"ដាស់ឲ្យក្រោក" បឹងបាបេ (Ba Be)
ដោយមានអាយុជាង ២០០ លានឆ្នាំ បឹង បាបេ (Ba Be) បានឆ្លងកាត់ភូគព្ភសាស្ត្រប្រវត្តិសាស្ត្រដ៏អស្ចារ្យជាច្រើនដែលបានបង្កើតបរិមាណទឹកដ៏ធំ ៥ លានម៉ែត្រគូប ស្ថិតនៅកណ្តាលភ្នំថ្មកំបោរ ដូច្នេះវាបានបង្កើតបឹងទឹកសាបធម្មជាតិដ៏ធំបំផុតរបស់ប្រទេសវៀតណាម និងក៏គឺមួយក្នុងចំណោមបឹងទឹកសាបដ៏ធំបំផុតចំនួន ១០០ នៅលើពិភពលោក ដែលមានទីតាំងនៅឧទ្យានជាតិ បាបេ (Ba Be) ។ ខេត្តបាក់កាន (Bac Kan) កំពុងចាត់វិធានការ ដើម្បីនាំ«កំណប់»នេះទៅជាការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ក្នុងក្រោយកូវីដ។
បឹងបាបេ (Ba Be) ត្រូវបានបង្កើតឡើងពីដៃទន្លេចំនួនបីគឺទន្លប៉ែលឹម (Pe Lam) ទន្លេ ប៉ែលូ (Pe Lu) និងទន្លេ ប៉ែឡែង (Pe Leng) ហូរបញ្ចូលគ្នានៅកន្លែងមួយក្នុងឃុំ ណាមម៉ៅ (Nam Mau) ស្រុក បាបេ (Ba Be) ខេត្ត បាក់កាន (Bac Kan) ដើម្បីបង្កើតបឹង ស្លាមប៉ែ (Slam Pe) ដែលមានន័យថាបឹងបី។ ភូគព្ភសាស្ត្រ និងភូមិសាស្ត្រនៃតំបន់បឹងនេះ មានភាពស្មុគ្រស្មាញខ្លាំង ដែលនាំទៅដល់ការបង្កើតនូវទេសភាពដ៏អស្ចារ្យ ជាមួយនឹងរចនាសម្ព័ន្ធភូមិសាស្ត្រ និងជាតិដីតែមួយគត់ ដែលបង្កើតប្រព័ន្ធអេកូឡូស៊ីផ្សេងៗជាច្រើនទៀត។
បឹងនេះមានប្រវែងជាង ៨ គីឡូម៉ែត្រ ដែលមានកន្លែងធំជាងគេគឺ ២ គីឡូម៉ែត្រ ផ្ទៃទឹកប្រហែល ៥០០ ហិចតា ជំរៅជាមធ្យម ២០ ម៉ែត្រ។ ទន្ទឹមនឹងនេះកន្លែងមួយចំនួនមានជម្រៅរហូតដល់ ៣៥ ម៉ែត្រដែលមានត្រីទឹកសាបជាច្រើនប្រភេទរស់នៅ ជាពិសេសប្រភទត្រីមួយចំនួនជាកម្រមានដែលបានកត់ត្រាក្នុងសៀវភៅក្រហមរបស់វៀតណាម។ ទឹកបឹងបាបេ (Ba Be) គឺថ្លា ត្រជាក់ពេញមួយឆ្នាំ ទេសភាពនៃបឹងទាំងមូលប្រៀបដូចជាគំនូរដែលគូរដោយទឹកខ្មៅមានភ្នំ មេឃពោរពេញទៅដោយពពក ផ្ទៃមេឃមើលទៅដូចជាកញ្ចក់ដ៏ធំដែលឆ្លុះបញ្ចាំងពីជួរភ្នំដែលមានខ្យល់បក់លាក់នៅលើផ្ទៃទឹក។ លើផ្ទៃបឹងមានកោះតូចៗស្អាតៗ ជាច្រើន ដូចជា កោះ បាហ្វ័រ (Ba Gao) កោះ អានម៉ា (An Ma) ជាដើម។
ប៉ាក់ង៉យ (Pac Ngoi) និង បូលូ (Bo Lu) គឺជាភូមិធំពីរនៅក្បែរបឹង បាបេ (Ba Be) ។ ក្នុងនោះ ភូនុប៉ាក់ង៉យ (Pac Ngoi) កាន់តែមានភាពអ៊ូអរ និងសំបូរទៅដោយកន្លែងទេសចរណ៍ ព្រោះវាបានអភិវឌ្ឍវិស័យទេសចរណ៍យូរមកហើយ។ ភាពផ្ទុយគ្នានោះគឺ បូលូ (Bo Lu) ដែលជាកន្លែងស្ងប់ស្ងាត់ ដែលនៅតែរក្សាបាននូវភាពស្រស់ស្អាត បែបបុរាណ និងធម្មជាតិជាច្រើន។ ភូមិទាំងពីរនេះមានទីតាំងនៅជាប់នឹងបឹងបាបេ (Ba Be) ដូច្នេះកន្លែងស្នាក់នៅភាគច្រើនបែរមុខទៅបឹង ដូច្នេះអាកាសនៅទីនោះបរិសុទ្ធ និងមានទេសភាពរ៉ូមែនទិក ប៉ុន្តែតម្លៃគឺសមរម្យណាស់។
ដូច្នេះហើយ បឹង បាបេ (Ba Be) ត្រូវបានគេប្រដូចទៅនឹង "គុជពណ៌បៃតងនៃភ្នំឦសាន"។ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃមេរោគ Covid-19 នេះ បឹងបាបេ (Ba Be) ប្រៀបដូចជា "ព្រះនាងដេកក្នុងព្រៃ" ហើយចាប់ពីខែតុលា ឆ្នាំ ២០២១ ខេត្ត បាក់កាន (Bac Kan) បានផ្លាស់ប្តូរជាផ្លូវការទៅកាន់ស្ថានភាពធម្មតាតាមបែបថ្មី ថ្នាក់ដឹកនាំខេត្តបាន "ដាស់ឲ្យក្រោក" យ៉ាងឆាប់រហ័សសក្តានុពល និងប្រៀបខ្លាំងទេសចរណ៍នៃ "កំណប់" នេះ។

លោក ហាវ៉ាន់ទ្រឿង (Ha Van Truong) នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត បាក់កាន ( Bac Kan) បានឲ្យដឹងថា នាពេលខាងមុខនេះ ខេត្តបាក់កាន (Bac Kan) នឹងផ្តោតលើការធ្វើពិពិធកម្មទម្រង់ទេសចរណ៍នៅបឹង បាបេ (Ba Be) ឆ្ពោះទៅធ្វើអាជីវកម្មនូវតម្លៃវប្បធម៌របស់បណ្តាជនជាតិនៅទីនោះ និងលក្ខណៈពិសេសរបស់ទេសភាពឧទ្យានជាតិ។ "មិនត្រឹមតែធ្វើអាជីវកម្មនូវអ្វីដែលមាននៅទីនោះ យើងត្រូវរកឃើញធនធានទេសចរណ៍ និងកសាងម៉ាកយីហោសម្រាប់ធនធាននោះ។ ពិសេសយើងកំពុងសម្របសម្រួលជាមួយខេត្ត ទៀនក្វាង (Tuyen Quang) ដើម្បីកសាងសំណុំរឿង ដើម្បីទទួលស្គាល់បេតិកភណ្ឌ បាបេ - ណាហាង (Ba Be - Na Hang) ជាបេតិកភណ្ឌពិភពលោក" នេះបើតាមលោក ហាវ៉ាន់ទ្រឿង (Ha Van Truong)។