រូបថត

សិប្បករ ឡាយភូថាច (Lai Phu Thach) ស្តាររស់ឡើងវិញក្រដាសព្រះរាជក្រឹត្យតែងតាំង

លាក់​ខ្លួន​យ៉ាង​ជ្រៅ​ក្នុង​ច្រក​តូច​មួយ ស្ថិត​នៅ​លើ​ផ្លូវ​ ញ៉ឹតតាវ​ (Nhat Tao) (រដ្ឋធានី ហាណូយ) សិប្បករ ឡាយ ភូថាច (Lai Phu Thach)

លាក់​ខ្លួន​យ៉ាង​ជ្រៅ​ក្នុង​ច្រក​តូច​មួយ ស្ថិត​នៅ​លើ​ផ្លូវ​ ញ៉ឹតតាវ​ (Nhat Tao) (រដ្ឋធានី ហាណូយ) សិប្បករ ឡាយ ភូថាច (Lai Phu Thach) គឺជាអ្នកបន្តមុខរបរតែ​ម្នាក់​គត់​នៃ​ត្រកូល ឡាយ (Lai) ដែល​នៅ​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍ព្យាយាម​ និង​ល្អិតល្អន់​ជា​រៀង​រាល់​ថ្ងៃ​ នៅ​លើ​តុ​តូច​មួយ ដើម្បី​ធ្វើ​ឡើងវិញនូវក្រដាសព្រះរាជក្រឹត្យតែងតាំងដ៏ល្បីល្បាញ​ ដែល​បុព្វបុរស​បន្សល់មក។

សិប្បករ ឡាយភូថាច (Lai Phu Thach) គឺជាសិប្បករជំនាន់ទី ២៦ នៃត្រកូល (Lai) ដែលនៅរក្សាមុខរបរធ្វើក្រដាសព្រះរាជក្រឹត្យតែងតាំង ។

ក្នុង​នាម​ជា​កូនចៅ​ជំនាន់​ទី ២៦ នៃ​ត្រកូល ឡាយ ( Lai) លោក ឡាយភូថាច (Lai Phu Thach) ​មាន​ប្រសាសន៍​ថា​ ក្រដាសព្រះរាជក្រឹត្យតែងតាំង​របស់​ត្រកូល​ ឡាយ (Lai) មានប្រវត្តិជាង​ ២០០ឆ្នាំ។ ក្រដាសប្រភេទនេះ​ ត្រូវបានធ្វើ​ដោយ​​ដៃ​​យ៉ាងប៉ិនប្រសប់​​របស់​​សិប្បករ នៃត្រកូល ឡាយ (Lai) នៅ​ភូមិ​ កូអាម (Co Am) ដែលបច្ចុប្បន្ន​ហៅ​ថា​ ភូមិ ទ្រុង​ញ៉ា (Trung Nha)(ខណ្ឌ កូវយៃ (Cau Giay) រដ្ឋធានីហាណូយ)។ បណ្តា​សិប្បករ​នៃត្រកូល ឡាយ (Lai) នឹងធ្វើ​ក្រដាសព្រះរាជក្រឹត្យតែងតាំងចម្រុះ​ពណ៌​ និង​មានក្បាច់រចនា បន្ទាប់មក​ស្តេច​ និងស្តេចត្រាញ់នឹងប្រើ ​ដើម្បី​ប្រកាស​តែងតាំងជូន​មន្ត្រី​រាជការ ក្រោមឱវាទ។

លោក ឡាយភូថាច (Lai Phu Thach) បានឲ្យដឹង​ថា ​កាល​នៅ​ក្មេង​ លោក​តែង​តែ​អង្គុយ​ជាមួយ​ជី​តា​ ទើប​លោក​ចេះ​ធ្វើ​ក្រដាសនេះ។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​សង្រ្គាម​ មុខរបរ​​ប្រពៃណីរបស់​​ត្រកូល ឡាយ (Lai) ត្រូវ​បាន​ផ្អាក។ រហូត​ដល់​ពេល​ដែល​គាត់​មាន​អាយុ​ ៦០ ឆ្នាំ​ ទើបគាត់​ចាប់​ផ្តើម​ធ្វើបន្ត តាម​ការ​ស្នើ​របស់​អ្នក​ចាស់​ទុំ​ក្នុងត្រកូល ឡាយ (Lai) ។ ដោយ​ការចង​ចាំ​នូវ​ដំណាក់កាល​ធ្វើ និង​រូបមន្ត ​ដែល​បាន​រៀនពី​ជីតារ​បស់គាត់​ ថែមទាំងការ​សាក​ល្បង​ជា​ច្រើន​ដង លោក ឡាយភូថាច (Lai Phu Thach) បានស្តារឡើង​វិញប្រកបដោយជោគជ័យ នូវ​មុខរបរធ្វើក្រដាសព្រះរាជក្រឹត្យតែងតាំង​ ដែល​មាន​គុណភាព ដូច​បុព្វបុរសក្នុងត្រកូល​គាត់ធ្លាប់ធ្វើ​ កាលពីអតីតកាល។

សិប្បករ ឡាយភូថាច (Lai Phu Thach) និង​សមាជិក​នៃត្រកូល ឡាយ (Lai) ​កំពុង​ព្យាយាម​រក្សា​មុខរបរ ​ដែល​​បុព្វបុរស​បន្សល់មក។
ដើម្បី​ធ្វើ​ក្រដាស​ព្រះរាជក្រឹត្យតែងតាំង មាន​ស្តង់ដារ​ ក្រដាស​​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជា​ច្រើន​ ហើយ​ហាល​ស្ងួត​ក្រដាស​បី​ដង​ ដើម្បី​ធានា​ថា ក្រដាស​នោះ​ទុក​បាន​យូរ​ ហើយការពារនឹង​សត្វ​កណ្តៀរបាន។

លោក​ ថាច (Thach) ​បាន​និយាយថា​​ ដើម្បី​​ធ្វើ​​​ក្រដាស​ព្រះរាជក្រឹត្យតែងតាំង ​គឺ​​យើង​​ត្រូវ​​ធ្វើ​​ក្រដាស​យ៉ (do) ​មុន​ (ក្រដាសប្រពៃណីមួយ​ប្រភេទ ដែល​ប្រើប្រាស់សម្រាប់ការគូររូបភាពប្រជាប្រិយ) ។ ដើម្បី​​ធ្វើ​​ក្រដាស​យ៉ (do) មាន​ស្ដង់ដារ សិប្បករត្រូវតែ​បក​សំ​បក​ឈើយ៉ (do)  រួចត្រាំ​​ក្នុង​ទឹក​កំបោរ​រាវ ហើយ​យក​ទៅ​ចំ​ហ៊ុយ។ បន្ទាប់​មក​ គេ​​បុក​រហូត​ដល់​ពេល​ណា​ម៉ដ្ឋ​ដូច​​ភក់​ ទើបយកទៅ​​ធ្វើ​ជា​ក្រដាស​។ នៅ​ពេល​ដែល​ក្រដាស​បានសម្រេច​រួច​រាល់​ សិប្បក​រ​ប្រើ​កាវ ដើម្បី​ត​ភ្ជាប់​ក្រដាស​ជាមួយគ្នា និងមាន​ប្រវែង​ជាង ១​ ម៉ែត្រ​ ហើយ​យក​ទៅ​ហាល​ឱ្យ​ស្ងួត​។ បន្ទាប់មក​ សិប្បករ​បន្ត​ប្រើ​កាវ​​ម្តង​ទៀត​ ដើម្បីការពារនឹង​សត្វ​កណ្តៀវ រួច​ហាល​ឱ្យ​ស្ងួតថែម​ម្តង​ទៀត​។ ក្រោយ​ពីមក ​ត្រូវ​ជ្រលក់ពណ៌​ក្រដាស ដែល​ធ្វើ​ពី​ផ្កា Styphnolobium japonicum ​​បន្ត​ហាលឱ្យស្ងួត ​ដើម្បី​ធ្វើ​ដំណាក់កាលបន្តទៀត។ ធ្វើក្រដាសប្រភេទនេះ ត្រូវប្រើ​អង្រែ​វាយរហូត​ទាល់តែ​ក្រដាស​ស្វិត រលីង មិនមានស្នាមរដិប​រដុប​ទៀត ទើបយកទៅគូរបាន។
ក្រដាសព្រះរាជក្រឹត្យតែងតាំង​ បានរក្សាទុកនៅក្នុង​ផ្ទះ​
សក្ការៈ​បូជា​នៃត្រកូលឡាយ
(Lai)

ដើម្បីគូរ​លើព្រះរាជក្រឹត្យតែងតាំង ​នោះគឺ​វិធីសាស្ត្រ​សម្ងាត់​របស់ត្រកូល​ឡាយ (Lai) ។ លោក ថាច (Thach)​ ធ្លាប់ប្រើ​ទឹក​ថ្នាំ​ពិសេស​មានភាពភ្ជាប់សម្រាប់​គូរ​ ទើបជាប់ទៅនឹងក្រដាស។ លោក​ថាច (Thach)​ បន្ត​ថា កន្លង​មក​បុព្វបុរស​នៃ​ត្រកូល​ឡាយ ​(Lai)​ តែង​គូរ​ដោយ​មាស​និងប្រាក់។ ជាធម្មតា​​មាន​​ ៣ នាក់គូរ រួមមាន​ម្នាក់​គូរគោលកណ្ដាល និង ២​ នាក់​គូរ​នៅសង​ខាង​។ ប៉ុន្តែ​ឥឡូវ​នេះមានតែគាត់​គូរដោយ​ម្នាក់​ឯង។

លោក​ថាច (Thach) នឹង​ធ្វើ​ក្រដាសព្រះរាជក្រឹត្យតែងតាំងពណ៌​លឿង និង​គូរ​រូប​នាគ និង​សត្វ​ពិសិដ្ឋ​ទាំង​បួន​ (នាគ ម៉ុងសាយ អណ្តើក ហ្សង)។ រីឯខ្លឹមសារ​នៅ​លើ​ក្រដាស​ព្រះរាជក្រឹត្យតែងតាំង ត្រូវ​បាន​សរសេរ​តាម​សំណើ​របស់​ស្តេច​នៃ​សម័យមួយអង្គៗដោយឡែក។ លំបាក និង​នឿតហត់ ដើម្បី​រក្សា​មុខ​របរ​ប្រពៃណី​របស់​​ត្រកូលគឺយ៉ាងនោះ ​ប៉ុន្តែ​ក្នុងសម័យ​សេដ្ឋកិច្ច​ទីផ្សារ​ ក្រដាស​​ព្រះរាជក្រឹត្យតែងតាំង មួយថ្ងៃកាន់តែ​មិន​ត្រូវការ​ប្រើប្រាស់​ ដូច្នេះ​ចំនួនអតិថជន​ដែល​បញ្ជាទិញ​ក្រដាសប្រភេទនេះ​ពី​លោក ថាច (Thach) អាច​រាប់​បាន​នៅ​លើ​ម្រាម​ដៃ​។ អតិថិជន​ភាគច្រើន​របស់​គាត់​គឺ​ជា​គណៈកម្មការគ្រប់គ្រង​វត្ត ​ដែល​មានព្រះរាជក្រឹត្យតែងតាំង តែត្រូវ​ខូចខាត​ គេនាំមក ដើម្បីគាត់ធ្វើថ្មីឡើងវិញប៉ុណ្ណោះ។


លោក ឡាយភូធី (Lai Phu Thi) ដែលជាកូនចៅនៃត្រកូលឡាយ (Lai) ម្នាក់បាននិយាយថា មុខរបរនេះ ទូទាំងប្រកូលឡាយ (Lai) មានតែលោក ថាច (Thach) ប៉ុណ្ណោះដែលអាចធ្វើបាន ។ តែសោកស្ដាយណាស់ រហូតមកដល់ពេលនេះ មិនទាន់មានកូនចៅជំនាន់ក្រោយក្នុងប្រកូលឡាយ (Lai) ដើម្បីប្រគល់បន្ត និងរក្សាបានមុខរបរនេះឡើយ រឿងរ៉ាវរបស់យើងខ្ញុំជាមួយលោក ថាច (Thach) បានបញ្ចប់នាពេលថ្ងៃត្រង់ ប៉ុន្តែរាល់សម្តី និងក្រសែភ្នែករបស់លោកថាច (Thach) ខណៈពេលនិយាយអំពីការរក្សាមុខរបរប្រពៃណីនេះរបស់ត្រកូលឡាយ (Lai) គឺពោរពេញទៅដោយការព្រួយបារម្ភ ដោយមិនទាន់មាននរណាម្នាក់បន្តវេនមុខរបរនេះ៕

 

  • អត្ថបទ៖ ង៉ឹនហា -  រូបថត៖ ខាញឡុង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង

 


top