"ដាស់ឲ្យក្រោក" បឹងបាបេ (Ba Be)

"ដាស់ឲ្យក្រោក" បឹងបាបេ (Ba Be)


ដោយមាន​អាយុជាង ២០០ លានឆ្នាំ បឹង បាបេ (Ba Be) បានឆ្លងកាត់ភូគព្ភសាស្ត្រប្រវត្តិសាស្ត្រដ៏អស្ចារ្យជាច្រើនដែលបានបង្កើតបរិមាណទឹកដ៏ធំ ៥ លានម៉ែត្រគូប ស្ថិតនៅកណ្តាលភ្នំថ្មកំបោរ ដូច្នេះ​​វាបានបង្កើតបឹងទឹកសាបធម្មជាតិដ៏ធំបំផុតរបស់ប្រទេសវៀតណាម និងក៏គឺមួយ​ក្នុង​ចំណោម​បឹងទឹកសាបដ៏ធំបំផុតចំនួន ១០០ នៅលើពិភពលោក ដែលមានទីតាំងនៅឧទ្យានជាតិ បាបេ (Ba Be) ។ ខេត្ត​បាក់កាន (Bac Kan) ​កំពុង​ចាត់​វិធានការ ​ដើម្បី​នាំ«កំណប់»នេះ​ទៅ​ជា​ការ​ជំរុញ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​​ក្រោយ​កូវីដ។

បឹង​បាបេ (Ba Be) ត្រូវបានបង្កើតឡើងពីដៃទន្លេចំនួនបីគឺ​ទន្លប៉ែលឹម (Pe Lam) ទន្លេ ប៉ែលូ (Pe Lu) និងទន្លេ ប៉ែឡែង (Pe Leng) ហូរបញ្ចូលគ្នានៅកន្លែងមួយក្នុងឃុំ ណាមម៉ៅ (Nam Mau) ស្រុក បាបេ (Ba Be) ខេត្ត បាក់​កាន (Bac Kan) ដើម្បីបង្កើតបឹង ស្លាម​ប៉ែ (Slam Pe) ដែលមានន័យថាបឹងបី។ ភូគព្ភសាស្ត្រ និងភូមិសាស្ត្រនៃតំបន់បឹងនេះ មានភាពស្មុគ្រស្មាញខ្លាំង ដែលនាំទៅដល់ការបង្កើតនូវទេសភាពដ៏អស្ចារ្យ ជាមួយនឹងរចនាសម្ព័ន្ធភូមិសាស្ត្រ និងជាតិដីតែមួយគត់ ដែលបង្កើតប្រព័ន្ធអេកូឡូស៊ីផ្សេងៗជាច្រើនទៀត។

 
ភ្ញៀវ​ទេសចរ​គយគន់​សម្រស់​ទឹកធ្លាក់ ដៅដាំង (Dau Dang) នៅ​បឹង បាបេ (Ba Be)។ រូបថត៖ VNP

បឹងនេះមានប្រវែងជាង ៨ គីឡូម៉ែត្រ ដែលមានកន្លែងធំជាងគេគឺ ២ គីឡូម៉ែត្រ ផ្ទៃទឹកប្រហែល ៥០០ ហិចតា ជំរៅជាមធ្យម ២០ ម៉ែត្រ។​ ទន្ទឹម​នឹង​នេះ​កន្លែងមួយ​ចំនួន​មានជម្រៅរហូតដល់ ៣៥ ម៉ែត្រដែល​មានត្រីទឹកសាបជាច្រើនប្រភេទរស់នៅ ជាពិសេសប្រភទ​ត្រី​មួយ​ចំនួនជាកម្រមានដែលបានកត់ត្រាក្នុងសៀវភៅក្រហមរបស់វៀតណាម។ ទឹកបឹងបាបេ (Ba Be) គឺថ្លា ត្រជាក់ពេញមួយឆ្នាំ ទេសភាព​នៃបឹងទាំងមូលប្រៀបដូចជាគំនូរដែល​គូរ​ដោយ​ទឹក​ខ្មៅ​មានភ្នំ មេឃពោរពេញទៅដោយពពក ផ្ទៃមេឃមើលទៅដូចជាកញ្ចក់ដ៏ធំដែលឆ្លុះបញ្ចាំងពីជួរភ្នំដែលមានខ្យល់បក់លាក់នៅលើផ្ទៃទឹក។ លើផ្ទៃបឹងមានកោះតូចៗស្អាតៗ ជាច្រើន ដូចជា កោះ បាហ្វ័រ (Ba Gao) កោះ អាន​ម៉ា (An Ma) ជាដើម។

បឹង បាបេ (Ba Be) មានទេសភាពគួរឱ្យចាប់អារម្មណ៍ និងភាពសម្បូរបែបនៃជីវសាស្រ្ត។ រូបថត៖ VNP

ប៉ាក់ង៉យ (Pac Ngoi) និង បូលូ (Bo Lu) គឺជាភូមិធំពីរនៅក្បែរបឹង​ បាបេ (Ba Be) ។ ក្នុងនោះ ភូនុប៉ាក់ង៉យ (Pac Ngoi) កាន់តែមានភាពអ៊ូអរ និងសំបូរទៅដោយកន្លែងទេសចរណ៍ ព្រោះវាបានអភិវឌ្ឍវិស័យទេសចរណ៍យូរមកហើយ។ ភាពផ្ទុយគ្នានោះគឺ បូលូ (Bo Lu) ដែលជាកន្លែងស្ងប់ស្ងាត់ ដែលនៅតែរក្សាបាននូវភាពស្រស់ស្អាត បែបបុរាណ និងធម្មជាតិជាច្រើន។ ភូមិទាំងពីរនេះមានទីតាំងនៅជាប់នឹងបឹង​បាបេ (Ba Be)  ដូច្នេះកន្លែងស្នាក់នៅភាគច្រើនបែរមុខ​ទៅបឹង ដូច្នេះអាកាសនៅទីនោះបរិសុទ្ធ និងមានទេសភាព​រ៉ូមែនទិក ប៉ុន្តែតម្លៃគឺសមរម្យណាស់។

ផ្ទាំងថ្មី​ស្ថិត​ក្នុងល្អាង​ពួង (Puong) មានពណ៌ចំឡែក។ រូបថត៖ VNP
ភ្ញៀវទេសចរណ៍ស្វែងយល់នូវច្រាំងថ្មចោទនៅក្នុងល្អាងពួង (Puong) ។ រូបថត៖ VNP

ភ្ញៀវទេសចរណ៍ស្វែងយល់នូវច្រាំងថ្មចោទនៅក្នុងល្អាងពួង (Puong) ។ រូបថត៖ VNP

ដូច្នេះហើយ បឹង បាបេ (Ba Be) ត្រូវបានគេប្រដូចទៅនឹង "គុជពណ៌បៃតងនៃភ្នំឦសាន"។ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃមេរោគ Covid-19 នេះ បឹងបាបេ (Ba Be) ប្រៀបដូចជា "ព្រះនាងដេកក្នុងព្រៃ" ហើយចាប់ពីខែតុលា ឆ្នាំ ២០២១ ខេត្ត​ បាក់កាន (Bac Kan) បានផ្លាស់ប្តូរជាផ្លូវការទៅកាន់ស្ថានភាពធម្មតា​តាម​បែបថ្មី ថ្នាក់​ដឹក​នាំខេត្ត​បាន "ដាស់ឲ្យ​ក្រោក" យ៉ាងឆាប់រហ័សសក្តានុពល និងប្រៀបខ្លាំង​ទេសចរណ៍នៃ "កំណប់" នេះ។

 

លោក ហាវ៉ាន់​ទ្រឿង (Ha Van Truong) នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត​ បាក់​កាន ( Bac Kan) បានឲ្យដឹងថា នាពេលខាងមុខនេះ ខេត្ត​បាក់កាន (Bac Kan) នឹងផ្តោតលើការធ្វើពិពិធកម្មទម្រង់ទេសចរណ៍នៅបឹង បាបេ (Ba Be) ឆ្ពោះទៅធ្វើ​អាជីវកម្មនូវតម្លៃវប្បធម៌របស់បណ្តាជនជាតិ​នៅ​ទីនោះ និងលក្ខណៈពិសេសរបស់ទេសភាពឧទ្យានជាតិ។ "មិនត្រឹមតែធ្វើ​អាជីវកម្មនូវអ្វីដែលមាននៅទីនោះ យើងត្រូវរក​ឃើញធនធានទេសចរណ៍ និងកសាងម៉ាកយីហោសម្រាប់ធនធាននោះ។ ពិសេសយើងកំពុងសម្របសម្រួលជាមួយខេត្ត ទៀន​ក្វាង (Tuyen Quang) ដើម្បីកសាងសំណុំ​រឿង ដើម្បីទទួលស្គាល់បេតិកភណ្ឌ បាបេ  - ណា​ហាង (Ba Be - Na Hang) ជាបេតិកភណ្ឌពិភពលោក" នេះ​បើ​តាម​លោក ហាវ៉ាន់​ទ្រឿង (Ha Van Truong)។

ជនជាតិតៃ (Tay) ដែលរស់នៅតាមបឹង បាបេ (Ba Be) ច្រៀងថែន (Then)ដើម្បីបម្រើភ្ញៀវទេសចរណ៍។ រូបថត៖ វូហ័ងយ៉ាង

ការប្ដេជ្ញាចិត្តរបស់ខេត្ត បាក់​កាន (Bac Kan) ក្នុងការអភិវឌ្ឍន៍ទេសចរណ៍លើបឹង Ba Be ដែលបង្ហាញ​យ៉ាងជាក់ស្តែង តាម​រយៈសកម្មភាពបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគធំៗដូចជា៖ Sun Group FLC ទ្រឿង​ថាញ (Truong Thanh) តាត​អាញ (Tai Anh) ជាដើម។ សហគ្រាស និងអ្នកវិនិយោគបានស្នើគម្រោងប្រហែល ២០ ដើម្បីសាងសង់មណ្ឌល​អេកូទេសចរណ៍លំដាប់ខ្ពស់ ទម្រង់ទេសចរណ៍​និងទទួល​បទពិសោធន៍ដែលទាក់ទងនឹងផលិតផលកសិកម្ម និងព្រៃឈើក្នុងស្រុក មណ្ឌលហ្គេមផ្សងព្រេង បង្កើតដំណើរទេសចរណ៍ដើម្បីស្វែងយល់នូវឧទ្យានជាតិ និងសេវាកម្មកម្សាន្តលំដាប់ខ្ពស់ជាច្រើនទៀត។ /.

អត្ថបទ៖ ផាម​ធូ 

រូបថត៖ កាសែតរូបភាពវៀតណាម វូហ័ងយ៉ាង

ហ្គាហ្វ្រិក៖ ត្រាងញុង



top