អាស៊ានប្រយុទ្ធនឹងការរត់ពន្ធនៅសមុទ្រ

អាស៊ានប្រយុទ្ធនឹងការរត់ពន្ធនៅសមុទ្រ

កងទ័ពការពារព្រំដែនខេត្ត​ បារៀ -​ វូងតាវ (Ba Ria - Vung Tau) បានសម្របសម្រួលជាមួយសហគ្រាស​ធ្វើអាជីវកម្មឧស្ម័នក្នុងតំបន់ ដើម្បីស្វែងរក និងទប់ស្កាត់ករណីរត់ពន្ធ នៅសមុទ្រ។ រូបថត៖ VNA ផ្សព្វផ្សាយ

អាស៊ានមានទីតាំងពិសេសមួយនៅលើផែនទីពិភពលោក ដែលមានព្រំប្រទល់ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ដូច្នេះការរត់ពន្ធនៅសមុទ្រ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពស្មុគស្មាញខ្លាំង។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិក អាស៊ានបាននិងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តអនុសញ្ញានានា ដើម្បីទប់ស្កាត់ស្ថានភាពនេះ។

របាយការណ៍ឆ្នាំ ២០១៩ របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ស្តីពីឧក្រិដ្ឋកម្មឆ្លងដែននៅអាស៊ីអាគ្នេយ៍បង្ហាញថា អាស៊ីអាគ្នេយ៍គឺជាតំបន់ឆ្លងកាត់ដ៏ សំខាន់បំផុតមួយសម្រាប់ឧក្រិដ្ឋកម្មអន្តរជាតិ។ ជាក់ស្តែង ផែនការមេស្តីពីសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ ក៏បានកំណត់ផងដែរនូវការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មរត់ពន្ធនៅសមុទ្រ ដែលជាវិស័យមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីកសាងសហគមន៍សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយ​ស្ថេរភាព។

 

បានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍ទីក្រុងម៉ានីលឆ្នាំ ១៩៩៧ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន  សន្និសីទ AMMTC ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយរួមមាន​សមាជិក​ជារដ្ឋមន្ត្រីទទួល​បន្ទុកឧក្រិដ្ឋកម្មឆ្លងដែននៃរដ្ឋសមាជិកនីមួយៗ ដែលជាស្ថាប័នបង្កើតគោលនយោបាយខ្ពស់បំផុតលើបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

កងទ័ពការពារព្រំដែន​នៅលើសមុទ្រ និងកងឆ្មាំសមុទ្រតែងតែល្បាត និងត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់នឹងអំពើក្លែងបន្លំពាណិជ្ជកម្ម នៅក្នុងដែនទឹកវៀតណាម​។ រូបថត៖VNA

បច្ចុប្បន្ននេះ អាស៊ានផ្តោតលើការផ្តល់អាទិភាពដល់ធនធាន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋជនលើសមុទ្រក្នុងតំបន់ រួមមានៈ អំពើភេរវកម្ម ការជួញដូរមនុស្ស និងការបញ្ជូនជនចំណាកស្រុកដោយខុសច្បាប់ ឧក្រិដ្ឋកម្មគ្រឿងញៀន ការរត់ពន្ធអាវុធ ការលាងលុយកខ្វក់ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ឧក្រិដ្ឋកម្មសេដ្ឋកិច្ច ចោរសមុទ្រ ការរត់ពន្ធឈើនិង​សត្វព្រៃ។ ជាពិសេស ឧក្រិដ្ឋកម្មមួយចំនួនដែលប្រតិបត្តិការនៅដែនសមុទ្រក្នុងតំបន់ដែល​ត្រូវបានព្រមានក្នុងកម្រិតធ្ងន់ធ្ងរបំផុត។

កងទ័ពការពារព្រំដែនទីក្រុង ដាណាំង (Da Nang)ល្បាត និងត្រួតពិនិត្យនៅចំណតទូកនៅ​កំពង់ផែនាសាទ ក្វាងថ (Tho Quang) ។ រូបថត៖ ក្វឹក​យុង - VNA

