សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) - អ្នកវិទ្យាសាស្រ្តតំណភ្ជាប់បេតិកភណ្ឌវៀតណាមនឹងពិភពលោក

សាស្រ្តាចារ្យរង បណ្ឌិត ត្រឹន តឹនវ៉ាន់ (Tran Tan Van) - អ្នកវិទ្យាសាស្រ្តតំណភ្ជាប់បេតិកភណ្ឌវៀតណាមនឹងពិភពលោក

សាស្រ្តាចារ្យ​រង​ បណ្ឌិត ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) - អតីត​នាយកនៃ​វិទ្យាស្ថាន​​វិទ្យាសាស្រ្ត​ភូគព្ភសាស្រ្ត​​ និង រ៉ែ​ ជា​អ្នកមាន​វ័យ​ចំណាស់​ក្នុងការ​ធ្វើ​សំណុំ​ឯកសារ​បេតិកភណ្ឌ​ពិភពលោក​ និង ឧទ្យាន​​ភូគព្ភសាស្រ្ត​ពិភពលោក​ UNESCO។ លោក​បាន​​ចូល​រួម​ និង ជាអធិបតី​លើ​​សំណុំ​ឯកសារ​​បេតិកភណ្ឌ​ចំនួន​២ ដែលពាក់ព័ន្ធ​ដល់​​តម្លៃ​លេច​ធ្លោ​សកលលោក​​ អំពី​ភូគព្ភសាស្រ្ត​ និង សំណុំ​ឯកសារ​​ឧទ្យាន​ភូគព្ភសាស្រ្ត​ចំនួន​៤​។ តែយ៉ាង​​ណា​ក៏ដោយ​ ចំពោះ​លោក​​ ការ​កសាង​សំណុំ​ឯកសារ ​សម្រាប់​ប្រជុំ​រម្មណីយដ្ឋាន​ត្រាង​អាន (Trang An) និង និញប៊ិញ (Ninh Binh) ​បាន​ចាត់ទុក​ជា​ ឆ្អឹង​ពិបាកធ្វើ​​​បំផុត​ ពីព្រោះ​អ្នក​ជំនាញ​​នៃអង្គការ​ UNESCO សំណូមពរ​ខ្ពស់​ ហើយ​​ខាងភាគី​វៀតណាម ​ក៏មាន​ទស្សនាទាន​ខុសពីគ្នាដែរ។​

សាស្រ្តាចារ្យ​រង​ បណ្ឌិត ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) ជា​អ្នកមានគុណ​បំណាច ​នាំយក​ឧទ្យាន​ភូគព្ភសាស្រ្ត​របស់​វៀតណាម​ ចេញទៅ​​ពិភពលោក​។​ រូបថត៖ តឹតសឺន​/កាសែតរូបភាពវៀតណាម​

តាម​សាស្រ្តាចារ្យ​​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) សំណុំ​ឯកសារ​បេតិកភណ្ឌ​​វប្បធម៌​ និង ធម្មជាតិ​ពិភពលោក​ ប្រជុំ​រម្មណីយដ្ឋាន​ត្រាង​អាន​ (Trang An) បាន​កសាង​ក្នុង​រយៈ​ពេល​​ខ្លី ​​ប្រញាប់​ និង ស្វាហាប់ ​ជា​សំណុំ​ឯកសារ​មួយ​​ក្នុង​សំណុំ​​ឯកសារ​ ឆ្អឹង​ ពិបាកធ្វើ​បំផុត​ យកចិត្តទុកដាក់​បំផុត ហើយ​មិនទាន់​មាន​សំណុំ​ឯកសារ​​ណាមួយ ​ដែល​អាច​ការ​ពារវា​បាន​​  លោក​មាន​អារម្មណ៍​មួយ ដូចជា​បាន​ចូល​រួម​ សមរភូមិវាយសំរុក​ធំមួយ​"​។​​

ក្នុង​ដំណើរការ​បង្កើត​សំណុំ​ឯកសារ​បេតិកភណ្ឌ​ពិភពលោក​ ស្វែងរក​តម្លៃ​លេចធ្លោ​សកលលោក​​ និង ​លើក​ទឡ្ហីករ​ណ៍ ​តាម​រយៈ​វិភាគ​ប្រៀបធៀប​នឹង​នាមឋាន​ផ្សេងៗ​លើ​​ពិភពលោក​ គឺជា​ការ​ងារពិបាកបំផុត​។ ទន្ទឹមនោះ​ត្រូវ​​ស្វែងរក​វិធី​មួយ ​ដើម្បី​តភ្ជាប់​នឹង​​តម្លៃ​លេចធ្លោសកលលោក​​​ ជាមួយ​នឹង​គ្នា ដោយ​​របៀប​មួយ​​ដ៏រស់រវើក​។ និយាយ​បែប​មួយ​​ផ្សេង​ ត្រូវ​និទាន​រឿង​រ៉ាវ​ពិសេសមួយ​ ទាក់ទាញ​ បញ្ចុះបញ្ចូល​​ ហើយ​មិន​ទាន់​មាន​​នរណានិ​ទានរឿងនេះ​​​​​ គឺជា​​បញ្ហា​ប្រឈម​ពិបាកមួយ ​ចំពោះ​​ក្រុម​​អ្នក​​កសាង​សំណុំ​ឯកសារ​​បេតិកភណ្ឌ​ពិភពលោក​ ក្នុង​នោះ​មាន​ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van)


ក្នុង​​ដំណើរ​ការ​បង្កើត​សំណុំឯកសារ​បេតិកភណ្ឌ ​ត្រាង​អាន​ (Trang An) និង ការ​ពារ​សំណុំ​​ឯកសារ ​នៅ​ចំពោះ​មុខ​​មហាគណៈកម្មការ​​អង្គការ​ UNESCO ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) បាន​ធ្វើការ​​ជាមួយ​នឹង​អ្នក​វិទ្យាសាស្រ្ត​អន្តរជាតិ​ជាច្រើន​ដូចជា៖ សាស្រ្តាចារ្យ​ Paul Dingwall (ជនជាតិ​ New Zealand) - អ្នក​​ជំនាញ​លំដាប់​នៃអង្គការ​ UNESCO/IUCN និង​ជា​ មេបញ្ជាការ​ ក្នុង​ការ​ងារ​​កសាង​សំណុំ​ឯកសារ​ត្រាងអាន​ (Trang An) ​សាស្រ្តាចារ្យ​ Paul Williams - អ្នក​ជំនាញ​​ភូគព្ភសាស្រ្ត​ បណ្ឌិត​ Ryan Rabett (សកលវិទ្យាល័យ​ Cambridge) - បុរាណវិទូ​។ល។ ចំណាយ​ពេល​​ប៉ុន្មាន​ខែ​ដើមឆ្នាំ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) និង​ក្រុមការងារ​សង្កេតត្រួត​ពិនិត្យ​ផង​  ពិភាក្សា​នឹង​ក្រុម​អ្នក​ជំនាញ​ពីគ្រោះ​អន្តរជាតិ​ផង ដើម្បី​ស្វែងរក​​តម្លៃលេចធ្លោ​សកលលោក​​ និង ស្វែងរក​ រឿង​រ៉ាវ​ តភ្ជាប់ជាមួយ​គ្នា​។​

