សិប្បករ ង្វៀនហ៊ុង (Nguyen Hung) និងឯកទគ្គកម្មចំនួន ២ របស់អង្គការ Guinness ពិភពលោក សម្រាប់គ្រឿងសេរ៉ាមិចវៀតណាម

សិប្បករ ង្វៀនហ៊ុង (Nguyen Hung) និងឯកទគ្គកម្មចំនួន ២ របស់អង្គការ Guinness ពិភពលោក សម្រាប់គ្រឿងសេរ៉ាមិចវៀតណាម

សិប្បករ ង្វៀន​ហ៊ុង (Nguyen Hung) បានចំណាយពេលប្រហែល ២៥០០ ម៉ោង (ប្រហែល ១,៥ ឆ្នាំ) ដើម្បីសម្រេចស្នាដៃនេះ ក្នុង​ឆ្នាំ២០១៨ ជាមួយ​នឹង​ការទទួល​បរាជ័យ ៥​ លើក រហូតដល់​លើកទី ៦ សិប្បកររូបនេះទើបទទួលបានជោគជ័យ។

សិប្បករ ង្វៀន​ហ៊ុង (Nguyen Hungបានចំណាយពេលប្រហែល ២៥០០ ម៉ោង (ប្រហែល ១,៥ ឆ្នាំ) ដើម្បីសម្រេចស្នាដៃនេះ ក្នុង​ឆ្នាំ២០១៨ ជាមួយ​នឹង​ការទទួល​បរាជ័យ ៥​ លើក រហូតដល់​លើកទី ៦ សិប្បកររូបនេះទើបទទួលបានជោគជ័យ។

សិប្បករ ង្វៀន​ហ៊ុង (Nguyen Hung) រស់នៅភូមិសិប្បកម្ម​​កុលាលភាជន៍ បាតត្រាង (Bat Trang) (រដ្ឋធានី ហាណូយ) (Ha Noi) និងក្រុមហ៊ុនផលិតគ្រឿងសេរ៉ាមិក ហឿង​វៀត (Huong Viet)​ មានកិត្តិយសទទួលឯកទគ្គកម្មចំនួន​ពីរ​សម្រាប់​ស្នាដៃ៖ ​ “ធៀមធុធៀនផុង​អឹន” (Thiem thu thien phong an) ឯកទគ្គកម្មរបស់អង្គការ​​ Guinness ពិភពលោក "ស្នាដៃចម្លាក់សត្វនិមិត្តរូប​ក្នុង​ទេវកថាដ៏ធំបំផុត​ដែល​ធ្វើ​ជា​សេរ៉ាមិក" និង ស្នាដៃ "ភូគ្វីម៉ានដឿង” (Phu quy man duong) ទទួល​ឯកទគ្គកម្មរបស់​អង្គការ​ Guinness ពិភពលោក  “ស្នាដៃចាន​ទាបសេរ៉ាមិច បិទអណ្ដែតនិង ឆ្លាក់រចនា​អណ្តែតដ៏ធំបំផុត”។

រឿងរ៉ាវ​អំពី​ស្នាដៃចានទាប  ភូគ្វីម៉ានដឿង(Phu quy man duong) និង កាចាដ៏ពិសេសដែល​អាស្រ័យ​ទៅ​លើ​សីតុណ្ហភាព​​អណ្តាតភ្លើង

សិប្បករ ង្វៀន​ហ៊ុង (Nguyen Hung) បានចែករំលែកថា ស្នាដៃ​ “ភូគ្វីម៉ានដឿង” (Phu quy man duong) មានទំហំធំ​និង​ទំងន់​ធ្ងន​ណាស់ ថែមទាំង​ក្បាច់រចនាបិទអណ្តែតលើ​ផ្ទៃមុខ ​ដ៏​ស្មុគស្មាញនេះជាបញ្ហា​ប្រឈម​របស់សិប្បករ​ ទាមទារ​ការគិតគូរ​យ៉ាង​ត្រឹម​ត្រូវ ​ហ្មត់ចត់ និងត្រូវប្រុងប្រយ័ត្នមុនពេលធ្វើ។


ឧទាហរណ៍ដូចជា សត្វក្ងោកមួ​យគូនិង​ដើម​ត្រាត្រៅ សិប្បករ ង្វៀន​ហ៊ុង (Nguyen Hung) ត្រូវ​បិទអណ្តែត​លើ​ផ្ទៃ​ចានទាបជាបន្តបន្ទាប់ ដើម្បីធានាកម្រិតបរិមាណ​នៃការច្នៃ​ឲ្យ​ស្មើ​ថ្នេរនៃស្នាដៃ ឬក្ងោកមួយ​គូបានកាចាបិទដោយសារធាតុកញ្ចក់ ទង់ដែង បន្ទាប់ពីស្នាដៃ​ត្រូវបានធ្វើ​​រួចជា​ស្រេច មានប្រសិទ្ធិភា​ព​នៃពន្លឺពណ៌មាស - ជាប្រភេទកាចាមួយ ដែលបានប៉ាក់យ៉ាងម៉ាត់ធ្យាត់នាពេលច្នៃ។ 

ចានទាបបាន​តុប​តែង​បិទអណ្តែតដោយដៃទាំងស្រុង​ មិនអាច​ប្រើម៉ាស៊ីន ដើម្បីបញ្ចូលទៅក្នុងឡដុត។ នៅពេល​ដុត​រួចជាស្រេច ពេលយកចេញពីឡក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ​ដើម្បី​ធានាថា ចាន​ទាបនេះសមស្របនឹងសីតុណ្ហភាពនៃបរិស្ថាន។ ផ្ទៃចាន​គឺក្រាស់​ណាស់ ដូច្នេះអ្នកមានបទពិសោធន៍ច្រើន​ទើបអាច​គិតគូរ​បានយ៉ាង​ត្រឹម​ត្រូវ​នូវ​ពេលវេលាដែលត្រូវយកចេញមកសម្ងួត បន្ទាប់ដុត។

បន្ទាប់​មក​គឺ​កាចា​បិទឈ្លាសគ្នានៅលើ​​ដើម​ត្រាត្រៅ​ ដើម្បី​បង្កើត​ភាព​ទាក់ទាញរបស់ស្នាដៃ។ ​ពណ៌នៃកាចាពិសេសនេះគឺជា​លក្ខណៈ​ពិសេស​មួយនៃស្នាដៃនេះ។ យើងអាចយល់បានថា​ ការ​បង្កើត​កាចាពិសេស​នេះ​ស្រដៀ​ង​​ទៅនឹងដំណើរការនៃការបង្កើតពេជ្រ ដោយ​មានសម្ពាធខ្លាំង​លើស​​ពីកម្រិតធម្មតា ថ្មធម្មតា​នឹងត្រូវបានបំលែងទៅ​ជាត្បូង​ឬ​ពេជ្រ។ កន្លែងនីមួយៗ បង្កើតបាននូវប្រភេទពណ៌ និង​លក្ខណៈពិសេសផ្សេងៗគ្នា ដូច្នេះផលិតផលបាន​ជ្រលក់​កាចាពិសេស​នេះ​គឺជាផលិតផលតែមួយ​គត់​ដែលត្រូវបានស្វែងរកដោយអ្នកចូលចិត្ត​គ្រឿងសេរ៉ាមិច។

សិប្បករ ង្វៀន​ហ៊ុង (Nguyen Hung) បានចំណាយពេលប្រហែល ២៥០០ ម៉ោង (ប្រហែល ១ ឆ្នាំ ៥ ខែ) ដើម្បីសម្រេចបានស្នាដៃ​នេះ​ ក្នុងឆ្នាំ ២០១៨។ ដោយទទួល​បរាជ័យ ៥លើក ជួនកាលចាន​បាន​បាក់ពាក់កណ្តាល ជួនកាលផ្ទុះ ជួនកាលចានខូចទ្រង់ទ្រាយ ហើយ​មកដល់លើកទី ៦  ស្នា​ដៃស្នាដៃ ​“ភូគ្វីម៉ានដឿង” (Phu quy man duong)  ​ទើបទទួលបានជោគជ័យ ។

រឿងរ៉ាវអំពី ​ ធៀមធុធៀនផុង​អឹន(Thiem thu thien phong an) និងកំណើតរបស់កាចា ហ័ង​ថូលៀន​ហ័រ (Hoang Tho Lien Hoa)

ស្នាដៃទីពីដែលទទួលឯកទគ្គកម្មរបស់ Guinness  របស់សិប្បករ ង្វៀន​ហ៊ុង (Nguyen Hung) គឺស្នាដៃ  “ធៀមធុធៀនផុងអឹន” (Thiem thu thien phong an) មានទម្ងន់ ១.៥០០ គីឡូក្រាម ប្រវែង ១.៧៣៥ ម៉ែត្រ ទទឹង ១.១ ម៉ែត្រ និង​កំពស់ ០.៧៧៨ ម៉ែត្រ។ សត្វ​និមិត្តរូបក្នុងទេវកថា​​បានឆ្លាក់​ក្នុងស្នាដៃនេះគឺគង្គក់ ធៀម​ធុ (Thiem Thu)  ដែលគេស្គាល់​ថា ​គង្គក់ហុងស៊ុយមាន​ជើងបីជា​សត្វដ៏ពិសិដ្ឋនៅអាស៊ីនិងជានិមិត្ត​រូបនៃភាពរុងរឿង។ សិប្បករ ង្វៀន​ហ៊ុង (Nguyen Hung) ​បានចំណាយ​ពេលជាង ៦ ខែ ដើម្បីបង្កើត​ស្នាដៃនេះ។ ដោយទទួលបរាជ័យ​ចំនួន លើក លើកទី ៥ ​សិប្បកររូបនេះទើបទទួលបានជោគជ័យ។


