សេចក្តីសម្រេចចិត្តលេខ៧១-NQ/TW៖ បើកផ្លូវសម្រាប់បំណងប្រាថ្នារុងរឿងរបស់វៀតណាម

សេចក្តីសម្រេចចិត្តលេខ៧១-NQ/TW៖ បើកផ្លូវសម្រាប់បំណងប្រាថ្នារុងរឿងរបស់វៀតណាម


ពីពាក្យប្រៀនប្រដៅរបស់លោកប្រធាន ហូជីមិញ ជនជាតិល្ងង់ខ្លៅគឺជាជនជាតិទន់ខ្សោយ​ ការអប់រំតែងតែត្រូវបានបក្ស និងរដ្ឋកំណត់ថា ជាគោលនយោបាយជាតិកំពូល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងរយៈពេល ៨០ឆ្នាំកន្លងមកនេះ ចាប់ពីចលនា "លុបបំបាត់អនក្ខរភាព" រហូតដល់ដំណើរការផ្លាស់ប្តូរ​ថ្មី ការអប់រំវៀតណាមបានរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុរំដោះ កសាង និងការពារមាតុភូមិ។

នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកអគ្គលេខាបក្ស តូឡឹម (To Lam) ក្នុងនាមជំនួសការិយាល័យនយោបាយបានចុះហត្ថលេខា និងចេញផ្សាយសេចក្តីសម្រេចចិត្ត​លេខ៧១-NQ/TW ស្តីពី របកគំហើញក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល ដោយបន្តអះអាងថា ការអប់រំគឺជាកម្លាំងចលករដ៏សំខាន់ ដែលកំណត់អនាគតរបស់ប្រទេស ជា កូនសោរ ដើម្បីសម្រេចបានបំណងប្រាថ្នារុងរឿងរបស់វៀតណាម។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិបក្ស បានរៀបចំសន្និសីទទូទាំងប្រទេសមួយ ដើម្បីជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី របកគំហើញក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល ៧១-NQ/TW  ។ រូបថត៖ ភឿងហ័្វរ - VNA


កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថ្លែងការណ៍ក្នុងសន្និសីទអនឡាញ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តសំខាន់ៗចំនួន ៤ របស់ការិយាល័យនយោបាយ លោកអគ្គលេខាបក្ស តូឡឹម (To Lam) បានសង្កត់ធ្ងន់ថា៖ ការ​វិនិយោគលើវិស័យអប់រំ គឺវិនិយោគ បំពេញបន្ថែម និងលើកកម្ពស់ ថាមពលជាតិ គឺការវិនិយោគសម្រាប់អនាគតរបស់ប្រទេសជាតិ។ 

លោកអគ្គលេខាបក្ស តូឡឹម (To Lam)  និងគណៈប្រតិភូ បានអញ្ជើញ​ចូល​រួម​ក្នុង​ពិធីបើកការដ្ឋានសាងសង់វិទ្យាល័យអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ណាង៉ុយ(Na Ngoi)(ខេត្តងេអាន (Nghe An))។ រូបថត៖ ទ្រិញយុយហ៊ឹង  - VNA

លោកអគ្គលេខាបក្ស តូឡឹម (To Lam)  អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តសេចក្តីសម្រេចលេខ ៧១-NQ/TW ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិស័យ​អប់រំ និងបណ្តុះបណ្តាល ៧១-NQ/TW  ។ រូបថត៖ ថុងញ៉ឹត​ - VNA 

អាស្រ័យហេតុនេះ ការអប់រំ និងបណ្ដុះបណ្ដាលចាំបាច់ត្រូវអភិវឌ្ឍ តាមទិសស្លោក "យកគុណភាពជាអ័ក្ស - យកគ្រូជាគន្លឹះ - យកបច្ចេកវិទ្យាជាបង់បាញ់"។ 

សេចក្តីសម្រេចចិត្តលេខ៧១ បាន​ដាក់ចេញ​គោលដៅដល់ឆ្នាំ២០៤៥ វៀតណាមនឹងមានប្រព័ន្ធអប់រំជាតិទំនើប សមភាព និងគុណភាព ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសទាំង ២០ លើ​ពិភពលោក​​។ ដើម្បីសម្រេចបាននូវគោលដៅនោះ សេចក្តីសម្រេចចិត្តលេខ ៧១ ទាមទារឱ្យមានការផ្លាស់ប្តូរថ្មីយ៉ាង​ខ្លាំងក្លានៃយន្តការ គោលនយោបាយពិសេស និងធនធានវិនិយោគឆ្នើមសម្រាប់ការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។​ សេចក្តីសម្រេចចិត្តលេខ៧១ បាន​លើកឡើងយ៉ាងច្បាស់ថា ធានាយ៉ាងហោច ២០% ថវិការដ្ឋបានចំណាយលើការអប់រំ និងបណ្តុះបណ្តាល ក្នុងនោះយ៉ាងហោចណាស់ ៥% បានចំណាយលើកា​រ​វិនិយោគ និង ៣% ចំណាយលើការអប់រំថ្នាក់មហាវិទ្យាល័យ។ នេះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ បង្កើតមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ការអប់រំ អភិវឌ្ឍ ទន្ទឹមនឹងការបើកយន្តការសម្រាប់សង្គមទាំងមូលក្នុងការថែរក្សាបុព្វហេតុ "បណ្តុះ​​បណ្តាល​​​ធនធានមនុស្ស"។

ប្រជាជនមកទស្សនា និងស្វែងយល់នូវមនុស្សយន្ត នៅស្តង់​ដាក់តាំងរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល នៅក្នុងការតាំងពិព័រណ៍សមិទ្ធផលជាតិ "៨០ ឆ្នាំនៃឯករាជ្យ - សេរីភាព - សុភមង្គល"។ រូបថត៖ ហ្វ័ងហៀវ - VNA

យោងតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះ​បណ្តាល​ ង្វៀន​ គីមសើន (Nguyen Kim Son) នេះជាឱកាសពិសេស សម្រាប់វិស័យអប់រំវៀតណាមឈានទៅមុខយ៉ាងលឿន ខណៈពេលការអប់រំមិនត្រឹមតែជាភារកិច្ចរបស់វិស័យនេះប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ​ទៅហើយ​។

គោលនយោបាយជាក់ស្ដែង កំពុងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា ដែលបង្ហាញពីលក្ខណៈមនុស្សធម៌ ដ៏ជ្រាលជ្រៅនៃប្រជាជាតិមួយ ដែលវាយតម្លៃខ្ពស់ចំពោះចំណេះដឹង និង "មិនទុកចោលនរណាម្នាក់នៅខាងក្រោយ"។ តួយ៉ាងដូចជា ចាប់ពីឆ្នាំសិក្សា ២០២៥ -២០២៥ រដ្ឋនឹងវិនិយោគសាងសង់សាលាវិទ្យាល័យអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ​ចំនួន ២៤៨ សាលា នៅបណ្ដាឃុំតាមតំបន់ខ្សែ​ព្រដែនគោក  ជំនួយអាហារថ្ងៃត្រង់ជូនសិស្សបឋមសិក្សា និងអនុវិទ្យាល័យនៅតំបន់ជួបការលំបាក ផ្តល់អាទិភាពចំពោះឃុំតាមខ្សែព្រំដែន តំបន់ភ្នំ ក្នុងនោះ ដោយឡែករដ្ឋធានី ហាណូយ (Ha Noi) មានសិស្សបឋមសិក្សាប្រហែល ៧៦៨.០០០ រូប រួមទាំងសាលារដ្ឋ និងសាលាឯកជន ដែលបានទទួល​គោលនយោបាយនេះ។

សេចក្តីសម្រេចលេខ ៧១ កំណត់គោលនយោបាយសំខាន់​ៗ មួយចំនួន រួមទាំងការបង្កើនប្រាក់ឧបត្ថម្ភវិជ្ជាជីវៈសម្រាប់បុគ្គលិក និងគ្រូបង្រៀនសាលាមត្តេយ្យ និងវិទ្យាល័យសិក្សានៅតំបន់ដែលមានការលំបាកខ្លាំង តំបន់ព្រំដែន កោះ និងតំបន់ជនជាតិភាគតិច។ រូបថត៖ ក្វឹក​ខាញ់ -  VNA
ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ រដ្ឋជំនួយអាហារថ្ងៃត្រង់សម្រាប់សិស្សបឋមសិក្សា និងអនុវិទ្យាស័យ នៅតំបន់ដែលមានការលំបាក ដោយផ្តល់អាទិភាពដល់ឃុំព្រំដែនភ្នំព្រៃ។ នៅក្នុងរូបថត៖ អាហារក្តៅសម្រាប់សិស្ស នៅសាលាបឋសិក្សា អនុវិទ្យាល័យ ជនជាតិពាក់កណ្ដាលអន្តេវាសិក ស៊ិន​ឆាយ (Sin Chai)  (ខេត្តទៀនក្វាង (Tien Quang) (ខេត្តទៀនក្វាង (Tien Quang))។ រូបថត៖ ឌឹកថូ - VNA

ចំពោះកងជួរគ្រូបង្រៀន សេចក្តីសម្រេចចិត្តលេខ ៧១ បាន​ដាក់ចេញគោលនយោបាយសំខាន់ជាបន្តបន្ទាប់ រួមទាំងការបង្កើនប្រាក់ឧបត្ថម្ភវិជ្ជាជីវៈអប្បបរមា​​​ ៧០%សម្រាប់គ្រូបង្រៀនមត្តេយ្យ​សិក្សា និងអប់រំទូទៅ។ យ៉ាងហោចណាស់ ៣០%សម្រាប់បុគ្គលិក; ១០០%សម្រាប់គ្រូបង្រៀននៅតំបន់ជួប​ការលំបាក ព្រំដែន កោះ និងតំបន់ជនជាតិភាគតិច។ នេះជាជំហាន ដែលបង្ហាញពីការគោរព និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋ ចំពោះអ្នកសាបព្រោះបណ្ដុះពូជចំណេះដឹង។

មិនត្រឹមតែគាំទ្រគ្រូបង្រៀនប៉ុណ្ណោះទេ សេចក្តីសម្រេចចិត្តលេខ៧១ ក៏បានដាក់ចេញនូវគោលនយោបាយប្រមូល​អ្នកមានសមត្ថភាពខ្ពស់ ក្រៅពីកងជួរគ្រូបង្រៀន ឱ្យចូលរួមក្នុងការបង្រៀន អនុវត្តរបបសម្រាប់គ្រូបង្រៀនក្នុងក្របខណ្ឌ​នៅតាមគ្រឹះស្ថាន​អប់រំ និងលើកទឹកចិត្តអ្នកជំនាញឱ្យធ្វើជាអធិបតីក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងសាលារៀន។ យន្តការទាំងនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកក្នុងការកាត់បន្ថយគម្លាតរវាងការអប់រំនៅក្នុងតំបន់មានអំណោយផល និងតំបន់ជួបការលំបាក។

សាលាមត្តេយ្យ និងបឋមសិក្សា ជីស្វាំងបូ (Chi Xang Bo) មានទីតាំងស្ថិតនៅជាប់នឹងទន្លេ ដា (Da) ក្នុងឃុំ ទៀនផុង (Tien Phong)(ខេត្ត ភូថ (Phu Tho))។ រូបថត៖ ត្រុង​ដាត- VNA

ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ តម្រង់ទិសច្បាស់លាស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះធនធាន សេចក្តីសម្រេចចិត្តលេខ៧១-NQ/TWមិនត្រឹមតែជាចំណុចរបត់ដ៏សំខាន់សម្រាប់វិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងជាផែនទីបង្ហាញផ្លូវសម្រាប់បំណងប្រាថ្នាវៀតណាមរុងរឿងទៀតផង ជាកន្លែងដែលប្រជាពលរដ្ឋគ្រប់រូបបានសិក្សា អភិវឌ្ឍគ្រប់ជ្រុង​ជ្រោយ និងរួមចំណែកសម្រាប់អនាគតរុងរឿង និងបញ្ញារបស់ប្រទេសជាតិ៕

អត្ថបទ៖ VNP - រូបថត៖ VNA ប្រែសម្រួល​ដោយង្វៀនយ៉ាង


Top