អាស៊ានប្រយុទ្ធនឹងការរត់ពន្ធនៅសមុទ្រ
អាស៊ានមានទីតាំងពិសេសមួយនៅលើផែនទីពិភពលោក ដែលមានព្រំប្រទល់ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ដូច្នេះការរត់ពន្ធនៅសមុទ្រ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពស្មុគស្មាញខ្លាំង។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិក អាស៊ានបាននិងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តអនុសញ្ញានានា ដើម្បីទប់ស្កាត់ស្ថានភាពនេះ។
របាយការណ៍ឆ្នាំ ២០១៩ របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ស្តីពីឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍បង្ហាញថា អាស៊ីអាគ្នេយ៍គឺជាតំបន់ឆ្លងកាត់ដ៏ សំខាន់បំផុតមួយសម្រាប់ឧក្រិដ្ឋកម្មអន្តរជាតិ។ ជាក់ស្តែង ផែនការមេស្តីពីសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ ក៏បានកំណត់ផងដែរនូវការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មរត់ពន្ធនៅសមុទ្រ ដែលជាវិស័យមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីកសាងសហគមន៍សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព។
បានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍ទីក្រុងម៉ានីលឆ្នាំ ១៩៩៧ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន សន្និសីទ AMMTC ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយរួមមានសមាជិកជារដ្ឋមន្ត្រីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែននៃរដ្ឋសមាជិកនីមួយៗ ដែលជាស្ថាប័នបង្កើតគោលនយោបាយខ្ពស់បំផុតលើបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
បច្ចុប្បន្ននេះ អាស៊ានផ្តោតលើការផ្តល់អាទិភាពដល់ធនធាន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋជនលើសមុទ្រក្នុងតំបន់ រួមមានៈ អំពើភេរវកម្ម ការជួញដូរមនុស្ស និងការបញ្ជូនជនចំណាកស្រុកដោយខុសច្បាប់ ឧក្រិដ្ឋកម្មគ្រឿងញៀន ការរត់ពន្ធអាវុធ ការលាងលុយកខ្វក់ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ឧក្រិដ្ឋកម្មសេដ្ឋកិច្ច ចោរសមុទ្រ ការរត់ពន្ធឈើនិងសត្វព្រៃ។ ជាពិសេស ឧក្រិដ្ឋកម្មមួយចំនួនដែលប្រតិបត្តិការនៅដែនសមុទ្រក្នុងតំបន់ដែលត្រូវបានព្រមានក្នុងកម្រិតធ្ងន់ធ្ងរបំផុត។
សេចក្តីថ្លែងការណ៍ ARF របស់អាស៊ានស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់លើសមុទ្រដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៦ តាមគំនិតផ្តួចផ្តើមរបស់វៀតណាម។ សេចក្តីប្រកាសអំពាវនាវឱ្យស្ថាប័នអនុវត្តច្បាប់ដែនសមុទ្រនៃសមាជិក ARF ពង្រឹងកិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែង តាមរយៈសកម្មភាពដូចជា ការចែករំលែកបទពិសោធន៍ ការអនុវត្តល្អ ការបង្កើនសមត្ថភាព បន្តរៀបចំសកម្មភាព ដូចជា ការល្បាតរួមគ្នា សមយុទ្ធប្រឆាំងចោរសមុទ្រ ការធានាសេរីភាពនៃនាវាចរណ៍ឆ្ពោះទៅការកសាងបទបញ្ញតិ្តនិងក្រុមសិលធម៌អំពីការប្រតិបត្តិការរួម។ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ កងកម្លាំងសមត្ថកិច្ចនៃប្រទេសអាស៊ានក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធផងដែរ ដើម្បីទប់ស្កាត់ការរត់ពន្ធនៅសមុទ្រ។
ការរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពស្មុគស្មាញ ហើយក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ វៀតណាមកំពុងព្យាករណ៍ពីការកើនឡើងនៃសកម្មភាពឧក្រិដ្ឋកម្មនៅសមុទ្រ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបានបញ្ជាឱ្យកងឆ្មាំសមុទ្ររៀបចំកងកម្លាំង និងនាវាយ៉ាងសកម្ម ហើយដាក់ពង្រាយល្បាត ត្រួតពិនិត្យ នៅក្នុងដែនទឹកដែលបានកំណត់។ ជាពិសេស ផ្តោតលើការល្បាត និងត្រួតពិនិត្យលើដែនសមុទ្រសំខាន់ៗ សម្រាប់ការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញខុសច្បាប់ ដូចជា តំបន់សមុទ្រភាគឦសាន ដែនទឹកមានព្រំប្រទល់ជាប់ព្រំដែនម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ និងសមុទ្រភាគនិរតី។
នៅដើមឆ្នាំ ២០២២ ឧក្រិដ្ឋកម្មនៃការរត់ពន្ធក្រៅពីទំនិញប្រពៃណី (ដូចជា ធ្យូងថ្ម រ៉ែ ប្រេងសាំង ប្រេង ថ្នាំជក់...) មុខសញ្ញារត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម ផ្តោតទៅលើទំនិញប្រើប្រាស់ក្នុងផ្ទះ ផលិតផលវេជ្ជសាស្រ្តសម្រាប់ការបង្ការ និងប្រឆាំងនឹងជំងឺ ដើម្បីរត់ពន្ធ និងដឹកជញ្ជូនខុសច្បាប់តាមសមុទ្រ។ ស្ថាប័នសមត្ថកិច្ចនៃប្រទេសសមាជិកអាស៊ាននីមួយៗ បានបង្ក្រាបរាប់រយករណីនៃការដឹកជញ្ជូនទំនិញទាំងនោះតាមផ្លូវសមុទ្រខុសច្បាប់។
ដោយកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាសមាជិក អាស៊ានបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធនៅលើសមុទ្រ ធ្វើឲ្យបានស្អាត និងយុត្តិធម៌សេដ្ឋកិច្ចក្នុងតំបន់៕