ហ្វេ (Hue) - ទីក្រុងនៃបេតិកភណ្ឌនិងមហោស្រព
ទីក្រុង ហ្វេ (Hue) (ខេត្ត ធឿធៀនហ្វេ (Thua Thien Hue)) មានបេតិកភណ្ឌពិភពលោកនិងបេតិកភណ្ឌប្រចាំនៅតំបន់ជាច្រើន ហើយក៏ជាទីក្រុងនៃមហោស្រព ជាមជ្ឈមណ្ឌលរៀបចំព្រឹត្តិការណ៍វប្បធម៌ និងពិធីបុណ្យសំខាន់ៗ របស់ប្រទេសវៀតណាម។ ដូច្នេះហើយ ខេត្ត ធឿធៀនហ្វេ (Thua Thien Hue) បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចសំខាន់។ ហេតុដូច្នេះ ខេត្តបានខិតខំប្រឹងប្រែង រហូតដល់ឆ្នាំ២០៣០ ទីក្រុងហ្វេ (Hue) ប្រែក្លាយគោលដៅបេតិកភណ្ឌវប្បធម៌ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ៨ លាននាក់ ក្នុងនោះពាក់កណ្តាលជាភ្ញៀវអន្តរជាតិ។ ទន្ទឹមនឹងនោះ បេតិកភណ្ឌ វប្បធម៌ និងពិធីបុណ្យនានាក៏បានខេត្តនេះចាត់ទុកជាចំណុចខ្លាំង មូលដ្ឋានគ្រឹះ និងការលើកទឹកចិត្តក្នុងការកសាង និងអភិវឌ្ឍន៍ទីក្រុងដែលក្លាយទៅជាទីក្រុងចំណុះមជ្ឈិម និងជាទីក្រុងនៃបេតិកភណ្ឌ និងទីក្រុងនៃមហោស្រពដែលប្រៀបធៀបនឹងទីក្រុងទេសចរនានាលើពិភពលោក។
អតីតរាជធានីបុរាណ - ទីក្រុងបេតិកភណ្ឌ
ដោយឆ្លងកាត់ប៉ុន្មានថ្ងៃអាប់អួរ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ អតីតរាជធានីបុរាណហ្វេ (Hue) កំពុងឈានចូលដល់រដូវកាលទេសចរណ៍ដែលទទួលស្វាគមបរិមាណភ្ញៀវទេសចរជាច្រើន ក្នុងរដូវក្តៅឆ្នាំ ២០២២ ដោយបើកទ្វារឡើងវិញនូវកន្លែងទេសចរល្បីៗទាំងអស់ ជាពិសេសគឺប្រព័ន្ធរាជវាំង ប្រាសាទ និងកន្លែងកម្កល់ក្នុងរាជកាលង្វៀន (Nguyen) ក្នុងតំបន់បេតិកភណ្ឌពិភពលោកនៃអតីតរាជធានីហ្វេ (Hue) ដើម្បីស្វាគមន៍ភ្ញៀវ។ សូម្បីតែជួនកាលសំបុត្រចូលទស្សនាក្នុងតំបន់នេះដោយមិនគិតថ្លៃ ក្នុងគោលបំណងទាក់ទាញភ្ញៀវ ដើម្បីចំនួនភ្ញៀវទេសចរបានកើនឡើងយ៉ាងឆាប់រហ័ស។
លោក ហ័ង ឌីញថេ (Hoang Dinh The) អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ដែលណែនាំដំណើរទេសចរណ៍សម្រាប់ភ្ញៀវបរទេសទៅកាន់ទីក្រុង ហ្វេ (Hue) បាននិយាយថា មុនពេលការរីការាលដាលនៃជំងឺរាតត្បាតកើតឡើង ភ្ញៀវទេសចរណ៍មកពីប្រទេសកូរ៉េខាងត្បូង ចិន អាល្លឺម៉ង់ បារាំង អង់គ្លេស... បានមកទីក្រុងហ្វេ (Hue) យ៉ាងច្រើន ដើម្បីទស្សនាបេតិកភណ្ឌនៃរាជកាលង្វៀន (Nguyen) និង កេរ្តិ៍ដំណែលល្បីៗនៃអតីតរាជធានី។ បច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍បរទេសបានចាប់ផ្តើមត្រឡប់មកទស្សានានៅទីនេះវិញហើយ ប៉ុន្តែមិនច្រើនពេកទេ ដូច្នេះលោកបានផ្លាស់ប្តូរណែនាំដំណើរទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុកជាបណ្ដោះអាសន្ន។ សង្ឃឹមថា នៅពេលអនាគតដ៏ខ្លីខាងមុខ នៅពេលជើងហោះហើរអន្តរជាតិបើកទ្វារឡើងវិញ ចំនួនភ្ញៀវទេសរណ៍នឹងកើនឡើងជាច្រើនដូចមុន។
បច្ចុប្បន្នទីក្រុងហ្វេ (Hue) មានបេតិកភណ្ឌចំនួន ៧ ដែលបានទទួលស្គាល់ដោយអង្គការ UNESCO ជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌក្នុងតំបន់ ដែលក្នុងនោះទីក្រុងហ្វេ (Hue) មានបេតិកភណ្ឌចំនួន ៥ និង រួមទាំង៖ ប្រជុំកេរ្តិ៍ដំណែលអតីតរាជធានីហ្វេ (Hue) (ឆ្នាំ១៩៩); តន្ត្រីបានសម្តែងក្នុងរាជវាំង - ញ៉ាញ៉ាក (Nha Nhac) (ឆ្នាំ ២០០៣), ឯកសារសំខាន់នៃរាជកាលង្វៀន (Nguyen) (បានឆ្លាក់លើឈើ) (ឆ្នាំ ២០០៩), ឯកសាររដ្ឋបាលក្នុងរាជកាលង្វៀន (Nguyen) (គេហៅថាចូវបាន (Chau Ban)) (ឆ្នាំ២០១៤) កំណាព្យលើសំណង់ស្ថាបត្យកម្មក្នុងរាជវាំងហ្វេ (Hue) (ឆ្នាំ ២០១៦) និង បេតិកភណ្ឌរួមជាមួយនឹងតំបន់ផ្សេងទៀតចំនួនពី៖ ជំនឿនៃការសែនថ្វាយបង្គំព្រះមាតា (ឆ្នាំ២០១៦)សិល្បៈនៃ បាយចយ (Bai Choi) នៅភាគកណ្តាល (ឆ្នាំ ២០១៧) ។ លើសពីនេះ បច្ចុប្បន្ន ខេត្តទាំងមូលមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រចំនួណ១០០០ ក្នុងនោះកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិពិសេសចំនួន ៣ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិចំនួន ៨៨ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តចំនួន ៩០ ។
ប្រវត្តិសាស្ត្របានបង្កើតទីក្រុងហ្វេ (Hue) ដែលជាទឹកដីពិសេសមួយនៃប្រទេសវៀតណាម។ ដោយមានភូមិសាស្ត្រដ៏សំខាន់ មានភ្នំទន្លេដ៏ស្រស់ស្អាត ដូច្នេះទីក្រុងហ្វេ (Hue) តែងតែត្រូវបានជ្រើសរើសដោយស្តេចក្នុងប៉ុន្មានជំនាន់មុន ឱ្យក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌... ហេតុដូច្នេះហើយ ទីក្រុងហ្វេ (Hue) មានដង់ស៊ីតេបេតិកភណ្ឌដ៏សម្បូរបែបជាច្រើនពីវប្បធម៌រូបីទៅជាវប្បធម៌អរូបី ដូចជាស្ថាបត្យកម្ម ពិធីបុណ្យ ចម្លាក់ តន្ត្រី គំនូរ មុខរបរសិប្បកម្ម ម្ហូបអាហារជាដើម ...។
សព្វថ្ងៃនេះ ទីក្រុង ហ្វេ (Hue) មិនត្រឹមតែល្បីល្បាញជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់បំពងប៉ុណ្ណោះទេ ថែមទាំងជាអតីតរាជធានីបុរាណតែមួយគត់ក្នុងប្រទេសវៀតណាម ដែលនៅតែរក្សាបានស្ថានភាពដើមនៃស្ថាបត្យកម្មទាំងមូល ដូចជាកំពែង វិមាន កន្លែងតម្កល់ វត្តអារាម .. រួមជាមួយវត្ថុបុរាណដ៏កម្រ និងមានតម្លៃជាច្រើន។ ជាពិសេសទីក្រុង ហ្វេ (Hue) គឺជាតំបន់តែមួយគត់ក្នុងប្រទេសដែលមានបេតិកភណ្ឌចំនួន ៧ ដែលបានអង្គការ UNESCO លើកតម្កើងជាបេតិកភណ្ឌពិភពលោក និងមានបេតិកភណ្ឌប្រចាំតំបន់ ដែលក្នុងនោះទីក្រុងហ្វេ (Hue) មានបេតិកភណ្ឌចំនួន ៥ និងបេតិកភណ្ឌរួមចំនួន ២ ជាមួយតំបន់ផ្សេងទៀត។ ដូច្នេះ វាមិនមែនជារឿងចៃដន្យទេដែលអ្នកស្រាវជ្រាវវប្បធម៌ ហ្វេ (Hue) ជាច្រើនបានសន្និដ្ឋានថា ទីក្រុង ហ្វេ (Hue) បានប្រៀបដូចកំណាព្យមួយអំពីស្ថាបត្យកម្មទីក្រុង គឺជាទីក្រុងផ្តាច់មុខដែលបង្កប់កំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបានទេ សារមន្ទីរដ៏ចម្លែកនៃវប្បធម៌សម្ភារៈ និងវប្បធម៌ខាងវិញ្ញាណរបស់ប្រទេសវៀតណាម។
សព្វថ្ងៃនេះ ទីក្រុង ហ្វេ (Hue) មិនត្រឹមតែល្បីល្បាញជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់បំពងប៉ុណ្ណោះទេ ថែមទាំងជាអតីតរាជធានីបុរាណតែមួយគត់ក្នុងប្រទេសវៀតណាម ដែលនៅតែរក្សាបានស្ថានភាពដើមនៃស្ថាបត្យកម្មទាំងមូល ដូចជាកំពែង វិមាន កន្លែងតម្កល់ វត្តអារាម .. រួមជាមួយវត្ថុបុរាណដ៏កម្រ និងមានតម្លៃជាច្រើន។ ជាពិសេសទីក្រុង ហ្វេ (Hue) គឺជាតំបន់តែមួយគត់ក្នុងប្រទេសដែលមានបេតិកភណ្ឌចំនួន ៧ ដែលបានអង្គការ UNESCO លើកតម្កើងជាបេតិកភណ្ឌពិភពលោក និងមានបេតិកភណ្ឌប្រចាំតំបន់ ដែលក្នុងនោះទីក្រុងហ្វេ (Hue) មានបេតិកភណ្ឌចំនួន ៥ និងបេតិកភណ្ឌរួមចំនួន ២ ជាមួយតំបន់ផ្សេងទៀត។ ដូច្នេះ វាមិនមែនជារឿងចៃដន្យទេដែលអ្នកស្រាវជ្រាវវប្បធម៌ ហ្វេ (Hue) ជាច្រើនបានសន្និដ្ឋានថា ទីក្រុង ហ្វេ (Hue) បានប្រៀបដូចកំណាព្យមួយអំពីស្ថាបត្យកម្មទីក្រុង គឺជាទីក្រុងផ្តាច់មុខដែលបង្កប់កំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបានទេ សារមន្ទីរដ៏ចម្លែកនៃវប្បធម៌សម្ភារៈ និងវប្បធម៌ខាងវិញ្ញាណរបស់ប្រទេសវៀតណាម។
បេតិកភណ្ឌវប្បធម៌ដ៏ធំនោះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសបានបន្សល់ទុកដល់ទីក្រុង ហ្វេ (Hue) ។ នេះជាធនធានដ៏មានតម្លៃសម្រាប់ខេត្ត ធឿ ធៀនហ្វេ (Thua Thien Hue) ដើម្បីទាញយកប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់មូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍន៍ក្លាយទៅជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងចំណុះមជ្ឈិម ដោយឈរលើមូលដ្ឋាននៃការអភិរក្ស និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌអតីតរាជធានីបុរាណ និងអត្តសញ្ញាណវប្បធម៌ហ្វេ (Hue) ។
ទីក្រុងនៃពិធីបុណ្យនានានៅអាស៊ី
ព្រឹត្តិការដ៏ធំនិងសំខាន់បំផុតរបស់ទីក្រុង ហ្វេ (Hue) ក្នុងការលើកកម្ពស់គុណសម្បត្តិនៃបេតិកភណ្ឌ និងវប្បធម៌ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឃោសនារូបភាពតំបន់ទៅកាន់ឆាកអន្តរជាតិ គឺការកសាង និងរៀបចំមហោស្រពហ្វេ (Hue) ប្រកបដោយជោគជ័យ។ ចាប់តាំងពីការរៀបចំលើកដំបូងក្នុងឆ្នាំ ១៩៩២ រហូតដល់បច្ចុប្បន្ននេះ មហោស្រពហ្វេ (Hue) បានរៀបចំ ១១ លើកហើយ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសកម្មភាពវប្បធម៌ និងសិល្បៈពិសេសសមស្របនឹងថ្នាក់អន្តរជាតិ។
មហោស្រព ហ្វេ (Hue) គឺជាកម្មវិធីសិល្បៈដ៏ធំនិងអស្ចារ្យមួយ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលជិតកន្លះខែ ហើយត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ នៅកន្លែងជាច្រើនទូទាំងទីក្រុង ហ្វេ (Hue) និងតំបន់ជុំវិញ។ ក្រៅពីកម្មវិធីដែលមានលក្ខណៈរាជវាំង វប្បធម៌ប្រពៃណីរបស់ទីក្រុងហេ្វ (Hue) ដូចជា រាត្រីក្នុងរាជវាំង ពិធីលៀងសាយភោគ ការផ្លាស់ប្តូរវេន្តអ្នកយាម ពិធីបួងសួងសុំអាកាសធាតុល្អ ពិធីបុណ្យអាវផាយ ... មហោស្រព ហ្វេ (Hue) ក៏មានកម្មវិធីសិល្បៈប្លែកៗ ជាច្រើនផងដែរ ដែលសម្តែងដោយក្រុមសិល្បៈល្បីៗ មកពីប្រទេសជាច្រើនដូចជា ប្រទេសបារាំង អាហ្សង់ទីន ចក្រភពអង់គ្លេស ឥណ្ឌា បែលហ្សិក កម្ពុជា ដាណឺម៉ាក កូរ៉េ សហរដ្ឋអាមេរិក អ៊ីស្រាអែល។អ៊ីតាលី ឡាវ ម៉ុងហ្គោលី ម៉ិកស៊ិក រុស្ស៊ី ជប៉ុន ថៃ អេស្ប៉ាញ តួកគី ស្វីស ចិន អូស្ត្រាលី...
ចាប់តាំងពីពេលនោះមក មហោស្រពហ្វេ (Hue) ត្រូវបានផ្លាស់ប្តូរថ្មីឥតឈប់ឈរ មហោស្រពនិមួយៗ បានទាក់ទាញតារាសម្ដែងរាប់ពាន់នាក់ និងក្រុមសិល្បៈអន្តរជាតិរាប់សិបមកសម្តែង និងឆ្លើយតបនឹងតម្រូវការកើនឡើងនៃការកម្សាន្តវប្បធម៌ និងសិល្បៈរបស់ប្រជាជនរាប់ពាន់នាក់ និងភ្ញៀវទេសចរណ៍ ព្រមទាំងរួមចំណែកពង្រឹងវិស័យសិល្បៈ។ ស្មារតីនៃសាមគ្គីភាព និងការជួបប្រាស្រ័យផ្លាស់ប្តូររវាងប្រទេស។
គួរកត់សម្គាល់ថាប្រសិនបើពីមុន មហោស្រព ហ្វេ (Hue)នីមួយៗ ត្រូវបានរៀបចំឡើង ក្នុងរយៈពេលជាក់លាក់មួយប្រហែលកន្លះខែនៃឆ្នាំនោះ ចាប់ពីឆ្នាំ ២០២២ មហោស្រពហ្វេ (Hue) នឹងត្រូវផ្លាស់ប្តូរតាមទម្រង់ពិធីបុណ្យក្នុងបួនរដូវ។ សម្រាប់រដូវនិមួយៗ នៃមហោស្រពនេះនឹងនាំមកប្រធានបទផ្សេងៗគ្នា ដែលសមស្របនឹងលក្ខខណ្ឌអាកាសធាតុ វប្បធម៌ ទំនៀមទម្លាប់ និងជីវិតរបស់ទីក្រុងហ្វេ (Hue) ។ ដូច្នេះ មហោស្រពហ្វេ (Hue) នឹងប្រព្រឹត្តទៅស្ទើរតែពេញមួយឆ្នាំ ដូច្នេះភ្ញៀវទេសចរណ៍អាចជ្រើសរើសពេលវេលា និងខ្លឹមសារនៃពិធីបុណ្យសមស្រប ដើម្បីចូលរួមស្វែងយល់ និងទទួលពិសោធដោយសេរី។
ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលសប្តាហ៍នៃមហោស្រព ហ្វេ (Hue) នារដូវក្តៅឆ្នាំ ២០២២ ដែលបានធ្វើឡើងនៅចុងខែមិថុនាកន្លងទៅ បើទោះបីជាឆ្លងកាត់ពេលវេលាដ៏យូរនិងលំបាក ដោយសារតែផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ ដែលក្នុងនោះភ្ញៀវទេសចរណ៍បរទេសជាច្រើនបានរំភើបចិត្តក្នុងការត្រលប់ទៅទីក្រុងហ្វេ (Hue) ដើម្បីរីករាយជាមួយបរិយាកាសពិធីបុណ្យដ៏ចាប់ចិត្ត និងទាក់ទាញ។
លោក Meynardo Los Banos Montealegre ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហ្វីលីពីនប្រចាំនៅវៀតណាម មិនអាចលាក់បាំងអារម្មណ៍របស់ខ្លួនបានឡើយ៖ “នេះពិតជាអស្ចារ្យណាស់ នាពេលដែលមហោស្រព ហ្វេ (Hue) ត្រូវបានរៀបចំឡើងវិញហើយយើងសូមអំណរគុណយ៉ាងខ្លាំងសម្រាប់ការអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ " ហើយលោក Andrey Borodenko នាយករងនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ (Ha Noi) បានមានប្រសាសន៍ថា៖ “ទោះបីជាការធ្វើដំណើររវាងប្រទេសនានានៅតែជួបការលំបាក ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតក៏ដោយ មហោស្រពហ្វេ (Hue) នេះបានអញ្ជើញក្រុមសិល្បៈអន្តរជាតិជាច្រើនមកសម្តែង។ រួមទាំងក្រុមសិល្បៈសហព័ន្ធរុស្ស៊ី។ យើងសង្ឃឹមថាភ្ញៀវនឹងរីករាយជាមួយវា»។
លោក ផាម ថាញហាយ (Phan Thanh Hai) ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត ធឿធៀនហ្វេ (Thua Thien Hue) បានឲ្យដឹងថា មហោស្រពហ្វេ (Hue) ពិតជាមហោស្រពវប្បធម៌មួយ។ ប្រៀបខ្លាំងបំផុតរបស់ហ្វេ (Hue) គឺវប្បធម៌ និងបេតិកភណ្ឌ ដូច្នេះការប្រើប្រាស់សក្តានុពលនៃបេតិកភណ្ឌធ្វើជាសម្ភារៈសម្រាប់មហោស្រពគឺជាចំណុចសំខាន់បំផុត។ ដូច្នេះហើយ ពាក្យស្លោកទូទាំងមហោស្រពហ្វេ (Hue) គឺ “បេតិកភណ្ឌវប្បធម៌ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍”។ ជាពិសេសសម្រាប់មហោស្រពហ្វេ (Hue) កត្តាអន្តរជាតិតែងតែដើរតួនាទីយ៉ាងសំខាន់។ ដូច្នេះហើយ ក្នុងមហោស្រពហ្វេ (Hue) លើកទី ១១ នេះ ថ្វីត្បិត ក្នុងរយៈពេលជាង ២ ឆ្នាំ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ មានឥទ្ធិពលខ្លាំង ថែមទាំងការបើកទ្វារប្រទេសជុំវិញពិភពលោកឡើងវិញមិនដូចគ្នាទេ ប៉ុន្តែទីក្រុង ហ្វេ (Hue) បានឆ្លៀតឱកាសច្រើនបំផុត ដើម្បីបញ្ចូលកត្តាអន្តរជាតិចូលទៅក្នុងមហោស្រពហ្វេ (Hue) ដើម្បីឱ្យវាសមស្របនឹងកិត្តិនាមជាមហោស្រពវប្បធម៌ - ពិភពលោក - ធ្វើសមាហរណកម្ម។
នោះបង្ហាញថា ដំណើរការកសាង និងអភិវឌ្ឍន៍ទីក្រុង ហ្វេ (Hue) ទៅជាទីក្រុងមហោស្រព មជ្ឈមណ្ឌលនៃពិធីបុណ្យនៃតំបន់និងពិភពលោក ដោយផ្អែកលើភាពរឹងមាំនៃបេតិកភណ្ឌ និងវប្បធម៌ហ្វេ (Hue) គឺជាទិសដៅប្រកបដោយនិរន្តរភាព និងជៀសមិនបំបាត់លក្ខណៈពិសេសនៃហ្វេ (Hue) ក្នុងនិន្នាការសកលភាវូបនីយកម្មដូចសព្វថ្ងៃនេះ។ សង្ឃឹមថា មិនយូរប៉ុន្មានទេ ទីក្រុងហ្វេ ( Hue) នឹងបន្ថែមឈ្មោះរបស់ខ្លួនទៅក្នុងផែនទីនៃទីក្រុងមហោស្រពល្បីៗ ក្នុងពិភពលោកដូចជា មហោស្រពAvignon នៅប្រទេសបារាំង មហោស្រព Adelaide នៃប្រទេសអូស្ត្រាលី ឬ មហោស្រព Edingburgh នៅចក្រភពអង់គ្លេស.../៕
អត្ថបទ៖ ថាញហ័រ - រូបថត៖ ថាញហ័រ កុងដាត