ប្រសិនបើជាមួយស្នាដៃ “ភូគ្វីម៉ានដឿង” (Phu quy man duong)  កាចាដ៏ពិសេសដែល​អាស្រ័យ​ទៅ​លើ​សីតុណ្ហភាព​​អណ្តាតភ្លើង​ត្រូ​វ​បាន​អ្នកចូលចិត្តសេរ៉ាមិច​​ស្វែងរក​និងទិញ ​រីឯស្នាដៃ “ធៀមធុធៀនផុងអឹន” (Thiem thu thien phong an) វិញ " បានផ្សារភ្ជាប់ជាមួយនឹងកំណើត​នៃកាចា​ពិសេស​ផ្សេងទៀតដែល​បានគេ​ហៅ​ថា ហ័ង​ថូលៀន​​​ហ័រ (Hoang Tho Lien Hoa)

កាចា ហ័ង​ថូលៀន​ហ័រ (Hoang Tho Lien Hoa) ត្រូវបានស្រាវជ្រាវដោយជោគជ័យក្នុងឆ្នាំ ២០០២។ ក្នុងនាមជាអ្នកស្រឡាញ់និងចូល​ចិត្តការស្រាវជ្រាវអំពីផ្កាឈូក បន្ទាប់ពីការស្រាវជ្រាវ និងសាកល្បង​ជាច្រើនដង សិប្បករ ង្វៀន​ហ៊ុង (Nguyen Hung)​ ​បានរកឃើញថា​ដើមផ្កាឈូកដែលអាចជំនួសអង្កាម - ធាតុឈើនៅក្នុងកាចាផេះបុរាណរបស់បុព្វបុរស។ វត្ថុធាតុ​ដើមសំខាន់នៃកាចាថ្មីនេះគឺដើមផ្កាឈូកនិងដីល្បាប់ពីទន្លេហុង (Hong) និងធាតុរ៉ែធម្មជាតិផ្សេងទៀត។ ដូច្នេះហើយ សិប្បករ ង្វៀន​ហ៊ុង (Nguyen Hung) បានសម្រេចចិត្តយកឈ្មោះកាចាថ្មីនេះគឺ ហ័ង​ថូលៀន​ហ័រ (Hoang Tho Lien Hoa)  ផ្កាឈូក ដីល្បាប់ ។ ក្នុង​នោះ ហ័ង​ថូ (Hoang Tho) មានន័យ​ថា​​ស្រទាប់ដីល្បាប់នៅ​​ទន្លេ​ហុង (Hong) ហើយ លៀន​ហ័រ (Lien Hoa) មាន​ន័យ​ថា ធាតុឈូក​ 


កាចា ហ័ង​ថូលៀន​ហ័រ (Hoang Tho Lien Hoa)  គឺជាប្រភេទ​កាចាដែលមានភាពខុសប្លែកគ្នាជាច្រើន បើប្រៀបធៀបទៅនឹងកាចា​ផេះ​​បុរាណ។ ប្រភេទកាចានេះបង្កើត​ផ្ទាំង​ពណ៌​​ធំទំលាយជាង ​ជួយសិប្បករធ្វើជាម្ចាស់ក្នុងបង្កើត​ពណ៌នៅលើសេរ៉ាមិច។ គ្រឿង​សេរ៉ាមិច​ជ្រលក់កាចា  ហ័ង​ថូលៀន​ហ័រ (Hoang Tho Lien Hoa)  ដែលមានពណ៌លេចធ្លោ និងប្លែកថ្មី  នាំមក​នូវភាពស្រស់ស្អាត​ ប្រណិត​ភាព និង​ភាពពិសេសតែមួយ​គត់លើផលិតផលនីមួយៗ" សិប្បករ ង្វៀន​ហ៊ុង (Nguyen Hung) បានចែករំលែក./.

សិប្បករ ង្វៀន​ហុង (Nguyen Hung) ថត​រូប​ក្បែរ​ស្នាដៃ  “ធៀមធុធៀនផុងអឹន” (Thiem thu thien phong an) ដែលទទួលឯកទគ្គកម្ម Guinness ពិភពលោក ស្នាដៃរូបចម្លាក់សត្វ​និមិត្តរូប​ទេវកថា​សេរ៉ាមិចដ៏ធំបំផុត​នៅលើ​ពិភពលោក​

អត្ថបទ៖  ថាវ វី រូបថត៖ សិប្បករ ង្វៀនហ៊ុង (Nguyen Hung) ផ្តល់


top