“ស្រុកដូង” ជាមួយមុខរបរសិប្បវិចិត្រកម្ម

“ស្រុកដូង” ជាមួយមុខរបរសិប្បវិចិត្រកម្ម


ខេត្ត​បេន​ត្រែ​ (Ben Tre) បាន​ប្រសិទ្ធិនាម​​ជា​ ស្រុក​ដូងល្បី​ឈ្មោះ​ទូទាំងប្រទេស​ ដោយ​មាន​ផ្ទៃដី​ដាំដូង​ធំ​បំផុតក្នុង​​ប្រទេស​ និងមានអាយុកាលយូរ​ឆ្នាំបំផុត​។ ក្រៅ​ពី​ផលិតផល​ ម្ហូប​អាហារ​ ដែល​​​បាន​កែច្នៃ​​មកពី​ផ្លែដូង​ អ្នកស្រុក​ដូង​​​នៅ​ទាញ​យក​ផល​ចំណែក​មួយ​នៃ​ដើម​​ដូង​ ក្រោយ​​ពេល​ប្រមូល​ផល​​ផ្លែ​ ឬដូង​ចាស់​ ដើម្បី​បង្កើត​​ជា​គ្រឿង​ប្រើប្រាស់ក្នុង​គ្រួសារ ​ឬ​ផលិតផល​វិចិត្រកម្ម​គាប់ចិត្ត​។

មាន​មនុស្ស​ និង​មូលដ្ឋាន​ជាច្រើន ដែលផលិត​កម្មគ្រឿង​វិចិត្រកម្ម​​​​​អំពី​​​ដើម​ដូង​​លាត​សន្ធឹងទូ​ទាំង​ខេត្ត​បេន​ត្រែ (Ben Tre) ប៉ុន្តែភាពចំណាស់ឆ្នាំ​ និង​ ល្បីឈ្មោះ​ប្រមូលផ្តុំ​ក្លាយ​​​ជា​ភូមិ​របរនោះ​ ​គួរតែរំឭកដល់​​មូលដ្ឋាន​នៅ​កោះ​កោន​ភុង​ (Con Phung) ​ចំណុះ​ភូមិ​តឹន​វិញ​ (Tan Vinh) ស្រុក​ចូវ​ថាញ​ (Chau Thanh) ខេត្ត​បេន​ត្រែ​ (Ben Tre)។ កោះ​កោន​ភុង (Con Phung) ​បាន​ស្គាល់ដូចជា​កោះ​ទេសចរណ៍​ល្បី​លេខមួយ​លេខពីរ​​នៅខេត្ត​​បេនត្រែ (Ben Tre)​ ទីតាំង​​នៅ​កណ្តាល​ទន្លេ​តៀន​ (Tien) ដែល​ពូន​ដោយ​ដី​ល្បាប់​​ពេញឆ្នាំ​ ហើយ​​បាន​គ្រប​ដណ្តប់​​ដោយម្លប់​​ដើមដូង​បៃតង​ អ្នកស្រុក​ធ្វើ​ការ​ដោះដូរ​នឹង​ដីគោក​​​ដោ​យ​ពីរ​ពិធី​៖ ធ្វើ​ដំណើរ​តាម​ទូក​ និងធ្វើ​ដំណើរ​​តាម​ផ្លូវ​គោក ​គឺ​ផ្លូវ​តូចបត់បែន​​តភ្ជាប់​ស្ពាន​រាច់​ម៉េវ (Rach Mieu)​។​

នៅកោះ​កោនភុង​ (Con Phung) មាន​គ្រួសារ​រស់នៅ​មិនច្រើន​ ក៏ប៉ុន្តែ​ស្ទើគ្រប់គ្នា​នៅ កោះ​ដូង កោនភុង (Con Phung)​សុទ្ធតែ​​ស្គាល់​​​អំពី​មុខ​របរ​ឈើ​ បង្កើត​ផលិតផល​ គ្រឿងប្រដាប់ប្រើប្រាស់​​ក្នុងគ្រួសារ​ធ្វើ​អំពី​​ដើម​ដូង​។ ​រីឯដើម្បី​បង្កើតបាន​ជា​​មូលដ្ឋាន ដែល​មាន​ទ្រង់ទ្រាយ​ធំ គឺមាន​មូលដ្ឋាន​រាប់សិប​កន្លែង​ដេក​នៅតាមដង​​ផ្លូវ អូស​បន្លាយ​ដល់​មណ្ឌល​ទេសចរណ៍​កោន​ភុង​ (Con Phung) អាច​បរិយាយដល់​ដូចជា ​មូលដ្ឋានត្រឿង​ភូ (Truong Phu) ថាញ​ដាត (Thanh Dat) អាញ​យឿង​ (Anh Duong) វិចិត្រកម្ម​ដូងបេន​ត្រែ​ (My Nghe Dua Ben Tre)។ល។ ជាមួយ​នឹ​ងកម្លាំង​ផលិត​​​រាប់​ពាន់គ្រឿង​ក្នុងមួយសប្តាហ៍​ ក៏ដូចជា​ពិពិធ​ផលិតផល​ ម៉ូដម៉ា​ គ្រប់ប្រភេទ​។​

 

តាម​សម្តី​អ្នកមាន​វ័យ​​ចំណាស់មួយ​ចំនួន ​នៅ​កោះកោន​ភុង​ (Con Phung) បានប្រាប់ថា ការប្រើប្រាស់​ចំណែកមួយ​នៃ​​​ដើមដូង​ បង្កើត​ជា​គ្រឿងប្រើប្រាស់​​សម្រាប់ជីវភាព​រស់នៅ​ មានមក​តាំងពីយូរ​។ ពេល​ដើម​ដូង​ចាស់​ ឬត្រូវ​ដួលរលំ​ដោយ​​ខ្យល់ព្យុះ​ អ្នក​ស្រុក​តែង​​ទាញ​យក​​ដើម​ដូង​ដែល​ត្រូវ​បាក់​នោះ ដើម្បី​ធ្វើជា​​ចង្កឹះ​ ស្លាបព្រា​ វែកសម្ល។ល។ រួច​ពេល​ភ្ញៀវទេសចរណ៍​ចូល​មកកោះកោនភុង ​(Con Phung) លេង​ គេឃើញ​ស្អាត​ពេញ​ចិត្ត​ក៏សាកសួរ​ទិញ​ សន្សឹមៗ​ជាមួយ​តម្រូវការ​កាន់តែកើន​ឡើង​ ដូចនេះមុខរបរ​សិប្ប​​វិចិត្រកម្ម​ ​អភិវឌ្ឍរហូតដល់​បច្ចុប្បន្ន​។​

យើង​ខ្ញុំ​ចូល​ទស្សនា​មូលដ្ឋានផលិត​កម្ម ​ត្រឿងភូ​ (Truong Phu) ជា​របស់​លោក​​​ត្រឿង​ កុងដឹក​ (Truong Cong Duc) នៅពេលគាត់​កំពុ​ង​​អង្គុយលាបពណ៌​ឱ្យផលិតផល ដែល​​ធ្វើ​អំពី​ដើម​​ដូង​ ​មូលដ្ឋាន​លោក​ជា​​អ្នក​ផលិត​។ ពណ៌​សម្រាប់​ប្រើប្រាស់លើ​​ផលិតផលវិចិត្រកម្ម​នេះ គឺ​ជា​ថ្នាំ​​ប្រេង​ដូង​ ឬ​ក្រមួន​ទៀន​ស្ល​ជាមួយប្រេង​​ គោល​ដៅ​​បង្កើត​ពណ៌​សម្រាប់ផលិតផល​ វិចិត្រភាព​​ក៏ដូចជា​បង្កើត​កម្រិត​រលើបរលោង​ ​​សម្រាប់​ផលិតផល​។ លោក​​ដឹក (Duc) ​រៀប​​រាប់​ មូលដ្ឋាន​​របស់គាត់​​បង្កើតបាន​ជាង​​៥ឆ្នាំហើយ​ ដំបូង​​ធ្វើ​សម្រាប់​គ្រួសារ​ប្រើ​ ក្រោយ​មក​ឃើញ​​ភ្ញៀវទេសចរ​ជាច្រើន ​ក៏ដូចជា​ឈ្មួញ​មក​កក់ទិញ​ចំនួនធំ​ ដូចនេះ គាត់​​ក៏​​​បង្កើត​ជា​មូលដ្ឋាន​ផលិតកម្ម​​។

ការ​ងារ​បង្កើត​ពណ៌​ ធ្វើ​ឱ្យ​រលើប​ និង ហាលសម្ងួត​ផលិតផល​ ដែល​​លោក​កំពុងធ្វើ​​ តាម​គាត់​នេះ​​ជា​ដំណាក់កាល​ស្រាលបំផុត ​ក្នុង​បទដ្ឋាន​ផលិត​កម្ម​។ យើង​ខ្ញុំ​​តែង​ផលិត​​តាម​ពីរបែបគឺ​ ទីមួយ​ ​គឺធ្វើ​តាម​លិខិត​កក់ទំនិញ​ចំនួន​ធំ​ មកពី​​ភោជនីយដ្ឋាន​ មណ្ឌល​ទេសចរណ៍​។ ទីពីរ ​គឺ​បង្កើតផលិត​ផល​ដោយ​ខ្លួន​ឯង ហើយ​​ឈ្មួញ​មកប្រមូល​ទិញ​​ដុំ​​ដោយ​​ចំនួនធំ​។ ​ដំណាក់កាលដែល​​សំខាន់បំផុត ​គឺ​បង្កើតរូប​រាង​សម្រាប់​ផលិតផល​។ មូលដ្ឋាន​​នីមួយ​ៗ ​នឹង​មាន​ម៉ូដ​​ដោយ​ឡែក​ គ្មាន​នរណាដូចនរណា​ ពឹង​​ផ្អែក​​លើ​បទពិសោធន៍​ ថ្វី​ដៃ​ ហើយ​បង្កើត​ពាណិជ្ជសញ្ញា​ បុគ្គលិកលក្ខណៈ ​នៃ​មូលដ្ឋាន​នីមួយ​ៗ​។​ ការ​​ដែល​មាន​​ម៉ូដ​​ស្អាត​ ចំណាប់​អារម្មណ៍​ ជា​​កម្លាំងមួយ​​ទាក់ទាញ​ឈ្មួញ​ស្វែង​រក​ លោក​ដឹក​ (Duc) រៀប​រាប់​។


លោក​ដឹក (Duc) ​​ឱ្យ​ដឹង​បន្ថែម​ ដំណាក់កាល​​លំបាក​បំផុត​នៃ​​មុខរបរនេះ គឺ​ដឹក​​ជញ្ជូន​ដើម​​ដូង​ ពី​ព្រែក​ឡើង​​លើភ្លឺ​​ អារបំបែក​ជា​វត្ថុធាតុ​​ដើម​ មុនពេល​​បង្កើត​រូប​រាង​ផលិតផល​​ជាក់ស្តែង​។ ក៏ប៉ុន្តែ​​សព្វថ្ងៃ​ ការ​ប្រើប្រាស់​​ម៉ាស៊ីនអារ​ ម៉ាស៊ី​នខាត់ ចិត​ កាត់​ ជំនួយ​ដំណាក់កាលទាំងនេះ​ ឱ្យ​​ក្លាយ​ជា​មាន​ភាពងាយ​ស្រួល​​ជាង​ ក៏ដូច​ជា​ជួយ​បង្កើន​​បរិមាណ​​ផលិតផល​។ បច្ចុប្បន្ន​ មូលដ្ឋាន​ផលិតកម្ម ត្រឿង​ភូ (Truong Phu) ​ផលិត​​ជាមធ្យម​​២.០០០ផលិតផល​ ក្នុងមួយ​សប្តាហ៍​ដូចជា៖ ស្លាបព្រាធំតូច ចង្កឹះធំតូច​ វែក​សម្ល​ ចានធំ គ្រឿង​ប្រដាប់ប្រើ​សម្រាប់ការ​​​ឆារ​ម្ហូប​។ល។ រីឯ​មូលដ្ឋានផលិតកម្ម​ ​អាញ​យឿង​ (Anh Duong) ​ផលិត​ត្រឹម ​ប៉ាន់តែ​ មូលដ្ឋាន​ផលិតកម្ម វិចិត្រកម្ម​​ដូងបេនត្រែ​ (My Nghe Dua Ben Tre) ផលិត​តែ​គ្រឿង​តុបតែង​ អំណោយ​​អនុស្សាវរីយ៍​ធ្វើ​អំពីដើម​​ដូង​ ដ៏សម្បូរបែប​។​

បច្ចុប្បន្ន​ នៅតាម​ផ្លូវ​ធំ​ទៅកាន់បេន​ត្រែ​ (Ben Tre)​ បណ្តា​មណ្ឌល​ទេសចរណ៍​ ភ្ញៀវទេសចរ​​ងាយ​ជួបប្រទះ​ហាង​តាំងលក់ផលិតផល​ គ្រឿង​ប្រើប្រាស់​សិប្បវិចិត្រកម្មធ្វើ​អំពីដើម​​ដូង​ ឬ​ភោជនីយដ្ឋាន​ សណ្ឋាគារ homestay  តុង​តែង​បរិយាកាស​ដោយ​ផលិត​ផល​ធ្វើអំពីដើម​​ដូង​ ប្រដាប់​ប្រើ​សម្រាប់ហូប​ចុក​ សុទ្ធតែ​ធ្វើ​អំពី​ដើមដូង​ ក្លាយ​ជា​ចំណុច​​ពិសេស​ នាំមកប្រភព​​ប្រើប្រាស់​ផលិតផល​ផង​ ឧទ្ទេសនាម​ទំនិញ​ធ្វើ​អំពីដើម​ដូង​ជិត​ស្និទ្ធនឹង​បរិស្ថាន​ជូន​ភ្ញៀវទេសចរផង​ និង​ជា​ចំណុច​ចំណាប់​អារម្មណ៍​នៃទេសចរណ៍​ស្រុក​ដូង​បេនត្រែ​ (Ben Tre)៕​

  • អត្ថបទ​៖ សើន​ងៀ រូបថត៖ ង្វៀន​ឡឹន​
  • ប្រែសម្រួល៖ រីកើង​

Top