អគ្គិសនីថាមពលព្រះអាទិត្យ ផុងភូ (Phong Phu)

អគ្គិសនីថាមពលព្រះអាទិត្យ ផុងភូ (Phong Phu)


រោង​ចក្រ​អគ្គិសនីថាមពល​​​ព្រះអាទិត្យ​ ផុង​ភូ​ (Phong Phu) ​ដោយក្រុមហ៊ុនភាគហ៊ុន​វិនិយោគ​​អគ្គិសនី​ថាមពល​ព្រះអាទិត្យ​ (Solarcom) ជាម្ចាស់វិនិយោគ​ បាន​សម្រប​ចូល​បណ្តាញ​អគ្គិសនីជាតិ​ជាផ្លូវការ​នៅ​ខែមេសា​ ឆ្នាំ២០១៩ រៀង​រាល់ឆ្នាំ​ ផ្គត់​ផ្គង់​អគ្គិសនី​ប្រហែល​ ៧២លាន ​KWh សម្រាប់​​ប្រទេស​វៀតណាម​​អភិវឌ្ឍ​។ រោង​ចក្រ​​អគ្គិសនីថាមពល​ព្រះអាទិត្យ​ផុង​ភូ​ (Phong Phu) ជា​ពាណិជ្ជសញ្ញា​ឈាន​មុខ​ ក្នុង​កិច្ច​ការ​កសាង​ខេត្ត​ប៊ិញ​ធ្វឹន​ (Binh Thuan) ឱ្យ​ក្លាយ​ជា​ រាជធានី​ថាមពល​ស្អាត​របស់​ប្រទេស​តាម​ផែនការ​សន្តិសុខ​ថាមពល​របស់​រដ្ឋាភិបាល​។​

ជាមួយ​នឹង​អាកាសធាតុ​ក្តៅ​ហួត​ហែង​ និងធាតុអាកាស​ភ្លៀង​តិច​ ក្តៅ​ច្រើន​ តំណាលនឹង​​អគ្គិសនី​ខ្យល់​ ខេត្ត​ប៊ីញ​ធ្វឹន​ (Binh Thuan) ​នៅ​ជា​មូលដ្ឋាន ​ដែល​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​​អភិវឌ្ឍ​រោងចក្រអគ្គិសនី​ថាមពល​ព្រះអាទិត្យយ៉ាង​ច្រើន​។ រោង​ចក្រ​អគ្គិសនី​ថាមពល​ព្រះអាទិត្យ​​ផុង​ភូ (Phong Phu)  (ឃុំ​ផុង​ភូ - Phong Phu ស្រុក​ទ្វី​ផុង​ - Tuy Phong ខេត្ត​ប៊ីញ​ធ្វឹន - Binh Thuan​) មាន ៤២MWp បានដំឡើងភ្ជាប់ ១២៧.២៦០បន្ទះ​ pin ព្រះអាទិត្យ ដោយបន្ទះ pin នីមួយៗ មាន​​​៣៣០Wp ដោយមាន​ដើមទុន​វិនិយោគ​សរុប​ ៩៤៧ពាន់លាន​ដុង​។ រីឯ​ឧបករណ៍​​ចម្បង​​​របស់​រោង​ចក្រ តែង​​បានដាក់នាំចូល​​ពីក្រុមហ៊ុន SMA ជា​រោងចក្រ​ផលិត​​ឧបករណ៍អគ្គិសនី​​​ថាមពល​ព្រះអាទិត្យឈានមុខលើ​ពិភពលោក​ ព្រមទាំង​ទំនិញមួយចំនួន​​​ដែល​មាន​កំណើតពី ​G7

 

ចុះបឋមសិលា​ចាប់ពី​ខែសីហា​ ឆ្នាំ២០១៨ ​បន្ទាប់ពីរយៈពេល៨ខែ​​សាងសង់​និង​ដំឡើង​ រោង​ចក្រ​​អគ្គិសនី​ថាមពល​ព្រះអាទិត្យ​​ផុង​ភូ​ (Phong Phu) បាន​សម្រប​ចូល​បណ្តាញ​អគ្គិសនី​ជាតិ​ជាផ្លូវការនៅ​ខែមេសា ​ឆ្នាំ​២០១៩។ នៅ​ឆ្នាំ​២០២២ ក្រោយពី​ជំងឺ​កូវិដ​ - ១៩ រោង​ចក្រអគ្គិសនី​​ថាមពល​​ព្រះអាទិត្យ​ផុង​ភូ​ (Phong Phu) បាន​និងកំពុង​ខិតខំ​ជំនះ​ទុក្ខ​លំបាក​ ម្ចាស់ការ​រាល់វិធាន​ ដើម្បីធានា​រោង​ចក្រ​ដំណើរ​ការរលូន​លំនឹង​ អភិវឌ្ឍ​បង្កើន​ផលិតភាព​ផ្គត់​ផ្គង់​ទិន្នផល​។


តាមរយៈ​លទ្ធផល​សកម្មភាព​សម្រេចបាន​នៅ​ឆ្នាំ​២០២២ Solarcom មានកិត្តិយស​បាន​វិទ្យាស្ថាន​សេដ្ឋកិច្ច​ វប្បធម៌​ និង​មជ្ឈមណ្ឌល​ការ​ពារ​អ្នក​ប្រើប្រាស់វៀតណាម​ជម្រើស​ប្រគល់​ពាណិជ្ជសញ្ញា​ Solarcom ជា​ពាណិជ្ជសញ្ញា​មួយ​ក្នុ​ងចំណោមពាណិជ្ជសញ្ញា​ល្បី​ឈ្មោះ​នៅវៀតណាម​។

រោង​ចក្រអគ្គិសនី​​​ថាមពល​ព្រះអាទិត្យ​ ផុង​ភូ​ (Phong Phu) ដាក់​ឱ្យ​ដំណើរ​ការ​​ផ្សាយ​អគ្គិសនី​​សម្រាប់​ពាណិជ្ជកម្ម​ នៅ​អំឡុង​ពេល​កន្លង​ បាន​ចូល​រួម​អភិវឌ្ឍសេដ្ឋកិច្ច​ - ​សង្គម​រួម​​នៃ​​ខេត្ត​ប៊ីញ​ធ្វឹន​ (Binh Thuan) ព្រមទាំង​​ធានា​ការផ្គត់​ផ្គង់​​អគ្គិសនី​ជូន​តំបន់​សេដ្ឋកិច្ច​សំខាន់​ នៅភូមិ​ភាគ​ខាង​ត្បូង​ និង​ធានា​សន្តិសុខ​ថាមពល​ជាតិ​។​

 

បាន​ដឹងថា​ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ សក្តានុពលអគ្គិសនី​​​ថាមពល​ព្រះអាទិត្យ​​នៃ​ខេត្ត​ប៊ីញធ្វឹន​ (Binh Thuan) ​កំពុង​​បាន​វិនិយោគិន​​យកចិត្តទុកដាក់​​។ ក្នុងនោះ​ ប្រមូល​ផ្តុំ​ច្រើន​បំផុត​នៅ​ស្រុក​បាក់​ប៊ិញ (Bac Binh) ទ្វី​ផុង​ (Tuy Phong) ហាម​តឹន​ (Ham Tan)​។ល។ តាម​ផែនការ​ ដល់​​ឆ្នាំ​២០៣០ ខេត្ត​ប៊ីញ​ធ្វឹន​ (Binh Thuan) អាច​ទាក់ទាញ​ការ​វិនិយោគ​អភិឌ្ឍ​គម្រោង​រោង​ចក្រ​​​អគ្គិសនី​ថាមពល​ព្រះអាទិត្យ​​ ដោយមាន​​ផលិតភាព​ជាង​៤.០០០MW នេះ​ជា​លក្ខណៈ​ងាយស្រួល​មួយ​ក្នុង​ចំណោម​លក្ខណៈ​ទាំងឡាយ​ ធ្វើឱ្យ​​ខេត្ត​ប៊ីញ​ធ្វឹន​ (Binh Thuan) ក្លាយ​ជា​​មជ្ឈមណ្ឌល​ថាមពល​ស្អាត​ក្នុងអនាគត ដែល​​រោងចក្រ​អគ្គិសនី​​ថាមពល​ព្រះអាទិត្យ​​ផុង​ភូ​ (Phong Phu) គឺ​ជា​អង្គភាព​​ឈាន​មុខ៕


អត្ថបទ​និង​រូបថត៖ ដាំង ​គីម​ផឿង​

ប្រែសម្រួល៖ រីកើង​


Top