សំណុំឯកសារ​ត្រាង​អាន​ (Trang An) បាន​ដាក់ជូន ​អង្គការ​ UNESCO ជា​ផ្លូវការ​នៅខែមករា ឆ្នាំ​២០១៣។ កាលពី​ខែ​សីហា ឆ្នាំ​២០១៣ ក្រុម​អ្នកជំនាញ​ការ​ត្រួត​ពិនិត្យ​នៃ​អង្គការ​ UNESCO ចាប់​ផ្តើម​ធ្វើការ​ និង ផ្ញើ​របាយការណ៍​វាយ​តម្លៃ​ នៅ​ខែ​មីនា ឆ្នាំ​២០១៤។ ក៏ប៉ុន្តែ​ លទ្ធផល​​វាយ​តម្លៃ​មិនសូវ​បាន​ល្អ​ ហើយ​ IUCN, ICOMOS ស្នើដាក់​កម្រិត​​ D - ឱ្យ​បង្កើត​​សំណុំឯកសារ​​ឡើង​វិញ​។ ជាមួយ​នឹង​លទ្ធផល​នេះ ប្រសិនបើ​ធ្វើ​សំណុំឯកសារ​​ឡើង​វិញ​ ត្រួតពិនិត្យ​ជាក់ស្តែង​ឡើង​វិញ​ នឹង​ត្រូវ​​ចំណាយ​ពេល​ប្រហែល​​១០ឆ្នាំទៀត​។ ហេតុនេះ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) សាស្រ្តាចារ្យ​ Paul Dingwall និង​ ក្រុមការងារ​បាន​រួម​គ្នា​ស្រាវ​ជ្រាវ​របាយការណ៍​វាយ​តម្លៃ ហើយ​សម្រេចចិត្ត​ត្រូវ​ ប្រយុទ្ធ ពេល​យល់ឃើញ​ថា​អាច​បក​ស្រាយ​បាន​។​


សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) រៀប​រាប់ថា៖ យើង​ខ្ញុំ​ត្រូវ​ស្វែងរក​គុណវិបត្តិ ​នៅ​ក្នុង​របាយការណ៍​នៃ​ IUCN និង​ ICOMOS ត្រូវ​​បញ្ចុះបញ្ចូល​ថា​សំណុំ​ឯកសារ​ត្រាង​អាន​ (Trang An) សក្តិសម​បាន​​បញ្ចុះឈ្មោះ។​

ក្នុង​​កិច្ច​ចរចា​​នៅ​ Doha សមាជិក​ទាំង​២១​នាក់ នៃគណៈកម្មការ​ប្រតិបត្តិការ ​នៃ​អង្គការ​ UNESCO សុទ្ធតែ​បោះឆ្នោត​​គាំទ្រ​ត្រាងអាន​ (Trang An) ជា​បេតិកភណ្ឌ​វប្បធម៌​ និង ធម្មជាតិ​​ពិភពលោក​ ជំទាស់​ប្រឆាំង​ចំពោះ​របាយការណ៍​វាយតម្លៃ​ នៃស្ថាប័ន​ពិគ្រោះ​ពីរ​ នៃ​អង្គការ​ UNESCO - ជាករណីមួយ​​មិនដែល​ជួប​ប្រទះ​។ ត្រាងអាន (Trang An) ​ក្លាយ​ជា​​បេតិកភណ្ឌ​ចម្រុះ​ដំបូង​បង្អស់​ និង តែមួយគត់​​របស់វៀតណាម​ និង​ តំបន់​អាស៊ី​អាគ្នេយ៍​ រហូតដល់រយៈ​ពេលនេះ​។​


សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van)  ជា​ប្រធាន​អនុគណៈ​កម្មការ​ជំនាញ​ ​អំពី​ឧទ្យាន​ភូគព្ភសាស្រ្ត​ពិភពលោក​វៀតណាម​ ចំណុះ​​គណៈ​កម្មការ​ជាតិ UNESCO វៀតណាម​ សមាជិក​​នៃគណៈ​កម្មការ​ពីគ្រោះ​បណ្តាញ​​ឧទ្យាន​ភូគព្ភសាស្រ្ត​ពិភពលោក​​ UNESCO។ លោក​​បាន​​ចូលរួម​កសាង​​សំណុំឯកសារ​មួយ​ អំពី​បេតិកភណ្ឌ​ពិភពលោក​ និង ឧទ្យានភូគព្ភសាស្រ្ត​ពិភពលោក​ UNESCO ដូចជា​ខ្ពង់រាប​​ថ្ម ដុង​វ៉ាន់ (Dong Van) (ខេត្ត​ហាយ៉ាង - Ha Giang​) ប្រជុំ​រម្មណីយដ្ឋាន​ត្រាងអាន​ (Trang An) (ខេត្តនិញ​ប៊ិញ - Ninh Binh) ទឹក​ដី​កាវ​បាំង​ (Cao Bang) ឧទ្យានភូគព្ភសាស្រ្ត​ ដាក់ណុង​ (Dak Nong) ឧទ្យាន​ភូគព្ភសាស្រ្ត​ លី​សឺន​ (Ly Son) - សាហ្វិញ​ (Sa Huynh) (ខេត្តក្វាងង៉ាយ - Quang Ngai​)​។​

