អគ្គិសនីថាមពលព្រះអាទិត្យ ផុងភូ (Phong Phu)
រោងចក្រអគ្គិសនីថាមពលព្រះអាទិត្យ ផុងភូ (Phong Phu) ដោយក្រុមហ៊ុនភាគហ៊ុនវិនិយោគអគ្គិសនីថាមពលព្រះអាទិត្យ (Solarcom) ជាម្ចាស់វិនិយោគ បានសម្របចូលបណ្តាញអគ្គិសនីជាតិជាផ្លូវការនៅខែមេសា ឆ្នាំ២០១៩ រៀងរាល់ឆ្នាំ ផ្គត់ផ្គង់អគ្គិសនីប្រហែល ៧២លាន KWh សម្រាប់ប្រទេសវៀតណាមអភិវឌ្ឍ។ រោងចក្រអគ្គិសនីថាមពលព្រះអាទិត្យផុងភូ (Phong Phu) ជាពាណិជ្ជសញ្ញាឈានមុខ ក្នុងកិច្ចការកសាងខេត្តប៊ិញធ្វឹន (Binh Thuan) ឱ្យក្លាយជា “រាជធានីថាមពលស្អាតរបស់ប្រទេស”តាមផែនការសន្តិសុខថាមពលរបស់រដ្ឋាភិបាល។
ជាមួយនឹងអាកាសធាតុក្តៅហួតហែង និងធាតុអាកាសភ្លៀងតិច ក្តៅច្រើន តំណាលនឹងអគ្គិសនីខ្យល់ ខេត្តប៊ីញធ្វឹន (Binh Thuan) នៅជាមូលដ្ឋាន ដែលមានលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍរោងចក្រអគ្គិសនីថាមពលព្រះអាទិត្យយ៉ាងច្រើន។ រោងចក្រអគ្គិសនីថាមពលព្រះអាទិត្យផុងភូ (Phong Phu) (ឃុំផុងភូ - Phong Phu ស្រុកទ្វីផុង - Tuy Phong ខេត្តប៊ីញធ្វឹន - Binh Thuan) មាន ៤២MWp បានដំឡើងភ្ជាប់ ១២៧.២៦០បន្ទះ pin ព្រះអាទិត្យ ដោយបន្ទះ pin នីមួយៗ មាន៣៣០Wp ដោយមានដើមទុនវិនិយោគសរុប ៩៤៧ពាន់លានដុង។ រីឯឧបករណ៍ចម្បងរបស់រោងចក្រ តែងបានដាក់នាំចូលពីក្រុមហ៊ុន SMA ជារោងចក្រផលិតឧបករណ៍អគ្គិសនីថាមពលព្រះអាទិត្យឈានមុខលើពិភពលោក ព្រមទាំងទំនិញមួយចំនួនដែលមានកំណើតពី G7។
ចុះបឋមសិលាចាប់ពីខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីរយៈពេល៨ខែសាងសង់និងដំឡើង រោងចក្រអគ្គិសនីថាមពលព្រះអាទិត្យផុងភូ (Phong Phu) បានសម្របចូលបណ្តាញអគ្គិសនីជាតិជាផ្លូវការនៅខែមេសា ឆ្នាំ២០១៩។ នៅឆ្នាំ២០២២ ក្រោយពីជំងឺកូវិដ - ១៩ រោងចក្រអគ្គិសនីថាមពលព្រះអាទិត្យផុងភូ (Phong Phu) បាននិងកំពុងខិតខំជំនះទុក្ខលំបាក ម្ចាស់ការរាល់វិធាន ដើម្បីធានារោងចក្រដំណើរការរលូនលំនឹង អភិវឌ្ឍបង្កើនផលិតភាពផ្គត់ផ្គង់ទិន្នផល។
តាមរយៈលទ្ធផលសកម្មភាពសម្រេចបាននៅឆ្នាំ២០២២ Solarcom មានកិត្តិយសបានវិទ្យាស្ថានសេដ្ឋកិច្ច វប្បធម៌ និងមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់វៀតណាមជម្រើសប្រគល់ពាណិជ្ជសញ្ញា Solarcom ជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បីឈ្មោះនៅវៀតណាម។
រោងចក្រអគ្គិសនីថាមពលព្រះអាទិត្យ ផុងភូ (Phong Phu) ដាក់ឱ្យដំណើរការផ្សាយអគ្គិសនីសម្រាប់ពាណិជ្ជកម្ម នៅអំឡុងពេលកន្លង បានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរួមនៃខេត្តប៊ីញធ្វឹន (Binh Thuan) ព្រមទាំងធានាការផ្គត់ផ្គង់អគ្គិសនីជូនតំបន់សេដ្ឋកិច្ចសំខាន់ នៅភូមិភាគខាងត្បូង និងធានាសន្តិសុខថាមពលជាតិ។
បានដឹងថា ប៉ុន្មានឆ្នាំកន្លងមកនេះ សក្តានុពលអគ្គិសនីថាមពលព្រះអាទិត្យនៃខេត្តប៊ីញធ្វឹន (Binh Thuan) កំពុងបានវិនិយោគិនយកចិត្តទុកដាក់។ ក្នុងនោះ ប្រមូលផ្តុំច្រើនបំផុតនៅស្រុកបាក់ប៊ិញ (Bac Binh) ទ្វីផុង (Tuy Phong) ហាមតឹន (Ham Tan)។ល។ តាមផែនការ ដល់ឆ្នាំ២០៣០ ខេត្តប៊ីញធ្វឹន (Binh Thuan) អាចទាក់ទាញការវិនិយោគអភិឌ្ឍគម្រោងរោងចក្រអគ្គិសនីថាមពលព្រះអាទិត្យ ដោយមានផលិតភាពជាង៤.០០០MW។ នេះជាលក្ខណៈងាយស្រួលមួយក្នុងចំណោមលក្ខណៈទាំងឡាយ ធ្វើឱ្យខេត្តប៊ីញធ្វឹន (Binh Thuan) ក្លាយជាមជ្ឈមណ្ឌលថាមពលស្អាតក្នុងអនាគត ដែលរោងចក្រអគ្គិសនីថាមពលព្រះអាទិត្យផុងភូ (Phong Phu) គឺជាអង្គភាពឈានមុខ៕
អត្ថបទនិងរូបថត៖ ដាំង គីមផឿង
ប្រែសម្រួល៖ រីកើង