សោភណភាពពិធីសែនដូនតានៃជនជាតិខ្មែរ
ពិធីសែនដូនតានៃបងប្អូនជនជាតិខ្មែរ បានរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែ៨ ដល់ថ្ងៃទី១ ខែ៩ ចន្ទគតិរៀងរាល់ឆ្នាំ។ នេះជាពិធីបុណ្យប្រពៃណីដ៏សំខាន់របស់បងប្អូនជនជាតិខ្មែរ ដើម្បីនឹកគុណូបការៈនៃអ្នកមានគុណ សាច់ញាតិ ដែលបានចែកឋានទៅ ទន្ទឹមនោះបង្ហាញពីទឹកចិត្តកតវេទី ចំពោះដូនតាដែលបានកាប់ឆ្ការ ការពារភូមិស្រុក។ ក្រៅពីនោះ ពិធីសែនដូនតាមិនត្រឹមតែជាឱកាសដើម្បីបង្ហាញទឹកចិត្តកត្តញ្ញូ នៅទាំងជានិមិត្តរូបនៃស្មារតីសាមគ្គី ផ្សារភ្ជាប់ ទឹកចិត្តស្នេហារឹងមាំ តែងបានជនជាតិខ្មែរ រក្សាឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយ។
ក្នុងភាសាខ្មែរ “សែន” មានថា ដាក់ភោជនាហារសំបូងសង្រូងចំពោះបុគ្គល “ដូន” មានន័យថាលោកយាយ “តា” មានន័យថាលោកតា។ សែនដូនតាជាពាក្យក្រើនរំលឹកនឹកដល់ឫសគល់ដើមកំណើត ទឹកចិត្តកត្តញ្ញូចំពោះបុព្វការីជន។ ពិធីកិច្ចសែនប្រព្រឹត្តទៅក្នុងបរិយាកាសស្ងៀមស្ងាត់ ពិសិដ្ឋ នាំមកនូវអារម្មណ៍សុខស្ងប់ តែអត្ថន័យជ្រៀលជ្រៅ។ ដោយភាពសាមញ្ញនៅក្នុងពិធីកិច្ចនីមួយៗ កាន់តែធ្វើឱ្យមានភាពលេចធ្លោស្មារតី នឹកឆ្ពោះទៅរកដើមកំណើតនៃបងប្អូនជនជាតិខ្មែរ។
ថ្ងៃដំបូង រៀងរាល់ផ្ទះតុបតែង រៀបចំផ្ទះសម្បែង រៀបចំអាសនៈបុព្វការីជនស្អាតបាត រៀបចំសំណែនបាយម្ហូប ផ្កាភ្ញី ស្រាតែ ដើម្បីអញ្ជើញដួងព្រលឹងដូនតាបុព្វការី អញ្ជើញមកជុំគ្នារួមនឹងកូនចៅ។ ក្រៅពី ពិធីសែននៅផ្ទះ ពិធីកិច្ចសំខាន់ៗដទៃ សុទ្ធតែប្រព្រឹត្តទៅនៅវត្តអារាមទាំងអស់។ ពិសេសគឺ ពិធីបង្សុកូលសមូហភាព ជាពិធីកិច្ចស្នូលសំខាន់បំផុត នៃពិធីបុណ្យសែនដូនតា បានប្រព្រឹត្តទៅនៅថ្ងៃទី២។
បច្ចុប្បន្ននេះ អ្នកភូមិ អ្នកស្រុកតុបតែងដោយសម្លៀកបំពាក់ប្រពៃណីស្រស់ស្អាត មកប្រជុំគ្នានៅក្នុងវត្តអារាមខ្មែរ។ នៅរោងឧបោសថ ក្រោយពេលអុជតៀនធូបបូជាដល់ព្រះសម្មាសម្ពុទ្ធរួច ពុទ្ធបរិសទ្យប្រជុំគ្នានិមន្តព្រះសង្ឃធ្វើកិច្ចបង្សុកូលសមូហភាព បួងសួងសូមវិញ្ញាណក្ខន្ធរបស់អ្នកចែកឋាន ឱ្យបានរួចផុតចាកទុក្ខ។ ក្នុងបរិយាកាសពិសិដ្ឋនេះ អ្នកទាំងអស់គ្នាស្វាធ្យាយព្រះធម៌ តម្រង់ចិត្តគោរពដល់ព្រះពុទ្ធ រំលឹកគុណដូនតា បុព្វការីជន និង បួងសួងសូមសេចក្តីសុខសេក្តីចម្រើនគ្រប់ប្រការ។ ពេលពិធីបង្សុកូលបញ្ចប់ អ្នកភូមិ អ្នកស្រុកនៅមកក្រោមម្លប់ពោធិ៍ស្និទ្ធស្នាល ជុំគ្នាសំណេះសំណាល ចែករំលែក អំពីរឿងស្រែចម្ការ ក្តីសប្បាយ ទុក្ខសោក ក្នុងជីវភាពរស់នៅ។ វត្តខ្មែរមិនត្រឹមតែជាទីកន្លែងបូងសួងនោះទេ ក៏នៅជាផ្ទះរួម ជាទីផ្សារភ្ជាប់សហគមន៍ទៀតផង។
តាមប្រពៃណីបូរាណ នៅថ្ងៃចុងក្រោយនៃពិធីបុណ្យសែនដូនតា តែងមានពិធីបណ្ដែតទូក តាមព្រែកទន្លេ ដើម្បីជូនដំណើរដូនតាទៅកាន់សុគតិភព។ ប៉ុន្តែមកដល់សព្វថ្ងៃនេះ ការសែនដូនតាងាយជាងមុន ដូច្នេះពិធីបណ្ដែតទូកមិនសូវមានអ្នកធ្វើច្រើនទៀតឡើយ។
ទោះបីឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន នៃជីវភាពរស់នៅទំនើប ពិធីបុណ្យសែនដូនតាតែងជាចំណែកមួយមិនអាចណាខ្វះ នៅក្នុងជីវភាពរស់នៅនៃបងប្អូនជនជាតិខ្មែរ។ នេះមិនត្រឹមតែជាឱកាសបង្ហាញពីកក្តញ្ញូកតវេទី នៅទាំងជាឱកាសសម្រាប់ស្រទាប់យុវវ័យយល់ដឹង និង ទទួលយកតម្លៃវប្បធម៌ដ៏កម្រ ផ្សព្វផ្សាយស្មារតីសាមគ្គី និង ទឹកចិត្តស្រឡាញ់រាប់អានគ្នានៅក្នុងសហគមន៍៕
- អត្ថបទ និង រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង