សាច់ជ្រូកខផុយ (ឃៅញ៉ុក - Khau nhuc) ខេត្ត កាវបាំង (Cao Bang) - ម្ហូបឆ្ងាញ់ដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌ជនជាតិតៃ (Tay)

សាច់ជ្រូកខផុយ (ឃៅញ៉ុក - Khau nhuc) ខេត្ត កាវបាំង (Cao Bang) - ម្ហូបឆ្ងាញ់ដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌ជនជាតិតៃ (Tay)

របៀបដែលរៀបមុខម្ហូបនេះឡើងក៏មានអត្ថន័យពិសេស ដែរ​។ សាច់ជ្រូកបីជាន់ត្រូវបានរៀបឆ្លាស់គ្នាជាមួយត្រាវ បង្កើតជារាងពីរ៉ាមីតដូចភ្នំតូចមួយ ដែលជានិមិត្តរូបនៃភាពពេញលេញ ភាពរុងរឿង និងភាពរឹងមាំរបស់ប្រជាជននៅទីនេះ។

តំបន់នីមួយៗមានវិធីកែច្នៃខុសៗគ្នា ប៉ុន្តែសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួនរបស់ប្រជាជន​រស់នៅតំបន់ភ្នំ។ "(ឃៅញ៉ុក - Khau nhuc)​" ត្រូវបានកែច្នៃយ៉ាងស្មុគស្មាញ ហើយត្រូវមានគ្រឿងទេសចាំបាច់គ្រប់គ្រាន់ទាំងអស់ បើទោះបីជាខ្វះគ្រឿងទេសណាមួយក៏មិន​ក្លាយម្ហូបឆ្ងាញ់ និងមិនទាក់ទាញឡើយ។

គ្រឿង​ផ្សំ​សម្រាប់ឆ្នៃមុខ​ម្ហូបនេះ ​រួម​មាន៖ សាច់ជ្រូក​បីជាន់ សាច់ជ្រូក​ចិញ្ច្រាំ ផ្សិត​តុងកូវ​ព្រៃ ជ្រក់ស្ពៃ គ្រាប់ Clausena indica... សាច់ជ្រូក​ខ្វៃស្បែក​ស្រួយ​កាត់​ជា​ចំណិត​ល្មមហូបបាន ​តាមធម្មតាគឺល្មមដាក់ចូល​​ចានធំមួយបាន ដើម្បី​ដាក់​គ្រឿងផ្សំទាំងអស់យក​ទៅ​ចំហុយ។ បន្ទាប់​មក​យក​​ត្រាវ​​ចិត​ ហើយ​ហាន់ជា​ចំណិតប៉ុននឹង​ចំណិត​​​សាច់​ជ្រូក​ដែល ទើប​បែង​ចែក។ ផ្សិតតុងកូវព្រៃ ជ្រក់ស្ពៃ និង​ផ្សិត​ត្រចៀកកណ្តុរ​ត្រូវាបនាចិញ្ជ្រាំ  ហើយឆាជាមួយ​សាច់ជ្រូក​ចិញ្ច្រាំ រួច​ដាក់​គ្រឿងទេស​តាម​ចំណូល​ចិត្ត។ អ្វីដែលសំខាន់បំផុតគឺការដាក់បន្ថែមគ្រាប់ Clausena indica ស្ងួតដែល​កិនរួច​។ បន្ថែមសាច់ជ្រូកខ្វៃដែល​បាន​ហាន់លាយចូលគ្នាជាមួយ​សាច់ចីញ្ជ្រាំ​ខាង​លើ ហើយទុកក្នុងខណៈពេលប្រហែល ១៥នាទី ដើម្បីស្រូបគ្រឿងទេស បន្ទាប់មកដាក់សាច់ និងត្រាវចូលចានធំមួយ សាច់មួយចំណិត​ឆ្លាស់គ្នាត្រាវមួយចំណិត។ បន្ទាប់មកដាក់​សាច់ចីញ្ជ្រាំ​ចម្រុះរួម​មាន សាច់​ជ្រូក​ចិញ្ជ្រាំ ផ្សិត​តុង​កូវ​ព្រៃនៅ​ខាងលើ។ ប្រើចាន​ទាប​មួយ​គ្របលើ​ចាន​ធំ ហើយ​ចំហ៊ុយក្នុងរយៈពេលយ៉ាងហោចណាស់ ៨ ម៉ោង។

ពេលទទួលទាន គេផ្ងារចានទាបឡើង និងផ្កាប់ចានលើទាបវិញ ​បើកចានស្រុបក្លិនឈ្ងុយ ​ក្រអូប​នៃ​គ្រឿងទេស និង​បន្លែ ព្រមទាំង​ពណ៌​លឿង​ទាក់​ភ្នែក​របស់​សាច់។ ម្ហូបនេះអាចទទួលទាន​ជាមួយ​បាយ​ ឬ​នំបញ្ចុក​។

ហូប​ "(ឃៅញ៉ុក - Khau nhuc)" កាវបាំង (Cao Bang) មិនត្រឹមតែសម្រាប់ទទួលស្រូបរសជាតិដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទទួលបទពិសោធន៍ពីវប្បធម៌ធ្វើម្ហូបដ៏ពិសេសរបស់ជនជាតិ តៃ (Tay) ផងដែរ។ "(ឃៅញ៉ុក - Khau nhuc)" ចំណិតនីមួយៗគឺការរួមផ្សំ​នៃភាពល្អិតល្អន់ ភាពប៉ិនប្រសប់ និងភាព​រាក់ទាក់របស់ប្រជាជនតំបន់ខ្ពង់រាបនៅទីនេះ។

អាសយដ្ឋានលក់ម្ហូបនេះ៖ ភោជនីយដ្ឋាន បាន​ក្វាន (Ban Quan) ២ ផ្លូវ ដឿង​ថាញ ​( Duong Thanh) សង្កាត់ ​ កឿដុង (Cua Dong) រដ្ឋធានី ហាណូយ  (Ha Noi)។ លេខទូរស័ព្ទ ០៧៨៩៨១៨២៨៤

អត្ថបទ និងរូបថត៖ ត្រឹន​ថាញ​យ៉ាង/ កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង

top