បទយកការណ៍ឯកទេស

ហ្វេ (Hue) - ទីក្រុងនៃបេតិកភណ្ឌនិងមហោស្រព

ទីក្រុង ហ្វេ (Hue) (ខេត្ត ធឿ​ធៀន​ហ្វេ (Thua Thien Hue)) មាន បេតិកភណ្ឌពិភពលោកនិងបេតិកភណ្ឌប្រចាំនៅតំបន់ជាច្រើន ហើយក៏ជាទីក្រុងនៃមហោស្រព ជាមជ្ឈមណ្ឌលរៀបចំព្រឹត្តិការណ៍វប្បធម៌ និងពិធីបុណ្យសំខាន់ៗ របស់ប្រទេសវៀតណាម។ ដូច្នេះហើយ ខេត្ត ធឿ​ធៀន​ហ្វេ (

ទីក្រុង ហ្វេ (Hue) (ខេត្ត ធឿ​ធៀន​ហ្វេ (Thua Thien Hue)) មានបេតិកភណ្ឌពិភពលោកនិងបេតិកភណ្ឌប្រចាំនៅតំបន់ជាច្រើន ហើយក៏ជាទីក្រុងនៃមហោស្រព ជាមជ្ឈមណ្ឌលរៀបចំព្រឹត្តិការណ៍វប្បធម៌ និងពិធីបុណ្យសំខាន់ៗ របស់ប្រទេសវៀតណាម។ ដូច្នេះហើយ ខេត្ត ធឿ​ធៀន​ហ្វេ (Thua Thien Hue) បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចសំខាន់។ ហេតុ​ដូច្នេះ ខេត្តបានខិតខំប្រឹង​ប្រែង​ រហូតដល់ឆ្នាំ២០៣០ ទីក្រុង​ហ្វេ (Hue) ប្រែក្លាយគោលដៅបេតិកភណ្ឌវប្បធម៌ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ   លាននាក់ ក្នុង​នោះពាក់កណ្តាលជាភ្ញៀវអន្តរជាតិ។ ទន្ទឹមនឹងនោះ បេតិកភណ្ឌ វប្បធម៌ និងពិធីបុណ្យនានាក៏បានខេត្ត​នេះចាត់ទុក​ជាចំណុចខ្លាំង មូលដ្ឋានគ្រឹះ និងការលើកទឹកចិត្តក្នុងការកសាង និងអភិវឌ្ឍន៍ទីក្រុងដែលក្លាយទៅ​ជា​ទីក្រុង​​ចំណុះមជ្ឈិម និងជាទីក្រុងនៃបេតិកភណ្ឌ និងទីក្រុងនៃមហោស្រពដែលប្រៀបធៀបនឹង​ទីក្រុង​ទេសចរនានាលើពិភពលោក។ 

 

អតីតរាជធានីបុរាណ - ទីក្រុងបេតិកភណ្ឌ

ដោយឆ្លង​កាត់​ប៉ុន្មាន​ថ្ងៃអាប់អួរ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ អតីតរាជធានីបុរាណហ្វេ (Hue) កំពុងឈានចូលដល់រដូវកាលទេសចរណ៍ដែល​ទទួល​​ស្វាគម​បរិមាណ​ភ្ញៀវ​ទេសចរ​ជាច្រើន ក្នុងរដូវក្តៅឆ្នាំ ២០២២ ដោយបើកទ្វារឡើងវិញនូវកន្លែងទេសចរ​ល្បីៗទាំងអស់ ជាពិសេសគឺប្រព័ន្ធរាជវាំង ប្រាសាទ និង​​កន្លែង​កម្កល់​​​ក្នុងរាជកាលង្វៀន (Nguyen) ក្នុ​តំបន់​បេតិកភណ្ឌពិភពលោកនៃអតីតរាជធានីហ្វេ (Hue) ដើម្បីស្វាគមន៍ភ្ញៀវ​។​ សូម្បីតែជួន​កាលសំបុត្រចូលទស្សនាក្នុងតំបន់នេះដោយមិនគិតថ្លៃ ក្នុង​គោល​បំណងទាក់ទាញភ្ញៀវ ដើម្បីចំនួនភ្ញៀវទេសចរបានកើនឡើងយ៉ាងឆាប់រហ័ស។


លោក ហ័ង​ ឌីញ​ថេ (Hoang Dinh The) អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ដែលណែនាំដំណើរទេសចរណ៍សម្រាប់​ភ្ញៀវបរទេសទៅកាន់ទីក្រុង ហ្វេ (Hue) បាននិយាយថា មុនពេលការរីការាលដាលនៃជំងឺរាតត្បាតកើតឡើង ភ្ញៀវ​ទេសចរណ៍មកពីប្រទេសកូរ៉េខាងត្បូង ចិន អាល្លឺម៉ង់ បារាំង អង់គ្លេស... បានមកទីក្រុងហ្វេ (Hue) យ៉ាងច្រើន ដើម្បីទស្សនាបេតិកភណ្ឌនៃរាជកាលង្វៀន (Nguyen) និង កេរ្តិ៍ដំណែល​​ល្បីៗនៃអតីត​រាជធានី។ បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេសចរ​ណ៍បរទេស​បាន​ចាប់​ផ្តើម​ត្រឡប់​មកទស្សានានៅទីនេះ​វិញ​ហើយ ប៉ុន្តែ​មិន​ច្រើនពេក​ទេ ដូច្នេះ​លោក​បានផ្លាស់ប្តូរ​ណែនាំដំណើរ​ទេសចរណ៍​សម្រាប់ភ្ញៀវ​​ទេសចរណ៍​ក្នុង​ស្រុក​ជា​បណ្ដោះ​អាសន្ន។ សង្ឃឹម​ថា​ នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ នៅ​ពេល​ជើង​ហោះ​ហើរ​អន្តរជាតិ​បើកទ្វារឡើង​​វិញ ចំនួន​ភ្ញៀវ​ទេសរណ៍​នឹង​កើនឡើងជា​ច្រើន​ដូច​មុន។

បច្ចុប្បន្នទីក្រុងហ្វេ (Hue) មានបេតិកភណ្ឌចំនួន ៧ ដែលបានទទួលស្គាល់ដោយអង្គការ UNESCO ជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌក្នុងតំបន់ ដែលក្នុងនោះទីក្រុង​ហ្វេ (Hue) មាន​បេតិកភណ្ឌចំនួន ៥ និង រួមទាំង៖ ប្រជុំ​កេរ្តិ៍ដំណែល​​អតីតរាជធានីហ្វេ (Hue) (ឆ្នាំ១៩៩); តន្ត្រីបាន​សម្តែង​ក្នុង​រាជវាំង  - ញ៉ាញ៉ាក (Nha Nhac) (ឆ្នាំ ២០០៣), ឯកសារសំខាន់នៃរាជកាលង្វៀន (Nguyen) (បាន​ឆ្លាក់លើឈើ) (ឆ្នាំ ២០០៩), ឯកសារ​រដ្ឋបាល​ក្នុង​រាជកាលង្វៀន (Nguyen) (គេហៅ​ថាចូវបាន (Chau Ban))  (ឆ្នាំ២០១៤កំណាព្យលើសំណង់ស្ថាបត្យកម្មក្នុង​រាជវាំងហ្វេ (Hue) (ឆ្នាំ ២០១៦និង បេតិកភណ្ឌរួមជាមួយនឹងតំបន់ផ្សេងទៀតចំនួនពី៖ ជំនឿនៃការសែនថ្វាយបង្គំព្រះមាតា (ឆ្នាំ​២០១៦​)​សិល្បៈនៃ បាយ​ចយ (Bai Choi) នៅភាគកណ្តាល (ឆ្នាំ ២០១៧។ លើសពីនេះ បច្ចុប្បន្ន ខេត្តទាំងមូលមានកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ចំនួណ​១០០០ ក្នុង​នោះកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រថ្នាក់ជាតិពិសេសចំនួន ៣ កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រថ្នាក់ជាតិចំនួន ៨៨ និងកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រថ្នាក់ខេត្តចំនួន ៩០ ។