ក្រៅពី​បេតិកភណ្ឌ​ត្រាង​អាន​ (Trang An) ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van)  បាន​​ផ្សារភ្ជាប់នឹង​​ការ​កសាង​សំណុំឯកសារ​​ឧទ្យាន​ភូគព្ភសាស្រ្ត​ពិភពលោក UNESCO មួយ​ចំនួន​ ក្នុងនោះ មាន​ឧ​ទ្យាន​ភូគព្ភសាស្រ្ត​ខ្ពង់រាប​​ដុង​វ៉ាន​ (Dong Van) ខេត្ត​ហាយ៉ាង (Ha Giang)​​។ ពិបាក​​នឹង​រៀបរាប់​អស់​អំពី​ទុក្ខលំបាក​ និង ការ​លះបង់​នៃអ្នក​បើកផ្លូវ​ កសាង​សំណុំឯកសារ​សម្រាប់ឧទ្យានភូគព្ភសាស្រ្ត​ពិភពលោក​​នៅវៀតណាម​ ដែល​បាន​​អង្គការ​ UNESCO ទទួលស្គាល់​។​

បន្ត​​បេសកកម្ម​នៃអ្នក​វិទ្យាសាស្រ្ត​ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van) ​សម្ពាយ​កាតាប​ធ្វើដំណើរដោយស្ងាត់ៗ ដើម្បីចូល​រួម​ការ​ងារ​ធ្វើ​​សំណុំឯកសារ​សម្រាប់​ឧទ្យាន​ភូគព្ភសាស្រ្ត​ពិភពលោក​ដូចជា ដាក់ណុង​ (Dak Nong) លីសឺន​ (Ly Son) - សាហ្វិញ (Sa Huynh) ។ល។ បាន​​អន្តរជាតិ​ទទួល​ស្គាល់​ ហើយ​នៅ​មាន​ឧទ្យាន​ភូគព្ភសាស្រ្ត​ជា​ច្រើន​ទៀត​ទូទាំង​ប្រទេសវៀតណាម​ នឹង​បន្តបន្ទាប់​​បាន​ដាស់​ក្រោក​ឡើង​។ តំបន់​​ដី​ណា​បើក​ចេញ​មាន​ពាក់ព័ន្ធដល់​ភូគព្ភសាស្រ្ត​ សុទ្ធតែមាន​​ស្នាម​ជើង​របស់​​លោក​ ជាមួយ​ការ​ត្រួតពិនិត្យ​ សិក្សាស្រាវ​ជ្រាវ​ តភ្ជាប់​នឹង​អន្តរជាតិ​។ ​សាស្រ្តាចារ្យ​រង បណ្ឌិត​ ត្រឹន​ តឹន​វ៉ាន់ (Tran Tan Van)  សង្ឃឹម​ថា​ការ​អនុវត្ត​វិទ្យាសាស្រ្ត​ភូគព្ភសាស្រ្ត​ ចូលក្នុង​​ជីវភាព​រស់នៅ​ និង តភ្ជាប់​តម្លៃបេតិកភណ្ឌ​ នៃ​តំបន់​ដី​នីមួយ​ៗ ដែល​ផ្សារភ្ជាប់នឹង​ការ​រកស៊ី​រស់នៅ​នៃប្រជាជន​៕


អត្ថបទ​៖ ប៊ិចវឹន រូបថត៖ តឹតសឺន​/កាសែតរូបភាព​វៀតណាម​ - ឯកសារ​តួអង្គផ្តល់ជូន​

ប្រែសម្រួល៖ រីកើង​


Top