កម្រងសមូហកម្មឡានឈើសារីទំនើប

កម្រងសមូហកម្មឡានឈើសារីទំនើប

ឡាន​ឈើ​សារី​ទំនើប​បាន​បង​ដាវ​ (Dao) ធ្វើ​សម្រេច​ជា​ស្ថាពរ​

បង​រៀន​ជំនាញ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ នៅ​សាលាវិទ្យាស្ថាន​ប្រៃសនីយ៍​និង​សារ​គមនាគមន៍​​ ប៉ុន្តែ​បង​ដាវ​ (Dao) សម្រេច​ចិត្តវិល​ត្រឡប់​មក​ស្រុក ​បង្កើត​កម្មន្តសាល​​ផលិត​វត្ថុអនុស្សាវ​រីយ៍​ដែល​ធ្វើ​ដោយ​ឈើ​។ ជាមួយនឹង​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅលើ បណ្តាញ​ youtube ​ ផលិតផល​របស់​បង ​តែ​ងបាន​មនុស្សគ្រប់គ្នា​ដឹងស្គាល់​។​

ពេល​នាំ​កូន​ប្រុស​ទៅលេង​សួន​ ឃើញ​កូន​ចូល​ចិត្ត​បើកឡាន​អគ្គិសនី​ បងចាប់ផ្តើម​កើត​គំនិត​ជាមួយនឹង​ទម្រង់ទោចក្រ​យាន​យន្ត​ ឡាន​ ដែល​ធ្វើដោយ​ឈើ​ ទុក​សម្រាប់ឱ្យ​​កូន​លេង​ផង​ បំពេញ​ចំណូល​ចិត្ត​ផ្នែកខាង​របរ​ឈើ​របស់​ខ្លួនផង​។​

ឈើ​សម្រាប់​ធ្វើ​ឡាន​ ស្ទើរទាំង​អស់​ជា​ឈើខ្មៅ​​​និង​ឈើ​ធ្នុង​
 

ឡាន​ Ferrari ដំបូង​ បាន​បង​ដាវ (Dao) ​ធ្វើអស់​​រយៈ​ពេល​ជិត​៣ខែ​ប្លាយ​ ពេលនោះ បង​ធ្វើសម្រាប់តែ​​​អូស​កូន​ដើរ​លេង​ មិនទាន់បើកបរ​ដោយ​អគ្គិសនីបាននៅឡើយ​​។ ប៉ុន្តែ​ពេល​បង​ផុសដាក់លើ​បណ្តាញ​ឯកជន​ បាន​មិត្តភក្តិអន្តរជាតិ​ យកចិត្តទុកដាក់​ ដូច្នេះ​បង​ក៏ធ្វើ​ឡាន​ទីពីរ​ គឺឡាន​ Bugatti Centidieci។ មាន​បទ​ពិសោធន៍​ចេញពីការ​ធ្វើឡាន​ដំបូង​ បង​​​ស្រាវ​ជ្រាវ​ការច្នៃ​ផង​ ស្វែងរក​ឧបករណ៍និង​វត្ថុធាតុ​ជាប់ពាក់ព័ន្ធផង​​ ដូច្នេះ​ក៏​ធ្វើ​បាន​សម្រេច​ជោគជ័យ ​ឡាន​បើក​ដោយ​អគ្គិសនីទៅ​​​។

មកដល់សព្វថ្ងៃ​ បង​ធ្វើ​បានកម្រង​សមូហកម្ម​​ឡាន​  Lamborghini Sian, Bugatti Centidieci, BMW 328 Hommage, Chevrolet Corvette C8, Ford Mustang រហូតដល់ប្រភេទ​ឡាន​ពេញនិយម​ដូចជា​៖ Toyota Land Cruiser, Audi Q7, Range Rover, Ford F-150 ដោយ​មាន​តម្លៃ​ឡើង​ដល់​រាប់រយ​លាន​ដុង​។​

ឡាន​នីមួយ​នឹង​មាន​របៀប​ធ្វើ​មួយ​ដោយ​ឡែក​ ភាគ​ច្រើនធ្វើ​ពីក្រោម​ឡើង​ទៅលើ​។ ចាប់​ផ្តើម​ធ្វើ​ពី​ផ្នែក​ខាងក្រោម​នៃឡាន​ រួច​ដំឡើង​ម៉ាស៊ីន​និង​កង់​ឡាន​ បន្ទាប់មក​ដល់​តួឡាន​ទាំងមូល​ ឆ្លាក់​បង្កើត​ស្លាកស្នាម​តូច​ៗ។ ចុងក្រោយ​កែសម្រួល​ធ្វើដូចម្តេច​មើលទៅ​ដូច​របស់​ពិត​ ដោយមាន​ដំឡើង​ចង្កៀង​ បាញ់​ថ្នាំពណ៌​​ ធ្វើ​ឱ្យ​ឡាន​កាន់តែ​ស្រស់​ស្អាត​ មានអាយុកាល​​ប្រើបាន​យូរ​ជាង​។ សព្វថ្ងៃ​ ឈើ​សម្រាប់ធ្វើ​ឡាន​គឺ​ឈើ​ខ្មៅ​​និងឈើធ្នុង។

ឡាន​ដែល​បង​ដាវ (Dao) ​បានធ្វើ​ជោគជ័យ​ រាប់​បញ្ចូល​ក្នុង​កម្រង​សមូហកម្ម​​ឡាន​របស់ខ្លួន​

បង​ដាវ (Dao) រៀប​រាប់ថា​​ មកដល់សព្វថ្ងៃ​ ឡាន​សារី​ទំនើប​ដែល​​​បង​ធ្វើ មាន​​​ខ្នាត​២/៣​នៃ​​ឡាន​ពិត​ បងដំឡើង​​៤ឬ៥​អាគុយ​ត​​ភ្ជាប់​ជាមួយគ្នា​ ដូច្នេះ​ការ​​ធ្វើ​ដំណើរ​បើកបរ មានរយៈពេល​​​ប្រហែល​៣ម៉ោ​ង​​​។​

“ទោះបី​ចំណាយ​ពេលវេលា​និង​ទឹកប្រាក់​សម្រាឡាន​នីមួយ​ៗ​ជាមធ្យម​​​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ ដើម្បីធ្វើ​សម្រេច​ជោគជ័យ​។​ប់ធ្វើ​ឡាន​មួយ​គ្រឿង​ មាន​រយៈ​ពេល​យូរ​និង​ថ្លៃ ប៉ុន្តែសព្វថ្ងៃ​ ខ្ញុំ​មិនទាន់មាន​គំនិត​ចង់លក់​ តែមាន​គំនិត​មួយ​បង្កើត​ជា​កម្រង​សមូហកម្ម​​ឡាន​​សារី​ទំនើប​ ទុក​សម្រាប់ថ្ងៃក្រោយ​តាំងពិពិរណ៍​ឯកជន​ ឬទុក​ដេញ​ថ្លៃ ​យកទឹកប្រាក់ទាំងនេះ​​ ទៅ​បំពេញ​បុណ្យ​សម្បុរសធម៌​” បងដាវ​ (Dao) រៀប​រាប់​។

ឡាន​នីមួយ​ៗ​ជាមធ្យម​​​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ ដើម្បីធ្វើ​សម្រេច​ជោគជ័យ​។​

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ​ឡុង​

ប្រែសម្រួល៖ រីកើង​



Top