ប្រវត្តិសាស្ត្របានបង្កើតទីក្រុង​ហ្វេ (Hue) ដែលជាទឹកដីពិសេសមួយ​នៃ​ប្រទេស​វៀតណាម។ ដោយមានភូមិសាស្ត្រដ៏សំខាន់ មាន​ភ្នំទន្លេ​ដ៏ស្រស់ស្អាត ដូច្នេះទីក្រុងហ្វេ (Hue) តែងតែត្រូវបានជ្រើសរើសដោយស្តេចក្នុង​ប៉ុន្មានជំនាន់មុន ឱ្យក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌... ហេតុ​ដូច្នេះ​ហើយ ​​ទីក្រុងហ្វេ (Hue) មាន​ដង់ស៊ីតេ​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប​ជាច្រើន​ពី​វប្បធម៌​រូបី​ទៅ​ជា​វប្បធម៌​អរូបី ដូចជា​ស្ថាបត្យកម្ម ពិធីបុណ្យ ចម្លាក់ តន្ត្រី គំនូរ មុខរបរសិប្បកម្ម ម្ហូបអាហារ​ជាដើម ...។

សព្វថ្ងៃនេះ ទីក្រុង ហ្វេ (Hue) មិនត្រឹមតែល្បីល្បាញជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់បំពងប៉ុណ្ណោះទេ ថែមទាំងជាអតីតរាជធានីបុរាណតែមួយគត់ក្នុងប្រទេសវៀតណាម ដែលនៅតែរក្សាបានស្ថានភាពដើមនៃស្ថាបត្យកម្មទាំងមូល ដូចជាកំ​​ពែង ​វិមាន កន្លែង​តម្កល់​ វត្តអារាម .. រួមជាមួយវត្ថុបុរាណ​ដ៏កម្រ និងមានតម្លៃជាច្រើន។ ជាពិសេសទីក្រុង ហ្វេ (Hue) គឺជាតំបន់តែមួយគត់ក្នុងប្រទេសដែលមានបេតិកភណ្ឌចំនួន ៧ ដែលបានអង្គការ UNESCO លើកតម្កើងជាបេតិកភណ្ឌពិភពលោក និងមានបេតិកភណ្ឌប្រចាំតំបន់ ដែលក្នុងនោះទីក្រុង​ហ្វេ (Hue) មាន​​បេតិកភណ្ឌ​ចំនួន ៥  និងបេតិកភណ្ឌ​រួមចំនួន ២ ជាមួយតំបន់ផ្សេងទៀត។ ដូច្នេះ វាមិនមែនជារឿងចៃដន្យទេដែលអ្នកស្រាវជ្រាវវប្បធម៌ ហ្វេ (Hue) ជាច្រើនបានសន្និដ្ឋានថា ទីក្រុង ហ្វេ (Hue) បាន​ប្រៀបដូចកំណាព្យមួយអំពីស្ថាបត្យកម្មទីក្រុង គឺជាទីក្រុងផ្តាច់មុខដែលបង្កប់កំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបានទេ សារមន្ទីរដ៏ចម្លែកនៃវប្បធម៌សម្ភារៈ និងវប្បធម៌ខាងវិញ្ញាណរបស់ប្រទេសវៀតណាម។


សព្វថ្ងៃនេះ ទីក្រុង ហ្វេ (Hue) មិនត្រឹមតែល្បីល្បាញជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់បំពងប៉ុណ្ណោះទេ ថែមទាំងជាអតីតរាជធានីបុរាណតែមួយគត់ក្នុងប្រទេសវៀតណាម ដែលនៅតែរក្សាបានស្ថានភាពដើមនៃស្ថាបត្យកម្មទាំងមូល ដូចជាកំ​​ពែង ​វិមាន កន្លែង​តម្កល់​ វត្តអារាម .. រួមជាមួយវត្ថុបុរាណ​ដ៏កម្រ និងមានតម្លៃជាច្រើន។ ជាពិសេសទីក្រុង ហ្វេ (Hue) គឺជាតំបន់តែមួយគត់ក្នុងប្រទេសដែលមានបេតិកភណ្ឌចំនួន ៧ ដែលបានអង្គការ UNESCO លើកតម្កើងជាបេតិកភណ្ឌពិភពលោក និងមានបេតិកភណ្ឌប្រចាំតំបន់ ដែលក្នុងនោះទីក្រុង​ហ្វេ (Hue) មាន​​បេតិកភណ្ឌ​ចំនួន ៥  និងបេតិកភណ្ឌ​រួមចំនួន ២ ជាមួយតំបន់ផ្សេងទៀត។ ដូច្នេះ វាមិនមែនជារឿងចៃដន្យទេដែលអ្នកស្រាវជ្រាវវប្បធម៌ ហ្វេ (Hue) ជាច្រើនបានសន្និដ្ឋានថា ទីក្រុង ហ្វេ (Hue) បាន​ប្រៀបដូចកំណាព្យមួយអំពីស្ថាបត្យកម្មទីក្រុង គឺជាទីក្រុងផ្តាច់មុខដែលបង្កប់កំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបានទេ សារមន្ទីរដ៏ចម្លែកនៃវប្បធម៌សម្ភារៈ និងវប្បធម៌ខាងវិញ្ញាណរបស់ប្រទេសវៀតណាម។

បេតិកភណ្ឌវប្បធម៌ដ៏ធំនោះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសបានបន្សល់ទុកដល់ទីក្រុង ហ្វេ (Hue) ។ នេះជាធនធានដ៏មានតម្លៃសម្រាប់ខេត្ត ធឿ ធៀនហ្វេ (Thua Thien Hue​)​ ដើម្បីទាញយកប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់មូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍន៍ក្លាយទៅជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងចំណុះ​មជ្ឈិម ដោយឈរលើមូលដ្ឋាននៃការអភិរក្ស និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌអតីតរាជធានីបុរាណ និងអត្តសញ្ញាណវប្បធម៌ហ្វេ (Hue) 

ទីក្រុងនៃពិធីបុណ្យនានានៅអាស៊ី

ព្រឹត្តិការ​ដ៏ធំនិង​សំខាន់បំផុតរបស់ទីក្រុង​ ហ្វេ (Hue) ក្នុងការលើកកម្ពស់គុណសម្បត្តិនៃបេតិកភណ្ឌ និងវប្បធម៌ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឃោសនារូបភាពតំបន់ទៅកាន់ឆាកអន្តរជាតិ គឺការកសាង និងរៀបចំមហោស្រពហ្វេ (Hue) ប្រកបដោយជោគជ័យ។ ចាប់តាំងពីការរៀបចំលើកដំបូងក្នុងឆ្នាំ ១៩៩២ រហូតដល់​បច្ចុប្បន្ននេះ ​មហោស្រពហ្វេ (Hue) បាន​រៀបចំ​ ១១ លើកហើយ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសកម្មភាពវប្បធម៌ និងសិល្បៈពិសេស​​សមស្របនឹង​ថ្នាក់អន្តរជាតិ។

សម្រស់សុភាពរាបសានៃនារី ហ្វេ (Hue) សប្តាហ៍​មហោស្រពហ្វេ (Hue) រដូវក្តៅឆ្នាំ ២០២២។ រូបថត៖ ថាញ​ហ័រ/VNP

មហោស្រព ហ្វេ​ (Hue) គឺជាកម្មវិធីសិល្បៈដ៏ធំ​និងអស្ចារ្យ​មួយ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលជិតកន្លះខែ ហើយត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ នៅកន្លែង​ជាច្រើនទូទាំងទីក្រុង ហ្វេ (Hue) និងតំបន់ជុំវិញ។ ក្រៅ​ពី​កម្មវិធី​ដែល​មាន​លក្ខណៈរាជវាំង វប្បធម៌​ប្រពៃណី​របស់ទីក្រុង​ហេ្វ (Hue) ​ដូច​ជា រាត្រី​ក្នុង​រាជវាំង ពិធី​លៀង​សាយភោគ  ការ​ផ្លាស់​ប្តូរ​វេន្តអ្នក​យាម ពិធី​បួងសួងសុំអាកាសធាតុល្អ ពិធីបុណ្យអាវផាយ  ... មហោស្រព ហ្វេ (Hue) ក៏​មាន​កម្មវិធី​សិល្បៈប្លែកៗ ជា​ច្រើន​ផង​ដែរ ដែល​សម្តែងដោយក្រុមសិល្បៈល្បីៗ មកពីប្រទេសជាច្រើនដូចជា ប្រទេសបារាំង អាហ្សង់ទីន ចក្រភពអង់គ្លេស ឥណ្ឌា បែលហ្សិក កម្ពុជា ដាណឺម៉ាក កូរ៉េ សហរដ្ឋអាមេរិក អ៊ីស្រាអែល។អ៊ីតាលី ឡាវ ម៉ុងហ្គោលី ម៉ិកស៊ិក រុស្ស៊ី ជប៉ុន ថៃ អេស្ប៉ាញ តួកគី ស្វីស ចិន អូស្ត្រាលី...

ចាប់តាំងពីពេលនោះមក មហោស្រពហ្វេ (Hue) ត្រូវបានផ្លាស់ប្តូរថ្មីឥតឈប់ឈរ មហោស្រព​និមួយៗ បានទាក់ទាញតារាសម្ដែងរាប់ពាន់នាក់ និងក្រុមសិល្បៈអន្តរជាតិរាប់សិបមកសម្តែង និងឆ្លើយតបនឹងតម្រូវការកើនឡើងនៃការកម្សាន្តវប្បធម៌ និងសិល្បៈរបស់ប្រជាជនរាប់ពាន់នាក់ និងភ្ញៀវទេសចរណ៍ ព្រមទាំងរួមចំណែកពង្រឹងវិស័យសិល្បៈ។ ស្មារតីនៃសាមគ្គីភាព និងការជួប​ប្រាស្រ័យផ្លាស់ប្តូររវាងប្រទេស។


គួរកត់សម្គាល់ថាប្រសិនបើពីមុន មហោស្រព ហ្វេ (Hue)​នីមួយៗត្រូវបានរៀបចំឡើង ក្នុងរយៈពេលជាក់លាក់មួយប្រហែលកន្លះខែនៃឆ្នាំនោះ ចាប់ពីឆ្នាំ ២០២២ មហោស្រពហ្វេ (Hue)​ នឹងត្រូវផ្លាស់ប្តូរតាមទម្រង់ពិធីបុណ្យក្នុងបួនរដូវ។ សម្រាប់រដូវនិមួយៗ នៃមហោស្រពនេះនឹងនាំមកប្រធានបទផ្សេងៗគ្នា ដែលសមស្របនឹងលក្ខខណ្ឌអាកាសធាតុ វប្បធម៌ ទំនៀមទម្លាប់ និងជីវិតរបស់​ទីក្រុង​ហ្វេ (Hue)​ ។ ដូច្នេះ មហោស្រពហ្វេ (Hue)​ នឹងប្រព្រឹត្តទៅស្ទើរតែពេញមួយឆ្នាំ ដូច្នេះភ្ញៀវទេសចរណ៍អាចជ្រើសរើសពេលវេលា និងខ្លឹមសារនៃពិធីបុណ្យសមស្រប ដើម្បីចូលរួមស្វែងយល់ និងទទួលពិសោធដោយសេរី។

ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលសប្តាហ៍​នៃមហោស្រព ហ្វេ (Hue) នារដូវក្តៅឆ្នាំ ២០២២ ដែលបានធ្វើឡើងនៅចុងខែមិថុនាកន្លង​ទៅ បើទោះបីជាឆ្លងកាត់ពេលវេលាដ៏យូរនិងលំបាក ដោយសារតែផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែ​ភ្ញៀវ​ទេសចរណ៍រាប់ម៉ឺននាក់ ដែលក្នុងនោះភ្ញៀវទេសចរណ៍បរទេសជាច្រើនបានរំភើបចិត្តក្នុងការត្រលប់ទៅទីក្រុង​ហ្វេ (Hue) ដើម្បីរីករាយជាមួយបរិយាកាសពិធីបុណ្យដ៏ចាប់ចិត្ត និងទាក់ទាញ។

លោក Meynardo Los Banos Montealegre ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហ្វីលីពីនប្រចាំនៅវៀតណាម មិនអាចលាក់បាំងអារម្មណ៍របស់ខ្លួនបានឡើយ៖ នេះពិតជាអស្ចារ្យណាស់ នាពេល​ដែលមហោស្រព ហ្វេ (Hue) ត្រូវបានរៀបចំឡើងវិញហើយយើងសូមអំណរគុណយ៉ាងខ្លាំងសម្រាប់ការអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ " ហើយលោក Andrey Borodenko នាយករងនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ (Ha Noi) បានមានប្រសាសន៍ថាទោះបីជាការធ្វើដំណើររវាងប្រទេសនានានៅតែជួប​ការលំបាក ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតក៏ដោយ មហោស្រព​ហ្វេ (Hue) នេះបានអញ្ជើញក្រុមសិល្បៈអន្តរជាតិជាច្រើនមកសម្តែង។ រួមទាំងក្រុមសិល្បៈសហព័ន្ធរុស្ស៊ី។ យើង​សង្ឃឹម​ថា​ភ្ញៀវ​នឹង​រីករាយ​ជាមួយ​វា»


លោក ផាម​ ថាញ​ហាយ (Phan Thanh Hai) ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត ធឿធៀន​ហ្វេ (Thua Thien Hue) បានឲ្យដឹងថា មហោស្រពហ្វេ (Hue) ពិតជាមហោស្រពវប្បធម៌មួយ។ ប្រៀប​ខ្លាំងបំផុតរបស់ហ្វេ (Hue​)​​ គឺវប្បធម៌ និងបេតិកភណ្ឌ ដូច្នេះការប្រើប្រាស់សក្តានុពលនៃបេតិកភណ្ឌធ្វើជាសម្ភារៈសម្រាប់មហោស្រព​គឺជាចំណុចសំខាន់បំផុត។ ដូច្នេះហើយ ពាក្យស្លោកទូទាំងមហោស្រពហ្វេ (Hue) គឺ បេតិកភណ្ឌវប្បធម៌ធ្វើ​សមាហរណកម្ម និងអភិវឌ្ឍន៍។ ជាពិសេសសម្រាប់មហោស្រពហ្វេ (Hue) កត្តាអន្តរជាតិតែងតែដើរតួនាទីយ៉ាងសំខាន់។ ដូច្នេះហើយ ក្នុងមហោស្រព​ហ្វេ (Hue) លើកទី ១១ នេះ ថ្វីត្បិត ក្នុងរយៈពេលជាង ២ ឆ្នាំ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ មានឥទ្ធិពលខ្លាំង ថែមទាំងការបើកទ្វារប្រទេសជុំវិញពិភពលោកឡើងវិញមិនដូចគ្នាទេ ប៉ុន្តែទីក្រុងហ្វេ (Hue) បានឆ្លៀតឱកាសច្រើនបំផុត ដើម្បីបញ្ចូល​កត្តាអន្តរជាតិចូលទៅក្នុងមហោស្រពហ្វេ (Hue) ដើម្បីឱ្យវាសមស្របនឹងកិត្តិនាម​ជាមហោស្រពវប្បធម៌ - ពិភពលោក - ធ្វើ​សមាហរណកម្ម។

នោះបង្ហាញថា ដំណើរការកសាង និងអភិវឌ្ឍន៍ទីក្រុង ហ្វេ (Hue) ទៅជាទីក្រុងមហោស្រព មជ្ឈមណ្ឌលនៃពិធីបុណ្យនៃតំបន់និងពិភពលោក ដោយផ្អែកលើភាពរឹងមាំនៃបេតិកភណ្ឌ និងវប្បធម៌ហ្វេ (Hue) គឺជាទិសដៅប្រកបដោយនិរន្តរភាព និងជៀសមិនបំបាត់លក្ខណៈពិសេសនៃហ្វេ (Hue) ក្នុង​និន្នាការសកលភាវូបនីយកម្មដូចសព្វថ្ងៃនេះ។ សង្ឃឹម​ថា មិន​យូរ​ប៉ុន្មាន​ទេ ទីក្រុងហ្វេ ( Hue​) នឹង​បន្ថែម​ឈ្មោះ​របស់​ខ្លួន​ទៅ​ក្នុង​ផែនទី​នៃ​ទីក្រុង​មហោស្រព​ល្បីៗ ​ក្នុង​ពិភពលោក​ដូច​ជា មហោស្រពAvignon នៅ​ប្រទេស​បារាំង មហោស្រព Adelaide នៃប្រទេស​អូស្ត្រាលី ឬ មហោស្រព Edingburgh នៅ​ចក្រភព​អង់គ្លេស.../៕

អត្ថបទ៖ ថាញ​ហ័រ  - រូបថត៖ ថាញ​ហ័រ កុង​ដាត


top