សាច់ជ្រូកខផុយ (ឃៅញ៉ុក - Khau nhuc) ខេត្ត កាវបាំង (Cao Bang) - ម្ហូបឆ្ងាញ់ដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌ជនជាតិតៃ (Tay)
របៀបដែលរៀបមុខម្ហូបនេះឡើងក៏មានអត្ថន័យពិសេស ដែរ។ សាច់ជ្រូកបីជាន់ត្រូវបានរៀបឆ្លាស់គ្នាជាមួយត្រាវ បង្កើតជារាងពីរ៉ាមីតដូចភ្នំតូចមួយ ដែលជានិមិត្តរូបនៃភាពពេញលេញ ភាពរុងរឿង និងភាពរឹងមាំរបស់ប្រជាជននៅទីនេះ។
តំបន់នីមួយៗមានវិធីកែច្នៃខុសៗគ្នា ប៉ុន្តែសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួនរបស់ប្រជាជនរស់នៅតំបន់ភ្នំ។ "(ឃៅញ៉ុក - Khau nhuc)" ត្រូវបានកែច្នៃយ៉ាងស្មុគស្មាញ ហើយត្រូវមានគ្រឿងទេសចាំបាច់គ្រប់គ្រាន់ទាំងអស់ បើទោះបីជាខ្វះគ្រឿងទេសណាមួយក៏មិនក្លាយម្ហូបឆ្ងាញ់ និងមិនទាក់ទាញឡើយ។
គ្រឿងផ្សំសម្រាប់ឆ្នៃមុខម្ហូបនេះ រួមមាន៖ សាច់ជ្រូកបីជាន់ សាច់ជ្រូកចិញ្ច្រាំ ផ្សិតតុងកូវព្រៃ ជ្រក់ស្ពៃ គ្រាប់ Clausena indica... សាច់ជ្រូកខ្វៃស្បែកស្រួយកាត់ជាចំណិតល្មមហូបបាន តាមធម្មតាគឺល្មមដាក់ចូលចានធំមួយបាន ដើម្បីដាក់គ្រឿងផ្សំទាំងអស់យកទៅចំហុយ។ បន្ទាប់មកយកត្រាវចិត ហើយហាន់ជាចំណិតប៉ុននឹងចំណិតសាច់ជ្រូកដែល ទើបបែងចែក។ ផ្សិតតុងកូវព្រៃ ជ្រក់ស្ពៃ និងផ្សិតត្រចៀកកណ្តុរត្រូវាបនាចិញ្ជ្រាំ ហើយឆាជាមួយសាច់ជ្រូកចិញ្ច្រាំ រួចដាក់គ្រឿងទេសតាមចំណូលចិត្ត។ អ្វីដែលសំខាន់បំផុតគឺការដាក់បន្ថែមគ្រាប់ Clausena indica ស្ងួតដែលកិនរួច។ បន្ថែមសាច់ជ្រូកខ្វៃដែលបានហាន់លាយចូលគ្នាជាមួយសាច់ចីញ្ជ្រាំខាងលើ ហើយទុកក្នុងខណៈពេលប្រហែល ១៥នាទី ដើម្បីស្រូបគ្រឿងទេស បន្ទាប់មកដាក់សាច់ និងត្រាវចូលចានធំមួយ សាច់មួយចំណិតឆ្លាស់គ្នាត្រាវមួយចំណិត។ បន្ទាប់មកដាក់សាច់ចីញ្ជ្រាំចម្រុះរួមមាន សាច់ជ្រូកចិញ្ជ្រាំ ផ្សិតតុងកូវព្រៃនៅខាងលើ។ ប្រើចានទាបមួយគ្របលើចានធំ ហើយចំហ៊ុយក្នុងរយៈពេលយ៉ាងហោចណាស់ ៨ ម៉ោង។
ពេលទទួលទាន គេផ្ងារចានទាបឡើង និងផ្កាប់ចានលើទាបវិញ បើកចានស្រុបក្លិនឈ្ងុយ ក្រអូបនៃគ្រឿងទេស និងបន្លែ ព្រមទាំងពណ៌លឿងទាក់ភ្នែករបស់សាច់។ ម្ហូបនេះអាចទទួលទានជាមួយបាយ ឬនំបញ្ចុក។
ហូប "(ឃៅញ៉ុក - Khau nhuc)" កាវបាំង (Cao Bang) មិនត្រឹមតែសម្រាប់ទទួលស្រូបរសជាតិដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទទួលបទពិសោធន៍ពីវប្បធម៌ធ្វើម្ហូបដ៏ពិសេសរបស់ជនជាតិ តៃ (Tay) ផងដែរ។ "(ឃៅញ៉ុក - Khau nhuc)" ចំណិតនីមួយៗគឺការរួមផ្សំនៃភាពល្អិតល្អន់ ភាពប៉ិនប្រសប់ និងភាពរាក់ទាក់របស់ប្រជាជនតំបន់ខ្ពង់រាបនៅទីនេះ។
ហូប "(ឃៅញ៉ុក - Khau nhuc)" កាវបាំង (Cao Bang) មិនត្រឹមតែសម្រាប់ទទួលស្រូបរសជាតិដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទទួលបទពិសោធន៍ពីវប្បធម៌ធ្វើម្ហូបដ៏ពិសេសរបស់ជនជាតិ តៃ (Tay) ផងដែរ។ "(ឃៅញ៉ុក - Khau nhuc)" ចំណិតនីមួយៗគឺការរួមផ្សំនៃភាពល្អិតល្អន់ ភាពប៉ិនប្រសប់ និងភាពរាក់ទាក់របស់ប្រជាជនតំបន់ខ្ពង់រាបនៅទីនេះ។
អាសយដ្ឋានលក់ម្ហូបនេះ៖ ភោជនីយដ្ឋាន បានក្វាន (Ban Quan) ២ ផ្លូវ ដឿងថាញ ( Duong Thanh) សង្កាត់ កឿដុង (Cua Dong) រដ្ឋធានី ហាណូយ (Ha Noi)។ លេខទូរស័ព្ទ ០៧៨៩៨១៨២៨៤
អត្ថបទ និងរូបថត៖ ត្រឹនថាញយ៉ាង/ កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង