ការស្វែងយល់

សោភណភាពពិធីសែនដូនតានៃជនជាតិខ្មែរ

ពិធី​សែន​ដូនតា​នៃបងប្អូន​ជន​​ជាតិ​ខ្មែរ ​បាន​រៀប​ចំ​ឡើង​ចាប់ពី​ថ្ងៃទី​២៩ ខែ៨​ ដល់​ថ្ងៃទី​១ ខែ​៩ ចន្ទគតិ​​រៀងរាល់ឆ្នាំ​។ នេះ​ជាពិធីបុណ្យ​ប្រពៃណី​ដ៏សំខាន់​របស់​បងប្អូនជនជាតិ​​ខ្មែរ​ ដើម្បី​នឹក​​គុណូបការៈ​​នៃ​អ្នកមានគុណ សាច់ញាតិ​ ដែលបាន​ចែក​ឋានទៅ​ ទន្ទឹមនោះ​បង្ហាញពី​ទឹក​ចិត្ត​កតវេទី ​ចំពោះដូនតា​ដែលបា​ន​កាប់ឆ្ការ​ ការ​ពារ​ភូមិស្រុក​។

ពិធី​សែន​ដូនតា​នៃបងប្អូន​ជន​​ជាតិ​ខ្មែរ ​បាន​រៀប​ចំ​ឡើង​ចាប់ពី​ថ្ងៃទី​២៩ ខែ៨​ ដល់​ថ្ងៃទី​១ ខែ​៩ ចន្ទគតិ​​រៀងរាល់ឆ្នាំ​។ នេះ​ជាពិធីបុណ្យ​ប្រពៃណី​ដ៏សំខាន់​របស់​បងប្អូនជនជាតិ​​ខ្មែរ​ ដើម្បី​នឹក​​គុណូបការៈ​​នៃ​អ្នកមានគុណ សាច់ញាតិ​ ដែលបាន​ចែក​ឋានទៅ​ ទន្ទឹមនោះ​បង្ហាញពី​ទឹក​ចិត្ត​កតវេទី ​ចំពោះដូនតា​ដែលបា​ន​កាប់ឆ្ការ​ ការ​ពារ​ភូមិស្រុក​។ ក្រៅពីនោះ​ ពិធី​សែន​ដូនតា​មិនត្រឹមតែ​ជា​ឱកាស​ដើម្បី​បង្ហាញទឹក​ចិត្ត​កត្តញ្ញូ​ នៅទាំង​ជានិមិត្តរូប​នៃ​ស្មារតី​សាមគ្គី​ ផ្សារភ្ជាប់ ទឹក​ចិត្ត​ស្នេហា​រឹងមាំ​​ តែងបានជន​ជាតិខ្មែរ ​​​រក្សា​ឆ្លងកាត់ពី​ជំនាន់មួយ​​ទៅ​ជំនាន់មួយ​។

ក្នុង​ភាសា​ខ្មែរ សែន​ មានថា ​ដាក់​ភោជនាហារ​សំបូង​សង្រូង​ចំពោះ​​បុគ្គល ដូន ​​មានន័យ​ថា​លោក​យាយ តា មានន័យថា​លោក​តា។ សែន​ដូនតា​ជា​ពាក្យ​ក្រើន​រំលឹកនឹកដល់ឫសគល់​​​ដើមកំណើត​  ទឹកចិត្ត​កត្តញ្ញូ​​ចំពោះ​បុព្វការីជន​។ ពិធីកិច្ច​សែន​ប្រព្រឹត្តទៅ​ក្នុងបរិយាកាស​ស្ងៀមស្ងាត់​ ពិសិដ្ឋ​ នាំមកនូវ​អារម្មណ៍​សុខស្ងប់​ តែ​​អត្ថន័យ​ជ្រៀលជ្រៅ​។ ដោយ​ភាពសាមញ្ញ​នៅក្នុង​ពិធីកិច្ច​នីមួយ​ៗ កាន់តែ​ធ្វើ​ឱ្យ​មានភាព​លេច​ធ្លោ​ស្មារតី​ នឹក​ឆ្ពោះទៅរកដើម​​កំណើតនៃ​បងប្អូន​ជនជាតិ​ខ្មែរ​។​


ពិធីបុណ្យ​សែន​ដូនតា​ ប្រពឹ្រត្ត​ទៅក្នុងរយៈ​ពេល​​កន្លះខែ​ ជាមួយនឹង​ពិធីផ្សេងៗ ​ប្រកបដោយ​​ចេតភាព​មានអត្ថន័យ​ពិសិដ្ឋ​ តាំងពីការគោរព​បូជា​ដូនតា​ នឹកគុណ​ដល់​អ្នកបាន​ចែក​ឋានទៅ​ រហូតដល់​ពិធី​ជូន​ដំណើរ​ព្រលឹង​វិញ្ញាណទៅកាន់​បរលោក​​។

ថ្ងៃដំបូង​ រៀងរាល់ផ្ទះតុបតែង​ រៀប​ចំផ្ទះសម្បែង​ រៀបចំ​អាសនៈ​បុព្វការីជន​ស្អាតបាត រៀបចំ​សំណែន​បាយម្ហូប​​ ផ្កា​ភ្ញី​ ស្រាតែ​ ដើម្បី​អញ្ជើញ​ដួង​ព្រលឹង​ដូនតា​បុព្វការី​ អញ្ជើញ​មក​ជុំគ្នា​រួមនឹង​កូន​ចៅ​។ ក្រៅ​ពី ​ពិធី​សែន​នៅផ្ទះ​ ពិធីកិច្ច​សំខាន់ៗ​ដទៃ​ សុទ្ធតែ​ប្រព្រឹត្តទៅ​នៅ​វត្ត​អារាមទាំងអស់​។ ពិសេស​គឺ ពិធី​បង្សុកូល​សមូហភាព​ ជាពិធីកិច្ច​ស្នូល​សំខាន់​បំផុត​ នៃ​ពិធីបុណ្យ​សែន​ដូន​តា ​បានប្រព្រឹត្តទៅ​នៅថ្ងៃទី​២។​​


បច្ចុប្បន្ននេះ​ អ្នកភូមិ អ្នកស្រុក​តុបតែងដោយសម្លៀកបំពាក់​ប្រពៃណី​ស្រស់ស្អាត ​​មកប្រជុំ​គ្នា​នៅ​ក្នុង​វត្ត​អារាម​ខ្មែរ​។ នៅ​រោង​ឧបោសថ ក្រោយ​ពេល​អុជ​តៀនធូប​បូជា​ដល់ព្រះសម្មាសម្ពុទ្ធ​រួច ពុទ្ធបរិសទ្យ​​ប្រជុំ​គ្នា​និមន្តព្រះសង្ឃធ្វើកិច្ច​បង្សុកូល​សមូហភាព​ បួងសួង​សូមវិញ្ញាណក្ខន្ធ​របស់​អ្នក​ចែក​ឋាន ​ឱ្យ​បាន​រួចផុត​​ចាកទុក្ខ​។ ក្នុង​បរិយា​កាស​​ពិសិដ្ឋនេះ​ អ្នកទាំងអស់គ្នា​ស្វាធ្យាយព្រះ​​ធម៌​ តម្រង់ចិត្ត​គោរព​ដល់ព្រះពុទ្ធ​ រំលឹកគុណ​​ដូនតា​ បុព្វការីជន​ និង បួងសួង​សូម​សេចក្តីសុខ​សេក្តី​ចម្រើន​គ្រប់ប្រការ​។ ពេលពិធី​បង្សុកូល​បញ្ចប់​ អ្នកភូមិ​ អ្នកស្រុក​នៅមក​ក្រោម​ម្លប់ពោធិ៍ស្និទ្ធស្នាល ​ជុំគ្នា​សំណេះសំណាល​ ចែក​រំលែក ​អំពី​រឿង​ស្រែចម្ការ​​ ក្តី​សប្បាយ​ ទុក្ខសោក​ ក្នុង​ជីវភាព​រស់នៅ​។ វត្តខ្មែរមិនត្រឹមតែ​ជាទីកន្លែង​បូងសួង​នោះទេ ក៏​នៅ​ជា​ផ្ទះ​រួម ជា​ទីផ្សារភ្ជាប់​​​សហគមន៍ទៀតផង។

តាម​ប្រពៃណីបូរាណ​ នៅថ្ងៃចុង​ក្រោយ​នៃពិធីបុណ្យសែនដូនតា​ តែងមានពិធី​បណ្ដែតទូក​​ តាម​ព្រែក​ទន្លេ​ ដើម្បី​ជូន​ដំណើរ​ដូន​តា​ទៅកាន់សុគតិភព​​។ ប៉ុន្តែ​មកដល់សព្វថ្ងៃនេះ​ ការ​សែន​ដូនតា​ងាយ​ជា​ងមុន ដូច្នេះ​ពិធីបណ្ដែត​ទូក​​មិនសូវមានអ្នក​ធ្វើ​ច្រើនទៀតឡើយ។​

ទោះបី​ឆ្លងកាត់​ការ​ផ្លាស់ប្តូរជា​ច្រើន​ នៃជីវភាពរស់នៅទំនើប ពិធីបុណ្យសែន​ដូនតា​តែងជា​ចំណែកមួយ​មិនអាចណាខ្វះ ​នៅក្នុង​ជីវភាពរស់នៅ​នៃបងប្អូន​ជនជាតិ​ខ្មែរ​។ នេះ​មិនត្រឹមតែ​ជា​ឱកាស​បង្ហាញពី​កក្តញ្ញូ​កតវេទី​ នៅទាំង​ជា​ឱកាស​សម្រាប់​ស្រទាប់យុវវ័យ​យល់​ដឹង​ និង ទទួល​យក​តម្លៃ​វប្បធម៌​ដ៏កម្រ ផ្សព្វផ្សាយ​ស្មារតី​សាមគ្គី​ និង ទឹក​ចិត្ត​ស្រឡាញ់​រាប់អានគ្នា​នៅក្នុង​សហគមន៍៕​

  • អត្ថបទ និង រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង

top