គោលបំណងធ្វើឡានអគ្គិសនីឱ្យកូនលេង ព្រមទាំងបំពេញចំណូលចិត្តកែច្នៃផង ដោយទឹកចិត្តស្រឡាញ់មុខរបរឈើប្រពៃណី បងត្រឿង វ៉ាន់ដាវ (Truong Van Dao) នៅស្រុកទឺសើន (Tu Son) ខេត្តបាក់និញ (Bac Ninh) ធ្វើឡានឈើសារីទំនើប បានមិត្តភក្តិក្នុងស្រុកនិងបរទេសដឹងស្គាល់។&a
ឡានឈើសារីទំនើបបានបងដាវ (Dao) ធ្វើសម្រេចជាស្ថាពរ
បងរៀនជំនាញផ្នែកគ្រប់គ្រងអាជីវកម្ម នៅសាលាវិទ្យាស្ថានប្រៃសនីយ៍និងសារគមនាគមន៍ ប៉ុន្តែបងដាវ (Dao) សម្រេចចិត្តវិលត្រឡប់មកស្រុក បង្កើតកម្មន្តសាលផលិតវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយឈើ។ ជាមួយនឹងការអភិវឌ្ឍអាជីវកម្មនៅលើ បណ្តាញ youtube ផលិតផលរបស់បង តែងបានមនុស្សគ្រប់គ្នាដឹងស្គាល់។
ពេលនាំកូនប្រុសទៅលេងសួន ឃើញកូនចូលចិត្តបើកឡានអគ្គិសនី បងចាប់ផ្តើមកើតគំនិតជាមួយនឹងទម្រង់ទោចក្រយានយន្ត ឡាន ដែលធ្វើដោយឈើ ទុកសម្រាប់ឱ្យកូនលេងផង បំពេញចំណូលចិត្តផ្នែកខាងរបរឈើរបស់ខ្លួនផង។
ឈើសម្រាប់ធ្វើឡាន ស្ទើរទាំងអស់ជាឈើខ្មៅនិងឈើធ្នុង
ឡាន Ferrari ដំបូង បានបងដាវ (Dao) ធ្វើអស់រយៈពេលជិត៣ខែប្លាយ ពេលនោះ បងធ្វើសម្រាប់តែអូសកូនដើរលេង មិនទាន់បើកបរដោយអគ្គិសនីបាននៅឡើយ។ ប៉ុន្តែពេលបងផុសដាក់លើបណ្តាញឯកជន បានមិត្តភក្តិអន្តរជាតិ យកចិត្តទុកដាក់ ដូច្នេះបងក៏ធ្វើឡានទីពីរ គឺឡាន Bugatti Centidieci។ មានបទពិសោធន៍ចេញពីការធ្វើឡានដំបូង បងស្រាវជ្រាវការច្នៃផង ស្វែងរកឧបករណ៍និងវត្ថុធាតុជាប់ពាក់ព័ន្ធផង ដូច្នេះក៏ធ្វើបានសម្រេចជោគជ័យ ឡានបើកដោយអគ្គិសនីទៅ។
មកដល់សព្វថ្ងៃ បងធ្វើបានកម្រងសមូហកម្មឡាន Lamborghini Sian, Bugatti Centidieci, BMW 328 Hommage, Chevrolet Corvette C8, Ford Mustang រហូតដល់ប្រភេទឡានពេញនិយមដូចជា៖ Toyota Land Cruiser, Audi Q7, Range Rover, Ford F-150 ដោយមានតម្លៃឡើងដល់រាប់រយលានដុង។
ឡាននីមួយនឹងមានរបៀបធ្វើមួយដោយឡែក ភាគច្រើនធ្វើពីក្រោមឡើងទៅលើ។ ចាប់ផ្តើមធ្វើពីផ្នែកខាងក្រោមនៃឡាន រួចដំឡើងម៉ាស៊ីននិងកង់ឡាន បន្ទាប់មកដល់តួឡានទាំងមូល ឆ្លាក់បង្កើតស្លាកស្នាមតូចៗ។ ចុងក្រោយកែសម្រួលធ្វើដូចម្តេចមើលទៅដូចរបស់ពិត ដោយមានដំឡើងចង្កៀង បាញ់ថ្នាំពណ៌ ធ្វើឱ្យឡានកាន់តែស្រស់ស្អាត មានអាយុកាលប្រើបានយូរជាង។ សព្វថ្ងៃ ឈើសម្រាប់ធ្វើឡានគឺឈើខ្មៅនិងឈើធ្នុង។
ឡានដែលបងដាវ (Dao) បានធ្វើជោគជ័យ រាប់បញ្ចូលក្នុងកម្រងសមូហកម្មឡានរបស់ខ្លួន
បងដាវ (Dao) រៀបរាប់ថា មកដល់សព្វថ្ងៃ ឡានសារីទំនើបដែលបងធ្វើ មានខ្នាត២/៣នៃឡានពិត បងដំឡើង៤ឬ៥អាគុយតភ្ជាប់ជាមួយគ្នា ដូច្នេះការធ្វើដំណើរបើកបរ មានរយៈពេលប្រហែល៣ម៉ោង។
“ទោះបីចំណាយពេលវេលានិងទឹកប្រាក់សម្រាឡាននីមួយៗជាមធ្យមត្រូវចំណាយពេលច្រើនខែ ដើម្បីធ្វើសម្រេចជោគជ័យ។ប់ធ្វើឡានមួយគ្រឿង មានរយៈពេលយូរនិងថ្លៃ ប៉ុន្តែសព្វថ្ងៃ ខ្ញុំមិនទាន់មានគំនិតចង់លក់ តែមានគំនិតមួយបង្កើតជាកម្រងសមូហកម្មឡានសារីទំនើប ទុកសម្រាប់ថ្ងៃក្រោយតាំងពិពិរណ៍ឯកជន ឬទុកដេញថ្លៃ យកទឹកប្រាក់ទាំងនេះ ទៅបំពេញបុណ្យសម្បុរសធម៌” បងដាវ (Dao) រៀបរាប់។
ឡាននីមួយៗជាមធ្យមត្រូវចំណាយពេលច្រើនខែ ដើម្បីធ្វើសម្រេចជោគជ័យ។
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង
ប្រែសម្រួល៖ រីកើង