“ស្រុកដូង” ជាមួយមុខរបរសិប្បវិចិត្រកម្ម
ខេត្តបេនត្រែ (Ben Tre) បានប្រសិទ្ធិនាមជា “ស្រុកដូង”ល្បីឈ្មោះទូទាំងប្រទេស ដោយមានផ្ទៃដីដាំដូងធំបំផុតក្នុងប្រទេស និងមានអាយុកាលយូរឆ្នាំបំផុត។ ក្រៅពីផលិតផល ម្ហូបអាហារ ដែលបានកែច្នៃមកពីផ្លែដូង អ្នកស្រុកដូងនៅទាញយកផលចំណែកមួយនៃដើមដូង ក្រោយពេលប្រមូលផលផ្លែ ឬដូងចាស់ ដើម្បីបង្កើតជាគ្រឿងប្រើប្រាស់ក្នុងគ្រួសារ ឬផលិតផលវិចិត្រកម្មគាប់ចិត្ត។
មានមនុស្ស និងមូលដ្ឋានជាច្រើន ដែលផលិតកម្មគ្រឿងវិចិត្រកម្មអំពីដើមដូងលាតសន្ធឹងទូទាំងខេត្តបេនត្រែ (Ben Tre) ប៉ុន្តែភាពចំណាស់ឆ្នាំ និង ល្បីឈ្មោះប្រមូលផ្តុំក្លាយជាភូមិរបរនោះ គួរតែរំឭកដល់មូលដ្ឋាននៅកោះកោនភុង (Con Phung) ចំណុះភូមិតឹនវិញ (Tan Vinh) ស្រុកចូវថាញ (Chau Thanh) ខេត្តបេនត្រែ (Ben Tre)។ កោះកោនភុង (Con Phung) បានស្គាល់ដូចជាកោះទេសចរណ៍ល្បីលេខមួយលេខពីរនៅខេត្តបេនត្រែ (Ben Tre) ទីតាំងនៅកណ្តាលទន្លេតៀន (Tien) ដែលពូនដោយដីល្បាប់ពេញឆ្នាំ ហើយបានគ្របដណ្តប់ដោយម្លប់ដើមដូងបៃតង អ្នកស្រុកធ្វើការដោះដូរនឹងដីគោកដោយពីរពិធី៖ ធ្វើដំណើរតាមទូក និងធ្វើដំណើរតាមផ្លូវគោក គឺផ្លូវតូចបត់បែនតភ្ជាប់ស្ពានរាច់ម៉េវ (Rach Mieu)។
នៅកោះកោនភុង (Con Phung) មានគ្រួសាររស់នៅមិនច្រើន ក៏ប៉ុន្តែស្ទើគ្រប់គ្នានៅ “កោះដូង” កោនភុង (Con Phung) សុទ្ធតែស្គាល់អំពីមុខរបរឈើ បង្កើតផលិតផល គ្រឿងប្រដាប់ប្រើប្រាស់ក្នុងគ្រួសារធ្វើអំពីដើមដូង។ រីឯដើម្បីបង្កើតបានជាមូលដ្ឋាន ដែលមានទ្រង់ទ្រាយធំ គឺមានមូលដ្ឋានរាប់សិបកន្លែងដេកនៅតាមដងផ្លូវ អូសបន្លាយដល់មណ្ឌលទេសចរណ៍កោនភុង (Con Phung) អាចបរិយាយដល់ដូចជា មូលដ្ឋានត្រឿងភូ (Truong Phu) ថាញដាត (Thanh Dat) អាញយឿង (Anh Duong) វិចិត្រកម្មដូងបេនត្រែ (My Nghe Dua Ben Tre)។ល។ ជាមួយនឹងកម្លាំងផលិតរាប់ពាន់គ្រឿងក្នុងមួយសប្តាហ៍ ក៏ដូចជាពិពិធផលិតផល ម៉ូដម៉ា គ្រប់ប្រភេទ។
តាមសម្តីអ្នកមានវ័យចំណាស់មួយចំនួន នៅកោះកោនភុង (Con Phung) បានប្រាប់ថា ការប្រើប្រាស់ចំណែកមួយនៃដើមដូង បង្កើតជាគ្រឿងប្រើប្រាស់សម្រាប់ជីវភាពរស់នៅ មានមកតាំងពីយូរ។ ពេលដើមដូងចាស់ ឬត្រូវដួលរលំដោយខ្យល់ព្យុះ អ្នកស្រុកតែងទាញយកដើមដូងដែលត្រូវបាក់នោះ ដើម្បីធ្វើជាចង្កឹះ ស្លាបព្រា វែកសម្ល។ល។ រួចពេលភ្ញៀវទេសចរណ៍ចូលមកកោះកោនភុង (Con Phung) លេង គេឃើញស្អាតពេញចិត្តក៏សាកសួរទិញ សន្សឹមៗជាមួយតម្រូវការកាន់តែកើនឡើង ដូចនេះមុខរបរសិប្បវិចិត្រកម្ម អភិវឌ្ឍរហូតដល់បច្ចុប្បន្ន។
យើងខ្ញុំចូលទស្សនាមូលដ្ឋានផលិតកម្ម ត្រឿងភូ (Truong Phu) ជារបស់លោកត្រឿង កុងដឹក (Truong Cong Duc) នៅពេលគាត់កំពុងអង្គុយលាបពណ៌ឱ្យផលិតផល ដែលធ្វើអំពីដើមដូង មូលដ្ឋានលោកជាអ្នកផលិត។ ពណ៌សម្រាប់ប្រើប្រាស់លើផលិតផលវិចិត្រកម្មនេះ គឺជាថ្នាំប្រេងដូង ឬក្រមួនទៀនស្លជាមួយប្រេង គោលដៅបង្កើតពណ៌សម្រាប់ផលិតផល វិចិត្រភាពក៏ដូចជាបង្កើតកម្រិតរលើបរលោង សម្រាប់ផលិតផល។ លោកដឹក (Duc) រៀបរាប់ មូលដ្ឋានរបស់គាត់បង្កើតបានជាង៥ឆ្នាំហើយ ដំបូងធ្វើសម្រាប់គ្រួសារប្រើ ក្រោយមកឃើញភ្ញៀវទេសចរជាច្រើន ក៏ដូចជាឈ្មួញមកកក់ទិញចំនួនធំ ដូចនេះ គាត់ក៏បង្កើតជាមូលដ្ឋានផលិតកម្ម។
ការងារបង្កើតពណ៌ ធ្វើឱ្យរលើប និង ហាលសម្ងួតផលិតផល ដែលលោកកំពុងធ្វើ តាមគាត់នេះជាដំណាក់កាលស្រាលបំផុត ក្នុងបទដ្ឋានផលិតកម្ម។ “យើងខ្ញុំតែងផលិតតាមពីរបែបគឺ ទីមួយ គឺធ្វើតាមលិខិតកក់ទំនិញចំនួនធំ មកពីភោជនីយដ្ឋាន មណ្ឌលទេសចរណ៍។ ទីពីរ គឺបង្កើតផលិតផលដោយខ្លួនឯង ហើយឈ្មួញមកប្រមូលទិញដុំដោយចំនួនធំ។ ដំណាក់កាលដែលសំខាន់បំផុត គឺបង្កើតរូបរាងសម្រាប់ផលិតផល។ មូលដ្ឋាននីមួយៗ នឹងមានម៉ូដដោយឡែក គ្មាននរណាដូចនរណា ពឹងផ្អែកលើបទពិសោធន៍ ថ្វីដៃ ហើយបង្កើតពាណិជ្ជសញ្ញា បុគ្គលិកលក្ខណៈ នៃមូលដ្ឋាននីមួយៗ។ ការដែលមានម៉ូដស្អាត ចំណាប់អារម្មណ៍ ជាកម្លាំងមួយទាក់ទាញឈ្មួញស្វែងរក” លោកដឹក (Duc) រៀបរាប់។
លោកដឹក (Duc) ឱ្យដឹងបន្ថែម ដំណាក់កាលលំបាកបំផុតនៃមុខរបរនេះ គឺដឹកជញ្ជូនដើមដូង ពីព្រែកឡើងលើភ្លឺ អារបំបែកជាវត្ថុធាតុដើម មុនពេលបង្កើតរូបរាងផលិតផលជាក់ស្តែង។ ក៏ប៉ុន្តែសព្វថ្ងៃ ការប្រើប្រាស់ម៉ាស៊ីនអារ ម៉ាស៊ីនខាត់ ចិត កាត់ ជំនួយដំណាក់កាលទាំងនេះ ឱ្យក្លាយជាមានភាពងាយស្រួលជាង ក៏ដូចជាជួយបង្កើនបរិមាណផលិតផល។ បច្ចុប្បន្ន មូលដ្ឋានផលិតកម្ម ត្រឿងភូ (Truong Phu) ផលិតជាមធ្យម២.០០០ផលិតផល ក្នុងមួយសប្តាហ៍ដូចជា៖ ស្លាបព្រាធំតូច ចង្កឹះធំតូច វែកសម្ល ចានធំ គ្រឿងប្រដាប់ប្រើសម្រាប់ការឆារម្ហូប។ល។ រីឯមូលដ្ឋានផលិតកម្ម អាញយឿង (Anh Duong) ផលិតត្រឹម ប៉ាន់តែ មូលដ្ឋានផលិតកម្ម វិចិត្រកម្មដូងបេនត្រែ (My Nghe Dua Ben Tre) ផលិតតែគ្រឿងតុបតែង អំណោយអនុស្សាវរីយ៍ធ្វើអំពីដើមដូង ដ៏សម្បូរបែប។
បច្ចុប្បន្ន នៅតាមផ្លូវធំទៅកាន់បេនត្រែ (Ben Tre) បណ្តាមណ្ឌលទេសចរណ៍ ភ្ញៀវទេសចរងាយជួបប្រទះហាងតាំងលក់ផលិតផល គ្រឿងប្រើប្រាស់សិប្បវិចិត្រកម្មធ្វើអំពីដើមដូង ឬភោជនីយដ្ឋាន សណ្ឋាគារ homestay តុងតែងបរិយាកាសដោយផលិតផលធ្វើអំពីដើមដូង ប្រដាប់ប្រើសម្រាប់ហូបចុក សុទ្ធតែធ្វើអំពីដើមដូង ក្លាយជាចំណុចពិសេស នាំមកប្រភពប្រើប្រាស់ផលិតផលផង ឧទ្ទេសនាមទំនិញធ្វើអំពីដើមដូងជិតស្និទ្ធនឹងបរិស្ថានជូនភ្ញៀវទេសចរផង និងជាចំណុចចំណាប់អារម្មណ៍នៃទេសចរណ៍ស្រុកដូងបេនត្រែ (Ben Tre)៕
- អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន
- ប្រែសម្រួល៖ រីកើង