សេចក្តីថ្លែងការណ៍ ARF របស់អាស៊ានស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាង​ស្ថាប័នអនុវត្តច្បាប់លើសមុទ្រដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៦ តាមគំនិតផ្តួចផ្តើមរបស់វៀតណាម។ សេចក្តីប្រកាសអំពាវនាវឱ្យស្ថាប័នអនុវត្តច្បាប់ដែនសមុទ្រនៃសមាជិក ARF ពង្រឹងកិច្ចសហប្រតិបត្តិការដ៏ជាក់ស្តែង តាមរយៈសកម្មភាពដូចជា ការចែករំលែកបទពិសោធន៍ ការអនុវត្តល្អ ការបង្កើនសមត្ថភាព បន្ត​រៀបចំសកម្មភាព ដូចជា ការល្បាតរួមគ្នា សមយុទ្ធប្រឆាំងចោរសមុទ្រ ការធានាសេរីភាពនៃនាវាចរណ៍ឆ្ពោះទៅការកសាង​បទបញ្ញតិ្តនិងក្រុមសិលធម៌អំពីការ​ប្រតិបត្តិការ​រួម។ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ កងកម្លាំងសមត្ថកិច្ចនៃប្រទេសអាស៊ានក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធផងដែរ ដើម្បីទប់ស្កាត់ការរត់ពន្ធនៅសមុទ្រ។

ការរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពស្មុគស្មាញ ហើយក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ វៀតណាមកំពុងព្យាករណ៍ពីការកើនឡើងនៃសកម្មភាពឧក្រិដ្ឋកម្មនៅសមុទ្រ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបានបញ្ជាឱ្យកងឆ្មាំសមុទ្ររៀបចំកងកម្លាំង និងនាវាយ៉ាងសកម្ម ហើយដាក់ពង្រាយល្បាត ត្រួតពិនិត្យ នៅក្នុងដែនទឹកដែលបានកំណត់។ ជាពិសេស ផ្តោតលើការល្បាត និងត្រួតពិនិត្យ​លើដែនសមុទ្រ​សំខាន់ៗ សម្រាប់ការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញខុសច្បាប់ ដូចជា តំបន់សមុទ្រភាគឦសាន ដែនទឹកមាន​ព្រំប្រទល់ជាប់ព្រំដែនម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ និងសមុទ្រភាគនិរតី។

នៅក្នុងឆ្នាំ ២០២១ និងត្រីមាសទី ១ ឆ្នាំ ២០២២ កងកម្លាំងសមត្ថកិច្ចរបស់វៀតណាមបានចាប់សកម្មភាព​រត់ពន្ធផាវ ធ្យូង ប្រេងសាំង និងប្រេងនៅលើសមុទ្រ។ រូបថត៖ VNA

នៅដើមឆ្នាំ ២០២២ ឧក្រិដ្ឋកម្មនៃការរត់ពន្ធក្រៅពីទំនិញ​ប្រពៃណី (ដូចជា ធ្យូងថ្ម រ៉ែ ប្រេងសាំង ប្រេង ថ្នាំជក់...) មុខ​សញ្ញា​រត់​ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម ផ្តោតទៅ​លើទំនិញប្រើប្រាស់ក្នុងផ្ទះ ផលិតផលវេជ្ជសាស្រ្តសម្រាប់ការបង្ការ និងប្រឆាំងនឹងជំងឺ ដើម្បីរត់ពន្ធ និងដឹកជញ្ជូនខុសច្បាប់តាមសមុទ្រ។ ស្ថាប័ន​សមត្ថកិច្ចនៃប្រទេសសមាជិកអាស៊ាននីមួយៗ បានបង្ក្រាបរាប់រយករណីនៃការដឹកជញ្ជូនទំនិញ​ទាំងនោះតាមផ្លូវសមុទ្រខុសច្បាប់។

ដោយកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាសមាជិក អាស៊ានបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធនៅលើសមុទ្រ ធ្វើឲ្យ​បានស្អាត និងយុត្តិធម៌សេដ្ឋកិច្ចក្នុងតំបន់៕

 

  •  

 

 

 


top