ពីពាក្យប្រៀនប្រដៅរបស់លោកប្រធាន ហូជីមិញ “ជនជាតិល្ងង់ខ្លៅគឺជាជនជាតិទន់ខ្សោយ” ការអប់រំតែងតែត្រូវបានបក្ស និងរដ្ឋកំណត់ថា ជាគោលនយោបាយជាតិកំពូល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ពីពាក្យប្រៀនប្រដៅរបស់លោកប្រធាន ហូជីមិញ “ជនជាតិល្ងង់ខ្លៅគឺជាជនជាតិទន់ខ្សោយ” ការអប់រំតែងតែត្រូវបានបក្ស និងរដ្ឋកំណត់ថា ជាគោលនយោបាយជាតិកំពូល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងរយៈពេល ៨០ឆ្នាំកន្លងមកនេះ ចាប់ពីចលនា "លុបបំបាត់អនក្ខរភាព" រហូតដល់ដំណើរការផ្លាស់ប្តូរថ្មី ការអប់រំវៀតណាមបានរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុរំដោះ កសាង និងការពារមាតុភូមិ។នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកអគ្គលេខាបក្ស តូឡឹម (To Lam) ក្នុងនាមជំនួសការិយាល័យនយោបាយបានចុះហត្ថលេខា និងចេញផ្សាយសេចក្តីសម្រេចចិត្តលេខ៧១-NQ/TW ស្តីពី របកគំហើញក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល ដោយបន្តអះអាងថា ការអប់រំគឺជាកម្លាំងចលករដ៏សំខាន់ ដែលកំណត់អនាគតរបស់ប្រទេស ជា “កូនសោរ” ដើម្បីសម្រេចបានបំណងប្រាថ្នារុងរឿងរបស់វៀតណាម។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិបក្ស បានរៀបចំសន្និសីទទូទាំងប្រទេសមួយ ដើម្បីជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី របកគំហើញក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល ៧១-NQ/TW ។ រូបថត៖ ភឿងហ័្វរ - VNA
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថ្លែងការណ៍ក្នុងសន្និសីទអនឡាញ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តសំខាន់ៗចំនួន ៤ របស់ការិយាល័យនយោបាយ លោកអគ្គលេខាបក្ស តូឡឹម (To Lam) បានសង្កត់ធ្ងន់ថា៖ ការវិនិយោគលើវិស័យអប់រំ គឺវិនិយោគ បំពេញបន្ថែម និងលើកកម្ពស់ “ថាមពលជាតិ” គឺការវិនិយោគសម្រាប់អនាគតរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស តូឡឹម (To Lam) និងគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់វិទ្យាល័យអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ណាង៉ុយ(Na Ngoi)(ខេត្តងេអាន (Nghe An))។ រូបថត៖ ទ្រិញយុយហ៊ឹង - VNA
លោកអគ្គលេខាបក្ស តូឡឹម (To Lam) អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តសេចក្តីសម្រេចលេខ ៧១-NQ/TW ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល ៧១-NQ/TW ។ រូបថត៖ ថុងញ៉ឹត - VNA
អាស្រ័យហេតុនេះ ការអប់រំ និងបណ្ដុះបណ្ដាលចាំបាច់ត្រូវអភិវឌ្ឍ តាមទិសស្លោក "យកគុណភាពជាអ័ក្ស - យកគ្រូជាគន្លឹះ - យកបច្ចេកវិទ្យាជាបង់បាញ់"។
សេចក្តីសម្រេចចិត្តលេខ៧១ បានដាក់ចេញគោលដៅដល់ឆ្នាំ២០៤៥ វៀតណាមនឹងមានប្រព័ន្ធអប់រំជាតិទំនើប សមភាព និងគុណភាព ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសទាំង ២០ លើពិភពលោក។ ដើម្បីសម្រេចបាននូវគោលដៅនោះ សេចក្តីសម្រេចចិត្តលេខ ៧១ ទាមទារឱ្យមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានៃយន្តការ គោលនយោបាយពិសេស និងធនធានវិនិយោគឆ្នើមសម្រាប់ការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។ សេចក្តីសម្រេចចិត្តលេខ៧១ បានលើកឡើងយ៉ាងច្បាស់ថា ធានាយ៉ាងហោច ២០% ថវិការដ្ឋបានចំណាយលើការអប់រំ និងបណ្តុះបណ្តាល ក្នុងនោះយ៉ាងហោចណាស់ ៥% បានចំណាយលើការវិនិយោគ និង ៣% ចំណាយលើការអប់រំថ្នាក់មហាវិទ្យាល័យ។ នេះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ បង្កើតមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ការអប់រំ អភិវឌ្ឍ ទន្ទឹមនឹងការបើកយន្តការសម្រាប់សង្គមទាំងមូលក្នុងការថែរក្សាបុព្វហេតុ "បណ្តុះបណ្តាលធនធានមនុស្ស"។
ប្រជាជនមកទស្សនា និងស្វែងយល់នូវមនុស្សយន្ត នៅស្តង់ដាក់តាំងរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល នៅក្នុងការតាំងពិព័រណ៍សមិទ្ធផលជាតិ "៨០ ឆ្នាំនៃឯករាជ្យ - សេរីភាព - សុភមង្គល"។ រូបថត៖ ហ្វ័ងហៀវ - VNA
យោងតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ង្វៀន គីមសើន (Nguyen Kim Son) នេះជាឱកាសពិសេស សម្រាប់វិស័យអប់រំវៀតណាមឈានទៅមុខយ៉ាងលឿន ខណៈពេលការអប់រំមិនត្រឹមតែជាភារកិច្ចរបស់វិស័យនេះប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិទៅហើយ។
គោលនយោបាយជាក់ស្ដែង កំពុងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា ដែលបង្ហាញពីលក្ខណៈមនុស្សធម៌ ដ៏ជ្រាលជ្រៅនៃប្រជាជាតិមួយ ដែលវាយតម្លៃខ្ពស់ចំពោះចំណេះដឹង និង "មិនទុកចោលនរណាម្នាក់នៅខាងក្រោយ"។ តួយ៉ាងដូចជា ចាប់ពីឆ្នាំសិក្សា ២០២៥ -២០២៥ រដ្ឋនឹងវិនិយោគសាងសង់សាលាវិទ្យាល័យអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យចំនួន ២៤៨ សាលា នៅបណ្ដាឃុំតាមតំបន់ខ្សែព្រដែនគោក ជំនួយអាហារថ្ងៃត្រង់ជូនសិស្សបឋមសិក្សា និងអនុវិទ្យាល័យនៅតំបន់ជួបការលំបាក ផ្តល់អាទិភាពចំពោះឃុំតាមខ្សែព្រំដែន តំបន់ភ្នំ ក្នុងនោះ ដោយឡែករដ្ឋធានី ហាណូយ (Ha Noi) មានសិស្សបឋមសិក្សាប្រហែល ៧៦៨.០០០ រូប រួមទាំងសាលារដ្ឋ និងសាលាឯកជន ដែលបានទទួលគោលនយោបាយនេះ។
សេចក្តីសម្រេចលេខ ៧១ កំណត់គោលនយោបាយសំខាន់ៗ មួយចំនួន រួមទាំងការបង្កើនប្រាក់ឧបត្ថម្ភវិជ្ជាជីវៈសម្រាប់បុគ្គលិក និងគ្រូបង្រៀនសាលាមត្តេយ្យ និងវិទ្យាល័យសិក្សានៅតំបន់ដែលមានការលំបាកខ្លាំង តំបន់ព្រំដែន កោះ និងតំបន់ជនជាតិភាគតិច។ រូបថត៖ ក្វឹកខាញ់ - VNA
ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ រដ្ឋជំនួយអាហារថ្ងៃត្រង់សម្រាប់សិស្សបឋមសិក្សា និងអនុវិទ្យាស័យ នៅតំបន់ដែលមានការលំបាក ដោយផ្តល់អាទិភាពដល់ឃុំព្រំដែនភ្នំព្រៃ។ នៅក្នុងរូបថត៖ អាហារក្តៅសម្រាប់សិស្ស នៅសាលាបឋសិក្សា អនុវិទ្យាល័យ ជនជាតិពាក់កណ្ដាលអន្តេវាសិក ស៊ិនឆាយ (Sin Chai) (ខេត្តទៀនក្វាង (Tien Quang) (ខេត្តទៀនក្វាង (Tien Quang))។ រូបថត៖ ឌឹកថូ - VNA
ចំពោះកងជួរគ្រូបង្រៀន សេចក្តីសម្រេចចិត្តលេខ ៧១ បានដាក់ចេញគោលនយោបាយសំខាន់ជាបន្តបន្ទាប់ រួមទាំងការបង្កើនប្រាក់ឧបត្ថម្ភវិជ្ជាជីវៈអប្បបរមា ៧០%សម្រាប់គ្រូបង្រៀនមត្តេយ្យសិក្សា និងអប់រំទូទៅ។ យ៉ាងហោចណាស់ ៣០%សម្រាប់បុគ្គលិក; ១០០%សម្រាប់គ្រូបង្រៀននៅតំបន់ជួបការលំបាក ព្រំដែន កោះ និងតំបន់ជនជាតិភាគតិច។ នេះជាជំហាន ដែលបង្ហាញពីការគោរព និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋ ចំពោះអ្នកសាបព្រោះបណ្ដុះពូជចំណេះដឹង។
មិនត្រឹមតែគាំទ្រគ្រូបង្រៀនប៉ុណ្ណោះទេ សេចក្តីសម្រេចចិត្តលេខ៧១ ក៏បានដាក់ចេញនូវគោលនយោបាយប្រមូលអ្នកមានសមត្ថភាពខ្ពស់ ក្រៅពីកងជួរគ្រូបង្រៀន ឱ្យចូលរួមក្នុងការបង្រៀន អនុវត្តរបបសម្រាប់គ្រូបង្រៀនក្នុងក្របខណ្ឌនៅតាមគ្រឹះស្ថានអប់រំ និងលើកទឹកចិត្តអ្នកជំនាញឱ្យធ្វើជាអធិបតីក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងសាលារៀន។ យន្តការទាំងនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកក្នុងការកាត់បន្ថយគម្លាតរវាងការអប់រំនៅក្នុងតំបន់មានអំណោយផល និងតំបន់ជួបការលំបាក។
សាលាមត្តេយ្យ និងបឋមសិក្សា ជីស្វាំងបូ (Chi Xang Bo) មានទីតាំងស្ថិតនៅជាប់នឹងទន្លេ ដា (Da) ក្នុងឃុំ ទៀនផុង (Tien Phong)(ខេត្ត ភូថ (Phu Tho))។ រូបថត៖ ត្រុងដាត- VNA
ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ តម្រង់ទិសច្បាស់លាស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះធនធាន សេចក្តីសម្រេចចិត្តលេខ៧១-NQ/TWមិនត្រឹមតែជាចំណុចរបត់ដ៏សំខាន់សម្រាប់វិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងជាផែនទីបង្ហាញផ្លូវសម្រាប់បំណងប្រាថ្នាវៀតណាមរុងរឿងទៀតផង ជាកន្លែងដែលប្រជាពលរដ្ឋគ្រប់រូបបានសិក្សា អភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងរួមចំណែកសម្រាប់អនាគតរុងរឿង និងបញ្ញារបស់ប្រទេសជាតិ៕
អត្ថបទ៖ VNP - រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង