សិប្បករ ឡាយភូថាច (Lai Phu Thach) ស្តាររស់ឡើងវិញក្រដាសព្រះរាជក្រឹត្យតែងតាំង
លាក់ខ្លួនយ៉ាងជ្រៅក្នុងច្រកតូចមួយ ស្ថិតនៅលើផ្លូវ ញ៉ឹតតាវ (Nhat Tao) (រដ្ឋធានី ហាណូយ) សិប្បករ ឡាយ ភូថាច (Lai Phu Thach) គឺជាអ្នកបន្តមុខរបរតែម្នាក់គត់នៃត្រកូល ឡាយ (Lai) ដែលនៅធ្វើការយ៉ាងឧស្សាហ៍ព្យាយាម និងល្អិតល្អន់ជារៀងរាល់ថ្ងៃ នៅលើតុតូចមួយ ដើម្បីធ្វើឡើងវិញនូវក្រដាសព្រះរាជក្រឹត្យតែងតាំងដ៏ល្បីល្បាញ ដែលបុព្វបុរសបន្សល់មក។
លោក ឡាយភូថាច (Lai Phu Thach) បានឲ្យដឹងថា កាលនៅក្មេង លោកតែងតែអង្គុយជាមួយជីតា ទើបលោកចេះធ្វើក្រដាសនេះ។ ប៉ុន្តែ ក្នុងអំឡុងពេលសង្រ្គាម មុខរបរប្រពៃណីរបស់ត្រកូល ឡាយ (Lai) ត្រូវបានផ្អាក។ រហូតដល់ពេលដែលគាត់មានអាយុ ៦០ ឆ្នាំ ទើបគាត់ចាប់ផ្តើមធ្វើបន្ត តាមការស្នើរបស់អ្នកចាស់ទុំក្នុងត្រកូល ឡាយ (Lai) ។ ដោយការចងចាំនូវដំណាក់កាលធ្វើ និងរូបមន្ត ដែលបានរៀនពីជីតារបស់គាត់ ថែមទាំងការសាកល្បងជាច្រើនដង លោក ឡាយភូថាច (Lai Phu Thach) បានស្តារឡើងវិញប្រកបដោយជោគជ័យ នូវមុខរបរធ្វើក្រដាសព្រះរាជក្រឹត្យតែងតាំង ដែលមានគុណភាព ដូចបុព្វបុរសក្នុងត្រកូលគាត់ធ្លាប់ធ្វើ កាលពីអតីតកាល។
ដើម្បីគូរលើព្រះរាជក្រឹត្យតែងតាំង នោះគឺវិធីសាស្ត្រសម្ងាត់របស់ត្រកូលឡាយ (Lai) ។ លោក ថាច (Thach) ធ្លាប់ប្រើទឹកថ្នាំពិសេសមានភាពភ្ជាប់សម្រាប់គូរ ទើបជាប់ទៅនឹងក្រដាស។ លោកថាច (Thach) បន្តថា កន្លងមកបុព្វបុរសនៃត្រកូលឡាយ (Lai) តែងគូរដោយមាសនិងប្រាក់។ ជាធម្មតាមាន ៣ នាក់គូរ រួមមានម្នាក់គូរគោលកណ្ដាល និង ២ នាក់គូរនៅសងខាង។ ប៉ុន្តែឥឡូវនេះមានតែគាត់គូរដោយម្នាក់ឯង។
លោកថាច (Thach) នឹងធ្វើក្រដាសព្រះរាជក្រឹត្យតែងតាំងពណ៌លឿង និងគូររូបនាគ និងសត្វពិសិដ្ឋទាំងបួន (នាគ ម៉ុងសាយ អណ្តើក ហ្សង)។ រីឯខ្លឹមសារនៅលើក្រដាសព្រះរាជក្រឹត្យតែងតាំង ត្រូវបានសរសេរតាមសំណើរបស់ស្តេចនៃសម័យមួយអង្គៗដោយឡែក។ លំបាក និងនឿតហត់ ដើម្បីរក្សាមុខរបរប្រពៃណីរបស់ត្រកូលគឺយ៉ាងនោះ ប៉ុន្តែក្នុងសម័យសេដ្ឋកិច្ចទីផ្សារ ក្រដាសព្រះរាជក្រឹត្យតែងតាំង មួយថ្ងៃកាន់តែមិនត្រូវការប្រើប្រាស់ ដូច្នេះចំនួនអតិថជនដែលបញ្ជាទិញក្រដាសប្រភេទនេះពីលោក ថាច (Thach) អាចរាប់បាននៅលើម្រាមដៃ។ អតិថិជនភាគច្រើនរបស់គាត់គឺជាគណៈកម្មការគ្រប់គ្រងវត្ត ដែលមានព្រះរាជក្រឹត្យតែងតាំង តែត្រូវខូចខាត គេនាំមក ដើម្បីគាត់ធ្វើថ្មីឡើងវិញប៉ុណ្ណោះ។
លោក ឡាយភូធី (Lai Phu Thi) ដែលជាកូនចៅនៃត្រកូលឡាយ (Lai) ម្នាក់បាននិយាយថា “មុខរបរនេះ ទូទាំងប្រកូលឡាយ (Lai) មានតែលោក ថាច (Thach) ប៉ុណ្ណោះដែលអាចធ្វើបាន ។ តែសោកស្ដាយណាស់ រហូតមកដល់ពេលនេះ មិនទាន់មានកូនចៅជំនាន់ក្រោយក្នុងប្រកូលឡាយ (Lai) ដើម្បីប្រគល់បន្ត និងរក្សាបានមុខរបរនេះឡើយ”។ រឿងរ៉ាវរបស់យើងខ្ញុំជាមួយលោក ថាច (Thach) បានបញ្ចប់នាពេលថ្ងៃត្រង់ ប៉ុន្តែរាល់សម្តី និងក្រសែភ្នែករបស់លោកថាច (Thach) ខណៈពេលនិយាយអំពីការរក្សាមុខរបរប្រពៃណីនេះរបស់ត្រកូលឡាយ (Lai) គឺពោរពេញទៅដោយការព្រួយបារម្ភ ដោយមិនទាន់មាននរណាម្នាក់បន្តវេនមុខរបរនេះ៕
- អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញឡុង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង