍
ជាចំណែកមួយនៃនាវាចរណ៍ ដែលតភ្ជាប់ផ្ទាល់នឹងមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក សមុទ្រខាងកើត មានតួនាទីដ៏សំខាន់ ក្នុងពាណិជ្ជកម្មនាវាចរណ៍រវាងអាស៊ាននិងសកលលោក។ ហេតុនេះ ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ បានជំរុញអភិឌ្ឍន៍ប្រព័ន្ធកំពង់ផែ ក៏ដូចជាការដឹកជញ្ជូនផ្លូវគោក ដើម្បីពង្រីកប្រៀបខ្លាំង ជំរុញកំណើនវិស័យlogistics។
ត្រូវបានធនាគារពិភពលោក រៀបចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមប្រទេសទាំង១៥៥ ខាងវិស័យ logistics រួមជាមួយនឹងទីតាំងយុទ្ធសាស្រ្ត នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបូរី បច្ចុប្បន្នកំពុងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោះដូរ ដឹកជញ្ជូនទំនិញសកលលោក។ វិស័យសេវាកម្មនាវាចរណ៍ និង logistics បានរួមចំណែក៣៤% តម្លៃសេវកម្មតំបន់ និង រួមចំណែកជិត ២០% ចូលក្នុងខឿនសេដ្ឋកិច្ចប្រទេសសិង្ហបូរី។
ជាពិសេស ឆ្នាំ២០៤០ កំពង់ផែយក្ស Tuas របស់ប្រទេសសិង្ហបូរីបានកសាងសម្រេច នឹងទទួល container ធំបំផុតលើពិភពលោក ដោយមានចំណុះសរុបឡើងដល់៦៥លាន TEU ខ្ពស់ជាងចំណុះសរុប៥០លាន TEU នៃស្ថានីយ៍ container ទាំង៥ ដែលមាននៅសព្វថ្ងៃ។
ខណៈនោះ ប្រទេសឥណ្ឌូនេស៊ីជាប្រទេសមានខឿនសេដ្ឋកិច្ចអ៊ីនធើណែតធំបំផុត និងអភិវឌ្ឍរហ័សបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ រំពឹងនឹងស្រូបយក៥០%តួលេខនៃការដោះដូរពាណិជ្ជកម្មអេឡិចត្រូនិចសរុបនៅតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំ២០២៥។ ដោយសារការផ្លាស់ប្ដូរពាណិជ្ជកម្មអេឡិចត្រូនិច តម្រូវការផ្គត់ផ្គង់ផលិតផល ប្រការនេះកំពុងជំរុញផ្ទាល់ការអភិវឌ្ឍនៃសេវាកម្ម logistics។ រដ្ឋាភិបាលប្រទេសនេះ បានឡើងផែនការកសាងប្រព័ន្ធអេកូឡូស៊ី logistics ជាតិ (NLE) ដោយមានកំពង់ផែសមុទ្រនិងព្រលានយន្តហោះ១៤ទីតាំង សម្រាប់ជំនួយ និង ជំរុញវិស័យ logistics។
វៀតណាមក៏ជាប្រទេសឈានមុខនៅក្នុងតំបន់គម្រោងផែនការប្រព័ន្ធកំពង់ផែសមុទ្រ តំណាលគ្នា បម្រើដោះដូរនាវាចរណ៍។ នាយកដ្ឋាននាវាចរណ៍វៀតណាមបានឱ្យដឹងថា បច្ចុប្បន្នប្រទេសយើងមានកំពង់ផែ២៨៦កន្លែង ប្រវែងស្ពានកំពង់ផែវែង៩៦គីឡូម៉ែត្រ និងពលានុភាពសរុបប្រហែល៧០០លានតោន/ឆ្នាំ។ បើប្រៀងនឹងទ្រង់ទ្រាយដឹកជញ្ជូនតាមសមុទ្រនៃប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ វៀតណាមឈរក្រោយប្រទេសម៉ាឡេស៊ី និងសិង្ហបូរីតែប៉ុណ្ណោះ។
រដ្ឋាភិបាលវៀតណាមបានកំណត់ logistics ជាវិស័យសេវាកម្មសំខាន់ក្នុងរចនាសម្ពន្ធខឿនសេដ្ឋកិច្ចស៊ីវិលទូទៅ ត្រូវការជំរុញ បង្វែថាមពលតាមទិសបៃតង អភិវឌ្ឍវិស័យ logistics ជិតស្និទ្ធនឹងបរិស្ថាន ផ្សារភ្ជាប់នឹងការប្រើប្រាស់សំចៃថាមពល និងមានប្រសិទ្ធភាពតាមកិច្ចសន្យារបស់វៀតណាម នៅ COP 26។
លោក Thomas Tieber នាយកប្រតិបត្តិនៃ DHL Global Forwarding នៅតំបន់អាស៊ីអាគ្នេយ៍សង្កត់ធ្ងន់ថា៖ “ការដឹកជញ្ជូនផ្លូវគោកសន្យានឹងបង្កើតបានអនាគតមួយបៃតងជាង មានប្រសិទ្ធភាព និងសុវត្ថិភាពជាង ពឹងលើបច្ចេកវិទ្យាព្រមទាំងមានចីរភាពជាង ដោយពឹងលើការប្រើប្រាស់ប្រេងឥន្ទនៈឱ្យមានប្រសិទ្ធភាព។ ពេលសហប្រតិបត្តិការជាមួយគ្នា កត្តាទាំងឡាយនេះ នឹងបង្កការផ្លាស់ប្តូរទៅលើវិស័យដឹកជញ្ជូនទំនិញផ្លូវគោក ផ្តល់ដំណោះស្រាយ logistics ចីរភាព និងមានភាពទាក់ទាញជាងកាលណាទាំងអស់”។
ផ្លូវដែកនៅប្រទេសជាសមាជិកអាស៊ាន ក៏កំពុងខិតខំប្រឹងប្រែងចូលរួមកសាងប្រព័ន្ធ logistics ដើម្បីធ្វើអាជីវកម្មប្រភពធនធានដូចជា កំពង់ផែសមុទ្រ កំពង់ផែគោក ពិសេសលើកកម្ពស់ចំណុះ (សមាមាត្រ) ដឹកជញ្ជូនផ្លូវដែក ក្នុងប្រព័ន្ធ logistic។ ទីផ្សារដឹកជញ្ជូនផ្លូវគោកអាស៊ាន បានព្យាករណ៍ល្បឿន CAGR លើ៨% នៅដំណាក់កាល ២០២០ - ២០២៥។
ក៏ប៉ុន្តែ ប្រទេសជាសមាជិកអាស៊ាន កំពុងតែនៅក្នុងដំណាក់កាលផ្សេងៗគ្នា ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធ logistics។ នោះជាមូលហេតុ ដែលបង្កើតបណ្តាញ logistics វៃឆ្លាត អាស៊ាន (ASLN) ដោយគោលបំណងជំរុញតំណនិងសមាហរណកម្ម logistics ក្នុងប្លុកអាស៊ាន។ លម្អិត គឺមានគម្រោងការពីរ បានចុះបឋមសិលាដំបូង នោះគឺមជ្ឈមណ្ឌល logistics ICD វិញភុក (Vinh Phuc) នៅប្រទេសវៀតណាម (កំពង់ផែយក្សរវាងសិង្ហបូរី និងវៀតណាម) និងតំបន់សម្ព័ន្ធភ្នំពេញ logistics Complex នៅកម្ពុជា។
ទន្ទឹមនោះ ផ្លូវដែកចិន-ឡាវ ដាក់ឱ្យដំណើរការក្លាយជាកម្លាំងចលករមួយជំរុញតំណតំបន់ សហប្រតិបត្តិការសេដ្ឋកិច្ច។ នេះបានចាត់ទុកជាលទ្ធផល នៃសហប្រតិបត្តិការរវាងចិននិងអាស៊ាន ដើម្បីជំរុញ BRI (ខ្សែក្រវាត់មួយ ផ្លូវមួយ) គុណភាពខ្ពស់។
តភ្ជាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាអាទិភាពសំខាន់មួយ ចំពោះប្រទេសជាសមាជិកនៅតំបន់អាស៊ីអាគ្នេយ៍ និងជាសមាជិកនៅតំបន់អាស៊ាន។ គមនាគមន៍ដឹកជញ្ជូននិងពាណិជ្ជកម្មក្នុងប្លុកនិងក្រៅប្លុក មួយថ្ងៃកាន់តែអភិវឌ្ឍ បង្កើតបានជាព្រឹត្តិការណ៍ “សេដ្ឋកិច្ចអភិឌ្ឍតាមទ្រងទ្រាយ” ក្នុងតំបន់។ ក្នុងនោះ ជំរុញវិស័យ logistics អភិវឌ្ឍ នឹងចូលរួមធ្វើឱ្យសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ក្លាយជារុងរឿងជាង៕
អត្ថបទ៖ កាសែតរូបភាពវៀតណាម - រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង