DK1 រឹងមាំប្រឈមនឹងរលក

DK1 រឹងមាំប្រឈមនឹងរលក

នៅលើ​ខ្ពង់រាប​បាតសមុទ្រ​ខាង​ត្បូង ​នៃ​មាតុភូមិ​ ជាង​៣៥ឆ្នាំ​កន្លង​ ស្ថានីយ៍​ DK1 តែងតែ​ឈរ​ទី​នោះ​ដោយ​សភាព​រឹង​មាំ​ដូចជា​ ស្ថានីយ៍​ដែក​ថែប​មួយ​។ នៅ​កណ្តាល​លំហសមុទ្រ​​ កម្មាភិបាល​ យុទ្ធជន​នៅ​ស្ថានីយ៍ ​DK1 ខ្មាន់​កាំ​ភ្លើង​​មាំ​ក្នុង​ដៃ​ ឈររឹង​រក្សា​ទង់​ក្រហម​វៀតណាម​បក់​រវិច​ៗ អះអាំង​អធិបតេយ្យភាព​សមុទ្រកោះ​ដែក​ថែប​ នៃ​មាតុភូមិ។

បច្ចុប្ប​ន្ន​ នៅលើ​ស្ថានីយ៍​ DK1 បាន​បំពាក់​ដោយ​មធ្យោបាយ​ទំនើប​ ឆ្លើយ​តប​ល្អ​ភារកិច្ច​ដែល​បាន​ប្រគល់ជូន​។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​​

នៅ​ឆ្នាំ​១៩៨៧ ដើមឆ្នាំ​១៩៨៨ ស្ថានភាព​អធិបតេយ្យ​ភាព​តំបន់​សមុទ្រ​ខាងកើត​ មាន​ការ​ប្រែប្រួល​ស្មុគស្មាញ​។ ហេតុនេះ ខែតុលា ឆ្នាំ​១៩៨៨ បក្ខភាគ​ មេបញ្ជាការ​កង​ទ័ព​ប្រគល់​ភារកិច្ច​ជូន​កងពល​តូច​លេខ​១៧១​ នៃ​កងទ័ពជើង​ទឹក រួម​នឹង​កង​នាវាចរណ៍​​លេខ​១២៩ ការពារ​ខ្ពង់រាប​បាតសមុទ្រ​ខាងកើត​ ចំណុះ​តំបន់​ពិសេស​វុង​តាវ​ - កុង​ដាវ​ (Vung Tau Con Dao)។ តំបន់​សេដ្ឋកិច្ច​ - វិទ្យាសាស្រ្ត​ បច្ចេកទេស​ - សេវាកម្ម​ (ហៅ​កាត់ថា DK1) បានកសាង​ដើម្បី​ការពារ​អធិបតេយ្យ​តំបន់សមុទ្រ​ ខ្ពង់រាប​បាត​​សមុទ្រ​ នៃមាតុភូមិ ​ក៏ដូចជា​អនុវត្ត​គោល​ដៅ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រ​។​

ខែ​កក្កដា​ ឆ្នាំ​១៩៨៩ ស្ថានីយ៍​ DK1 ដំបូង​បានកសាង​ នៅ​ចំណុះ​តំបន់ ​​ភុក​តឹន (Phuc Tan)។ ចាប់ពី​ថ្ងៃនោះ មក​ដល់​សព្វថ្ងៃ ​ស្ថានីយ៍​ DK1 ​កសាងបាន​​ចំនួន​១៥ នៅ​ក្នុងតំបន់នោះ​៖ បាគែ (Ba Ke) ភុក​តឹន(Phuc Tan)ក្វេដឿង​ (Que Duong) ទឺចិញ (Tu Chinh) ភុក​ង្វៀន (Phuc Nguyen) ហ្វៀន​ត្រឹន (Huyen Tran) និង​ឆ្នេរ​គោក​កាវ​ម៉ាវ​ (Ca Mau) បង្កើត​បាន​ជា​ខ្សែក្រវាត់​ដែក​ថែប​ - ជួយ​ច្បាម​រក្សា​ ការពារ​អធិបតេយ្យ​ខ្ពង់រាប​បាតសមុទ្រ​ខាងត្បូង​នៃ​មាតុភូមិ​ ការពារ​សន្តិភាព​ដល់​​ការ​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​ នៅលើ​ខ្ពង់រាប​បាតសមុទ្រ​។ 


កម្មាភិបាល​ យុទ្ធជន​នៅ​ស្ថានីយ៍​ DK1/18 ស្វាគមន៍​គណៈ​ការ​ងារ​ឡើង​ស្ថានីយ៍​ DK1។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​

លក្ខណៈ​អាកាសធាតុជលសាស្រ្ត​ ​នៅ​តំបន់ DK1 ស្មុគស្មាញ​ តែង​មាន​រលក​ធំ​ ខ្យល់ព្យុះ​​។ បំផុតនៅ​​រយៈ​ពេល ​ចាប់ពី​ខែតុលា​ឆ្នាំ​មុន​ ដល់​ខែមករា​ឆ្នាំក្រោយ​ តែង​មាន​ព្យុះ​​​បង្កគ្រោះថ្នាក់​ ដល់ការ​ធ្វើ​សកម្មភាព​នាវា​ និង​មធ្យោបាយដែល​​សកម្មភាព​លើសមុទ្រ​។ ទោះបី​រស់នៅ​ធ្វើការ​ក្នុង​លក្ខណៈ​អាកាសធាតុ​អាក្រក់​ រលកធំ​ ខ្យល់ព្យុះ​​ ប៉ុន្តែ​កម្មាភិបាល​ យុទ្ធជន​នៅ​ស្ថានីយ៍​ DK1 តែងលើកកម្ពស់​ស្មារតី​ស្មាមគ្គី​ ក្លាហាន​ ឆន្ទះអង់អាច​ ច្បាម​​ស្ថានីយ៍​ដើម្បីការ​ពារ​អធិបតេយ្យ​ភាព​សមុទ្រ​ជូន​ស្រុកកំណើត​​។​

បច្ចុប្បន្ន​ នៅ​ស្ថានីយ៍​ DK1 មាន​​បំពាក់​មធ្យោបាយ​ទំនើប ឆ្លើយ​តប​ប្រពៃសម្រាប់​ភារកិច្ច​ដែល​បាន​ប្រគល់ឱ្យ​។ ពិសេស​ កំណត់​ច្បាស់​ភារកិច្ច​ និង តួនាទី​ទីតាំង​ភូមិសាស្រ្ត​សំខាន់​នៃ​ខ្ពង់រាប​បាតសមុទ្រ​ខាងត្បូង​ ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ សន្តិសុខ​ការពារ​ជាតិ​ និង ការ​ទូត​នៃប្រទេស​យើង​ កងវរសេនីយ៍​តូច ​DK1 តែង​ផ្តោត​លើ​ការងារ​ហ្វឹកហាត់​កម្មាភិបាល ​​យុទ្ធជន ប្រកាន់​យក​ទិសស្លោក​ មូលដ្ឋាន​ ជាក់ស្តែង រឹង​មាំ។ ផ្តោត​លើការ​ហ្វឹកហាត់​​បំណិន​ដើម្បី​កម្មាភិបាល​ យុទ្ធជន​ នៅស្ថានីយ៍ ​ធ្វើ​ម្ចាស់បាន​មធ្យោបាយ​គ្រប់ប្រភេទ​ បំពាក់​បច្ចេកទេស​បម្រើ​ដល់​ការ​ទំនាក់ទំនង​ គ្រប់គ្រង​លើ​អាកាស​ លើ​សមុទ្រ​ និង គ្រប់គ្រង​ស្ថានភាព​ឧបសគ្គ​ដែល​អាច​កើតមាន​ឡើង​។​

ទោះបី​នៅ​មាន​ឧបសគ្គ​ កង្វះខាតជាច្រើន​​ ក៏ប៉ុន្តែ​ដោយសារ​ទទួលបាន​ការយក​ចិត្តទុកដាក់ពីបក្ស​ រដ្ឋ​ និងប្រជាជន ជីវភាពរស់នៅ​ ស្មារតី ​នៃ​កម្មាភិបាល ​​យុទ្ធជន ​នៅ​ស្ថានីយ៍​ DK1 ពេល​កន្លង​ហើយ ​មានការ​កែសម្រួល​ច្រើន​។ ស្ថានីយ៍​ថ្មី​បានកសាង​រឹង​មាំ​ មាន​សមត្ថភាព​អាចធុន​នឹង​រលកធំ​ ខ្យល់​ព្យុះ​ មាន​បំពាក់​មធ្យោបាយ​ ឧបករណ៍​បច្ចេកទេស​ទំនើប​ ឆ្លើយ​តបបាន​តម្រូវការ​សកម្មភាព​ ហ្វឹក​ហាត់​ ត្រៀម​ប្រយុទ្ធ​នៃ​កម្មាភិបាល​ យុទ្ធជននៅ​ស្ថានីយ៍​។​

ម្យ៉ាង​វិញ​ទៀត​ កម្មាភិបាល​ យុទ្ធជន​នៅស្ថានីយ៍​ DK1 តែ​ងយក​​ជំនះ​លំបាក​ សកម្ម​បង្កើន​ផល​ ម្ចាស់ការ​ប្រភព​ស្បៀង​អាហារ​។ តំបន់​បង្កើន​ផល ​បាន​បែង​ចែក​ជា​មណ្ឌល​ដោយ​ឡែក​ នៅលើ​ស្ថានីយ៍​ចាស់​ ធានា​អនាម័យ​ នៅ​ដោយ​ឡែក​ពី​មណ្ឌល​អគារ​កម្មាភិបាល​ យុទ្ធជន​រស់នៅ​។ មណ្ឌល​នេះ បាន​កម្មាភិបាល​ យុទ្ធជន​នៅ​ស្ថានីយ៍​ ទាញ​យក​អតិបរិមា​ ដើម្បី​ដាំ​បន្លែ​ ចិញ្ចឹម​ជ្រូក មាន់ ទា​។ល។ ដោយ​ហេតុនោះ ការហូប​ចុក​នៃ​កម្មាភិបាល​ យុទ្ធជន ​នៅស្ថានីយ៍​កាន់តែសម្បូរ​បែប​ ធានា​ជាតិ​បំប៉ន​ ឆ្លើយ​តប​សំណូមពរ​សកម្មភាព ហ្វឹក​ហាត់ ត្រៀម​ប្រយុទ្ធ​។​


ជាពិសេស​ បច្ចុប្បន្ន​ ស្ថានីយ៍​ទាំង​ឡាយ​ សុទ្ធតែ​មាន​រលក​ទូរគមនាគមន៍​ជួយ​យុទ្ធជន​ទំនាក់ទំនង​ សួរសុខទុក្ខ​គ្រួសារ​។​ ស្ថានីយ៍​ទាំងឡាយ​ តែង​បាន​បំពាក់​ប្រព័ន្ធ​ពិនសូឡា​ ជួយ​ផ្តល់​អគ្គិសនី​សម្រាប់​ហ្វឹក​ហាត់​ រស់នៅ​។ ចាប់ពីពេល​បាន​វិនិយោគ​ប្រព័ន្ធអគ្គិសនី​សូឡា​ ការ​រស់នៅ​ សកម្មភាព​នៃកម្មាភិបាល​ យុទ្ធជន ​នៅ​ស្ថានីយ៍​ DK1 បាន​កែសម្អរ​ច្រើន​។ កម្មាភិបាល​ យុទ្ធជន​មាន​អគ្គិសនី​គ្រប់គ្រាន់​ សម្រាប់ធ្វើការ​ សិក្សា សកម្មភាព លេង​​កម្សាន្ត​។ល។ ជីវភាព​រស់នៅ​ ស្មារតី​បាន​ធានា​ កម្មាភិបាល​ យុទ្ធជន​នៅ​ស្ថានីយ៍​ អាច​ស្ងប់​ចិត្ត​បំពេញ​ការងារ​ សម្រេច​ល្អភារកិច្ច​ដែល​បាន​ប្រគល់​។



៣៥ ឆ្នាំកន្លង​ ដោយ​ស្មារតី​សាមគ្គី​ ប្តេជ្ញា​ រឹងមាំ​ឆ្លងកាត់ទុក្ខលំបាក​ ជំនាន់​កម្មាភិបាល​ យុទ្ធជននៅ​ស្ថានីយ៍​ DK1 បាន​និង​កំពុង​ស្នង​​ប្រពៃណី​ នៅមាន​​មនុស្ស​ នៅមានស្ថានីយ៍​ ឈរ​សន្ធឹងនៅ​​កណ្តាល​លំហសមុទ្រ​​ ការពារ​រាល់សង់ទីម៉ែត្រផ្ទៃ សមុទ្រ​ នៃមាតុភូមិ​ និងជាទីពឹង​ពំនាក់​រឹង​មាំ​សម្រាប់​នេសាទករ​ ពេល​ចេញ​នេសាទ​ ច្បាម​សមុទ្រ៕​

អត្ថបទ​ និង រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top