សិប្បករ ង្វៀនហ៊ុង (Nguyen Hung) និងឯកទគ្គកម្មចំនួន ២ របស់អង្គការ Guinness ពិភពលោក សម្រាប់គ្រឿងសេរ៉ាមិចវៀតណាម
សិប្បករ ង្វៀនហ៊ុង (Nguyen Hung) រស់នៅភូមិសិប្បកម្មកុលាលភាជន៍ បាតត្រាង (Bat Trang) (រដ្ឋធានី ហាណូយ) (Ha Noi) និងក្រុមហ៊ុនផលិតគ្រឿងសេរ៉ាមិក ហឿងវៀត (Huong Viet) មានកិត្តិយសទទួលឯកទគ្គកម្មចំនួនពីរសម្រាប់ស្នាដៃ៖ “ធៀមធុធៀនផុងអឹន” (Thiem thu thien phong an) ឯកទគ្គកម្មរបស់អង្គការ Guinness ពិភពលោក "ស្នាដៃចម្លាក់សត្វនិមិត្តរូបក្នុងទេវកថាដ៏ធំបំផុតដែលធ្វើជាសេរ៉ាមិក" និង ស្នាដៃ "ភូគ្វីម៉ានដឿង” (Phu quy man duong) ទទួលឯកទគ្គកម្មរបស់អង្គការ Guinness ពិភពលោក “ស្នាដៃចានទាបសេរ៉ាមិច បិទអណ្ដែតនិង ឆ្លាក់រចនាអណ្តែតដ៏ធំបំផុត”។
រឿងរ៉ាវអំពីស្នាដៃចានទាប “ភូគ្វីម៉ានដឿង” (Phu quy man duong) និង កាចាដ៏ពិសេសដែលអាស្រ័យទៅលើសីតុណ្ហភាពអណ្តាតភ្លើង
សិប្បករ ង្វៀនហ៊ុង (Nguyen Hung) បានចែករំលែកថា ស្នាដៃ “ភូគ្វីម៉ានដឿង” (Phu quy man duong) មានទំហំធំនិងទំងន់ធ្ងនណាស់ ថែមទាំងក្បាច់រចនាបិទអណ្តែតលើផ្ទៃមុខ ដ៏ស្មុគស្មាញនេះជាបញ្ហាប្រឈមរបស់សិប្បករ ទាមទារការគិតគូរយ៉ាងត្រឹមត្រូវ ហ្មត់ចត់ និងត្រូវប្រុងប្រយ័ត្នមុនពេលធ្វើ។
ឧទាហរណ៍ដូចជា សត្វក្ងោកមួយគូនិងដើមត្រាត្រៅ សិប្បករ ង្វៀនហ៊ុង (Nguyen Hung) ត្រូវបិទអណ្តែតលើផ្ទៃចានទាបជាបន្តបន្ទាប់ ដើម្បីធានាកម្រិតបរិមាណនៃការច្នៃឲ្យស្មើថ្នេរនៃស្នាដៃ ឬក្ងោកមួយគូបានកាចាបិទដោយសារធាតុកញ្ចក់ ទង់ដែង បន្ទាប់ពីស្នាដៃត្រូវបានធ្វើរួចជាស្រេច មានប្រសិទ្ធិភាពនៃពន្លឺពណ៌មាស - ជាប្រភេទកាចាមួយ ដែលបានប៉ាក់យ៉ាងម៉ាត់ធ្យាត់នាពេលច្នៃ។
ចានទាបបានតុបតែងបិទអណ្តែតដោយដៃទាំងស្រុង មិនអាចប្រើម៉ាស៊ីន ដើម្បីបញ្ចូលទៅក្នុងឡដុត។ នៅពេលដុតរួចជាស្រេច ពេលយកចេញពីឡក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ដើម្បីធានាថា ចានទាបនេះសមស្របនឹងសីតុណ្ហភាពនៃបរិស្ថាន។ ផ្ទៃចានគឺក្រាស់ណាស់ ដូច្នេះអ្នកមានបទពិសោធន៍ច្រើនទើបអាចគិតគូរបានយ៉ាងត្រឹមត្រូវនូវពេលវេលាដែលត្រូវយកចេញមកសម្ងួត បន្ទាប់ដុត។
បន្ទាប់មកគឺកាចាបិទឈ្លាសគ្នានៅលើដើមត្រាត្រៅ ដើម្បីបង្កើតភាពទាក់ទាញរបស់ស្នាដៃ។ ពណ៌នៃកាចាពិសេសនេះគឺជាលក្ខណៈពិសេសមួយនៃស្នាដៃនេះ។ យើងអាចយល់បានថា ការបង្កើតកាចាពិសេសនេះស្រដៀងទៅនឹងដំណើរការនៃការបង្កើតពេជ្រ ដោយមានសម្ពាធខ្លាំងលើសពីកម្រិតធម្មតា ថ្មធម្មតានឹងត្រូវបានបំលែងទៅជាត្បូងឬពេជ្រ។ កន្លែងនីមួយៗ បង្កើតបាននូវប្រភេទពណ៌ និងលក្ខណៈពិសេសផ្សេងៗគ្នា ដូច្នេះផលិតផលបានជ្រលក់កាចាពិសេសនេះគឺជាផលិតផលតែមួយគត់ដែលត្រូវបានស្វែងរកដោយអ្នកចូលចិត្តគ្រឿងសេរ៉ាមិច។
សិប្បករ ង្វៀនហ៊ុង (Nguyen Hung) បានចំណាយពេលប្រហែល ២៥០០ ម៉ោង (ប្រហែល ១ ឆ្នាំ ៥ ខែ) ដើម្បីសម្រេចបានស្នាដៃនេះ ក្នុងឆ្នាំ ២០១៨។ ដោយទទួលបរាជ័យ ៥លើក ជួនកាលចានបានបាក់ពាក់កណ្តាល ជួនកាលផ្ទុះ ជួនកាលចានខូចទ្រង់ទ្រាយ ហើយមកដល់លើកទី ៦ ស្នាដៃស្នាដៃ “ភូគ្វីម៉ានដឿង” (Phu quy man duong) ទើបទទួលបានជោគជ័យ ។
រឿងរ៉ាវអំពី “ធៀមធុធៀនផុងអឹន” (Thiem thu thien phong an) និងកំណើតរបស់កាចា ហ័ងថូលៀនហ័រ (Hoang Tho Lien Hoa)
ស្នាដៃទីពីដែលទទួលឯកទគ្គកម្មរបស់ Guinness របស់សិប្បករ ង្វៀនហ៊ុង (Nguyen Hung) គឺស្នាដៃ “ធៀមធុធៀនផុងអឹន” (Thiem thu thien phong an) មានទម្ងន់ ១.៥០០ គីឡូក្រាម ប្រវែង ១.៧៣៥ ម៉ែត្រ ទទឹង ១.១ ម៉ែត្រ និងកំពស់ ០.៧៧៨ ម៉ែត្រ។ សត្វនិមិត្តរូបក្នុងទេវកថាបានឆ្លាក់ក្នុងស្នាដៃនេះគឺគង្គក់ ធៀមធុ (Thiem Thu) ដែលគេស្គាល់ថា គង្គក់ហុងស៊ុយមានជើងបីជាសត្វដ៏ពិសិដ្ឋនៅអាស៊ីនិងជានិមិត្តរូបនៃភាពរុងរឿង។ សិប្បករ ង្វៀនហ៊ុង (Nguyen Hung) បានចំណាយពេលជាង ៦ ខែ ដើម្បីបង្កើតស្នាដៃនេះ។ ដោយទទួលបរាជ័យចំនួន ៤លើក លើកទី ៥ សិប្បកររូបនេះទើបទទួលបានជោគជ័យ។
ប្រសិនបើជាមួយស្នាដៃ “ភូគ្វីម៉ានដឿង” (Phu quy man duong) កាចាដ៏ពិសេសដែលអាស្រ័យទៅលើសីតុណ្ហភាពអណ្តាតភ្លើងត្រូវបានអ្នកចូលចិត្តសេរ៉ាមិចស្វែងរកនិងទិញ រីឯស្នាដៃ “ធៀមធុធៀនផុងអឹន” (Thiem thu thien phong an) វិញ " បានផ្សារភ្ជាប់ជាមួយនឹងកំណើតនៃកាចាពិសេសផ្សេងទៀតដែលបានគេហៅថា ហ័ងថូលៀនហ័រ (Hoang Tho Lien Hoa) ។
កាចា ហ័ងថូលៀនហ័រ (Hoang Tho Lien Hoa) ត្រូវបានស្រាវជ្រាវដោយជោគជ័យក្នុងឆ្នាំ ២០០២។ ក្នុងនាមជាអ្នកស្រឡាញ់និងចូលចិត្តការស្រាវជ្រាវអំពីផ្កាឈូក បន្ទាប់ពីការស្រាវជ្រាវ និង សាកល្បងជាច្រើនដង សិប្បករ ង្វៀនហ៊ុង (Nguyen Hung) បានរកឃើញថាដើមផ្កាឈូកដែលអាចជំនួសអង្កាម - ធាតុឈើនៅក្នុងកាចាផេះបុរាណរបស់បុព្វបុរស។ វត្ថុធាតុដើមសំខាន់នៃកាចាថ្មីនេះគឺដើមផ្កាឈូកនិងដីល្បាប់ពីទន្លេហុង (Hong) និងធាតុរ៉ែធម្មជាតិផ្សេងទៀត។ ដូច្នេះហើយ សិប្បករ ង្វៀនហ៊ុង (Nguyen Hung) បានសម្រេចចិត្តយកឈ្មោះកាចាថ្មីនេះគឺ ហ័ងថូលៀនហ័រ (Hoang Tho Lien Hoa) ផ្កាឈូក ដីល្បាប់ ។ ក្នុងនោះ ហ័ងថូ (Hoang Tho) មានន័យថាស្រទាប់ដីល្បាប់នៅទន្លេហុង (Hong) ហើយ លៀនហ័រ (Lien Hoa) មានន័យថា ធាតុឈូក។
កាចា ហ័ងថូលៀនហ័រ (Hoang Tho Lien Hoa) គឺជាប្រភេទកាចាដែលមានភាពខុសប្លែកគ្នាជាច្រើន បើប្រៀបធៀបទៅនឹងកាចាផេះបុរាណ។ ប្រភេទកាចានេះបង្កើតផ្ទាំងពណ៌ធំទំលាយជាង ជួយសិប្បករធ្វើជាម្ចាស់ក្នុងបង្កើតពណ៌នៅលើសេរ៉ាមិច។ គ្រឿងសេរ៉ាមិចជ្រលក់កាចា ហ័ងថូលៀនហ័រ (Hoang Tho Lien Hoa) ដែលមានពណ៌លេចធ្លោ និងប្លែកថ្មី នាំមកនូវភាពស្រស់ស្អាត ប្រណិតភាព និងភាពពិសេសតែមួយគត់លើផលិតផលនីមួយៗ" សិប្បករ ង្វៀនហ៊ុង (Nguyen Hung) បានចែករំលែក./.
អត្ថបទ៖ ថាវ វី រូបថត៖ សិប្បករ ង្វៀនហ៊ុង (Nguyen Hung) ផ្តល់